Header Ads

ជំងឺស្អូច( Rubella Virus )


+តើស្រ្តីកំពុងពពោះ កើតជំងឺស្អូច មានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃដែរឬទេ(Rubella virus during prenancy) ?
ក.ជំងឺស្អូច គឺជាជំងឺបង្កឡើងដោយ Rubella virus ដែលឆ្លងតាមរយះផ្លូវដង្ហើមឬស្លេស.
ខ.រោគសញ្ញា
-ជាង៥០% មិនមានចេញជារោគសញ្ញាអ្វីទេ បន្ទាប់ពីឆ្លង
-រោគសញ្ញាភាគច្រើនគឺមានតិចតួច ដូចជា ស្នាមក្រហមលើស្បែក,ក្តៅខ្លួន,ឈឺភ្នែក,ឈឺបំពង់ករ,ឈឺក្បាល,ឈឺពេញខ្កួន, ឈឺសន្លាក់,មិនឃ្លានអាហា,មានកូនកណ្តុរនោផ្នែកខាងក្រោយនៃក្បាល...
គ.ផលវិបាក ចំពោះទារក.
-ប៉ះពាល់ដល់ការលូតលាស់កូនក្នុងផ្ទៃ,កូនស្លាប់ក្នុងផ្ទៃ,រលូតកូន,កូនកើតមិនគ្រប់ខែ,កូនមានវិបត្តិខុសប្រក្រតិសរីរាង្គ
-ផលវិបាកអាស្រ័យទៅតាម អាយុកូនពេលម្តាយកើតជំងឺគឺ
+៩០% ទារកមានវិបត្តខុសប្រក្រតិសរីរាង្គ នៅពេលម្តាយពពោះឆ្លងជំងឺស្អូច ពេលអាយុកូនតិចជា១២អាទិត្យ.
+៣០-៤០% ទារកមានវិបត្តខុសប្រក្រតិសរីរាង្គ នៅពេលម្តាយពពោះឆ្លងជំងឺស្អូច ពេលអាយុកូន ១៣-១៤អាទិត្យ.
+20% ទារកមានវិបត្តខុសប្រក្រតិសរីរាង្គ នៅពេលម្តាយពពោះឆ្លងជំងឺស្អូច ពេលអាយុកូន១៥-១៦អាទិត្យ.
+១០% ទារកមានវិបត្តខុសប្រក្រតិសរីរាង្គ នៅពេលម្តាយពពោះឆ្លងជំងឺស្អូច ពេលអាយុកូន១៧-២០អាទិត្យ.
+ប្រសិនបើម្តាយពពោះឆ្លងជំងឺស្អូចពេលកូនចាប់ពីអាយុ២០អាទិត្យឡើង គឺ កម្រមានជំងឺវិបតិ្តសរីរាង្គចំពោះកូន.
-កូនមានវិបត្តិខុសប្រក្រតិ្តសរីរាង្គដូចជា:
+ស្តាប់ មិនលឺ ម្ខាងឬទាំងសង្ខាង
+ជំងឺ វិបត្តិបេះដូងពីកំណើត
+មានជំងឺភ្នែកឡើងបាយ,ទឹកដក់ក្នុងភ្នែក,ជំងឺរេទីនភ្នែក
+ថ្លើម អណ្តើក រីកធំ
+រលាកស្រោមខួរក្បាល.....
+រលាកសួត
+ជំងឺទឹកនោមផ្អែម ប្រភេទ២.
+កូនខ្សោយបញ្ញាស្មារតី
ឃ.វិធីបង្ការការពារ
-ចំពោះស្រ្តី ដែលមិនធ្លាប់ចាក់ វ៉ាក់សាំង ឬ មិនធ្លាប់កើតជំងឺស្អូច ត្រូវទៅទទួលចាក់វ៉ាក់សាំងការពារមុនមានផ្ទៃពោះ រយះពេល៣ខែ.
*គ្រប់ស្រ្តីទាំងអស់ដែលមិនបានចាក់វាក៉សាំងឬមិនធ្លាប់កើតជំងឺស្អូច ប្រសិនមានការសង្សៃកើតជំងឺស្អូច ត្រូវធ្វើ តេស(IgM,IgG) រកជំងឺស្អូចនៅពេលទៅពិនិត្យផ្ទៃពោះនៅត្រីមាសទី១(កូនអាយុ១២អាទិត្យ) .
+ប្រសិនបើស្រ្តីកំពុងពពោះពិនិត្យឃើញថាមានកើតជំងឺស្អូច ត្រូវតាមដានដោយយកចិត្តដាក់ពីផលប៉ះពាល់ចំពោះកូន ជាមួយ វេជ្ជបណ្ឌិត ឯកទេសជំនាញ សម្ភព និង រោគស្រ្តី.
ប្រភពអត្ថបទ: វេជ្ជបណ្ឌិត សឿចន្ទ័ វិសាល

No comments

Theme images by Nikada. Powered by Blogger.