Vitamin K (វីតាមីនK)
តើវីតាមីនKប្រើប្រាស់ដើម្បីអ្វី?
វីតាមីនK គឺជាវីតាមីនមានផ្ទុកនៅក្នុងស្លឹកបន្លែពណ៌បៃតងដូចជាផ្កាខាត់ណាបៃតង និងស្ពៃក្ដោបbrusselsហើយឈ្មោះវីតាមីនKនេះមានដើមកំណើតមកពីពាក្យអាល្លឺម៉ង់“Koagulationsvitamin”។ទម្រង់ជាច្រើននៃវីតាមីនKត្រូវបានប្រើប្រាស់ជាឱសថពាសពេញពិភពលោករួមមានវីតាមីន K1 (phytonadione) និង វីតាមីនK2 (menaquinone) ដែលអាចរកបាននៅអាមេរិកខាងជើង។
ជាទូទៅ ទម្រង់វីតាមីនK1ត្រូវបាននិយមប្រើច្រើនជាងវីតាមីនK ដោយសារតែវាមានកម្រិតជាតិពុលតិចជាង ប្រសិទ្ធភាពលឿនជាង និង ខ្លាំងជាងព្រមទាំងមានប្រសិទ្ធភាពប្រសើរជាងទៅលើស្ថានភាពមួយចំនួន។
នៅក្នុងរាងកាយយើង វីតាមីនKដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើកំណកឈាមហេតុដូច្នេះទើបវាត្រូវបានប្រើប្រឆាំងទប់ទល់នឹងអំណាចនៃឱសថឈាមរាវនៅពេលដែលប្រើច្រើនពេក ដើម្បីបង្ការបញ្ហាកំណកឈាមសម្រាប់ទារកទើបកើតដែលមិនមានវីតាមីនKគ្រប់គ្រាន់ក្នុងរាងកាយ និង ព្យាបាលការហូរឈាមដែលបង្កដោយឱសថ salicylates; sulfonamides; quinine; quinidine; ឬពពួកថ្នាំផ្សះ។
ម៉្យាងទៀត វីតាមីនKក៏ត្រូវបានផ្ដល់ឲ្យក្នុងការព្យាបាល និង ការបង្ការជំងឺខ្សោយវីតាមីនK ដែលជាស្ថានភាពមួយនៃរាងកាយមិនមានវីតាមីនKគ្រប់គ្រាន់ និង ជំងឺពុកឆ្អឹង osteoporosisព្រមទាំង ជំងឺថ្លើមដែលហៅថា biliary cirrhosis។ ចំណែកវីតាមីនK2វិញប្រើ សម្រាប់ព្យាបាលជំងឺពុកឆ្អឹង និង ការបាត់បង់ឆ្អឹងដោយប្រើប្រាស់ steroids និង អ្នកជំងឺដែលលាងឈាមជាប្រចាំដើម្បីកាត់បន្ថយជាតិកូឡេស្ដេរ៉ូលក្នុងខ្លួន។
លើសពីនេះទៀត វីតាមីនKក៏ជួយលុបបំបាត់នូវ ការបែកសរសៃវ៉ែនពីងពាង ស្នាមជាំ ស្លាកស្នាម ស្នាមសង្វារ រលាកភ្លើង បញ្ហាមុខក្រហមព្រមទាំងមុននៅលើផ្ទៃមុខ និង ស្បែកបន្ទាប់ពីការវះកាត់ដែលវាជួយពន្លឿនការសះស្បើយ កាត់បន្ថយស្នាមជាំ និងហើម។
យ៉ាងណាមិញ ការកើនឡើងពីការយល់ដឹងនៃមុខងាររបស់វីតាមីនKក្នុងការធ្វើកំណកឈាមក្នុងរាងកាយ បានធ្វើឲ្យអ្នកវិទ្យាសាស្ត្រផ្ដល់យោបល់ណែនាំឲ្យមានការបង្កើនការទទួលទានវីតាមីនKទៅក្នុងរបបអាហារ។ នាឆ្នាំ២០០១ វិទ្យាស្ថានជាតិនៃអាហារឱសថនិងក្រុមប្រឹក្សានៃអាហារូបត្ថម្ភបានបង្កើនការណែនាំចំនួនទទួលទានវីតាមីនKយ៉ាងតិចបំផុត ហើយបដិសេធមិនព្រមបង្កើនចំនួនច្រើន ដែលពួកគេបានពន្យល់ថាគ្មានអំណះអំណាងវិទ្យាសាស្ត្រណាគ្រប់គ្រាន់ក្នុងការណែនាំឲ្យទទួលទានវីតាមីនKច្រើននោះទេ។
តើវីតាមីនKមានមុខងារយ៉ាងដូចម្ដេច?
មិនទាន់មានការសិក្សាណាមួយគ្រប់គ្រាន់សម្រាប់ប្រាប់អំពីមុខងារធ្វើការនៃវីតាមីនKនោះទេ។ ដូច្នេះសូមជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន ដោយគ្រាន់តែដឹងថាវាគឺជាវីតាមីនសំខាន់ដែលរាងកាយត្រូវការមិនអាចខ្វះបានដើម្បីធ្វើកំណកឈាម។ស្វែងយល់ពីការហាមឃាត់ និងការប្រុងប្រយ័ត្ន
តើយើងគួរយល់ដឹងអ្វីខ្លះមុននឹងប្រើប្រាស់វីតាមីនK?
ជួបពិគ្រោះជាមួយគ្រូពេទ្យឬឱសថការីប្រសិនបើ៖- យើងជាស្រ្ដីមានគភ៌ឬកំពុងបំបៅដោះកូន ព្រោះអុះឡុងពេលនេះ យើងអាចប្រើថ្នាំបាន តាមការណែនាំរបស់គ្រូពេទ្យប៉ុណ្ណោះ។
- យើងប្រើប្រាស់ឱសថអ្វីផ្សេងទៀត
- យើងមានប្រតិកម្មជាមួយសារជាតិនៃវីតាមីនKឬឱសថពេទ្យឬឱសថរុក្ខជាតិផ្សេងៗ
- យើងមានជម្ងឺផ្សេងៗ
- យើងមានប្រតិកម្មជាមួយអាហារសារជាតិបន្ថែមពណ៌ និង សារជាតិរក្សាអាហារទុកឲ្យបានយូរ ឬសត្វ
លក្ខខណ្ឌក្នុងការចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថរុក្ខជាតិមិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។
ដូចនេះគួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថទាំងនេះ។ គ្នាយើងត្រូវប្រាកដថាអត្ថប្រយោជន៍នៃការប្រើថ្នាំនេះខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចដឹងពីព័ត៌មានបន្ថែម។
តើវីតាមីនKមានសុវត្ថិភាពកម្រិតណា?
វីតាមីនKពីរទម្រង់នេះ វីតាមីន K1 និង K2 មានសុវត្ថិភាពសម្រាប់មនុស្សភាគច្រើនដែលទទួលទានតាមមាត់ ឬចាក់តាមសរសៃវ៉ែនបានត្រឹមត្រូវ។ការព្រមាន និង ការប្រុងប្រយ័ត្នជាពិសេស
ស្ដ្រីមានគភ៌ និងបំបៅដោះកូន៖ នៅពេលទទួលទានតាមចំនួនណែនាំប្រចាំថ្ងៃ វីតាមីនKត្រូវបានចាត់ទុកថាមានសុវត្ថិភាពសម្រាប់ស្ត្រីមានគភ៌ និងបំបៅដោះកូន និងហាមប្រើលើសចំនួនដោយគ្មានដំបូន្មានពីគ្រូពេទ្យ។
កូនក្មេង៖ វីតាមីនK1 គឺមានសុវត្ថិភាពសម្រាប់កូនក្មេងដែលទទួលទានតាមមាត់ ឬចាក់តាមសរសៃវ៉ែនបានត្រឹមត្រូវ។
អ្នកជំងឺទឹកនោមផ្អែម៖ វីតាមីនK1 អាចជួយកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាម។ ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមហើយប្រើវិតាមីន K1 សូមពិនិត្យជាតិស្ករអោយបានទៀតទាត់។
អ្នកជំងឺខូចតម្រងនោម៖ ទទួលទានវីតាមីនKច្រើនលើសលប់អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ប្រសិនបើយើងធ្វើការលាងឈាមជាប្រចាំដោយសារខូចតម្រងនោម។
អ្នកជំងឺថ្លើម៖ ជំងឺថ្លើមធ្ងន់ធ្ងរអាចធ្វើឲ្យ វិតាមីន K មិនមានប្រសិទ្ធភាពដើម្បីព្យាបាលកំណកឈាមបានទេ។ ជាការពិត ការប្រើវិតាមីន K ក្នុងកម្រិតខ្ពស់ អាចបណ្ដាលឲ្យបញ្ហាកំណកឈាមកាន់តែធ្ងន់ធ្ងរចំពោះអ្នកជំងឺប្រភេទនេះ។
កាត់បន្ថយការបញ្ចេញទឹកប្រមាត់៖ គ្នាយើងដែលមានរាងកាយបញ្ចេញទឹកប្រមាត់តិចហើយកំពុងទទួលទានវីតាមីនK ប្រហែលជាត្រូវទទួលទានអាហារបំប៉ន bile salts បន្ថែម ដើម្បីប្រាកដថារាងកាយស្រូបយកវីតាមីនK។
ស្វែងយល់ពីផលរំខាន
តើផលប៉ះពាល់នៃវីតាមីនKមានអ្វីខ្លះ?
មនុស្សភាគច្រើនមិនជួបប្រទះនូវបញ្ហាផលប៉ះពាល់ពេលទទួលទានវីតាមីនK តាមចំនួនណែនាំប្រចាំថ្ងៃនោះទេ ប៉ុន្តែប្រសិនបើយើងមានចម្ងល់អំពីផលប៉ះពាល់សូមទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ។ស្វែងយល់ពីអន្តរកម្មថ្នាំ
តើវីតាមីនKអាចមានអន្តរកម្មមកលើរាងកាយយើងដូចម្ដេចខ្លះ?
វីតាមីនKអាចមានអន្តរកម្មជាមួយឱសថបច្ចុប្បន្នដែលយើងកំពុងប្រើប្រាស់ ដូច្នេះសូមប្រឹក្សាជាមួយគ្រូពេទ្យជំនាញមុននឹងប្រើប្រាស់។ផលិតផលដែលអាចមានអន្តរកម្មជាមួយវីតាមីនKរួមមាន:
- Warfarin (Coumadin)
ស្វែងយល់ពីកម្រិតថ្នាំ
ពត័មានដែលផ្ដល់ឲ្យនេះមិនមែនជានៃការផ្ដល់ប្រឹក្សាផ្នែកវេជ្ជសាស្រ្ដនោះទេ គប្បីទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញដើម្បីទទួលបានពត័មានបន្ថែម។របៀបនៃការប្រើប្រាស់វីតាមីនK
កម្រិតការប្រើប្រាស់ខាងក្រោមដែលបានសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្រ្ដ៖តាមមាត់ ៖
- សម្រាប់បញ្ហាការហូរឈាមដូចជាhypoprothrombinemia: ២,៥–២៥ មិល្លីក្រាម នៃវីតាមីន K1 (phytonadione)។
- សម្រាប់ការទប់ទល់ទៅនឹងការហូរឈាមដែលឧស្សាហ៍កើតឡើងនៅពេលប្រើប្រាស់ឱសថធ្វើឲ្យឈាមរាវwafarin : ជាធម្មតាត្រូវប្រើ ១–៥ មិល្លីក្រាម នៃវីតាមីនK។
- ទារកអាយុ០–៦ខែប្រើ២ មីក្រូក្រាម
- ទារក អាយុ៦–១២ខែ ប្រើ២,៥ មីក្រូក្រាម
- កូនក្មេងអាយុ១–៣ឆ្នាំ ប្រើ៣០ មីក្រូក្រាម
- កូនក្មេង អាយុ៤–៨ឆ្នាំ ប្រើ៥៥ មីក្រូក្រាម
- កូនក្មេង អាយុ៩–១៣ឆ្នាំ ប្រើ៦០ មីក្រូក្រាម
- ក្មេងជំទង់ អាយុ១៤–១៨ឆ្នាំ (រួមទាំងស្រ្ដីមានគភ៌ ឬ បំបៅដោះកូន) ប្រើ៧៥ មីក្រូក្រាម
- បុរស អាយុច្រើនជាង ១៩ ឆ្នាំ ប្រើ១២០ មីក្រូក្រាម
- ស្រ្ដីអាយុច្រើនជាង ១៩ឆ្នាំ (រួមទាំងស្រ្ដីមានគភ៌ ឬ បំបៅដោះកូន) ប្រើ៩០ មីក្រូក្រាម
តើវីតាមីនKមានទម្រង់ប្រភេទយ៉ាងដូចម្ដេច?
វីតាមីនK អាចរកជាវបានក្នុងទម្រង់ប្រភេទជា :- ជែលទន់
- គ្រាប់
No comments