ជំងឺហ្ស៊ីកា(Zika)
១- អ្វីជាជំងឺហ្ស៊ីកា?
ជំងឺហ្ស៊ីកា ជាប្រភេទជំងឺបង្កឡើងដោយសារមេរោគហ្ស៊ីកា កើតឡើងឆ្លងតាមរយៈសត្វមូសខាំ។ ជំងឺនេះ ភាគច្រើនគេឃើញមាននៅតាមតំបន់ត្រូពិក និងប្រទេសជុំវិញតំបន់នោះ ខណៈមូសភ្នាក់ងារចម្លងជំងឺហ្ស៊ីកា តាមរយៈការជញ្ជក់ឈាមមានជំងឺ រួចចម្លងទៅមនុស្សម្នាក់ផ្សេងទៀត។
២- ជំងឺហ្ស៊ីកាកើតឡើងញឹកញាប់ដែរទេ?
ជំងឺហ្ស៊ីកា ឧស្សាហ៍ជួបប្រទះណាស់ ហើយគេគ្រប់គ្រងបាន ដោយកាត់បន្ថយកត្តាប្រឈមរបស់ជំងឺ។
ជាទូទៅ មនុស្សភាគច្រើនកើតជំងឺនេះ គឺជាសះស្បើយពីរោគសញ្ញាដោយខ្លួនឯង ក្នុងរយៈពេល ១ សប្ដាហ៍ ហើយករណីជាច្រើន មិនលេចឡើងជារោគសញ្ញានោះទេ។ ប៉ុន្តែរោគសញ្ញាជំងឺឧស្សាហ៍ជួបប្រទះជាងគេមានដូចជា៖
– ក្ដៅខ្លួន
– កន្ទួលរមាស់លើស្បែក
– ឈឺសន្លាក់
– ឈឺក្បាល
– ឡើងក្រហមភ្នែក។
ជំងឺបង្កដោយមេរោគហ្ស៊ីកា គ្រោះថ្នាក់ណាស់ បើឆ្លងទៅលើទារក និងកុមារ។ ទារកក្នុងផ្ទៃមានផ្ទុកមេរោគនេះ ច្រើនតែកើតមកមិនពេញលក្ខណៈដូចជា៖
– ភ្នែកកើតមកខុសប្រក្រតី
– ថ្លង់
– វិបត្តិអំឡុងពេលកំពុងលូតលាស់ក្នុងផ្ទៃ
– ខួរក្បាលតូច
– ខួរក្បាលខុសប្រក្រតី។
បើឲមានសញ្ញាដូចបានរៀបរាប់ខាងលើ សូមរួសរាន់ទៅជួបគ្រូពេទ្យ។
៤- គួរទៅជួបពេទ្យពេលណា?
ក្នុងករណីមានចម្ងល់ ឬមានរោគសញ្ញាមិនប្រក្រតី សង្ស័យថាមានជំងឺហ្ស៊ីកា សូមពិគ្រោះជាមួយគ្រូពេទ្យ ព្រោះថាការឆ្លើយតបទៅនឹងជំងឺចំពោះរាងកាយមនុស្សម្នាក់ៗ គឺខុសៗគ្នា។
ជំងឺហ្ស៊ីការ បណ្ដាលមកពីមេរោគហ្ស៊ីកា ដោយមូលហេតុចម្បង គឺឆ្លងតាមរយៈមូសខាំ។ នៅឆ្នាំ១៩៤៧ ក្នុងប្រទេសអ៊ុយហ្គាន់ដា មេរោគនេះបានរកឃើញដំបូងឡើងនៅក្នុងប្រភេទមូសដែលបង្កជាជំងឺគ្រុនឈាម គ្រុនលឿង និងគ្រុនឈិ។មូសចម្លងមេរោគទៅក្នុងរាងកាយយើងបាន ដោយការខាំបឺតឈាមផ្ទុកមេរោគ ហើយហោះទៅខាំមនុស្សម្នាក់ទៀត។
មេរោគស៊ីកា ក៏ត្រូវបានគេរកឃើញថា អាចចម្លងតាមការរួមភេទ និងការបញ្ចូលឈាម។ មួយវិញទៀត ក៏អាចចម្លងពីម្ដាយទៅទារកក្នុងអំឡុងពេលពរពោះទៀតផង។
មានកត្តាប្រឈមជាច្រើននាំឲ្យយើងកើតជំងឺហ្ស៊ីកា មានដូចជា៖
– ការរស់នៅ និងធ្វើដំណើរឆ្លងកាត់ប្រទេសមានការរាតត្បាតជំងឺនេះ។ ការរស់នៅក្នុងតំបន់ត្រូពិក ងាយប្រឈមនឹងការកើតជំងឺនេះជាងគេ។ ជាពិសេសនៅតំបន់មានហានិភ័យខ្ពស់ ដូចជា ប្រជុំកោះតំបន់ប៉ាស៊ីហ្វិក និងប្រទេសមួយចំនួនដូចជា អាមេរិកកណ្ដាល ខាងត្បូង និងខាងជើង ប្រជុំកោះខាងកើតទ្វីបអាហ្វ្រិក។
– ការរួមភេទមិនប្រើស្រោមអនាម័យ។
៧- រោគវិនិច្ឆ័យជំងឺហ្ស៊ីកា
ការកំណត់រោគវិនិច្ឆ័យជំងឺដែលបណ្ដាលពីមេរោគស៊ីកា គឺធ្វើឡើងដោយគ្រូពេទ្យ តាមរយៈការសាកសួរពីប្រវត្តិជំងឺនិងដំណើរកម្សាន្ត ក៏ដូចជាព័ត៌មានទូទៅ ទាក់ទងពីបុគ្គល និងដៃគូររួមភេទជាដើម។ ពេទ្យនឹងស្នើឲ្យយើងគេធ្វើតេស្តឈាមដើម្បីកំណត់រោគវិនិច្ឆ័យ ហើយបន្ទាប់ពីកំណត់ថា យើងមាន ឬគ្មានផ្ទុកមេរោគរួចហើយ ដំណើរការតាមដានមួយចំនួន នឹងត្រូវធ្វើឡើយដូចជា៖
– រកមើលការរួមតូចខួរក្បាលរបស់ទារក និងភាពមិនប្រក្រតីផ្សេងៗ តាមរយៈឆ្លុះអេកូ។
– ចោះបូមយកទឹកភ្លោះទៅពិនិត្យ ដោយប្រើម្ជុលចាក់ចូលតាមស្បូន
៨- វិធីព្យាបាល
ទោះបច្ចុប្បន្ន ជំងឺនេះមិនទាន់មានការព្យាបាលឲ្យជាសះស្បើយនៅឡើយក្ដី តែការប្រើប្រាស់ថ្នាំ ដើម្បីសម្រួលអាការៈមួយចំនួន អាចប្រើបាន ដូចជា បំបាត់ការឈឺចាប់ជាដើម។ ជាទូទៅ ជំងឺហ្ស៊ីកា នឹងជាសះស្បើយដោយខ្លួនឯងក្នុងរយៈពេលមួយសប្ដាហ៍។ សំខាន់បំផុតដើម្បីថែទាំសុខភាពយើង គឺត្រូវ៖
– សម្រាកឲ្យបានច្រើន
– ញ៉ាំទឹកឲ្យបានច្រើន
– ញ៉ាំថ្នាំប៉ារ៉ាសេតាម៉ុល ឬទីលេណុល ដើម្បីបំបាត់ការឈឺចាប់ និងបន្ថយកម្ដៅ
– បើមានជំងឺគ្រុនឈាមលាយឡំជាមួយ មិនត្រូវប្រើថ្នាំអាស្ពីរីន និងថ្នាំអ៊ីប៊ុយប្រូហ្វេននោះទេ លុះត្រាតែមានការព្យាបាលជំងឺគ្រុនឈាមជាសះស្បើយជាមុនសិន ដើម្បីចៀសវាងករណីហូរឈាមធ្ងន់ធ្ងរ។
– ពិភាក្សាជាមួយគ្រូពេទ្យមុននឹងប្រើថ្នាំផ្សេងៗ
មិនទាន់មានវ៉ាក់សាំងការពារជំងឺនេះនៅឡើយទេ។ បើយើងមានជំងឺហ្ស៊ីកា គួរព្យាយាមធ្វើយ៉ាងណា កុំឲ្យមូសខាំក្នុងពេល ១ សប្ដាហ៍ដំបូង ដើម្បីបន្ថយឱកាសក្នុងការចម្លងជំងឺអ្នកដទៃទៀត។ សប្តាហ៍ទី ១ ជាពេលវេលាសំខាន់បំផុតដែលមេរោគ រីករាលដាលពេញចរន្តឈាម ងាយចម្លងទៅអ្នកដទៃបំផុត តាមរយៈមូសខាំ។ ហើយ មូសខាំតែម្នាក់ក៏ដោយ ប៉ុន្តែអាចចម្លងបានច្រើននាក់ទៀតរាប់មិនអស់។
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ មានអនាម័យល្អ អាចបង្ការ និងគ្រប់គ្រងអាការៈជំងឺបាន ដូចជា៖
– រស់នៅក្នុងមជ្ឈដ្ឋានដែលស្អាត និងមានម៉ាស៊ីនត្រជាក់ ដើម្បីកាត់បន្ថយកត្តាប្រឈម ព្រោះថាជំងឺហ្ស៊ីកា អាចចម្លងបានដោយមូសខាំ គ្រប់ពេលវេលា។
– ស្លៀកពាក់ខោអាវអាចការពារមូសខាំ ដូចជា អាវដៃវែង ខោជើងវែង ស្រោមជើង និងស្បែកជើងឃ្លុបជាដើម។
– ប្រើថ្នាំប្រឆាំងមូសខាំ និងគេងក្នុងមុងជ្រលក់ថ្នាំ ( Permethrin)។
– បន្ថយការកកើតមូស ដោយសម្អាតសំបកកំប៉ុង សំបកកង់ឡានចាស់ៗ ថូផ្កា និងវត្ថុដក់ទឹកបាន។
ជំងឺហ្ស៊ីកា ជាប្រភេទជំងឺបង្កឡើងដោយសារមេរោគហ្ស៊ីកា កើតឡើងឆ្លងតាមរយៈសត្វមូសខាំ។ ជំងឺនេះ ភាគច្រើនគេឃើញមាននៅតាមតំបន់ត្រូពិក និងប្រទេសជុំវិញតំបន់នោះ ខណៈមូសភ្នាក់ងារចម្លងជំងឺហ្ស៊ីកា តាមរយៈការជញ្ជក់ឈាមមានជំងឺ រួចចម្លងទៅមនុស្សម្នាក់ផ្សេងទៀត។
២- ជំងឺហ្ស៊ីកាកើតឡើងញឹកញាប់ដែរទេ?
ជំងឺហ្ស៊ីកា ឧស្សាហ៍ជួបប្រទះណាស់ ហើយគេគ្រប់គ្រងបាន ដោយកាត់បន្ថយកត្តាប្រឈមរបស់ជំងឺ។
រោគសញ្ញា
៣ – ជំងឺហ្ស៊ីកាមានរោគសញ្ញាអ្វីខ្លះ?ជាទូទៅ មនុស្សភាគច្រើនកើតជំងឺនេះ គឺជាសះស្បើយពីរោគសញ្ញាដោយខ្លួនឯង ក្នុងរយៈពេល ១ សប្ដាហ៍ ហើយករណីជាច្រើន មិនលេចឡើងជារោគសញ្ញានោះទេ។ ប៉ុន្តែរោគសញ្ញាជំងឺឧស្សាហ៍ជួបប្រទះជាងគេមានដូចជា៖
– ក្ដៅខ្លួន
– កន្ទួលរមាស់លើស្បែក
– ឈឺសន្លាក់
– ឈឺក្បាល
– ឡើងក្រហមភ្នែក។
ជំងឺបង្កដោយមេរោគហ្ស៊ីកា គ្រោះថ្នាក់ណាស់ បើឆ្លងទៅលើទារក និងកុមារ។ ទារកក្នុងផ្ទៃមានផ្ទុកមេរោគនេះ ច្រើនតែកើតមកមិនពេញលក្ខណៈដូចជា៖
– ភ្នែកកើតមកខុសប្រក្រតី
– ថ្លង់
– វិបត្តិអំឡុងពេលកំពុងលូតលាស់ក្នុងផ្ទៃ
– ខួរក្បាលតូច
– ខួរក្បាលខុសប្រក្រតី។
បើឲមានសញ្ញាដូចបានរៀបរាប់ខាងលើ សូមរួសរាន់ទៅជួបគ្រូពេទ្យ។
៤- គួរទៅជួបពេទ្យពេលណា?
ក្នុងករណីមានចម្ងល់ ឬមានរោគសញ្ញាមិនប្រក្រតី សង្ស័យថាមានជំងឺហ្ស៊ីកា សូមពិគ្រោះជាមួយគ្រូពេទ្យ ព្រោះថាការឆ្លើយតបទៅនឹងជំងឺចំពោះរាងកាយមនុស្សម្នាក់ៗ គឺខុសៗគ្នា។
មូលហេតុបង្ក
៥- មូលហេតុបង្កឲ្យកើតជំងឺហ្ស៊ីកាមានអ្វីខ្លះ?ជំងឺហ្ស៊ីការ បណ្ដាលមកពីមេរោគហ្ស៊ីកា ដោយមូលហេតុចម្បង គឺឆ្លងតាមរយៈមូសខាំ។ នៅឆ្នាំ១៩៤៧ ក្នុងប្រទេសអ៊ុយហ្គាន់ដា មេរោគនេះបានរកឃើញដំបូងឡើងនៅក្នុងប្រភេទមូសដែលបង្កជាជំងឺគ្រុនឈាម គ្រុនលឿង និងគ្រុនឈិ។មូសចម្លងមេរោគទៅក្នុងរាងកាយយើងបាន ដោយការខាំបឺតឈាមផ្ទុកមេរោគ ហើយហោះទៅខាំមនុស្សម្នាក់ទៀត។
មេរោគស៊ីកា ក៏ត្រូវបានគេរកឃើញថា អាចចម្លងតាមការរួមភេទ និងការបញ្ចូលឈាម។ មួយវិញទៀត ក៏អាចចម្លងពីម្ដាយទៅទារកក្នុងអំឡុងពេលពរពោះទៀតផង។
កត្តាប្រឈម
៦- កត្តាប្រឈមកើតជំងឺហ្ស៊ីកាមានអ្វីខ្លះ?មានកត្តាប្រឈមជាច្រើននាំឲ្យយើងកើតជំងឺហ្ស៊ីកា មានដូចជា៖
– ការរស់នៅ និងធ្វើដំណើរឆ្លងកាត់ប្រទេសមានការរាតត្បាតជំងឺនេះ។ ការរស់នៅក្នុងតំបន់ត្រូពិក ងាយប្រឈមនឹងការកើតជំងឺនេះជាងគេ។ ជាពិសេសនៅតំបន់មានហានិភ័យខ្ពស់ ដូចជា ប្រជុំកោះតំបន់ប៉ាស៊ីហ្វិក និងប្រទេសមួយចំនួនដូចជា អាមេរិកកណ្ដាល ខាងត្បូង និងខាងជើង ប្រជុំកោះខាងកើតទ្វីបអាហ្វ្រិក។
– ការរួមភេទមិនប្រើស្រោមអនាម័យ។
រោគវិនិច្ឆ័យ និងការព្យាបាល
សម្រាប់ព័ត៌មាននេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺនោះទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។៧- រោគវិនិច្ឆ័យជំងឺហ្ស៊ីកា
ការកំណត់រោគវិនិច្ឆ័យជំងឺដែលបណ្ដាលពីមេរោគស៊ីកា គឺធ្វើឡើងដោយគ្រូពេទ្យ តាមរយៈការសាកសួរពីប្រវត្តិជំងឺនិងដំណើរកម្សាន្ត ក៏ដូចជាព័ត៌មានទូទៅ ទាក់ទងពីបុគ្គល និងដៃគូររួមភេទជាដើម។ ពេទ្យនឹងស្នើឲ្យយើងគេធ្វើតេស្តឈាមដើម្បីកំណត់រោគវិនិច្ឆ័យ ហើយបន្ទាប់ពីកំណត់ថា យើងមាន ឬគ្មានផ្ទុកមេរោគរួចហើយ ដំណើរការតាមដានមួយចំនួន នឹងត្រូវធ្វើឡើយដូចជា៖
– រកមើលការរួមតូចខួរក្បាលរបស់ទារក និងភាពមិនប្រក្រតីផ្សេងៗ តាមរយៈឆ្លុះអេកូ។
– ចោះបូមយកទឹកភ្លោះទៅពិនិត្យ ដោយប្រើម្ជុលចាក់ចូលតាមស្បូន
៨- វិធីព្យាបាល
ទោះបច្ចុប្បន្ន ជំងឺនេះមិនទាន់មានការព្យាបាលឲ្យជាសះស្បើយនៅឡើយក្ដី តែការប្រើប្រាស់ថ្នាំ ដើម្បីសម្រួលអាការៈមួយចំនួន អាចប្រើបាន ដូចជា បំបាត់ការឈឺចាប់ជាដើម។ ជាទូទៅ ជំងឺហ្ស៊ីកា នឹងជាសះស្បើយដោយខ្លួនឯងក្នុងរយៈពេលមួយសប្ដាហ៍។ សំខាន់បំផុតដើម្បីថែទាំសុខភាពយើង គឺត្រូវ៖
– សម្រាកឲ្យបានច្រើន
– ញ៉ាំទឹកឲ្យបានច្រើន
– ញ៉ាំថ្នាំប៉ារ៉ាសេតាម៉ុល ឬទីលេណុល ដើម្បីបំបាត់ការឈឺចាប់ និងបន្ថយកម្ដៅ
– បើមានជំងឺគ្រុនឈាមលាយឡំជាមួយ មិនត្រូវប្រើថ្នាំអាស្ពីរីន និងថ្នាំអ៊ីប៊ុយប្រូហ្វេននោះទេ លុះត្រាតែមានការព្យាបាលជំងឺគ្រុនឈាមជាសះស្បើយជាមុនសិន ដើម្បីចៀសវាងករណីហូរឈាមធ្ងន់ធ្ងរ។
– ពិភាក្សាជាមួយគ្រូពេទ្យមុននឹងប្រើថ្នាំផ្សេងៗ
មិនទាន់មានវ៉ាក់សាំងការពារជំងឺនេះនៅឡើយទេ។ បើយើងមានជំងឺហ្ស៊ីកា គួរព្យាយាមធ្វើយ៉ាងណា កុំឲ្យមូសខាំក្នុងពេល ១ សប្ដាហ៍ដំបូង ដើម្បីបន្ថយឱកាសក្នុងការចម្លងជំងឺអ្នកដទៃទៀត។ សប្តាហ៍ទី ១ ជាពេលវេលាសំខាន់បំផុតដែលមេរោគ រីករាលដាលពេញចរន្តឈាម ងាយចម្លងទៅអ្នកដទៃបំផុត តាមរយៈមូសខាំ។ ហើយ មូសខាំតែម្នាក់ក៏ដោយ ប៉ុន្តែអាចចម្លងបានច្រើននាក់ទៀតរាប់មិនអស់។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ មានអនាម័យល្អ អាចបង្ការ និងគ្រប់គ្រងអាការៈជំងឺបាន ដូចជា៖

No comments