Paracetamol (ឱសថ ប៉ារ៉ាសេតាម៉ុល)
១- តើថ្នាំប៉ារ៉ាសេតាម៉ុលប្រើដើម្បីអ្វី?
ថ្នាំប៉ារ៉ាសេតាមុល
ប្រើសម្រាប់ព្យាបាលអាការៈគ្រុនក្ដៅ និងបន្ថយកម្ដៅ។
មិនត្រឹមតែប៉ុណ្ណោះ គេអាចយកទៅប្រើដើម្បីបន្ថយអាការៈឈឺក្បាល
ឈឺសាច់ដុំ រលាកសន្លាក់ ឈឺខ្នង ឈឺធ្មេញ និងផ្ដាសាយជាដើម។
ថ្នាំនេះអាចប្រើក្នុងគោលដៅផ្សេងទៀត
ដែលមិនបានរៀបរាប់ក្នុងវិធីណែនាំប្រើប្រាស់ថ្នាំ។
២- គេប្រើថ្នាំប៉ារ៉ារបៀបម៉េច?
– លេបថ្នាំប៉ារ៉ាសេតតាម៉ុលតាមការណែនាំរបស់គ្រូពេទ្យ
– ត្រូវធ្វើតាមការណែនាំនៅលើប្រអប់ថ្នាំ
– ប្រសិនបើមិនច្បាស់ពីព័ត៌មានប្រើប្រាស់ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការី។
– ត្រូវធ្វើតាមការណែនាំនៅលើប្រអប់ថ្នាំ
– ប្រសិនបើមិនច្បាស់ពីព័ត៌មានប្រើប្រាស់ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការី។
៣- គួររក្សាទុកយ៉ាងម៉េច?
ថ្នាំប៉ារ៉ាសេតាម៉ុល
អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម
ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច
មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។
លើទីផ្សារប្រហែលជាមានថ្នាំប៉ារ៉ាសេតាម៉ុលផ្សេងគ្នា
ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់
ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។
ដើម្បីសុវត្ថិភាព
គួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង
និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ
លើកលែងតែមានការណែនាំពីគ្រូពេទ្យ។
សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ
ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី
សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤- គួរដឹងអ្វីខ្លះមុនប្រើប្រាស់ថ្នាំប៉ារ៉ាសេតាម៉ុល?
ត្រូវប្រាប់គ្រូពេទ្យ និងឱសថការីប្រសិនបើ៖
– មានប្រតិកម្មជាមួយថ្នាំនេះ ឬមានប្រតិកម្មអ្វីផ្សេងទៀត។
– មានបញ្ហាសុខភាពផ្សេងៗពីមុនមក ជាពិសេស ជំងឺថ្លើម ឬញៀនស្រា។
– បើមាន ជំងឺ Phenylketonuria (ជំងឺតំណពូជម៉្យាង ទាមទាឲ្យតាមដានទៅលើរបបអាហារយ៉ាងដិតដល់ ដើម្បីការពារបញ្ហាខ្សោយសតិបញ្ញា Mental retardation) ឬមានជំងឺទឹកនោមផ្អែម ត្រូវតែដឹងពីថ្នាំ Paracetamol ប្រភេទទំពា អាចនឹងមានជាតិផ្អែមដោយសារសារធាតុ Aspartame។
– មានផ្ទៃពោះ ឬកំពុងបំបៅដោះកូន។
៥- ប៉ារ៉ាសេតាម៉ុល មានសុវត្ថិភាពចំពោះស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូនដែរទេ?
– មានបញ្ហាសុខភាពផ្សេងៗពីមុនមក ជាពិសេស ជំងឺថ្លើម ឬញៀនស្រា។
– បើមាន ជំងឺ Phenylketonuria (ជំងឺតំណពូជម៉្យាង ទាមទាឲ្យតាមដានទៅលើរបបអាហារយ៉ាងដិតដល់ ដើម្បីការពារបញ្ហាខ្សោយសតិបញ្ញា Mental retardation) ឬមានជំងឺទឹកនោមផ្អែម ត្រូវតែដឹងពីថ្នាំ Paracetamol ប្រភេទទំពា អាចនឹងមានជាតិផ្អែមដោយសារសារធាតុ Aspartame។
– មានផ្ទៃពោះ ឬកំពុងបំបៅដោះកូន។
៥- ប៉ារ៉ាសេតាម៉ុល មានសុវត្ថិភាពចំពោះស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូនដែរទេ?
មិនមានព័ត៌មានគ្រប់គ្រាន់ពីសុវត្ថិភាពការប្រើថ្នាំនេះ
ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះបេប៊ី។
ហេតុនេះពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍
និងហានិភ័យមុនពេលប្រើ គឺជារឿងចាំបាច់។ យោងតាមរដ្ឋបាលចំណីអាហារ
និងឱសថ នៅអាមេរិក (FDA)
ថ្នាំនេះត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីថ្នាំគ្រោះថ្នាក់កម្រិត B សម្រាប់ស្ត្រីមានផ្ទៃពោះ។
ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មានដូចខាងក្រោម៖
– A = គ្មានគ្រោះថ្នាក់
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
ស្វែងយល់ពីផលរំខាន
៦- ផលរំខាននៃថ្នាំប៉ារ៉ាសេតាម៉ុលមានអ្វីខ្លះ?ថ្នាំនេះ ជាទូទៅ មិនមានផលរំខានទេ ប៉ុន្តែបើយើងមានលេចចេញផលរំខានអ្វីមួយ សូមពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី។
ទោះជាករណីកម្រ ប៉ុន្តែប្រតិកម្មអាលែកហ្ស៊ីធ្ងន់ធ្ងររបស់ថ្នាំអាចកើតឡើង រួមមាន៖
– លាមកមានលាយឈាម និងពណ៌ក្រមៅ
– នោមឈាម ឬទឹកនោមមានពណ៌ក្រមៅ
– គ្រុនក្ដៅដោយមាន ឬគ្មាន រងាក្ដៅញាក់
– ឈឺចង្កេះ
– ចំណុចក្រហមតូចៗ នៅលើស្បែក
– ឡើងរមាស់ កន្ទួល ឬកន្ទាលត្រអាក
– ឈឺបំពង់ក
– ឈឺ មានដំបៅ និងឡើងដុំសៗលើបបូរមាត់ ឬក្នុងមាត់
– ចំណុះទឹកនោមថយចុះ
– ហូរឈាម ឬមានស្នាមជាំ
– ហត់អស់កម្លាំង
– ភ្នែក និងស្បែកឡើងលឿង
មនុស្សគ្រប់គ្នាមិនប្រាកដថា មានផលរំខានទាំងអស់គ្នានោះទេ។ មានផលរំខានជាច្រើនទៀត ដែលមិនបានរៀបរាប់នៅខាងលើ ដូចនេះយើងគួរពិភាក្សាជាមួយគ្រូពេទ្យ បើនៅមានកង្វល់ជុំវិញផលរំខានរបស់ថ្នាំ។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំប៉ារ៉ាសេតាម៉ុល និងថ្នាំដទៃ
ថ្នាំប៉ារ៉ាសេតាមុល
អាចមានអន្តរកម្មជាមួយថ្នាំផ្សេងទៀតដែលយើងកំពុងប្រើ
អាចធ្វើឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ
ឬបង្កើនគ្រោះថ្នាក់នៃផលរំខានមួយចំនួនដូចជា៖
– បន្ថយប្រសិទ្ធភាពថ្នាំព្យាបាលអាការៈប្រកាច់ ដូចជាថ្នាំ Phenytoin, Barbiturates Carbamazepine
– អាចបង្កើនប្រសិទ្ធភាពប្រឆាំងកំណកឈាម របស់ថ្នាំ Warfarin និងពពួកថ្នាំ Coumarins ផ្សេងៗទៀត ហើយត្រូវពន្យារពេលប្រើ។
– បង្កើនការស្រូបចូលនៃពពួកថ្នាំក្កួត ដូចជា Metochlopramide និងថ្នាំ Domperidone។
– បង្កើនប្រសិទ្ធភាពថ្នាំបញ្ចុះអាស៊ីដ Probenecid និងថ្នាំផ្សះ Chloramphenicol។
– បន្ថយការស្រូបចូលជាតិ Cholestyramine (ថ្នាំបញ្ចុះគ្រួសក្នុងប្រមាត់)
– អាចបណ្ដាលឲ្យមានការចុះកម្ដៅខ្លាំងជ្រុល (Hypothermia) ពេលប្រើជាមួយថ្នាំ Phenothiazine (ថ្នាំប្រកាច់)
– អាចបង្កើនប្រសិទ្ធភាពប្រឆាំងកំណកឈាម របស់ថ្នាំ Warfarin និងពពួកថ្នាំ Coumarins ផ្សេងៗទៀត ហើយត្រូវពន្យារពេលប្រើ។
– បង្កើនការស្រូបចូលនៃពពួកថ្នាំក្កួត ដូចជា Metochlopramide និងថ្នាំ Domperidone។
– បង្កើនប្រសិទ្ធភាពថ្នាំបញ្ចុះអាស៊ីដ Probenecid និងថ្នាំផ្សះ Chloramphenicol។
– បន្ថយការស្រូបចូលជាតិ Cholestyramine (ថ្នាំបញ្ចុះគ្រួសក្នុងប្រមាត់)
– អាចបណ្ដាលឲ្យមានការចុះកម្ដៅខ្លាំងជ្រុល (Hypothermia) ពេលប្រើជាមួយថ្នាំ Phenothiazine (ថ្នាំប្រកាច់)
ដើម្បីជៀសវាងប្រតិកម្មទាំងអស់នេះ
គួរតែធ្វើការកត់ចំណាំរាល់ថ្នាំទាំងអស់យើងកំពុងប្រើ
រាប់បញ្ចូលទាំងថ្នាំមានវេជ្ជបញ្ជា ថ្នាំគ្មានវេជ្ជបញ្ជា
និងឱសថបុរាណ ហើយយកថ្នាំទាំងអស់នោះ ទៅពិភាក្សាជាមួយគ្រូពេទ្យ
ឬឱសថការី។ ដើម្បីមានសុវត្ថិភាពក្នុងការប្រើប្រាស់
មិនត្រូវចាប់ផ្ដើម បញ្ឈប់
ឬប្ដូរកម្រិតថ្នាំដោយមិនមានការអនុញ្ញាតពីគ្រូពេទ្យឡើយ។
៨- អន្តរកម្មរវាងថ្នាំប៉ារ៉ាសេតាម៉ុល ជាមួយអាហារ និងគ្រឿងស្រវឹង
ថ្នាំប៉ារ៉ាសេតាម៉ុល អាចមានអន្តរកម្មជាមួយអាហារ
ឬស្រា ធ្វើឲ្យសកម្មភាពថ្នាំប្រែប្រួល
ឬបង្កើនគ្រោះថ្នាក់នៃផលរំខាន។ គ្រឿងស្រវឹង (ស្រា)
អាចបង្កើនគ្រោះថ្នាក់ពុលថ្លើម (Hypatotoxicity)។
សូមពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី ដើម្បីដឹងពីប្រភេទអាហារ
ឬគ្រឿងស្រវឹង ដែលអាចមានអន្តរកម្មជាមួយថ្នាំនេះ។
៩- អន្តរកម្មរវាងថ្នាំប៉ារ៉ាសេតាម៉ុល និងបញ្ហាសុខភាព
ថ្នាំប៉ារ៉ាសេតាម៉ុល
អាចមានអន្តរកម្មជាមួយបញ្ហាសុខភាពយើង ជាពិសេស ជំងឺថ្លើម
និងការញៀនស្រា។ អន្តរកម្មនេះ
អាចធ្វើឲ្យស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរ
ឬផ្លាស់ប្ដូរសកម្មភាពថ្នាំ។ អ្វីដែលសំខាន់ ត្រូវប្រាប់គ្រូពេទ្យ
និងឱសថការីពីស្ថានភាព សុខភាពយើងនៅពេលបច្ចុប្បន្ន។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ
មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។
ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី
មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំប៉ារ៉ាសេតាម៉ុលកម្រិតណា?
ប្រភេទថ្នាំលេប
– ប្រភេទថ្នាំសាយភាយរហ័ស (Immediate Release)៖
- កម្រិតប្រើធម្មតា៖ ៣២៥មិល្លីក្រាម ទៅ ១ក្រាម រៀងរាល់ ៤-៦ម៉ោងម្ដង
- កម្រិតអតិបរមាប្រើតែមួយលើកគត់៖ ១ក្រាម
- កម្រិតអតិបរមាក្នុងការប្រើមួយថ្ងៃ៖ ៤ ក្រាម/ថ្ងៃ
- កម្រិតប្រើធម្មតា៖ ១៣០០មិល្លីក្រាម រៀងរាល់ ៨ ម៉ោងម្ដង
- កម្រិតអតិបរមា៖ ៣៩០០ មិល្លីក្រាម/ថ្ងៃ
- ៦៥០មិល្លីក្រាម រៀងរាល់ ៤-៦ ម៉ោងម្ដង ហើយកម្រិតអតិបរមា មិនលើស ៣៩០០ មិល្លីក្រាម/ថ្ងៃ។
ប្រើតាមទម្ងន់កុមារ ក្នុងករណីអាយុក្រោម ១២ ឆ្នាំ៖ ១០-១៥ មិល្លីក្រាម/គីឡូ/ថ្ងៃ លេបតាមមាត់ រៀងរាល់ ៤-៦ ម៉ោងម្ដង ហើយកម្រិតប្រើអតិបរមា ៥ ដង/ថ្ងៃ។
កម្រិតថេរ (Fix dose)
– អាយុ ០-៣ ខែ (ទម្ងន់ ២,៧-៥,៣ គីឡូ)៖
- កម្រិតប្រើម្តង៖ ៤០មិល្លីក្រាម
- ទឹកសេរ៉ូសម្រាប់ផឹក (១៦៥ មិល្លីក្រាម/៥មិល្លីលីត្រ)៖ ១,២៥មិល្លីលីត្រ
- កម្រិតប្រើម្តង៖ ៨០មិល្លីក្រាម
- ទឹកសេរ៉ូសម្រាប់ផឹក (១៦៥ មិល្លីក្រាម/៥មិល្លីលីត្រ)៖ ២,៥មិល្លីលីត្រ
- កម្រិតប្រើម្តង៖ ១២០មិល្លីក្រាម
- ទឹកសេរ៉ូសម្រាប់ផឹក (១៦៥ មិល្លីក្រាម/៥មិល្លីលីត្រ)៖ ៣,៥មិល្លីលីត្រ
- ថ្នាំគ្រាប់ទំពា (៨០មិល្លីក្រាម)៖ ១គ្រាប់កន្លះ
- កម្រិតប្រើម្តង៖ ១៦០មិល្លីក្រាម
- ទឹកសេរ៉ូសម្រាប់ផឹក (១៦៥ មិល្លីក្រាម/៥មិល្លីលីត្រ)៖ ៥មិល្លីលីត្រ
- ថ្នាំគ្រាប់ទំពា (៨០មិល្លីក្រាម)៖ ២គ្រាប់
- ថ្នាំគ្រាប់ទំពា (១៦០មិល្លីក្រាម)៖ ១គ្រាប់
- កម្រិតប្រើម្តង៖ ២៤០មិល្លីក្រាម
- ទឹកសេរ៉ូសម្រាប់ផឹក (១៦៥ មិល្លីក្រាម/៥មិល្លីលីត្រ)៖ ៧,៥មិល្លីលីត្រ
- ថ្នាំគ្រាប់ទំពា (៨០មិល្លីក្រាម)៖ ៣គ្រាប់
- ថ្នាំគ្រាប់ទំពា (១៦០មិល្លីក្រាម)៖ ១គ្រាប់កន្លះ
- លេប ៣២៥មិល្លីក្រាម លេបតាមមាត់រាល់ ៤-៦ ម៉ោងម្ដង និងមិនត្រូវលើសពី ១,៦២៥ ក្រ/ថ្ងៃ សម្រាប់រយៈពេល៥ថ្ងៃទេ លើកលែងតែមានការណែនាំផ្សេងទៀតពីគ្រូពេទ្យ។
- កម្រិតទូទៅ៖ ៦៥០មិល្លីក្រាម រៀងរាល់ ៤-៦ ម៉ោងម្ដង និងមិនត្រូវលើសពី ៣,២៥ ក្រាម/ថ្ងៃទេ ប្រសិនបើនៅក្រោមការគ្រប់គ្រងថែរក្សាដោយគ្រូពេទ្យកម្រិតថ្នាំអាចកើនដល់ ៤ ក្រាម/ថ្ងៃ ។
- កម្រិតខ្លាំង (Extra strengh)៖ ១០០០មិល្លីក្រាម រៀងរាល់ ៦ ម៉ោងម្ដង និងមិនត្រូវលើសពី ៣,២៥ ក្រាម/ថ្ងៃទេ។ គេអាចប្រើដល់ ៤ក្រាម ប៉ុន្តែត្រូវមានការតាមដានយ៉ាងដិតដល់ពីអ្នក ផ្ដល់សេវាសុខភាព។
- សម្រាប់ការសាយភាយយឺតយ៉ាវនៃថ្នាំ៖ ប្រើ ១,៣ក្រាម រៀងរាល់ ៨ ម៉ោងម្ដង និងមិនត្រូវ លើសពី ៣,៩ ក្រាម/ថ្ងៃ។
ថ្នាំប៉ារ៉ាសេតាមុលលើទីផ្សារ ត្រូវបែងចែកតាមកម្រិតដូចជា៖
– ៣២៥មិល្លីក្រាម និង ៣០មិល្លីក្រាម
– ៣២៥មិល្លីក្រាម និង ៦០មិល្លីក្រាម
– ១២០មិល្លីក្រាម ឬ ១២ មិល្លីក្រាម/៥មិល្លីលីត្រ
– ៣០០មិល្លីក្រាម និង ១៥មិល្លីក្រាម
– ៣០០មិល្លីក្រាម និង ៣០មិល្លីក្រាម
– ៣០០មិល្លីក្រាម និង ៦០មិល្លីក្រាម
– ៦៥០មិល្លីក្រាម និង ៣០មិល្លីក្រាម
– ៦៥០មិល្លីក្រាម និង ៦០មិល្លីក្រាម
បើគិតតាមប្រភេទវិញមានដូចជា៖
– ប្រភេទទឹក
– គ្រាប់ (ថ្នាំពុះទឹក ទំពា និងកិនជាដើម)
– គ្រាប់តំណក់ទឹក
– ថ្នាំសុលតាមរន្ធគូទ
– ម្សៅ
– សេរ៉ូ
– ម្សៅលាយទឹក (Suspension elixir)
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចប្រើថ្នាំ
បើភ្លេចលេបថ្នាំ សូមលេបវាភ្លាម ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ លេបថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។
No comments