Sunflower Oil (ប្រេងផ្កាឈូករ័ត្ន)
១- ប្រេងផ្កាឈូករ័ត្នប្រើដើម្បីអ្វី?
ប្រេងផ្កាឈូករ័ត្ន ដែលភាសាអង់គ្លេសហៅថា Sunflower Oil គឺជាប្រេងចម្រាញ់ចេញពីគ្រាប់ផ្កាឈូករ័ត្នដែលគេអាចប្រើវាជាថ្នាំបុរាណបាន។ ប្រេងផ្កាឈូករ័ត្ន អាចប្រើព្យាបាលជំងឺមួយចំនួន ដូចជា៖
– ទល់លាមក
– របួសមិនងាយជា របួសស្បែក ជំងឺសើស្បែក Psoriasis និងជំងឺរលាកសន្លាក់ (ពេលប្រើជាថ្នាំលាប)
– បញ្ចុះជាតិខ្លាញ់អាក្រក់ (LDL)
– ប្រើជាប្រេងសម្រាប់ម៉ាស្សា
ក្រៅពីនេះ ប្រេងផ្កាឈូករ័ត្ន ក៏អាចប្រើជាប្រេងចម្អិនម្ហូបបាន។
២- ប្រើផ្កាឈូករ័ត្នដំណើរការយ៉ាងម៉េចខ្លះ?
មិនមានការសិក្សាគ្រប់គ្រាន់ពីសកម្មភាពឱសថបុរាណរុក្ខជាតិនេះនៅឡើយទេ។ សូមពិគ្រោះជាមួយគ្រូឱសថបុរាណ ឬគ្រូពេទ្យជំនាញ ដើម្បីទទួលបានព័ត៌មានបន្ថែម។ តែទោះជាយ៉ាងនេះក្ដី គេដឹងថា ប្រេងនេះជាប្រភពខ្លាញ់មិនឆ្អែតនៅក្នុងអាហារ អាចប្រើជំនួសខ្លាញ់ឆ្អែតបាន។
គួរពិភាក្សាជាមួយគ្រូពេទ្យ ឱសថការី ឬគ្រូពេទ្យឱសថបុរាណបើអ្នកមានបញ្ហាដូចជា៖
- កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ដោយសារពេលពពោះ ឬបំបៅដោះកូន ត្រូវប្រើប្រាស់ថ្នាំឲ្យត្រូវតាមកម្រិតណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួនឯង និងថ្នាំទិញតាមវេជ្ជបញ្ជា។
– មានប្រតិកម្មជាមួយប្រេងផ្កាឈូករ័ត្ន ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ។
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ។
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់លើឱសថបុរាណ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់លើថ្នាំពេទ្យទេ។ ដូចនេះគេត្រូវសិក្សាបន្ថែម ដើម្បីដឹងពីសុវត្ថិភាពនៅពេលប្រើប្រាស់ឱសថបុរាណ។ មុនពេលប្រើវា ត្រូវចាំថា គុណសម្បត្តិនៃការប្រើឱសថនេះ ត្រូវច្រើនជាងផលប៉ះពាល់ ហើយសូមពិគ្រោះជាមួយពេទ្យជំនាញខាងឱសថរុក្ខជាតិ ឬគ្រូពេទ្យ សម្រាប់ព័ត៌មានបន្ថែម។
៤- ប្រេងផ្កាឈូករ័ត្នមានសុវត្ថិភាពដែរទេ?
ប្រេងផ្កាឈូករ័ត្ន គឺមានសុវត្ថិភាព បើលេប ឬលាបលើស្បែក ក្នុងកម្រិតត្រឹមត្រូវ។ ប្រេងផ្កាឈូករ័ត្ន មានខ្លាញ់ឆ្អែត ១៤% ដូចនេះ អាចធ្វើឲ្យកើនឡើងកម្រិតកូលេស្តេរ៉ូលក្នុងឈាមចំពោះគ្នាយើងមានជំងឺបេះដូង និងអាចធ្វើឲ្យប្រឈមជំងឺបេះដូងដូចគ្នា
ប្រេងផ្កាឈូករ័ត្ន មានជាតិខ្លាញ់ Polyunsaturated ៧% មាន សារធាតុខ្លាញ់អូមេហ្គា ៦ (Omega-6 fats)។ បើមានកម្រិត អូមេហ្គា ៦ ច្រើនជាង កម្រិតអូមេហ្គា ៣ នឹងអាចធ្វើឲ្យយើងកើនការប្រឈមជំងឺរ៉ាំរ៉ៃមួយចំនួន រួមមាន រលាកសន្លាក់ ជំងឺហឺត មហារីក និងជំងឺបេះដូង។
ដូចទៅនឹងអាហារខ្លះទៀត បើញ៉ាំប្រេងផ្កាឈូករ័ត្នក្នុងរបបអាហារច្រើនពេក នឹងធ្វើឲ្យយើងឡើងទម្ងន់បាន។
៥- គួរប្រុងប្រយ័ត្ន
– ស្រីៗពពោះ និងបំបៅដោះកូន៖ មិនមានព័ត៌មានស្ដីពីសុវត្ថិភាពក្នុងការប្រើចំពោះស្រីៗពពោះ និងបំបៅដោះកូន នៅឡើយទេ ហេតុនេះដើម្បីសុវត្ថិភាព សូមកុំប្រើវាជាថ្នាំ។
– ជំងឺទឹកនោមផ្អែម៖ ក្នុងរបបអាហារមានប្រេងផ្កាឈូករ័ត្ន អាចធ្វើឲ្យកម្រិតអាំងស៊ុយលីន និងជាតិស្ករកើនឡើងលឿនខុសធម្មតា ក៏អាចធ្វើឲ្យកើនឡើងកម្រិតជាតិខ្លាញ់ក្នុងឈាមដូចគ្នា នាំឲ្យយើងកើនហានិភ័យវិវត្តទៅជា រឹងសរសៃឈាម (Atherosclerosis) ចំពោះគ្នាយើងមានជំងឺទឹកនោមផ្អែមប្រភេទ ២។
ប្រេងផ្កាឈូករ័ត្ន អាចមានប្រតិកម្មជាមួយពពួករុក្ខជាតិ Ragweed អាចបង្កឲ្យមានអាលែកហ្ស៊ី ចំពោះគ្នាយើង មានមានប្រតិកម្មជាមួយពពួករុក្ខជាតិអំបូរ Asteraceae និង Compositae ខណៈពពួករុក្ខជាតិស្ថិតក្នុងគ្រួសារនេះរួមមាន រុក្ខជាតិ Ragweed ផ្កា Chrysanthemums ពពួកផ្កាស្បៃរឿង (Marigolds) ផ្កាឈូករ័ត្ន និងរុក្ខជាតិផ្សេងៗទៀត។ បើយើងមានប្រតិកម្ម ត្រូវតែពិគ្រោះជាមួយគ្រូពេទ្យ មុននឹងប្រើប្រេងនេះ។
មិនមែនគ្រប់គ្នាសុទ្ធតែមានផលរំខានទាំងនេះទេ ប្រហែលអាចមានផលរំខានផ្សេងទៀតមិនបានរៀបរាប់ខាងលើ ដូចនេះ បើមានចម្ងល់ទាក់ទងនឹងផលរំខាន សូមពិគ្រោះជាមួយគ្រូពេទ្យ ឱសថការី ឬគ្រូឱសថបុរាណ។
ឱសថរុក្ខជាតិនេះ អាចមានអន្តរកម្មជាមួយថ្នាំ ឬស្ថានភាពជំងឺយើងកំពុងមាន។ សូមពិគ្រោះជាមួយនឹងគ្រូពេទ្យ ឬគ្រូឱសថបុរាណ មុននឹងប្រើ។
៨– កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតប្រើប្រាស់ប្រេងផ្កាឈូករ័ត្ន អាចមានលក្ខណៈខុសគ្នាសម្រាប់អ្នកជំងឺម្នាក់ៗ។ កម្រិតប្រើប្រាស់អាស្រ័យលើកត្តាអាយុ សុខភាព និងស្ថានភាពរាងកាយមួយចំនួនទៀត។ ឱសថរុក្ខជាតិ មិនមែនតែងមានសុវត្ថិភាពទាំងអស់នោះទេ ហេតុនេះ សូមប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញជាមុនសិន។
៩- ប្រេងផ្តាឈូករ័ត្នមានទម្រង់ម៉េចខ្លះ?
ប្រេងផ្កាឈូករ័ត្ន អាចមានទម្រង់ជាថ្នាំដូចខាងក្រោម៖
– ប្រេងផ្កាឈូករ័ត្នសរីរាង្គសុទ្ធ (បានសម្លាប់មេរោគដោយស្រទាប់អូហ្ស៊ូន – Ozonated)
– ប្រេងផ្កាឈូករ័ត្ន ច្រកក្នុងថ្នាំគ្រាប់មានសម្បក (ខេបស៊ុល) ដោយលាយជាមួយនឹងសារធាតុផ្សំផ្សេងទៀត។
ប្រេងផ្កាឈូករ័ត្ន ដែលភាសាអង់គ្លេសហៅថា Sunflower Oil គឺជាប្រេងចម្រាញ់ចេញពីគ្រាប់ផ្កាឈូករ័ត្នដែលគេអាចប្រើវាជាថ្នាំបុរាណបាន។ ប្រេងផ្កាឈូករ័ត្ន អាចប្រើព្យាបាលជំងឺមួយចំនួន ដូចជា៖
– ទល់លាមក
– របួសមិនងាយជា របួសស្បែក ជំងឺសើស្បែក Psoriasis និងជំងឺរលាកសន្លាក់ (ពេលប្រើជាថ្នាំលាប)
– បញ្ចុះជាតិខ្លាញ់អាក្រក់ (LDL)
– ប្រើជាប្រេងសម្រាប់ម៉ាស្សា
ក្រៅពីនេះ ប្រេងផ្កាឈូករ័ត្ន ក៏អាចប្រើជាប្រេងចម្អិនម្ហូបបាន។
២- ប្រើផ្កាឈូករ័ត្នដំណើរការយ៉ាងម៉េចខ្លះ?
មិនមានការសិក្សាគ្រប់គ្រាន់ពីសកម្មភាពឱសថបុរាណរុក្ខជាតិនេះនៅឡើយទេ។ សូមពិគ្រោះជាមួយគ្រូឱសថបុរាណ ឬគ្រូពេទ្យជំនាញ ដើម្បីទទួលបានព័ត៌មានបន្ថែម។ តែទោះជាយ៉ាងនេះក្ដី គេដឹងថា ប្រេងនេះជាប្រភពខ្លាញ់មិនឆ្អែតនៅក្នុងអាហារ អាចប្រើជំនួសខ្លាញ់ឆ្អែតបាន។
កត្តាគួរប្រុងប្រយ័ត្ន
៣- តើខ្ញុំត្រូវដឹងអ្វីខ្លះមុននឹងប្រើ ប្រេងផ្កាឈូករ័ត្ន (Sunflower oil) ជាថ្នាំ?គួរពិភាក្សាជាមួយគ្រូពេទ្យ ឱសថការី ឬគ្រូពេទ្យឱសថបុរាណបើអ្នកមានបញ្ហាដូចជា៖
- កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ដោយសារពេលពពោះ ឬបំបៅដោះកូន ត្រូវប្រើប្រាស់ថ្នាំឲ្យត្រូវតាមកម្រិតណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួនឯង និងថ្នាំទិញតាមវេជ្ជបញ្ជា។
– មានប្រតិកម្មជាមួយប្រេងផ្កាឈូករ័ត្ន ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ។
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ។
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់លើឱសថបុរាណ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់លើថ្នាំពេទ្យទេ។ ដូចនេះគេត្រូវសិក្សាបន្ថែម ដើម្បីដឹងពីសុវត្ថិភាពនៅពេលប្រើប្រាស់ឱសថបុរាណ។ មុនពេលប្រើវា ត្រូវចាំថា គុណសម្បត្តិនៃការប្រើឱសថនេះ ត្រូវច្រើនជាងផលប៉ះពាល់ ហើយសូមពិគ្រោះជាមួយពេទ្យជំនាញខាងឱសថរុក្ខជាតិ ឬគ្រូពេទ្យ សម្រាប់ព័ត៌មានបន្ថែម។
៤- ប្រេងផ្កាឈូករ័ត្នមានសុវត្ថិភាពដែរទេ?
ប្រេងផ្កាឈូករ័ត្ន គឺមានសុវត្ថិភាព បើលេប ឬលាបលើស្បែក ក្នុងកម្រិតត្រឹមត្រូវ។ ប្រេងផ្កាឈូករ័ត្ន មានខ្លាញ់ឆ្អែត ១៤% ដូចនេះ អាចធ្វើឲ្យកើនឡើងកម្រិតកូលេស្តេរ៉ូលក្នុងឈាមចំពោះគ្នាយើងមានជំងឺបេះដូង និងអាចធ្វើឲ្យប្រឈមជំងឺបេះដូងដូចគ្នា
ប្រេងផ្កាឈូករ័ត្ន មានជាតិខ្លាញ់ Polyunsaturated ៧% មាន សារធាតុខ្លាញ់អូមេហ្គា ៦ (Omega-6 fats)។ បើមានកម្រិត អូមេហ្គា ៦ ច្រើនជាង កម្រិតអូមេហ្គា ៣ នឹងអាចធ្វើឲ្យយើងកើនការប្រឈមជំងឺរ៉ាំរ៉ៃមួយចំនួន រួមមាន រលាកសន្លាក់ ជំងឺហឺត មហារីក និងជំងឺបេះដូង។
ដូចទៅនឹងអាហារខ្លះទៀត បើញ៉ាំប្រេងផ្កាឈូករ័ត្នក្នុងរបបអាហារច្រើនពេក នឹងធ្វើឲ្យយើងឡើងទម្ងន់បាន។
៥- គួរប្រុងប្រយ័ត្ន
– ស្រីៗពពោះ និងបំបៅដោះកូន៖ មិនមានព័ត៌មានស្ដីពីសុវត្ថិភាពក្នុងការប្រើចំពោះស្រីៗពពោះ និងបំបៅដោះកូន នៅឡើយទេ ហេតុនេះដើម្បីសុវត្ថិភាព សូមកុំប្រើវាជាថ្នាំ។
– ជំងឺទឹកនោមផ្អែម៖ ក្នុងរបបអាហារមានប្រេងផ្កាឈូករ័ត្ន អាចធ្វើឲ្យកម្រិតអាំងស៊ុយលីន និងជាតិស្ករកើនឡើងលឿនខុសធម្មតា ក៏អាចធ្វើឲ្យកើនឡើងកម្រិតជាតិខ្លាញ់ក្នុងឈាមដូចគ្នា នាំឲ្យយើងកើនហានិភ័យវិវត្តទៅជា រឹងសរសៃឈាម (Atherosclerosis) ចំពោះគ្នាយើងមានជំងឺទឹកនោមផ្អែមប្រភេទ ២។
ស្វែងយល់ពីផលរំខាន
៦- ប្រេងផ្កាឈូករ័ត្នអាចមានផលរំខានអ្វីខ្លះ?ប្រេងផ្កាឈូករ័ត្ន អាចមានប្រតិកម្មជាមួយពពួករុក្ខជាតិ Ragweed អាចបង្កឲ្យមានអាលែកហ្ស៊ី ចំពោះគ្នាយើង មានមានប្រតិកម្មជាមួយពពួករុក្ខជាតិអំបូរ Asteraceae និង Compositae ខណៈពពួករុក្ខជាតិស្ថិតក្នុងគ្រួសារនេះរួមមាន រុក្ខជាតិ Ragweed ផ្កា Chrysanthemums ពពួកផ្កាស្បៃរឿង (Marigolds) ផ្កាឈូករ័ត្ន និងរុក្ខជាតិផ្សេងៗទៀត។ បើយើងមានប្រតិកម្ម ត្រូវតែពិគ្រោះជាមួយគ្រូពេទ្យ មុននឹងប្រើប្រេងនេះ។
មិនមែនគ្រប់គ្នាសុទ្ធតែមានផលរំខានទាំងនេះទេ ប្រហែលអាចមានផលរំខានផ្សេងទៀតមិនបានរៀបរាប់ខាងលើ ដូចនេះ បើមានចម្ងល់ទាក់ទងនឹងផលរំខាន សូមពិគ្រោះជាមួយគ្រូពេទ្យ ឱសថការី ឬគ្រូឱសថបុរាណ។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- ប្រេងផ្កាឈូករ័ត្នអាចមានអន្តរកម្មជាមួយអ្វីខ្លះ?ឱសថរុក្ខជាតិនេះ អាចមានអន្តរកម្មជាមួយថ្នាំ ឬស្ថានភាពជំងឺយើងកំពុងមាន។ សូមពិគ្រោះជាមួយនឹងគ្រូពេទ្យ ឬគ្រូឱសថបុរាណ មុននឹងប្រើ។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។៨– កម្រិតប្រើធម្មតាម៉េចដែរ?

No comments