ជំងឺគ្រុនលឿង(Yellow Fever)
១- អ្វីទៅជាជំងឺគ្រុនលឿង?
គ្រុនលឿង ជាជំងឺបង្កឡើងដោយវីរុស ចម្លងដោយសារមូសខាំ ភាគច្រើនគេរកឃើញនៅផ្នែកខ្លះ ភាគខាងត្បូងនៃទ្វីអាមេរិក និងអាហ្វ្រិក។ នៅពេលចម្លងមកមនុស្ស ជំងឺគ្រុនលឿង អាចធ្វើឲ្យថ្លើមខូច និងប៉ះពាល់ដល់សរីរាង្គដទៃទៀតអាចបង្កឲ្យស្លាប់បាត់បង់ជីវិតបាន។
២- ជំងឺគ្រុនលឿងកើតឡើងញឹកញាប់ដែរទេ?
មេរោគនេះ ភាគច្រើនផ្ទុះឡើងនៅតំបន់ភាគខាងត្បូងទ្វីបអាមេរិក និងអាហ្វ្រិក ទាំងអ្នកដំណើរ និងពលរដ្ឋរស់នៅតំបន់នោះ។
អង្គការសុខភាពពិភពលោកបានប៉ាន់ប្រមាណថា ប្រហែល ២សែន ករណីជំងឺនេះ កើតឡើងជារៀងរាល់ឆ្នាំ នាំឲ្យមានអ្នកស្លាប់រហូតដល់ ៣ ម៉ឺនករណី។ ជំងឺគ្រុនលឿង កើតឡើងជាទូទៅ ដោយសារតែប្រជាជនតំបន់នោះមានប្រព័ន្ធភាពស៊ាំអន់ថយ ការកាប់បំផ្លាញព្រៃឈើ បម្រែបម្រួលអាកាសធាតុ និងកើនឡើងនៃកំណើនប្រជាជន។ ជំងឺនេះអាចកាត់បន្ថយបាន ដោយបន្ថយនូវកត្តាប្រឈមរបស់ជំងឺ។
ឈ្មោះជំងឺនេះ បានពីរោគសញ្ញាកើតមានលើស្បែក និងការឡើងកំដៅ។ អាការៈឡើងលឿង បណ្ដាលមកពីការខូចខាតទៅលើថ្លើម និងរលាកថ្លើម។ ប៉ុន្តែសម្រាប់គ្នាយើងខ្លះមានជំងឺនេះ មិនលេចឡើងនូវរោគសញ្ញាអ្វីភ្លាមៗទេ ខណៈ ៦ថ្ងៃ បន្ទាប់ពីមូសខាំ ទើបចាប់ផ្ដើមមានរោគសញ្ញា ហើយនៅដំណាក់កាលដំបូង អាចមានសញ្ញាមួយចំនួនដូចជា៖
– ឡើងកំដៅ
– ឈឺក្បាល
– ឈឺសាច់ដុំ នៅម្ដុំខ្នង និងជង្គង់
– ចាញ់ពន្លឺ
– ក្អួត ឬចង្អោរ
– ធុំអាហារ
– វិលមុខ
– ភ្នែក មុខ និងអណ្ដាត ឡើងក្រហម។
សញ្ញាទាំងនេះអាចបាត់ទៅវិញក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយ។ តែទោះជាយ៉ាងណា សម្រាប់គ្នាយើងខ្លះមានជំងឺគ្រុនលឿង អាចឈានចូលចូលដល់ដំណាក់កាលពុល ដោយសារកើនជាតិពុលក្នុងខ្លួនក៏មាន។ ដំណាក់កាលនេះ រោគសញ្ញាអាចលាប់ឡើងវិញ ហើយធ្ងន់ធ្ងរជាមុន រួមមាន៖
– ឡើងលឿងលើស្បែក និងភ្នែក
– ឈឺពោះ ក្អួតឈាម
– ទឹកនោមតិច
– ឈាមច្រមុះ មាត់ និងភ្នែក
– ចង្វាក់បេះដូងថយចុះ
– ខូចតម្រងនោម និងថ្លើម
– សរីរាង្គខួរក្បាល អាចប៉ះពាល់ទៅជាវង្វេងវង្វាន់ ប្រកាច់ និងសន្លប់បាត់ស្មារតី។
ក្នុងដំណាក់កាលនេះ គ្នាយើងមានជំងឺ អាចគ្រោះថ្នាក់ដល់ជីវិតស្លាប់។ ហេតុនេះ បើមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមរួសរាន់ទៅជួបគ្រូពេទ្យ។
៤- ពេលណាគួរទៅជួបពេទ្យ?
– មុនធ្វើដំណើរទៅកាន់តំបន់ប្រឈមឆ្លងជំងឺ៖ ៤សប្ដាហ៍ មុនចេញដំណើរ គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីពិភាក្សាពីការចាក់ថ្នាំបង្ការ បើគម្រោងដើរកម្សាន្ត ឬបំពេញការងាររបស់យើង ទៅតំបន់មានជំងឺគ្រុនលឿង។
បើគ្មានពេលដល់ ៤សប្ដាហ៍ សម្រាប់គ្រោងទុកមុន ដើម្បីទៅជួបគ្រូពេទ្យ គួរតែសាកសួរគ្រូពេទ្យជាចាំបាច់ មិនត្រូវប្រហែសនោះទេ ព្រោះថាការចាក់ថ្នាំបង្ការ ល្អបំផុតនៅចន្លោះ ៤-៤ សប្តាហ៍ មុនពេលចូលទៅតំបន់មានជំងឺគ្រុនលឿងនេះ។ គ្រូពេទ្យនឹងកំណត់ថា គួរចាក់ថ្នាំវ៉ាក់សាំង ឬក៏អត់សម្រាប់ជំងឺគ្រុនលឿង ក៏ដូចជាផ្ដល់ការណែននាំផងដែរ។
– ក្រោយត្រឡប់មកពីកម្សាន្ត ឬបំពេញការងារ៖ ស្វែងរកការសង្គ្រោះបន្ទាន់ពីក្រុមគ្រូពេទ្យ បើយើងទើបមកពីតំបន់គ្រោះថ្នាក់ និងចាប់ផ្តើមមានសញ្ញាឲសង្ស័យ អាចកើតមានជំងឺនេះ ហើយឋិតក្នុងដំណាក់ពុល។ បើមានលេចឡើងរោគសញ្ញាស្រាលៗដែលតែសង្ស័យ ក៏គួរទៅជួបគ្រូពេទ្យដូចគ្នា។
ជំងឺគ្រុនលឿង ចម្លងមកយើងតាមរយៈមូសខាំ ហើយអាចចម្លងពីម្នាក់ទៅម្នាក់ តាមការប្រាស្រ័យទាក់ទងគ្នាជាមួយគ្នាយើងមានជំងឺ ក៏អាចឆ្លងតាមរយៈឈាម និងម្ជុលមានផ្ទុកមេរោគផងដែរ។ មូសមានផ្ទុកមេរោគគ្រុនលឿង អាចរស់នៅបង្កកំណើត ទាំងក្នុងទីប្រជុំជន និងក្នុងព្រៃ។ មូសក្នុងព្រៃ អាចចម្លងមេរោគទៅស្វាបាន ហើយត្រូវចាត់ទុកជាសត្វអាចឆ្លងជំងឺនេះ បន្ទាប់ពីមនុស្សយើង។
កត្តាប្រឈម នាំឲ្យកើតជំងឺគ្រុនលឿង មានដូចជា៖
- ប្រឈមខ្ពស់ បើធ្វើដំណើរទៅតំបន់មានផ្ទុកជំងឺ និងមានមូសផ្ទុកមេរោគនេះ ដូចជា អាហ្វ្រិក សាហារ៉ាខាងលើ និងតំបន់ត្រូពិក នៃទ្វីបអាមេរិកខាងត្បូង។
– ទោះបីជាមិនទាន់មានករណីកើតមានក្នុងតំបន់យើងក៏ដោយ ក៏មិនប្រាកដថា គ្មានជំងឺនេះកើតមានដែរ។ មានន័យថា ពលរដ្ឋរស់នៅតំបន់នោះ បានចាក់ថ្នាំបង្ការគ្រប់គ្រាន់ ឬក៏មិនទាន់បានរកឃើញ ក៏ថាបាន។ មនុស្សគ្រប់គ្នា សុទ្ធតែអាចឆ្លងជំងឺគ្រុនលឿន ប៉ុន្តែមនុស្សចាស់ ប្រឈមខ្លាំងជាងគេ។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យ នឹងធ្វើតេស្តឈាម ពិនិត្យរោគមើលមេរោគជំងឺគ្រុនលឿន។
៨- ព្យាបាលដោយវិធីណា?
មិនមានថ្នាំណា បង្ហាញថាមានប្រសិទ្ធភាពលើមេរោគនេះទេ ជាហេតុធ្វើឲ្យការព្យាបាលបឋមក្លាយជាដំណាក់កាលព្យាបាលសំខាន់នៅក្នុងមន្ទីរពេទ្យ មានដូចជា៖
– បំពេញជាតិទឹក និងអុកស៊ីហ្សែនឲ្យគ្រប់គ្រាន់
– រក្សានូវលំនឹងសម្ពាធឈាម
– បញ្ចូលឈាម
– លាងឈាម បើតម្រងនោមខូចខាតខ្លាំង
– ព្យាបាលការកររោគបើមាន
– គ្នាយើងខ្លះមានជំងឺ អាចឈានដល់ការបញ្ចូលប្លាស្មា ដើម្បីធ្វើជាប្រូតេអ៊ីន ជំនួយកំណកឈាម។
ក្នុងករណីយើងកើតជំងឺគ្រុនលឿង គ្រូពេទ្យនឹងណែនាំឲ្យសម្រាកនៅផ្ទះ ការពារខ្លួនឲ្យឆ្ងាយពីមូស ដើម្បីចៀសវាងចម្លងទៅអ្នកដទៃ។ បើធ្លាប់មានជំងឺនេះ ហើយជាសះស្បើយនោះ យើងនឹងមានប្រព័ន្ធភាពស៊ាំប្រឆាំងជំងឺគ្រុនលឿនពេញមួយជីវិត។
គ្រុនលឿង ជាជំងឺបង្កឡើងដោយវីរុស ចម្លងដោយសារមូសខាំ ភាគច្រើនគេរកឃើញនៅផ្នែកខ្លះ ភាគខាងត្បូងនៃទ្វីអាមេរិក និងអាហ្វ្រិក។ នៅពេលចម្លងមកមនុស្ស ជំងឺគ្រុនលឿង អាចធ្វើឲ្យថ្លើមខូច និងប៉ះពាល់ដល់សរីរាង្គដទៃទៀតអាចបង្កឲ្យស្លាប់បាត់បង់ជីវិតបាន។
២- ជំងឺគ្រុនលឿងកើតឡើងញឹកញាប់ដែរទេ?
មេរោគនេះ ភាគច្រើនផ្ទុះឡើងនៅតំបន់ភាគខាងត្បូងទ្វីបអាមេរិក និងអាហ្វ្រិក ទាំងអ្នកដំណើរ និងពលរដ្ឋរស់នៅតំបន់នោះ។
អង្គការសុខភាពពិភពលោកបានប៉ាន់ប្រមាណថា ប្រហែល ២សែន ករណីជំងឺនេះ កើតឡើងជារៀងរាល់ឆ្នាំ នាំឲ្យមានអ្នកស្លាប់រហូតដល់ ៣ ម៉ឺនករណី។ ជំងឺគ្រុនលឿង កើតឡើងជាទូទៅ ដោយសារតែប្រជាជនតំបន់នោះមានប្រព័ន្ធភាពស៊ាំអន់ថយ ការកាប់បំផ្លាញព្រៃឈើ បម្រែបម្រួលអាកាសធាតុ និងកើនឡើងនៃកំណើនប្រជាជន។ ជំងឺនេះអាចកាត់បន្ថយបាន ដោយបន្ថយនូវកត្តាប្រឈមរបស់ជំងឺ។
រោគសញ្ញា
៣- រោគសញ្ញាជំងឺគ្រុនលឿងមានអ្វីខ្លះ?ឈ្មោះជំងឺនេះ បានពីរោគសញ្ញាកើតមានលើស្បែក និងការឡើងកំដៅ។ អាការៈឡើងលឿង បណ្ដាលមកពីការខូចខាតទៅលើថ្លើម និងរលាកថ្លើម។ ប៉ុន្តែសម្រាប់គ្នាយើងខ្លះមានជំងឺនេះ មិនលេចឡើងនូវរោគសញ្ញាអ្វីភ្លាមៗទេ ខណៈ ៦ថ្ងៃ បន្ទាប់ពីមូសខាំ ទើបចាប់ផ្ដើមមានរោគសញ្ញា ហើយនៅដំណាក់កាលដំបូង អាចមានសញ្ញាមួយចំនួនដូចជា៖
– ឡើងកំដៅ
– ឈឺក្បាល
– ឈឺសាច់ដុំ នៅម្ដុំខ្នង និងជង្គង់
– ចាញ់ពន្លឺ
– ក្អួត ឬចង្អោរ
– ធុំអាហារ
– វិលមុខ
– ភ្នែក មុខ និងអណ្ដាត ឡើងក្រហម។
សញ្ញាទាំងនេះអាចបាត់ទៅវិញក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយ។ តែទោះជាយ៉ាងណា សម្រាប់គ្នាយើងខ្លះមានជំងឺគ្រុនលឿង អាចឈានចូលចូលដល់ដំណាក់កាលពុល ដោយសារកើនជាតិពុលក្នុងខ្លួនក៏មាន។ ដំណាក់កាលនេះ រោគសញ្ញាអាចលាប់ឡើងវិញ ហើយធ្ងន់ធ្ងរជាមុន រួមមាន៖
– ឡើងលឿងលើស្បែក និងភ្នែក
– ឈឺពោះ ក្អួតឈាម
– ទឹកនោមតិច
– ឈាមច្រមុះ មាត់ និងភ្នែក
– ចង្វាក់បេះដូងថយចុះ
– ខូចតម្រងនោម និងថ្លើម
– សរីរាង្គខួរក្បាល អាចប៉ះពាល់ទៅជាវង្វេងវង្វាន់ ប្រកាច់ និងសន្លប់បាត់ស្មារតី។
ក្នុងដំណាក់កាលនេះ គ្នាយើងមានជំងឺ អាចគ្រោះថ្នាក់ដល់ជីវិតស្លាប់។ ហេតុនេះ បើមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមរួសរាន់ទៅជួបគ្រូពេទ្យ។
៤- ពេលណាគួរទៅជួបពេទ្យ?
– មុនធ្វើដំណើរទៅកាន់តំបន់ប្រឈមឆ្លងជំងឺ៖ ៤សប្ដាហ៍ មុនចេញដំណើរ គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីពិភាក្សាពីការចាក់ថ្នាំបង្ការ បើគម្រោងដើរកម្សាន្ត ឬបំពេញការងាររបស់យើង ទៅតំបន់មានជំងឺគ្រុនលឿង។
បើគ្មានពេលដល់ ៤សប្ដាហ៍ សម្រាប់គ្រោងទុកមុន ដើម្បីទៅជួបគ្រូពេទ្យ គួរតែសាកសួរគ្រូពេទ្យជាចាំបាច់ មិនត្រូវប្រហែសនោះទេ ព្រោះថាការចាក់ថ្នាំបង្ការ ល្អបំផុតនៅចន្លោះ ៤-៤ សប្តាហ៍ មុនពេលចូលទៅតំបន់មានជំងឺគ្រុនលឿងនេះ។ គ្រូពេទ្យនឹងកំណត់ថា គួរចាក់ថ្នាំវ៉ាក់សាំង ឬក៏អត់សម្រាប់ជំងឺគ្រុនលឿង ក៏ដូចជាផ្ដល់ការណែននាំផងដែរ។
– ក្រោយត្រឡប់មកពីកម្សាន្ត ឬបំពេញការងារ៖ ស្វែងរកការសង្គ្រោះបន្ទាន់ពីក្រុមគ្រូពេទ្យ បើយើងទើបមកពីតំបន់គ្រោះថ្នាក់ និងចាប់ផ្តើមមានសញ្ញាឲសង្ស័យ អាចកើតមានជំងឺនេះ ហើយឋិតក្នុងដំណាក់ពុល។ បើមានលេចឡើងរោគសញ្ញាស្រាលៗដែលតែសង្ស័យ ក៏គួរទៅជួបគ្រូពេទ្យដូចគ្នា។
មូលហេតុបង្ក
៥- មូលហេតុបង្កឲ្យកើតជំងឺគ្រុនលឿងមានអ្វីខ្លះ?ជំងឺគ្រុនលឿង ចម្លងមកយើងតាមរយៈមូសខាំ ហើយអាចចម្លងពីម្នាក់ទៅម្នាក់ តាមការប្រាស្រ័យទាក់ទងគ្នាជាមួយគ្នាយើងមានជំងឺ ក៏អាចឆ្លងតាមរយៈឈាម និងម្ជុលមានផ្ទុកមេរោគផងដែរ។ មូសមានផ្ទុកមេរោគគ្រុនលឿង អាចរស់នៅបង្កកំណើត ទាំងក្នុងទីប្រជុំជន និងក្នុងព្រៃ។ មូសក្នុងព្រៃ អាចចម្លងមេរោគទៅស្វាបាន ហើយត្រូវចាត់ទុកជាសត្វអាចឆ្លងជំងឺនេះ បន្ទាប់ពីមនុស្សយើង។
កត្តាប្រឈម
៦- ជំងឺគ្រុនលឿងមានកត្តាប្រឈមអ្វីខ្លះ?កត្តាប្រឈម នាំឲ្យកើតជំងឺគ្រុនលឿង មានដូចជា៖
- ប្រឈមខ្ពស់ បើធ្វើដំណើរទៅតំបន់មានផ្ទុកជំងឺ និងមានមូសផ្ទុកមេរោគនេះ ដូចជា អាហ្វ្រិក សាហារ៉ាខាងលើ និងតំបន់ត្រូពិក នៃទ្វីបអាមេរិកខាងត្បូង។
– ទោះបីជាមិនទាន់មានករណីកើតមានក្នុងតំបន់យើងក៏ដោយ ក៏មិនប្រាកដថា គ្មានជំងឺនេះកើតមានដែរ។ មានន័យថា ពលរដ្ឋរស់នៅតំបន់នោះ បានចាក់ថ្នាំបង្ការគ្រប់គ្រាន់ ឬក៏មិនទាន់បានរកឃើញ ក៏ថាបាន។ មនុស្សគ្រប់គ្នា សុទ្ធតែអាចឆ្លងជំងឺគ្រុនលឿន ប៉ុន្តែមនុស្សចាស់ ប្រឈមខ្លាំងជាងគេ។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យ នឹងធ្វើតេស្តឈាម ពិនិត្យរោគមើលមេរោគជំងឺគ្រុនលឿន។
៨- ព្យាបាលដោយវិធីណា?
មិនមានថ្នាំណា បង្ហាញថាមានប្រសិទ្ធភាពលើមេរោគនេះទេ ជាហេតុធ្វើឲ្យការព្យាបាលបឋមក្លាយជាដំណាក់កាលព្យាបាលសំខាន់នៅក្នុងមន្ទីរពេទ្យ មានដូចជា៖
– បំពេញជាតិទឹក និងអុកស៊ីហ្សែនឲ្យគ្រប់គ្រាន់
– រក្សានូវលំនឹងសម្ពាធឈាម
– បញ្ចូលឈាម
– លាងឈាម បើតម្រងនោមខូចខាតខ្លាំង
– ព្យាបាលការកររោគបើមាន
– គ្នាយើងខ្លះមានជំងឺ អាចឈានដល់ការបញ្ចូលប្លាស្មា ដើម្បីធ្វើជាប្រូតេអ៊ីន ជំនួយកំណកឈាម។
ក្នុងករណីយើងកើតជំងឺគ្រុនលឿង គ្រូពេទ្យនឹងណែនាំឲ្យសម្រាកនៅផ្ទះ ការពារខ្លួនឲ្យឆ្ងាយពីមូស ដើម្បីចៀសវាងចម្លងទៅអ្នកដទៃ។ បើធ្លាប់មានជំងឺនេះ ហើយជាសះស្បើយនោះ យើងនឹងមានប្រព័ន្ធភាពស៊ាំប្រឆាំងជំងឺគ្រុនលឿនពេញមួយជីវិត។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ មានអនាម័យល្អ អាចបង្ការ និងគ្រប់គ្រងអាការៈជំងឺគ្រុនលឿនបាន។
ទោះបីពេទ្យបញ្ជាក់ថា
មិនមានការព្យាបាលជាក់លាក់ក៏ដោយ
ក៏ការព្យាបាលបឋមដោយខ្លួនឯងនៅផ្ទះមិនត្រូវបានណែនាំទេ។
សម្រាប់គ្នាយើងធ្វើដំណើរទៅតំបន់ដែលមានការផ្ទុះជំងឺនេះជារឿយៗ
អាចនឹងកំពុងប្រឈមបាត់បង់ជីវិត
និងត្រូវស្វែងរកជំនួយបន្ទាន់ពីគ្រូពេទ្យ
បើមានអាការៈក្ដៅខ្លួន។
ក្រៅពីគ្រុនលឿង
ជំងឺគ្រុនចាញ់នឹងកើតឡើងជាបន្ទាប់ទៀតក្នុងរយៈពេល ១ឆ្នាំ
ទោះជាមានការការពារយ៉ាងណាក៏ដោយ។
គ្មានថ្នាំបន្ទាប់បន្សំនៅផ្ទះណា
មានប្រសិទ្ធភាពសម្រាប់ជំងឺនេះទេ គ្នាយើងមានជំងឺ
ត្រូវរួសរាន់ស្វែងរកការសង្គ្រោះពីគ្រូពេទ្យ
ដើម្បីស្ដាប់តាមការណែនាំ និងព្យាបាល។
No comments