បញ្ហាឆាប់ចេញទឹកកាម(Premature ejaculation)
១- អ្វីជាឆាប់ចេញទឹកកាមជាអ្វី?
ឆាប់ចេញទឹកកាម សំដៅលើការបញ្ចេញទឹកកាមទាំងមិនអាចគ្រប់គ្រងបាន មិនថាមុនពេលបញ្ចូលប្រដាប់ភេទ ឬក្រោយបន្តិចនោះទេ។ ករណីនេះកើតឡើងដោយសារការភ្ញោចផ្លូវភេទបន្តិចបន្តួចមុនពេលចង់រួមភេទ អាចបង្កជាបញ្ហាធ្វើឲ្យដៃគូទាំងពីរ មិនពេញចិត្ត ឬត្រេកត្រអាល ប្រញាប់ប្រញាលពេក។
២- កើតឡើងញឹកញាប់ដែរទេ?
ឆាប់ចេញទឹកកាម ជាបញ្ហាមួយឧស្សាហ៍កើតបំផុត ញឹកញាប់ជាងគេក្នុងចំណោមបញ្ហាផ្លូវភេទប្រុសៗ ហើយអាចកើតលើប្រុសគ្រប់វ័យ។ សូមទៅពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ពត៌មានបន្ថែម។
រោគសញ្ញាសំខាន់ គឺអសមត្ថភាពទប់ការចេញទឹកកាម តិចជាងមួយនាទី ក្រោយពីស៊កបញ្ចូលប្រដាប់ភេទ។ យ៉ាងណា បញ្ហាអាចកើតមានគ្រប់ស្ថានភាពរួមភេទសូម្បី តែករណីសម្រេចកាមខ្លួនឯង ក៏អាចកើតមានដែរ។
បញ្ហាឆាប់ចេញទឹកកាមត្រូវចែកចេញជា ២ ករណីធំៗ៖
– កើតតាំងពីការរួមភេទលើកដំបូង៖ អាចកើតឡើងតាំងពីពេលចាប់ផ្តើមរួមភេទដំបូង ហើយបន្តកើតស្ទើរគ្រប់ពេលរួមភេទ។
– ទើបកើតមានថ្មីៗ៖ ការរួមភេទពីមុនៗគ្មានបញ្ហានោះទេ ទើបតែថ្មីៗ ឬមួយរយៈខ្លី។
ប្រុសៗជាច្រើនយល់ថា ខ្លួនមានរោគសញ្ញាបញ្ហាឆាប់ចេញទឹកកាម តែសញ្ញាទាំងនោះមិនគ្រប់គ្រាន់សម្រាប់ធ្វើជារោគវិនិច្ឆ័យបានទេ។ ផ្ទុយទៅវិញ បញ្ហាទាំងនោះអាចជាលក្ខណៈធម្មតាប៉ុណ្ណោះ ពេលខ្លះចេញលឿន ពេលខ្លះទៀតចេញដូចធម្មតា។
ឆាប់ចេញទឹកកាម អាចមានរោគសញ្ញាផ្សេងទៀត មិនបានរៀបរាប់នៅខាងលើ ហើយបើមានមន្ទិលសង្ស័យពីរោគសញ្ញាណាមួយ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ។
៤- ពេលណាគួរទៅជួបពេទ្យ?
បើឧស្សាហ៍បញ្ហាឆាប់ចេញទឹកកាមពេលរួមភេទ សូមទៅជួបគ្រូពេទ្យ។ ធម្មតារឿងនេះ ច្បាស់ជាមានអារម្មណ៍ខ្មាសអៀនពេលនិយាយចេញឲ្យគេដឹង តែកុំដោយសារអៀនខ្មាស់ មិនហ៊ាននិយាយជាមួយគ្រូពេទ្យអី ព្រោះបញ្ហានេះ មានមនុស្សប្រុសជាច្រើនជួបប្រទះ និងអាចព្យាបាលជាសះស្បើយទៀតផង។
ពិគ្រោះជាមួយពេទ្យអាចជួយយើងអស់កង្វល់ ឲ្យយើងដឹងប្រាកដថា ករណីមានបញ្ហាឆាប់ចេញទឹកកាមម្តងម្កាលជារឿងធម្មតា ខណៈគិតជាធម្យម ពេលចាប់ផ្តើមរួមភេទដំបូង និងដល់ពេលចេញទឹកកាម មានរយៈពេលប្រហែល ៥ នាទី។
បច្ចុប្បន្ន នៅមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ពីបញ្ហានេះនៅឡើយ ប៉ុន្តែអាស្រ័យទៅតាមបទពិសោធន៍ និងអាយុ បុរសៗ អាចពន្យាពេលដល់ចំណុចកំពូលបានកាន់តែយូរ។ បញ្ហាឆាប់ចេញទឹកកាម អាចមានសម្រាប់ដៃគូថ្មីថ្មោង អាចដោយសារស្ថានការណ៍រួមភេទពិសេសណាមួយ ឬអាចដោយសារខកខានបានបញ្ចេញយូរពេកក៏មាន។
យ៉ាងណា កត្តាផ្លូវចិត្តមួយចំនួន ដូចជា ថប់បារម្ភ បន្ទោសខ្លួនឯង ឬបាក់ទឹកចិត្ត ក៏អាចធ្វើឲ្យបញ្ហានេះកើតមានដូចគ្នា។ ករណីខ្លះ បញ្ហាបម្រែបម្រួលអ័រម៉ូន មានរបួស ឬផលរំខានដោយថ្នាំណាមួយ ក៏អាចបង្កបញ្ហានេះដែរ។
កត្តានាំឲ្យឆាប់ចេញទឹកកាមមានដូចជា៖
– បញ្ហាលិង្គមិនឡើងរឹង៖ ធ្វើឲ្យអត្រាឆាប់ចេញទឹកកាមកាន់តែខ្ពស់ អារម្មណ៍ខ្លាចអាអូនលែងរឹង នឹងជំរុញបង្ខំទៅដល់គោលដៅ នាំឲ្យចេញទឹកកាមមុនពេល។
– តានតឹងអារម្មណ៍៖ ក៏អាចធ្វើឲ្យមានបញ្ហានេះដូចគ្នា ព្រោះពេលយើងមិនអាចបន្ធូរអារម្មណ៍បាន មានន័យថា មិនអាចផ្តោតអារម្មណ៍លើដៃគូររួមភេទយើងដែរ។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យនឹងសួរពីប្រវត្តិជំងឺ និងសុខភាពផ្លូវភេទ បន្ទាប់មកពិនិត្យរាង្គកាយ ពេលខ្លះអាចត្រូវពិគ្រោះជាមួយដៃគូយើងទៀតផង។ បញ្ហាឆាប់ចេញទឹកកាម អាចមានមូលហេតុច្រើន ដូចនេះ គ្រូពេទ្យនឹងសុំធ្វើការវិភាគវេជ្ជសាស្ត្រ មួយចំនួនដើម្បីរកដោះស្រាយបញ្ហាត្រឹមត្រូវមួយ។
៨- ព្យាបាលដោយវិធីណា?
ករណីខ្លះ ពេលវេលា អាចជួយឲ្យប្រុសៗភាគច្រើន បានធូរស្រាលដោយខ្លួនឯង ដោយមិនចាំបាច់មានការព្យាបាលឡើយ។ ដោយគ្រាន់តែប្រើវិធីបន្ធូរអារម្មណ៍ ឬបង្អាក់អារម្មណ៍អាចជួយទប់ទឹកកាមបានយូរជាងមុន។ សម្រាប់ប្រុសៗខ្លះទៀត គ្រាន់តែបន្ថយ ឬឈប់ជក់បារី ផឹកស្រា និងឈប់ប្រើថ្នាំខុសច្បាប់មួយចំនួន បញ្ហានេះក៏អាចដោះស្រាយបានដូចគ្នា។
គ្រូពេទ្យអាចនឹងណែនាំអោយប្រើអោយវិធីពិសេស ដើម្បីជួយពន្យាពេលចេញទឹកកាម ដូចជា គ្រប់គ្រងអារម្មណ៍មួយចំនួនអាចនាំឲ្យឆាប់ចេញ។ ត្រូវរៀនពីការទំនាក់ទំនងជាមួយដៃគូ ដើម្បីពន្យា ឬបញ្ឈប់ការរំញោចផ្លូវភេទ។ អាចប្រើស្រោមអនាម័យ ដើម្បីកាត់បន្ថយការទទួលអារម្មណ៍របស់អាអូន ឬអាចប្រើវិធីសាស្ត្រផ្សេងៗ ពេលរួមភេទ។ ពិគ្រោះ និងព្យាបាលផ្លូវចិត្ត អាចកាត់បន្ថយបញ្ហាថប់បារម្ភ ដែលជាកត្តាជំរុញឆាប់ចេញទឹកតែម្តង។
ថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្ត អាចនឹងត្រូវណែនាំឲ្យប្រើព្យាបាលបញ្ហានេះ មានដូចជា ថ្នាំ Clomipramine (Anafranil) និងថ្នាំ Paroxetine (Paxil)។ ហេតុផលត្រូវប្រើថ្នាំទាំងនោះ ព្រោះអាចរារាំងការឈានដល់ចំណុចកំពូលបាន។ ថ្នាំ Tramadol (Ultram) ជាថ្នាំបំបាត់ការឈឺចាប់ អាចប្រើដើម្បីពន្យាការចេញទឹកកាមផងដែរ។
នៅមានជាប្រភេទក្រែមលាប ជែល និងស្ព្រាយ អាចប្រើជាជំនួយព្យាបាលបញ្ហានេះមុនពេលប្រតិបត្តិការ អាចបន្ថយការទទួលអារម្មណ៍ពីអាអូនតូច។ ថ្នាំទាំងនោះ មានពពួក Lidocaine និង Lidocaine-Prilocaine ជាដើម ប៉ុន្តែពេលខ្លះអាចប៉ះពាល់ដល់ញ្ញាណដឹង ប៉ះពាល់ប្រដាប់ភេទដៃគូយើងទៀតផង។
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីស្វែងយល់ពីចំណុចនេះ និងដើម្បីបកស្រាយពីចម្ងល់ និងព្យាបាលដោយវិធីផ្សេងៗ។
ឆាប់ចេញទឹកកាម សំដៅលើការបញ្ចេញទឹកកាមទាំងមិនអាចគ្រប់គ្រងបាន មិនថាមុនពេលបញ្ចូលប្រដាប់ភេទ ឬក្រោយបន្តិចនោះទេ។ ករណីនេះកើតឡើងដោយសារការភ្ញោចផ្លូវភេទបន្តិចបន្តួចមុនពេលចង់រួមភេទ អាចបង្កជាបញ្ហាធ្វើឲ្យដៃគូទាំងពីរ មិនពេញចិត្ត ឬត្រេកត្រអាល ប្រញាប់ប្រញាលពេក។
២- កើតឡើងញឹកញាប់ដែរទេ?
ឆាប់ចេញទឹកកាម ជាបញ្ហាមួយឧស្សាហ៍កើតបំផុត ញឹកញាប់ជាងគេក្នុងចំណោមបញ្ហាផ្លូវភេទប្រុសៗ ហើយអាចកើតលើប្រុសគ្រប់វ័យ។ សូមទៅពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ពត៌មានបន្ថែម។
រោគសញ្ញា
៣- រោគសញ្ញាមានអ្វីខ្លះ?រោគសញ្ញាសំខាន់ គឺអសមត្ថភាពទប់ការចេញទឹកកាម តិចជាងមួយនាទី ក្រោយពីស៊កបញ្ចូលប្រដាប់ភេទ។ យ៉ាងណា បញ្ហាអាចកើតមានគ្រប់ស្ថានភាពរួមភេទសូម្បី តែករណីសម្រេចកាមខ្លួនឯង ក៏អាចកើតមានដែរ។
បញ្ហាឆាប់ចេញទឹកកាមត្រូវចែកចេញជា ២ ករណីធំៗ៖
– កើតតាំងពីការរួមភេទលើកដំបូង៖ អាចកើតឡើងតាំងពីពេលចាប់ផ្តើមរួមភេទដំបូង ហើយបន្តកើតស្ទើរគ្រប់ពេលរួមភេទ។
– ទើបកើតមានថ្មីៗ៖ ការរួមភេទពីមុនៗគ្មានបញ្ហានោះទេ ទើបតែថ្មីៗ ឬមួយរយៈខ្លី។
ប្រុសៗជាច្រើនយល់ថា ខ្លួនមានរោគសញ្ញាបញ្ហាឆាប់ចេញទឹកកាម តែសញ្ញាទាំងនោះមិនគ្រប់គ្រាន់សម្រាប់ធ្វើជារោគវិនិច្ឆ័យបានទេ។ ផ្ទុយទៅវិញ បញ្ហាទាំងនោះអាចជាលក្ខណៈធម្មតាប៉ុណ្ណោះ ពេលខ្លះចេញលឿន ពេលខ្លះទៀតចេញដូចធម្មតា។
ឆាប់ចេញទឹកកាម អាចមានរោគសញ្ញាផ្សេងទៀត មិនបានរៀបរាប់នៅខាងលើ ហើយបើមានមន្ទិលសង្ស័យពីរោគសញ្ញាណាមួយ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ។
៤- ពេលណាគួរទៅជួបពេទ្យ?
បើឧស្សាហ៍បញ្ហាឆាប់ចេញទឹកកាមពេលរួមភេទ សូមទៅជួបគ្រូពេទ្យ។ ធម្មតារឿងនេះ ច្បាស់ជាមានអារម្មណ៍ខ្មាសអៀនពេលនិយាយចេញឲ្យគេដឹង តែកុំដោយសារអៀនខ្មាស់ មិនហ៊ាននិយាយជាមួយគ្រូពេទ្យអី ព្រោះបញ្ហានេះ មានមនុស្សប្រុសជាច្រើនជួបប្រទះ និងអាចព្យាបាលជាសះស្បើយទៀតផង។
ពិគ្រោះជាមួយពេទ្យអាចជួយយើងអស់កង្វល់ ឲ្យយើងដឹងប្រាកដថា ករណីមានបញ្ហាឆាប់ចេញទឹកកាមម្តងម្កាលជារឿងធម្មតា ខណៈគិតជាធម្យម ពេលចាប់ផ្តើមរួមភេទដំបូង និងដល់ពេលចេញទឹកកាម មានរយៈពេលប្រហែល ៥ នាទី។
មូលហេតុបង្ក
៥- មូលហេតុបង្កមានអ្វីខ្លះ?បច្ចុប្បន្ន នៅមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ពីបញ្ហានេះនៅឡើយ ប៉ុន្តែអាស្រ័យទៅតាមបទពិសោធន៍ និងអាយុ បុរសៗ អាចពន្យាពេលដល់ចំណុចកំពូលបានកាន់តែយូរ។ បញ្ហាឆាប់ចេញទឹកកាម អាចមានសម្រាប់ដៃគូថ្មីថ្មោង អាចដោយសារស្ថានការណ៍រួមភេទពិសេសណាមួយ ឬអាចដោយសារខកខានបានបញ្ចេញយូរពេកក៏មាន។
យ៉ាងណា កត្តាផ្លូវចិត្តមួយចំនួន ដូចជា ថប់បារម្ភ បន្ទោសខ្លួនឯង ឬបាក់ទឹកចិត្ត ក៏អាចធ្វើឲ្យបញ្ហានេះកើតមានដូចគ្នា។ ករណីខ្លះ បញ្ហាបម្រែបម្រួលអ័រម៉ូន មានរបួស ឬផលរំខានដោយថ្នាំណាមួយ ក៏អាចបង្កបញ្ហានេះដែរ។
កត្តាប្រឈម
៦- កត្តាប្រឈមមានអ្វីខ្លះ?កត្តានាំឲ្យឆាប់ចេញទឹកកាមមានដូចជា៖
– បញ្ហាលិង្គមិនឡើងរឹង៖ ធ្វើឲ្យអត្រាឆាប់ចេញទឹកកាមកាន់តែខ្ពស់ អារម្មណ៍ខ្លាចអាអូនលែងរឹង នឹងជំរុញបង្ខំទៅដល់គោលដៅ នាំឲ្យចេញទឹកកាមមុនពេល។
– តានតឹងអារម្មណ៍៖ ក៏អាចធ្វើឲ្យមានបញ្ហានេះដូចគ្នា ព្រោះពេលយើងមិនអាចបន្ធូរអារម្មណ៍បាន មានន័យថា មិនអាចផ្តោតអារម្មណ៍លើដៃគូររួមភេទយើងដែរ។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យនឹងសួរពីប្រវត្តិជំងឺ និងសុខភាពផ្លូវភេទ បន្ទាប់មកពិនិត្យរាង្គកាយ ពេលខ្លះអាចត្រូវពិគ្រោះជាមួយដៃគូយើងទៀតផង។ បញ្ហាឆាប់ចេញទឹកកាម អាចមានមូលហេតុច្រើន ដូចនេះ គ្រូពេទ្យនឹងសុំធ្វើការវិភាគវេជ្ជសាស្ត្រ មួយចំនួនដើម្បីរកដោះស្រាយបញ្ហាត្រឹមត្រូវមួយ។
៨- ព្យាបាលដោយវិធីណា?
ករណីខ្លះ ពេលវេលា អាចជួយឲ្យប្រុសៗភាគច្រើន បានធូរស្រាលដោយខ្លួនឯង ដោយមិនចាំបាច់មានការព្យាបាលឡើយ។ ដោយគ្រាន់តែប្រើវិធីបន្ធូរអារម្មណ៍ ឬបង្អាក់អារម្មណ៍អាចជួយទប់ទឹកកាមបានយូរជាងមុន។ សម្រាប់ប្រុសៗខ្លះទៀត គ្រាន់តែបន្ថយ ឬឈប់ជក់បារី ផឹកស្រា និងឈប់ប្រើថ្នាំខុសច្បាប់មួយចំនួន បញ្ហានេះក៏អាចដោះស្រាយបានដូចគ្នា។
គ្រូពេទ្យអាចនឹងណែនាំអោយប្រើអោយវិធីពិសេស ដើម្បីជួយពន្យាពេលចេញទឹកកាម ដូចជា គ្រប់គ្រងអារម្មណ៍មួយចំនួនអាចនាំឲ្យឆាប់ចេញ។ ត្រូវរៀនពីការទំនាក់ទំនងជាមួយដៃគូ ដើម្បីពន្យា ឬបញ្ឈប់ការរំញោចផ្លូវភេទ។ អាចប្រើស្រោមអនាម័យ ដើម្បីកាត់បន្ថយការទទួលអារម្មណ៍របស់អាអូន ឬអាចប្រើវិធីសាស្ត្រផ្សេងៗ ពេលរួមភេទ។ ពិគ្រោះ និងព្យាបាលផ្លូវចិត្ត អាចកាត់បន្ថយបញ្ហាថប់បារម្ភ ដែលជាកត្តាជំរុញឆាប់ចេញទឹកតែម្តង។
ថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្ត អាចនឹងត្រូវណែនាំឲ្យប្រើព្យាបាលបញ្ហានេះ មានដូចជា ថ្នាំ Clomipramine (Anafranil) និងថ្នាំ Paroxetine (Paxil)។ ហេតុផលត្រូវប្រើថ្នាំទាំងនោះ ព្រោះអាចរារាំងការឈានដល់ចំណុចកំពូលបាន។ ថ្នាំ Tramadol (Ultram) ជាថ្នាំបំបាត់ការឈឺចាប់ អាចប្រើដើម្បីពន្យាការចេញទឹកកាមផងដែរ។
នៅមានជាប្រភេទក្រែមលាប ជែល និងស្ព្រាយ អាចប្រើជាជំនួយព្យាបាលបញ្ហានេះមុនពេលប្រតិបត្តិការ អាចបន្ថយការទទួលអារម្មណ៍ពីអាអូនតូច។ ថ្នាំទាំងនោះ មានពពួក Lidocaine និង Lidocaine-Prilocaine ជាដើម ប៉ុន្តែពេលខ្លះអាចប៉ះពាល់ដល់ញ្ញាណដឹង ប៉ះពាល់ប្រដាប់ភេទដៃគូយើងទៀតផង។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

No comments