ជំងឺរលាកបំពង់កដោយសារមេរោគ(Viral pharyngitis)
១- អ្វីទៅជាជំងឺរលាកបំពង់កដោយសារមេរោគ?
ជំងឺរលាកបំពង់កដោយសារមេរោគ សំដៅលើការរលាកផ្នែកមួយរបស់បំពង់ក ដែលស្ថិតនៅចន្លោះ ក្រពេញអាមីដាល់និងបំពង់ក (Larynx)។
២- ជំងឺរលាកបំពង់កដោយសារមេរោគកើតឡើងញឹកញាប់ដែរទេ?
ជំងឺនេះ កើតឡើងញឹកញាប់ ទៅលើមនុស្សគ្រប់វ័យ។ បើមានចម្ងល់ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលបានព័ត៌មានបន្ថែម។
រោគសញ្ញាទូទៅនៃជំងឺរលាកបំពង់កដោយសារមេរោគ មានដូចជា៖
– ពិបាកលេប
– គ្រុនក្ដៅ
– ឈឺសន្លាក់ ឬសាច់ដុំ
– ឈឺ បំពង់ក
– ឈឺ ហើមក្រពេញទឹករងៃ នៅក
អាចនៅមានរោគសញ្ញាខ្លះទៀតមិនបានរៀបរាប់ខាងលើ បើមានចម្ងល់អ្វីមួយ ទាក់ទងនឹងរោគសញ្ញាផ្សេងទៀត សូមពិគ្រោះជាមួយគ្រូពេទ្យ។
៤- ពេលណាត្រូវទៅជួបពេទ្យ?
បើប្រទះឃើញរោគសញ្ញាដូចបានរៀបរាប់ខាងលើ ឬមានសំណួរអ្វីមួយ សូមពិគ្រោះជាមួយគ្រូពេទ្យ។ រាងកាយមនុស្សម្នាក់ៗ ដំណើរការខុសៗគ្នា ដូចនេះជាការល្អ ជាមួយគ្រូពេទ្យ ដើម្បីរកដំណោះស្រាយព្យាបាលត្រឹមត្រូវ។
ជំងឺនេះ អាចកើតមានដោយសារតែការបង្ករោគដោយវីរុស ទៅលើផ្នែកផ្សេងទៀតរបស់សរីរាង្គ ដូចជា សួត ឬពោះវៀន។ ករណីឈឺក ភាគច្រើន គឺបង្កដោយវីរុស។
មានកត្តាប្រឈមកើតជំងឺនេះរលាកបំពង់កដោយសារមេរោគ មានដូចជា៖
– វ័យក្មេង
– ជក់បារី ឬនៅជិតអ្នកជក់បារី
– រស់នៅ ឬធ្វើការនៅជិតកន្លែងដែលបង្កជំងឺ ដូចជា កន្លែងថែទាំក្មេង សាលារៀន បន្ទាយទាហានជាដើម
– ជំងឺទឹកនោមផ្អែម
– អ្នកមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ដោយសារអស់កម្លាំងខ្លាំងពេក ទម្លាប់ញ៉ាំអាហារមិនល្អ អនាម័យមិនល្អ និងទើបមានជំងឺថ្មីៗ។
៧‑ ធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យតែងធ្វើរោគវិនិច្ឆ័យជំងឺនេះ ដោយពិនិត្យមើលបំពង់ក។ ការធ្វើតេស្តលើសារធាតុរាវចេញពីកអ្នកជំងឺ ដើម្បីបញ្ជាក់ថា ជំងឺរលាកបំពង់កនេះ មិនបែបបង្កដោយបាក់តេរី ដូចជាពពួកបាក់តេរី Streptococcus នោះឡើយ។
៨- ព្យាបាលដោយវិធីណា?
មិនមានវិធីព្យាបាលជាក់លាក់ទៅលើជំងឺរលាកបំពង់កដោយសារមេរោគនោះទេ។ ប៉ុន្តែយើងអាចបន្ថយរោគសញ្ញាដោយគ្រាន់តែខ្ពុរទឹកអំបិលក្ដៅឧណ្ហ ២-៣ ដង/ថ្ងៃ (ប្រើអំបិលកន្លះស្លាបព្រា ឬអំបិល ៣ក្រាម ក្នុងទឹកក្ដៅឧណ្ហៗមួយកែវ)។
ផឹកថ្នាំប្រឆាំងរលាក ដូចជា ថ្នាំប៉ារ៉ាសេតាមុល (Acetaminophen) ដើម្បីគ្រប់គ្រងអាការៈគ្រុន។ ប្រើថ្នាំប្រឆាំងរលាក ប្រភេទ Lozenges ឬ Sprays ច្រើនពេក អាចនឹងធ្វើឲ្យអាការៈឈឺកកាន់តែធ្ងន់។
ជាការសំខាន់ មិនត្រូវប្រើថ្នាំផ្សះទេ នៅពេលមានការឈឺកបង្កដោយវីរុស។ ថ្នាំផ្សះ មិនអាចជួយបានទេ ហើយប្រើថ្នាំផ្សះដើម្បីព្យាបាលការបង្ករោគដោយវីរុស អាចនឹងធ្វើឲ្យបាក់តេរីផ្សេងៗក្នុងរាងកាយស៊ាំជាមួយនឹងថ្នាំផ្សះ។
ករណីឈឺកខ្លះ (ដូចជាការឈឺក បណ្ដាលមកពី ការបង្ករោគដោយវីរុស EBV- infectious mononucleosis) ក្រពេញទឹករងៃនៅត្រង់កហើមធំ។ គ្រូពេទ្យអាចនឹងចេញវេជ្ជបញ្ជាឲ្យប្រើថ្នាំប្រឆាំងរលាក ដូចជាថ្នាំ Prednisone ដើម្បីព្យាបាល។
ករណីជាច្រើន មិនអាចការពារបានទេ ព្រោះវីរុស និងបាក់តេរីដែលបង្កមានជំងឺនេះ មានច្រើននៅក្នុងបរិយាកាស។ ទោះយ៉ាងនេះក្ដី ត្រូវលាងសម្អាតដៃ បន្ទាប់ពីប៉ះពាល់ជាមួយអ្នកជំងឺ និងចៀសវាងការថើប ឬប្រើរបស់របរញ៉ាំ និងផឹកជាមួយអ្នកជំងឺ។
ប្រសិនបើមានចម្ងល់ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីអាចដឹងកាន់តែច្បាស់ ពីដំណោះស្រាយល្អបំផុតសម្រាប់អ្នក។
ជំងឺរលាកបំពង់កដោយសារមេរោគ សំដៅលើការរលាកផ្នែកមួយរបស់បំពង់ក ដែលស្ថិតនៅចន្លោះ ក្រពេញអាមីដាល់និងបំពង់ក (Larynx)។
២- ជំងឺរលាកបំពង់កដោយសារមេរោគកើតឡើងញឹកញាប់ដែរទេ?
ជំងឺនេះ កើតឡើងញឹកញាប់ ទៅលើមនុស្សគ្រប់វ័យ។ បើមានចម្ងល់ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលបានព័ត៌មានបន្ថែម។
រោគសញ្ញា
៣- រោគសញ្ញាជំងឺរលាកបំពង់កដោយសារមេរោគមានអ្វីខ្លះ?រោគសញ្ញាទូទៅនៃជំងឺរលាកបំពង់កដោយសារមេរោគ មានដូចជា៖
– ពិបាកលេប
– គ្រុនក្ដៅ
– ឈឺសន្លាក់ ឬសាច់ដុំ
– ឈឺ បំពង់ក
– ឈឺ ហើមក្រពេញទឹករងៃ នៅក
អាចនៅមានរោគសញ្ញាខ្លះទៀតមិនបានរៀបរាប់ខាងលើ បើមានចម្ងល់អ្វីមួយ ទាក់ទងនឹងរោគសញ្ញាផ្សេងទៀត សូមពិគ្រោះជាមួយគ្រូពេទ្យ។
៤- ពេលណាត្រូវទៅជួបពេទ្យ?
បើប្រទះឃើញរោគសញ្ញាដូចបានរៀបរាប់ខាងលើ ឬមានសំណួរអ្វីមួយ សូមពិគ្រោះជាមួយគ្រូពេទ្យ។ រាងកាយមនុស្សម្នាក់ៗ ដំណើរការខុសៗគ្នា ដូចនេះជាការល្អ ជាមួយគ្រូពេទ្យ ដើម្បីរកដំណោះស្រាយព្យាបាលត្រឹមត្រូវ។
មូលហេតុបង្ក
៥- មូលហេតុបង្កឲ្យកើតជំងឺរលាកបំពង់កដោយសារមេរោគ?ជំងឺនេះ អាចកើតមានដោយសារតែការបង្ករោគដោយវីរុស ទៅលើផ្នែកផ្សេងទៀតរបស់សរីរាង្គ ដូចជា សួត ឬពោះវៀន។ ករណីឈឺក ភាគច្រើន គឺបង្កដោយវីរុស។
កត្តាហានិភ័យ
៦- អ្វីខ្លះជាកត្តាប្រឈមឲ្យកើតជំងឺនេះ?មានកត្តាប្រឈមកើតជំងឺនេះរលាកបំពង់កដោយសារមេរោគ មានដូចជា៖
– វ័យក្មេង
– ជក់បារី ឬនៅជិតអ្នកជក់បារី
– រស់នៅ ឬធ្វើការនៅជិតកន្លែងដែលបង្កជំងឺ ដូចជា កន្លែងថែទាំក្មេង សាលារៀន បន្ទាយទាហានជាដើម
– ជំងឺទឹកនោមផ្អែម
– អ្នកមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ដោយសារអស់កម្លាំងខ្លាំងពេក ទម្លាប់ញ៉ាំអាហារមិនល្អ អនាម័យមិនល្អ និងទើបមានជំងឺថ្មីៗ។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។៧‑ ធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យតែងធ្វើរោគវិនិច្ឆ័យជំងឺនេះ ដោយពិនិត្យមើលបំពង់ក។ ការធ្វើតេស្តលើសារធាតុរាវចេញពីកអ្នកជំងឺ ដើម្បីបញ្ជាក់ថា ជំងឺរលាកបំពង់កនេះ មិនបែបបង្កដោយបាក់តេរី ដូចជាពពួកបាក់តេរី Streptococcus នោះឡើយ។
៨- ព្យាបាលដោយវិធីណា?
មិនមានវិធីព្យាបាលជាក់លាក់ទៅលើជំងឺរលាកបំពង់កដោយសារមេរោគនោះទេ។ ប៉ុន្តែយើងអាចបន្ថយរោគសញ្ញាដោយគ្រាន់តែខ្ពុរទឹកអំបិលក្ដៅឧណ្ហ ២-៣ ដង/ថ្ងៃ (ប្រើអំបិលកន្លះស្លាបព្រា ឬអំបិល ៣ក្រាម ក្នុងទឹកក្ដៅឧណ្ហៗមួយកែវ)។
ផឹកថ្នាំប្រឆាំងរលាក ដូចជា ថ្នាំប៉ារ៉ាសេតាមុល (Acetaminophen) ដើម្បីគ្រប់គ្រងអាការៈគ្រុន។ ប្រើថ្នាំប្រឆាំងរលាក ប្រភេទ Lozenges ឬ Sprays ច្រើនពេក អាចនឹងធ្វើឲ្យអាការៈឈឺកកាន់តែធ្ងន់។
ជាការសំខាន់ មិនត្រូវប្រើថ្នាំផ្សះទេ នៅពេលមានការឈឺកបង្កដោយវីរុស។ ថ្នាំផ្សះ មិនអាចជួយបានទេ ហើយប្រើថ្នាំផ្សះដើម្បីព្យាបាលការបង្ករោគដោយវីរុស អាចនឹងធ្វើឲ្យបាក់តេរីផ្សេងៗក្នុងរាងកាយស៊ាំជាមួយនឹងថ្នាំផ្សះ។
ករណីឈឺកខ្លះ (ដូចជាការឈឺក បណ្ដាលមកពី ការបង្ករោគដោយវីរុស EBV- infectious mononucleosis) ក្រពេញទឹករងៃនៅត្រង់កហើមធំ។ គ្រូពេទ្យអាចនឹងចេញវេជ្ជបញ្ជាឲ្យប្រើថ្នាំប្រឆាំងរលាក ដូចជាថ្នាំ Prednisone ដើម្បីព្យាបាល។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅករណីជាច្រើន មិនអាចការពារបានទេ ព្រោះវីរុស និងបាក់តេរីដែលបង្កមានជំងឺនេះ មានច្រើននៅក្នុងបរិយាកាស។ ទោះយ៉ាងនេះក្ដី ត្រូវលាងសម្អាតដៃ បន្ទាប់ពីប៉ះពាល់ជាមួយអ្នកជំងឺ និងចៀសវាងការថើប ឬប្រើរបស់របរញ៉ាំ និងផឹកជាមួយអ្នកជំងឺ។

No comments