ជំងឺបម្រុងក្រឡាភ្លើង(Pre-Eclampsia)
១- អ្វីជាជំងឺបម្រុងក្រឡាភ្លើង?
បម្រុងក្រឡាភ្លើង គឺជាផលវិបាកធ្ងន់ធ្ងរសម្រាប់ស្រីៗមានផ្ទៃពោះ បណ្តាលមកលើសសម្ពាធឈាម និងរោគសញ្ញាផ្សេងទៀតដោយសារខូចខាតសរីរាង្គផ្សេងៗ ដូចជា តម្រងនោម ជាដើម។ស្រីៗមានផ្ទៃពោះ និងមានសម្ពាធឈាមធម្មតា ក៏អាចមានជំងឺនេះបានដែល ភាគច្រើនកើតនៅសប្តាហ៍ទី ២០ នៃការពពោះ និងលើអាចកើតលើស្រីៗមានសម្ពាធឈាមលើសតិចតួច ប៉ុន្តែមិនបានព្យាបាលត្រឹមត្រូវ។ ជំងឺបម្រុងក្រឡាភ្លើង អាចបង្កផលវិបាកធ្ងន់ធ្ងរប៉ះពាល់ដល់អាយុជីវិតទាំងម៉ាក់ៗ និងគភ៌។
២- ជំងឺបម្រុងក្រឡាភ្លើងកើតឡើងញឹកញាប់ដែរទេ?
ប្រហែល ៦-៨ ភាគរយនៃស្រីៗមានផ្ទៃពោះ គឺមានកើតជំងឺបម្រុងក្រឡាភ្លើង។ ជំងឺនេះច្រើនកើតឡើងលើស្រីៗ ទើបមានផ្ទៃពោះកូនដំបូង ប៉ុន្តែយើងអាចគ្រប់គ្រង ដោយគ្រាន់តែកាត់បន្ថយហានិភ័យប្រឈមរបស់ជំងឺ។
គ្នាយើងភាគច្រើន សុទ្ធតែធ្លាប់បានឮពីជំងឺបម្រុងក្រឡាភ្លើងមិនខាន ហើយក្រុមអ្នកជំនាញគិតថា មូលហេតុឲ្យកើតជំងឺនេះ អាចមកពីសុក (ចិញ្ចឹមទារកនៅក្នុងផ្ទៃ)។ នៅដំណាក់កាលដំបូងនៃការពពោះ មានការលូតលាស់សរសៃឈាមដើម្បីនាំឈាមទៅសុក តែចំពោះស្រីៗមានជំងឺបម្រុងក្រឡាភ្លើងវិញ សរសៃឈាមមិនបានលូតលាស់ពេញលេញនោះទេ ដោយការត្បៀតសរសៃឈាម និងមិនឆ្លើយតបទៅនឹងរំញោចរបស់អ័រម៉ូន បណ្តាលឲ្យលំហូរឈាមមានការថយចុះ ក៏ជាមូលហេតុធ្វើឲ្យ ឈាមហូរទៅស្បូនមិនគ្រប់គ្រាន់ ខូតខាតដល់សរសៃឈាម មានបញ្ហាលើប្រព័ន្ធភាពស៊ាំលើ DNA របស់ម្ដាយ។
កត្តាប្រឈមជំងឺបម្រុងក្រឡាភ្លើងមានដូចជា៖
– មានប្រវត្តិកើតបម្រុងក្រឡាភ្លើង ទាំងយើងផ្ទាល់ ឬប្រវត្តិគ្រួសារធ្លាប់កើតជំងឺនេះ
– មានផ្ទៃពោះលើកដំបូង
– កត្តាអាយុ ពិសេសស្រីមានផ្ទៃពោះមានអាយុលើស ៤០ឆ្នាំ
– អ្នកធាត់
– ស្ត្រីមានផ្ទៃពោះកូនច្រើន ច្រើនកើតឡើងចំពោះគ្នាយើងមានកូនភ្លោះពីរ បី ឬច្រើនជាងនេះ
– រយៈពេលមានផ្ទៃពោះ ចន្លោះពេលមានផ្ទៃពោះមុន ២ឆ្នាំ ឬយូរជាង ១០ឆ្នាំ សុទ្ធតែអាចប្រឈមនឹងជំងឺនេះ
– ប្រវត្តិជំងឺ ដូចជា មានជំងឺលើសឈាម ជំងឺឈឺក្បាលប្រកាំង ជំងឺទឹកនោមផ្អែមប្រភេទទី ១ ឬទី ២ ជំងឺតម្រងនោម ជំងឺស្បែក Lupus ជាដើម។
មិនមានតេស្តជាក់លាក់ណាមួយ ដើម្បីធ្វើរោគវិនិច្ឆ័យលើជំងឺបម្រុងក្រឡាភ្លើងនោះទេ។ ពេទ្យធ្វើរោគវិនិច្ឆ័យដោយផ្អែកលើរោគសញ្ញា ដូចជា សម្ពាធឈាមកើនឡើង ពិបាកដកដង្ហើមជាដើម ហើយដើម្បីបញ្ជាក់អំពីរោគសញ្ញាជំងឺ ពេទ្យនឹងធ្វើតេស្តឈាម ពិនិត្យមើលប្រូតេអ៊ីនក្នុងទឹកនោម ខណៈរោគសញ្ញាសំខាន់ គឺសម្ពាធឈាមខ្ពស់ និងមានប្រូតេអ៊ីននៅក្នុងទឹកនោម។ ដូចនេះ ការពិនិត្យអេកូ និងពិនិត្យមើលចង្វាក់បេះដូងទារកនឹងត្រូវធ្វើឡើង ដោយផ្អែកលើសញ្ញាណាមួយ ជួយឲ្យគ្រូពេទ្យអាចធ្វើការសន្និដ្ឋានបានត្រឹមត្រូវ។
៨- ព្យាបាលដោយវិធីណា?
វិធីព្យាបាលតែមួយគត់ គឺសម្រាប់កូនឲ្យបានលឿន ដោយសារតែគ្នាយើងកំពុងមានហានិភ័យប្រឈម អាការៈប្រកាច់ រហែកស្បូន ដាច់សរសៃខួរក្បាល និងហូរឈាមធ្ងន់ធ្ងរ រហូតដល់សម្ពាធឈាមត្រឡប់ទៅធម្មតាវិញ។ ការព្យាបាលនេះ មិនធ្វើលើទារកនោះទេ។ ក្នុងករណី យើងធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺបម្រុងក្រឡាភ្លើង ចាំបាច់ត្រូវធ្វើតេស្តរកមើលផ្ទៃពោះ និងធ្វើតេស្តឈាមភ្លាមៗ។
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលតាមផ្ទះ អាចជួយយើង បង្ការ និងទប់ទល់ជាមួយជំងឺបម្រុងក្រឡាភ្លើងបាន ដូចជា៖
– ញ៉ាំរបបអាហារតាមវេជ្ជបញ្ជា
– សម្រាកនៅលើគ្រែ ដោយផ្អៀងទៅឆ្វេង
– ពិនិត្យទឹកនោមតាមវេជ្ជបញ្ជា
– ត្រូវប្រាប់គ្រូពេទ្យ បើមានហើមដៃ ជើង មុខ ឬប្រែប្រួលគំហើញ ឈឺក្បាល ឬឈឺពោះ
– ត្រូវទាក់ទងគ្រូពេទ្យ បើឡើងទម្ងន់លើសពី ១,៤គីឡូក្រាម ត្រឹមរយៈពេលមួយថ្ងៃ។
បម្រុងក្រឡាភ្លើង គឺជាផលវិបាកធ្ងន់ធ្ងរសម្រាប់ស្រីៗមានផ្ទៃពោះ បណ្តាលមកលើសសម្ពាធឈាម និងរោគសញ្ញាផ្សេងទៀតដោយសារខូចខាតសរីរាង្គផ្សេងៗ ដូចជា តម្រងនោម ជាដើម។ស្រីៗមានផ្ទៃពោះ និងមានសម្ពាធឈាមធម្មតា ក៏អាចមានជំងឺនេះបានដែល ភាគច្រើនកើតនៅសប្តាហ៍ទី ២០ នៃការពពោះ និងលើអាចកើតលើស្រីៗមានសម្ពាធឈាមលើសតិចតួច ប៉ុន្តែមិនបានព្យាបាលត្រឹមត្រូវ។ ជំងឺបម្រុងក្រឡាភ្លើង អាចបង្កផលវិបាកធ្ងន់ធ្ងរប៉ះពាល់ដល់អាយុជីវិតទាំងម៉ាក់ៗ និងគភ៌។
២- ជំងឺបម្រុងក្រឡាភ្លើងកើតឡើងញឹកញាប់ដែរទេ?
ប្រហែល ៦-៨ ភាគរយនៃស្រីៗមានផ្ទៃពោះ គឺមានកើតជំងឺបម្រុងក្រឡាភ្លើង។ ជំងឺនេះច្រើនកើតឡើងលើស្រីៗ ទើបមានផ្ទៃពោះកូនដំបូង ប៉ុន្តែយើងអាចគ្រប់គ្រង ដោយគ្រាន់តែកាត់បន្ថយហានិភ័យប្រឈមរបស់ជំងឺ។
រោគសញ្ញា
៣- រោគសញ្ញាជំងឺបម្រុងក្រឡាភ្លើងមានអ្វីខ្លះ?
រោគសញ្ញាជំងឺបម្រុងក្រឡាភ្លើងមានដូចជា៖
– សម្ពាធឈាមកើនឡើងភ្លាមៗ
– មានប្រូតេអ៊ីននៅក្នុងទឹកនោម ឬមានបញ្ហាតម្រងនោម
– ឈឺក្បាលខ្លាំង
– ប្រែប្រួលគំហើញ ដូចជា មើលមិនឃើញមួយរយៈ ស្រវាំងភ្នែក ចាញ់ពន្លឺ
– ឈឺពោះផ្នែកខាងលើ
– ចង្អោរ ក្អួត
– នោមតិច
– ប្លាកែតក្នុងឈាមធ្លាក់ចុះ
– ខូចខាតមុខងាររបស់ថ្លើម
– ពិបាកដកដង្ហើម ដោយសារមានទឹកក្នុងសួត
– ឡើងទម្ងន់ភ្លាមៗ ឬហើមជើង ប៉ុន្តែរោគសញ្ញាទាំងនេះ អំឡុងពេលមានផ្ទៃពោះ អាចមិនរាប់ជារោគសញ្ញាបម្រុងក្រឡាភ្លើងនោះទេ ព្រោះឡើងទម្ងន់ ឬហើមជើង តែងកើតមានលើស្រីៗគ្រប់រូបកំពុងពពោះ។

វាអាចមានរោគសញ្ញាមួយចំនួនមិនបានរៀបរាប់ខាងលើ ហេតុនេះបើមានកង្វល់រោគសញ្ញាណាមួយ សូមពិគ្រោះជាមួយគ្រូពេទ្យ។
៤- ពេលណាត្រូវទៅជួបពេទ្យ?
ត្រូវទៅជួបពេទ្យ
បើយើងមានអាការៈឈឺក្បាលធ្ងន់ធ្ងរ ស្រវាំងភ្នែក ឈឺពោះធ្ងន់ធ្ងរ
និងពិបាកដកដង្ហើម។
ពិភាក្សាជាមួយគ្រូពេទ្យពីវិធីគ្រប់គ្រងសម្ពាធឈាម
និងពិនិត្យមើលការកើតឡើងរោគសញ្ញាណាមួយ
ដើម្បីទទួលការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។
មូលហេតុបង្ក
៥- អ្វីខ្លះជាមូលហេតុបង្កឲ្យកើតជំងឺបម្រុងក្រឡាភ្លើង?គ្នាយើងភាគច្រើន សុទ្ធតែធ្លាប់បានឮពីជំងឺបម្រុងក្រឡាភ្លើងមិនខាន ហើយក្រុមអ្នកជំនាញគិតថា មូលហេតុឲ្យកើតជំងឺនេះ អាចមកពីសុក (ចិញ្ចឹមទារកនៅក្នុងផ្ទៃ)។ នៅដំណាក់កាលដំបូងនៃការពពោះ មានការលូតលាស់សរសៃឈាមដើម្បីនាំឈាមទៅសុក តែចំពោះស្រីៗមានជំងឺបម្រុងក្រឡាភ្លើងវិញ សរសៃឈាមមិនបានលូតលាស់ពេញលេញនោះទេ ដោយការត្បៀតសរសៃឈាម និងមិនឆ្លើយតបទៅនឹងរំញោចរបស់អ័រម៉ូន បណ្តាលឲ្យលំហូរឈាមមានការថយចុះ ក៏ជាមូលហេតុធ្វើឲ្យ ឈាមហូរទៅស្បូនមិនគ្រប់គ្រាន់ ខូតខាតដល់សរសៃឈាម មានបញ្ហាលើប្រព័ន្ធភាពស៊ាំលើ DNA របស់ម្ដាយ។
កត្តាប្រឈម
៦- កត្តាប្រឈមជំងឺបម្រុងក្រឡាភ្លើងកត្តាប្រឈមជំងឺបម្រុងក្រឡាភ្លើងមានដូចជា៖
– មានប្រវត្តិកើតបម្រុងក្រឡាភ្លើង ទាំងយើងផ្ទាល់ ឬប្រវត្តិគ្រួសារធ្លាប់កើតជំងឺនេះ
– មានផ្ទៃពោះលើកដំបូង
– កត្តាអាយុ ពិសេសស្រីមានផ្ទៃពោះមានអាយុលើស ៤០ឆ្នាំ
– អ្នកធាត់
– ស្ត្រីមានផ្ទៃពោះកូនច្រើន ច្រើនកើតឡើងចំពោះគ្នាយើងមានកូនភ្លោះពីរ បី ឬច្រើនជាងនេះ
– រយៈពេលមានផ្ទៃពោះ ចន្លោះពេលមានផ្ទៃពោះមុន ២ឆ្នាំ ឬយូរជាង ១០ឆ្នាំ សុទ្ធតែអាចប្រឈមនឹងជំងឺនេះ
– ប្រវត្តិជំងឺ ដូចជា មានជំងឺលើសឈាម ជំងឺឈឺក្បាលប្រកាំង ជំងឺទឹកនោមផ្អែមប្រភេទទី ១ ឬទី ២ ជំងឺតម្រងនោម ជំងឺស្បែក Lupus ជាដើម។
រោគវិនិច្ឆ័យ និងការព្យាបាល
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?មិនមានតេស្តជាក់លាក់ណាមួយ ដើម្បីធ្វើរោគវិនិច្ឆ័យលើជំងឺបម្រុងក្រឡាភ្លើងនោះទេ។ ពេទ្យធ្វើរោគវិនិច្ឆ័យដោយផ្អែកលើរោគសញ្ញា ដូចជា សម្ពាធឈាមកើនឡើង ពិបាកដកដង្ហើមជាដើម ហើយដើម្បីបញ្ជាក់អំពីរោគសញ្ញាជំងឺ ពេទ្យនឹងធ្វើតេស្តឈាម ពិនិត្យមើលប្រូតេអ៊ីនក្នុងទឹកនោម ខណៈរោគសញ្ញាសំខាន់ គឺសម្ពាធឈាមខ្ពស់ និងមានប្រូតេអ៊ីននៅក្នុងទឹកនោម។ ដូចនេះ ការពិនិត្យអេកូ និងពិនិត្យមើលចង្វាក់បេះដូងទារកនឹងត្រូវធ្វើឡើង ដោយផ្អែកលើសញ្ញាណាមួយ ជួយឲ្យគ្រូពេទ្យអាចធ្វើការសន្និដ្ឋានបានត្រឹមត្រូវ។
៨- ព្យាបាលដោយវិធីណា?
វិធីព្យាបាលតែមួយគត់ គឺសម្រាប់កូនឲ្យបានលឿន ដោយសារតែគ្នាយើងកំពុងមានហានិភ័យប្រឈម អាការៈប្រកាច់ រហែកស្បូន ដាច់សរសៃខួរក្បាល និងហូរឈាមធ្ងន់ធ្ងរ រហូតដល់សម្ពាធឈាមត្រឡប់ទៅធម្មតាវិញ។ ការព្យាបាលនេះ មិនធ្វើលើទារកនោះទេ។ ក្នុងករណី យើងធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺបម្រុងក្រឡាភ្លើង ចាំបាច់ត្រូវធ្វើតេស្តរកមើលផ្ទៃពោះ និងធ្វើតេស្តឈាមភ្លាមៗ។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលតាមផ្ទះ អាចជួយយើង បង្ការ និងទប់ទល់ជាមួយជំងឺបម្រុងក្រឡាភ្លើងបាន ដូចជា៖

No comments