Rabies Immune Globulin (សេរ៉ូមព្យាបាលជំងឺឆ្កែឆ្កួត)
១- តើសេរ៉ូម Rabies immune globulin ប្រើប្រាស់ព្យាបាលអីខ្លះ?
សេរ៉ូម Rabies immune globulin ច្រើនប្រើរួមជាមួយវ៉ាក់សាំងជំងឺឆ្កែឆ្កួត ដើម្បីបង្ការការឆ្លងមេរោគឆ្កែឆ្កួត។ មុខងារវា គឺផ្ដល់នូវអង់ទីករដែលរាងកាយត្រូវការចាំបាច់ ដើម្បីការពារប្រឆាំងទៅនឹងមេរោគឆ្កែឆ្កួត ហើយត្រូវគេចាត់ទុកជាការការពារដោយប្រយោល។
វិធីការពារដោយប្រយោលនេះ អាចមានរយៈពេលយូរអង្វែងគ្រប់គ្រាន់ រហូតដល់រាងកាយអាចបង្កើតអង់ទីករដោយខ្លួនឯងប្រឆាំងទៅនឹងមេរោគឆ្កែឆ្កួត។
សេរ៉ូម Rabies immune globulin ត្រូវបានផ្ដល់ទៅឲ្យជនរងគ្រោះ ដែលត្រូវរបួសដោយសត្វខាំក្រញៅ ឬលិឍ ដោយជឿថាសត្វនោះមានផ្ទុកមេរោគឆ្កែឆ្កួត។ ករណីនេះ ត្រូវហៅថា វិធីបង្ការជំងឺក្រោយការប៉ះពាល់។ សេរ៉ូម Rabies immune globulin (សេរ៉ូមព្យាបាលជំងឺឆ្កែឆ្កួត) ត្រូវបានប្រើប្រាស់សម្រាប់តែមិនធ្លាប់ទទួលវ៉ាក់សាំងជំងឺឆ្កែឆ្កួតប៉ុណ្ណោះ។
២- គួរប្រើសេរ៉ូម Rabies Immune Globulin ដោយរបៀបណា?
សេរ៉ូមព្យាបាលជំងឺឆ្កែឆ្កួត (Rabies Immune Globulin) មាននៅតាមមន្ទីរពេទ្យ ឬគ្លីនិកធំៗ ហើយត្រូវចាក់នៅសាច់ដុំដើមដៃ ឬសាច់ដុំភ្លៅ។ អាចចាក់ចូលទៅក្នុងដំបៅដែលអាចបង្កឲ្យយើងកើតជំងឺឆ្កែឆ្កួត (ដូចជា ដំបៅបណ្តាលមកពីសត្វខាំ ឬក្រញៅ)។
សេរ៉ូម Rabies immune globulin ពេទ្យតែងតែផ្ដល់ឲ្យយើង នៅពេលដែលចាក់វ៉ាក់សាំងជំងឺឆ្កែឆ្កួតលើកដំបូង ប៉ុន្តែក៏អាចផ្ដល់ឲ្យនៅថ្ងៃទី ៧ បន្ទាប់ពីចាក់វ៉ាក់សាំងដូសដំបូង។
ចាំបាច់ ត្រូវតែចាក់សេរ៉ូមនេះ រួមជាមួយវ៉ាក់សាំងជំងឺឆ្កែឆ្កួត (HDCV) ហើយចៀសវាងចាក់កម្រិតដូសដដែល នៅពេលចាប់ផ្ដើមទទួលការព្យាបាល។
៣- រក្សាទុកដោយវិធីណា?
សេរ៉ូម Rabies immune globulin គួររក្សាទុកក្នុងទូទឹកកក ដើម្បីកុំឲ្យខូចគុណភាព និងហាមដាក់ជាន់កន្លែងកក។
នៅលើទីផ្សារប្រហែលជាមានថ្នាំម៉ាកសេរ៉ូម Rabies immune globulin ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាព គួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។

ពុំគួរចោលថ្នាំតាមបង្គន់
ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។
សំខាន់ណាស់ ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ
ពេលហួសកាលកំណត់ ឬលែងប្រើ។
ពិភាក្សាជាមួយឱសថការីសម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអីខ្លះមុនប្រើ?
មុននឹងប្រើប្រាស់សេរ៉ូមនេះ គួរប្រាប់ទៅគ្រូពេទ្យ បើយើង៖
– កំពុងមានផ្ទៃពោះ ឬបំបៅដោះ ព្រោះអំឡុងពេលមានផ្ទៃពោះ ឬបំបៅដោះ គួរលេបថ្នាំតាមការណែនាំដោយគ្រូពេទ្យប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំផ្សេងទៀត រាប់បញ្ចូលទាំងថ្នាំគ្មានវេជ្ជបញ្ជា ឱសថរុក្ខជាតិ និងឱថសបុរាណ។
– មានប្រតិកម្មជាមួយសារធាតុផ្សំរបស់សេរ៉ូមព្យាបាលជំងឺឆ្កែឆ្កួត ឬថ្នាំផ្សេងទៀត
– មានជំងឺផ្សេងៗ។
– កំពុងប្រើប្រាស់ថ្នាំផ្សេងទៀត រាប់បញ្ចូលទាំងថ្នាំគ្មានវេជ្ជបញ្ជា ឱសថរុក្ខជាតិ និងឱថសបុរាណ។
– មានប្រតិកម្មជាមួយសារធាតុផ្សំរបស់សេរ៉ូមព្យាបាលជំងឺឆ្កែឆ្កួត ឬថ្នាំផ្សេងទៀត
– មានជំងឺផ្សេងៗ។
វាពិតជាសំខាន់ណាស់ដែលគ្រូពេទ្យត្រូវតាមដានស្ថានភាពយើងឲ្យបានដិតដល់
ដើម្បីប្រាកដថាសេរ៉ូម Rabies immune globulin
មានប្រសិទ្ធភាពពេញលេញ។ ការធ្វើតេស្តឈាម អាចនឹងកើតមាន
ដើម្បីពិនិត្យមើលផលប៉ះពាល់ផ្សេងៗ។
ពេលយើងកំពុងព្យាបាលដោយប្រើសេរ៉ូម Rabies immune
globulin ហាមចាក់វ៉ាក់សាំងផ្សេងទៀត
ដោយគ្មានការអនុញ្ញាតពីគ្រូពេទ្យ។ មិនត្រូវចាក់វ៉ាក់សាំង
ប្រភេទវ៉ាក់សាំងរស់ ដែលដកសារធាតុបង្ករោគចេញ (Live virus Vaccine)
(ដូចជាវ៉ាក់សាំង កញ្ជ្រឹល ស្រឡទែន ស្វិតដៃជើង ស្អូច) អំឡុងពេល ៣ខែ
ក្រោយចាក់សារ៉ូម Rabies immune globulin នោះទេ។
៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?
មិនមានព័ត៌មានពីសុវត្ថិភាពការប្រើថ្នាំនេះ
ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះកូននៅឡើយទេ។ ហេតុនេះ
ពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើ
គឺជារឿងចាំបាច់។ យោងតាមរដ្ឋបាលចំណីអាហារ និងឱសថ នៅអាមេរិក (FDA)
ថ្នាំនេះត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីថ្នាំគ្រោះថ្នាក់កម្រិត C
សម្រាប់ស្ត្រីមានផ្ទៃពោះ។
ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មានដូចខាងក្រោម៖
– A = គ្មានគ្រោះថ្នាក់
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?
សូមទៅជួបគ្រូពេទ្យជំនាញ បើមានផលប៉ះពាល់ដូចខាងក្រោម៖
– គ្រុនក្ដៅ
– ឈឺចាប់ ឬមានអារម្មណ៍ថារឹងនៅកន្លែងចាក់
– កន្ទួលរមាស់។
– ឈឺចាប់ ឬមានអារម្មណ៍ថារឹងនៅកន្លែងចាក់
– កន្ទួលរមាស់។
ប្រញាប់ទៅពិភាក្សាជាមួយគ្រូពេទ្យជាបន្ទាន់ បើមានផលប៉ះពាល់ដូចជា៖
– ទឹកនោមល្អក់ ឬមានឈាម
– សម្ពាធឈាមខ្ពស់
– រីកធំ ហើមដូចកន្ទាលត្រអាកនៅលើមុខ ត្របកភ្នែក បបូរមាត់ អណ្ដាត បំពង់ក ដៃ ជើង បាតជើង ប្រដាប់ភេទ
– ហើមមុខ ជើង ឬផ្នែកខាងក្រោមជើង។
– សម្ពាធឈាមខ្ពស់
– រីកធំ ហើមដូចកន្ទាលត្រអាកនៅលើមុខ ត្របកភ្នែក បបូរមាត់ អណ្ដាត បំពង់ក ដៃ ជើង បាតជើង ប្រដាប់ភេទ
– ហើមមុខ ជើង ឬផ្នែកខាងក្រោមជើង។
មនុស្សគ្រប់គ្នា
មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត
ហេតុនេះ បើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ
ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំ
សេរ៉ូម Rabies immune globulin
អាចមានអន្តរកម្មជាមួយថ្នាំផ្សេងទៀតយើងកំពុងប្រើប្រាស់
និងអាចផ្លាស់ប្ដូរមុខងារធ្វើការរបស់វា
ឬបង្កើនហានិភ័យបណ្ដាលឲ្យមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។
ដើម្បីចៀសវាងអន្តរកម្មទាំងនេះ គួរសរសេរឈ្មោះថ្នាំយើងប្រើប្រាស់
ប្រាប់ទៅគ្រូពេទ្យ ឬឱសថការីឲ្យបានដឹង។
សម្រាប់សុវត្ថិភាពខ្លួនយើងផ្ទាល់ គួរចាប់ផ្ដើម ឬឈប់
និងផ្លាស់ប្ដូរកម្រិតប្រើប្រាស់ថ្នាំដោយគ្មានការអនុញ្ញាតពីគ្រូពេទ្យនោះទេ។
៨- អន្តរកម្មជាមួយអាហារ និងគ្រឿងស្រវឹង
សេរ៉ូម Rabies immune globulin
អាចមានអន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
ដោយធ្វើការផ្លាស់ប្ដូរមុខងាររបស់ថ្នាំ ឬបង្កើនហានិភ័យ
ធ្វើឲ្យមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។
សូមប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ឬឱសថការី
មុនប្រើប្រាស់សេរ៉ូមនេះ។
៩- អន្តរកម្មជាមួយសុខភាព
សេរ៉ូម Rabies immune globulin
សម្រាប់ព្យាបាលជំងឺឆ្កែឆ្កួត
អាចមានអន្តរកម្មជាមួយស្ថានភាពជំងឺយើង ធ្វើឲ្យកាន់តែធ្ងន់ធ្ងរ
ឬផ្លាស់ប្ដូរមុខងារសេរ៉ូម។ សំខាន់បំផុត ត្រូវឲ្យគ្រូពេទ្យ
ឬឱសថការីដឹងអំពីស្ថានភាពជំងឺដែលយើងមានដូចជា៖
– វិបត្តិជំងឺកំណកឈាម
– ចំនួនប្លាកែតធ្លាក់ចុះ (Thrombocytopenia)
– ធ្លាក់ចុះអង់ទីករ Immunoglobulin A (IgA)។
– ចំនួនប្លាកែតធ្លាក់ចុះ (Thrombocytopenia)
– ធ្លាក់ចុះអង់ទីករ Immunoglobulin A (IgA)។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ
មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។
ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី
មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?
កម្រិតដូសណែនាំ គឺ ២០ IU/គីឡូក្រាម
ចាក់បន្សាបត្រង់កន្លែងសត្វខាំ ឬក្រញៅ។
បើចាក់មិនអស់គួរចាក់បន្ថែមនៅសាច់ដុំត្រគាក ឬសាច់ដុំភ្លៅចំហៀង។
១១- ក្មេងត្រូវប្រើកម្រិតណា?
កម្រិតដូសណែនាំគឺ ២០ IU/គីឡូក្រាម ចាក់បន្សាយត្រង់កន្លែងសត្វខាំ ឬក្រញៅ។
១២- មានទម្រង់បែបណាខ្លះ?
សេរ៉ូម Rabies immune globulin អាចរកបានក្នុងទម្រង់រាវ និងកម្រិតដូចខាងក្រោម៖
– ១៥០ IU/មិល្លីលីត្រ (២មិល្លីលីត្រ កូនដបតូច)
– ១៥០ IU/មិល្លីលីត្រ (១០មិល្លីលីត្រ កូនដបតូច)
– ១៥០ IU/មិល្លីលីត្រ (១០មិល្លីលីត្រ កូនដបតូច)
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចចាក់សេរ៉ូម
No comments