Wasabi (វ៉ាសាប៊ិ)
១- តើវ៉ាសាប៊ិប្រើដើម្បីអ្វី?
វ៉ាសាប៊ិក (Wasabi)
ជារុក្ខជាតិមានដើមកំណើតនៅប្រទេសជប៉ុន ប៉ុន្តែបច្ចុប្បន្ននេះ
គេអាចដាំបាននៅតាមបណ្តាតំបន់មួយចំនួន ដូចជា កោះតៃវ៉ាន់
និងញ៉ូវសេឡេន ដើម្បីយកឫស មកប្រើក្នុងទឹកជ្រលក់ និងគ្រឿងទេស
មានក្លិនឆួល និងហិរខ្លាំង។ គេញ៉ាំរុក្ខជាតិប្រភេទនេះ
ដើម្បីការពារជំងឺបេះដូង មហារីក និងជំងឺពុកឆ្អឹង។ យ៉ាងណាមិញ គេក៏អាចប្រើវាក្នុងអាហារដើម្បីបង្កើនជាតិហិរផងដែរ។
២- វ៉ាសាប៊ិដំណើរការម៉េចខ្លះ?
មិនទាន់មានការសិក្សាច្បាស់ពីរុក្ខជាតិប្រភេទនេះនៅឡើយទេ។
ពិភាក្សាជាមួយអ្នកឯកទេសឱសថរុក្ខជាតិ
ឬគ្រូពេទ្យមុនសម្រេចចិត្តប្រើប្រាស់។ ប៉ុន្តែយ៉ាងណា គេដឹងថា
វ៉ាសាប៊ិក មានផ្ទុកនូវសារធាតុសម្លាប់មេរោគ ប្រឆាំងមហារីក
និងការរលាកផ្សេងៗ។ លើសពីនេះ គេនៅជឿថា អាចជួយបញ្ហាកំណកឈាម
និងការលូតលាស់ឆ្អឹងលឿនថែមទៀតផង។
កត្តាគួរប្រុងប្រយ័ត្ន
៣- មុនប្រើវ៉ាសាប៊ិគួរដឹងអីខ្លះ?
ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ឱសថការី ឬអ្នកឯកទេសឱសថរុក្ខជាតិក្នុងករណី៖
– ស្រ្តីមានគភ៌ ឬបំបៅដោះព្រោះនៅពេល កំពុងចង់បានកូន ឬបំបៅដោះ គួរតែប្រើថ្នាំ ណែនាំដោយគ្រូពេទ្យជំនាញប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួន និងថ្នាំទិញតាមវេជ្ជបញ្ជា
– មានប្រតិកម្មជាមួយ វ៉ាសាប៊ិ ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ ពិសេសមានក្រួសក្នុងប្រមាត់ជាដើម
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួន និងថ្នាំទិញតាមវេជ្ជបញ្ជា
– មានប្រតិកម្មជាមួយ វ៉ាសាប៊ិ ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ ពិសេសមានក្រួសក្នុងប្រមាត់ជាដើម
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់លើឱសថបុរាណ
មិនតឹងរ៉ឹង ដូចការចុះបញ្ជីការផ្លូវច្បាប់លើថ្នាំពេទ្យទេ។
ដូចនេះ គេត្រូវការ
សិក្សាបន្ថែមដើម្បីដឹងពីសុវត្ថិភាពប្រើប្រាស់ឱសថបុរាណ។
គុណសម្បត្តិនៃការប្រើឱសថនេះ ត្រូវច្រើនជាងផលប៉ះពាល់។
មុនពេលប្រើ សូមពិគ្រោះជាមួយអ្នកជំនាញខាងឱសថរុក្ខជាតិ
ឬគ្រូពេទ្យបន្ថែម។
៤- មានសុវត្ថិភាពកម្រិតណា?
នៅមិនទាន់មានព័ត៌មានគ្រប់គ្រាន់ដើម្បីដឹងថា វ៉ាសាប៊ិ មានសុវត្ថិភាព ឬយ៉ាងណានៅឡើយទេ។
៥- គួរប្រុងប្រយ័ត្ន
– ស្ត្រីមានផ្ទៃពោះ និងបំបៅដោះ៖
មិនទាន់មានព័ត៌មានគ្រប់គ្រាន់ អាចបញ្ជាក់ពីសុវត្ថិភាព
ពេលញ៉ាំវ៉ាសាប៊ិ អំឡុងពេលមានផ្ទៃពោះ ឬបំបៅដោះកូននៅឡើយទេ។
ដើម្បីសុវត្ថិភាព សូមចៀសវាងញ៉ាំវា។
– វិបត្តិកំណកឈាម៖ វ៉ាសាប៊ិ
អាចធ្វើឲ្យឈាមក្រកក។ តាមទ្រឹស្ដី វ៉ាសាប៊ិ
អាចបង្កើនហានិភ័យហូរឈាម និងមានរបួស
ចំពោះអ្នកជំងឺមានវិបត្តិកំណកឈាម។
– វះកាត់៖ រុក្ខជាតិនេះ
អាចធ្វើឈាមក្រកក។ វ៉ាសាប៊ិអាចបណ្ដាលឲ្យហូរឈាមច្រើនពេលវះកាត់។
សូមឈប់ញ៉ាំ វ៉ាសាប៊ យ៉ាងហោច ២អាទិត្យ មុនវះកាត់។
ស្វែងយល់ពីផលរំខាន
៦- វ៉ាសាប៊ិមានផលរំខានអីខ្លះ?ប្រសិនបើមានការបារម្ភពីផលរំខាន សូមពិគ្រោះជាមួយគ្រូពេទ្យ។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- វ៉ាសាប៊ិមានអន្តរកម្មជាមួយអីខ្លះ?វ៉ាសាប៊ិ អាចមានអន្តរកម្មជាមួយថ្នាំយើងកំពុងប្រើ ឬស្ថានភាពជំងឺយើងកំពុងមាន។ សូមពិគ្រោះជាមួយគ្រូពេទ្យ ឱសថការី ឬអ្នកឯកទេសឱសថបុរាណ មុនពេលប្រើ។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។៨- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតប្រើប្រាស់រុក្ខជាតិប្រភេទនេះ ខុសៗគ្នាអាស្រ័យលើស្ថានភាពសុខភាពមនុស្សម្នាក់។ កម្រិតប្រើ អាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងស្ថានភាពផ្សេងៗទៀត។ ឱសថរុក្ខជាតិមិនប្រាកដថាមានសុវត្ថិភាពរហូតនោះទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការីមុននឹងប្រើ។
៩- អាចមានទម្រង់អីខ្លះ?
– វ៉ាសាប៊ិ ស្រស់
– វ៉ាសាប៊ិគ្រាប់ សម្រាប់លេប
– ប្រភេទម្សៅ។
No comments