ជំងឺរលាកបំពង់ក(Pharyngitis)
១- ដូចម្ដេចហៅថារលាកបំពង់ក?
រលាកបំពង់ក ជាជំងឺរលាកផ្នែកខាងលើផ្លូវដង្ហើមដែលរលាក បំពង់សំឡេង និងបំពង់អាហារផ្នែកខាងលើក្នុងពេលតែមួយ។ បំពង់សំឡេងឆ្លើយតបនឹងប្រអប់សំឡេង ដែលមានសសៃសំឡេងជាអ្នកផលិតសំឡេង។ ឯការរលាកបំពង់កឆ្លើយតបទៅនឹងការរលាកបាតបំពង់ក។ ជាធម្មតាយើងអាចហៅថាឈឺ ក។ ករណីទាំងពីរមានដើមកំណើតពីវីរុស និងកើតឡើងទាំងពីរព្រមគ្នា។២- តើជំងឺរលាកបំពង់ក កើតញឹកញាប់ទេ?
ជំងឺរលាកបំពង់ក កើតឡើងញឹកញាប់ណាស់ហើយវាប៉ះពាល់លើមនុស្សស្រីជាងមនុស្សប្រុស។ វាអាចកើតលើមនុស្សគ្រប់វ័យ។ យើងអាចគ្រប់គ្រងជំងឺរលាកបំពង់កបានដោយការកាត់បន្ថយភ្នាក់ងារប្រឈមតែប៉ុណ្ណោះ។រោគសញ្ញា
៣- ជំងឺរលាកបំពង់កមានរោគសញ្ញាអ្វីខ្លះ?
រោគសញ្ញារលាកបំពង់សំឡេង៖- ស្អកក
- ខ្សោយសំឡេង រឺបាត់សំឡេង
- រមាស់កនិងពិបាកលេបអាហារ
- ឈឺក
- ស្ងួតក
- ក្អកស្ងួត
វាសម្ងំពី ២ទៅ៥ថ្ងៃ។ រោគសញ្ញាដែលអមជាមួយការរលាកនេះ អាស្រ័យលើស្ថានភាព។ ក្រៅពី ឈឺក ស្ងួតក និង រមាស់ក ផ្ដាស់សាយនិងគ្រុនក្ដៅវាអាចបណ្ដាលឲ្យ៖
- កណ្ដាស់
- ហៀរសំបោរ
- ឈឺក្បាល
- ក្អក
- អស់កម្លាំង
- ឈឺខ្លួន
- រងារ
- ក្ដៅខ្លួន (ផ្តាសាយធម្មតា ក្តៅខ្លួនតិចៗ ហើយផ្តាសាយធំ ក្តៅខ្លួនខ្លាំង)
- ហើមកូនកណ្តុរ
- អស់កម្លាំងខ្លាំង
- ក្ដៅខ្លួន
- ឈឺសាច់ដុំ
- ល្ហិតល្ហៃ
- មិនសូវឃ្លាន
- កន្ទួល
- ពិបាកលេប
- ក្រហមកជាមួយឡើងបន្ទះសរ ឬប្រផេះ
- ហើមកូនកណ្តុរ
- ក្ដៅខ្លួន
- រងារ
- មិនឃ្លាន
- ចង្អោរ
- មិនសូវដឹងរស់ជាតិ
- ល្ហិតល្ហៃ
វិធីដែលល្អគឺត្រូវជួបពិភាក្សារជាមួយគ្រូពេទ្យចំពោះបញ្ហានេះ។
៤- ពេលណាដែលខ្ញុំត្រូវជួបពេទ្យ?
បើយើងមានសញ្ញាដូចបានរៀបរាប់ខាងលើឬមានចម្ងល់បន្ថែមសូមទៅពិគ្រោះជាមួយគ្រូពេទ្យ។ ម្យ៉ាងទៀតមនុស្សគ្រប់រូបពុំមានរោគសញ្ញាដូចៗគ្នាទេ វិធីដែលល្អគឺត្រូវទៅពិភាក្សាជាមួយគ្រូពេទ្យ។មូលហេតុបង្ក
៥- មូលហេតុអ្វីបណ្ដាលឲ្យកើតជំងឺរលាកបំពង់ក?
មូលហេតុរលាកបំពង់សំឡេងរលាកស្រូចស្រាវ៖ ភាគច្រើននៃជំងឺរលាកបំពងើក ជាបណ្ដោះអាសន្ន វានឹងប្រសើឡើងបន្ទាប់ពីមូលហេតុដែលនៅពីក្រោយនោះបានព្យាបាល។ មូលហេតុនោះរូមមាន៖
- ចម្លងរោគដោយវីរុសនាំឲ្យផ្ដាសាយ
- ខ្សោយខ្សែសំឡេង ដោយសារស្រែក
- ចម្លងរោគដោយបាក់តេរី ដូចជា ខាន់ស្លាក់ ទោះករណីនេះកម្រ ដោយសារតែការបង្កើនអត្រានៃការចាក់ថ្នាំបង្ការ
- ស្រូបសារធាតុពុល ដូចជាផ្សែងគីមី ផ្សែងបារី ឬសារធាតុអាលែកហ្ស៊ី
- ច្រាលអាស៊ីតក្នុងក្រពះ
- រលាកសន្ទះរន្ធខ្យល់ក្នុងប្រហោងច្រមុះរ៉ាំរ៉ៃ
- ផឹកស្រា
- ប្រើសំឡេងហួសកំណត់
- ជក់បារី
- ចម្លងរោគដោយបាក់តេរី ឬផ្សិត
- ចម្លងរោគដោយប៉ារ៉ាស៊ីត
- មហារីក
- គាំងខ្សែសំឡេង ដែលហេតុផលមកពីរបួស ដាច់សសៃឈាម ដុំសាច់នៅសួត ឬស្ថានភាពសុខភាពដទៃទៀត
- ខូចខ្សែសំឡេងនៅអាយុចាស់
មានភ្នាក់ងារវីរុសនិងបាក់តេរីច្រើនដែលបណ្ដាលឲ្យរលាក ៖
- ជំងឺកញ្រ្ជិល
- វីរុសបង្កឲ្យមានជំងឺផ្លូវដង្ហើម(Adenovirus)
- អុតស្វាយ
- រលាកបំពង់កកូនក្មេង
- ក្អកមាន់
- ក្រុមមេរោគ streptococcus
ការរលាកនេះដោយសារបាក់តេរី។ វាឆ្លើយតបទៅនឹងថ្នាំផ្សះ។ បាក់តេរីបណ្ដាលរលាកបំពង់ក ជាបាក់តេរី streptococcus ប្រភេទ A។ មូលហេតុកម្រនៃបាក់តេរីរូមមាន រោគប្រមេះ chlamydia និង corynebacterium។
ការលេចចេញនៅគ្រុនក្ដៅ និង ផ្ដាសសាយជាភ្នាក់ងារប្រឈមខ្ពស់។ ជាពិសេសអ្នកដែលធ្វើការនៅបន្ទប់ថែរទាំសុខភាព អ្នកអាលែកហ្ស៊ី និងរលាកស៊ីនូស។ ការស្រូបផ្សែងបារីផងដែរ។
កត្តាប្រឈម
៦- តើអ្វីជាកត្តាប្រឈមឲ្យកើតជំងឺនេះ?
កត្តាប្រឈមនៃរលាកបំពង់សំឡេងរូមមាន៖- រលាកផ្លូវដង្ហើម ដូចជាផ្ដាសាយ រលាកទងសួត ឬរលាកសន្ទះរន្ធខ្យល់
- ផ្សែងបារី ផឹកស្រា អាស៊ីតក្រពះ ធ្វើការនៅកន្លែងគីមី
- ប្រើសំឡេងខ្លាំងពេក
- រដូវផ្ដាសសាយ
- នៅជិតស្និទ្ធជាមួយអ្នកមានជំងឺ
- រលាករលាកសន្ទះរន្ធខ្យល់
- អាលែកហ្ស៊ី
- បន្ទប់ថែទាំក្មេង
រោគវិនិច្ឆ័យ និងការព្យាបាល
៧- តើគេធ្វើរោគវិនិច្ឆ័យតាមរបៀបណា?
ចំពោះរលាកបំពង់សំឡេងសញ្ញាដែលកើតមានជាញឹកញាប់គឺស្អកក។ ការដូរសំឡេងអាចផ្លាស់ប្ដូរទៅតាមកម្រិតមេរោគ ពីការស្អកល្មមទៅនិយាយមិនចេញ។ ប្រសិនបើយើងស្អករ៉ាំរ៉ៃ គ្រូពេទ្យនឹងស្ដាប់សំឡេង ដើម្បីពិនិត្យខ្សែសំឡេងហើយគាត់អាចបញ្ជូនយើងទៅឯកទេសត្រចៀក បំពង់ក និង ច្រមុះ។
វិធីទាំងនេះអាចជួយរករោគវិនិច្ឆ័យ៖
- គ្រូពេទ្យពិនិត្យខ្សែសំឡេងវិធីនេះហៅថា ឆ្លុះបំពង់ក (laryngoscopy) ដោយប្រើភ្លើង និងកញ្ចក់តូចមើលទៅក្នុងក ឬគ្រូពេទ្យអាចប្រើ Fiber-optic laryngoscopy។ រូមបញ្ចូលទាំងការដាក់បំពង់តូច បំពង់បត់បាន ជាមួយកាមេរាតូចនិងភ្លើងកាតច្រមុះ ឬមាត់ចូលទៅក្នុងបំពង់ក។ បន្ទាប់មកគ្រូពេទ្យនឹងអាចឃើញចលនានៃខ្សែសំឡេងដូចយើងនិយាយ។
- ប្រសិនគ្រូពេទ្យឃើញកន្លែងសង្ស័យ គាត់ច្រឹបយកជាលិកានោះមកពិនិត្យនឹង Microscope។
ពិនិត្យរាងកាយ៖ ប្រសិនបើយើងធ្លាប់កើតជំងឺនេះ គ្រូពេទ្យនឹងមើលបំពង់ក ពិនិត្យមើលបន្ទះពណ៌សឬ ប្រផេះ ហើម និងក្រហម។ គាត់អាចមើលត្រចៀកឬច្រមុះ ដើម្បីរកមើលការហើមកូនកណ្តុរ នៅកៀនបំពង់ក។
បណ្ដុះជាលិកាបំពង់ក៖ ប្រសិនគ្រូពេទ្យសង្ស័យមានរលាកបំពង់ក គាត់នឹងប្រើវិធីនេះ។ គាត់នឹងប្រើសំឡីជូតយកសំណល់ពីក។ គ្រូពេទ្យភាគច្រើនធ្វើតេស្តនេះនៅការិយាល័យ។ តេស្តនេះចេញលទ្ធផល២ទៅ៣នាទី ប្រសិនបើតេស្តវិជ្ជមានចំពោះ streptococcus។ ក្នុងករណីខ្លះ សំឡីនោះផ្ញើរទៅមន្ទីរពិសោធន៍ ហើយលទ្ធផលយូរជាង២៤ម៉ោង។
តេស្តឈាម៖ ប្រសិនបើគ្រូពេទ្យសង្ស័យមូលហេតុផ្សេង គាត់នឹងសុំធ្វើតេស្តឈាមហើយផ្ញើទៅមន្ទីរពិសោធន៍។ តេស្តនេះអាចរកឃើញ Mononucleosis។ ការរាប់កោសិកាឈាមធ្វើដើម្បីរកការចម្លងរោគផ្សេងទៀត។
៨- តើគេព្យាបាលជំងឺរលាកបំពង់កតាមរបៀបណា?
ចំពោះរលាកបំពង់សំឡេងរលាកបំពង់សំឡេងស្រួចស្រាវជាធម្មតាជាដោយឯងៗក្នុងរយៈពេល១សប្ដាហ៍ ឬលើសនេះ។ វិធានការថែរក្សារខ្លួនក៏ជួយឲ្យរោគសញ្ញាប្រសើរឡើងដែរ។ រលាករ៉ាំរ៉ៃមានគោលបំណងព្យាបាលមូលហតុដែលនៅពីក្រោយដូចជា ឆ្អល់ចុងដង្ហើម ជក់បារី ឬផឹកស្រាច្រើន។
ថ្នាំប្រើក្នុងករណីខ្លះរូមមាន៖ ភាគច្រើននៃការរលាកនេះ ថ្នាំផ្សះប្រើមិនត្រូវព្រោះមូលហេតុមកពីវីរុស។ ប៉ុន្តែប្រសិនបើយើងឆ្លងបាក់តេរី គ្រូពេទ្យនឹងណែនាំឲ្យប្រើថ្នាំផ្សះ។
ពេលខ្លះ Corticosteroids អាចជួយបន្ថយការរលាកខ្សែសំឡេង។ ទោះការព្យាបាលនេះប្រើសំរាប់ករណីបន្ទាន់ប៉ុណ្ណោះ។ ឧទាហរណ៍ ពេលអ្នកច្រៀង។
ចំពោះរលាកដើមបំពង់អាហារ
ក្នុងករណីខ្លះ ការប្រើឱសថចាំបាច់ណាស់សំរាប់ព្យាបាល។ ជាពិសេសឆ្លងដោយបាក់តេរី។ គ្រូពេទ្យនឹងឲ្យថ្នាំផ្សះ។ ផ្អែកទៅលើមជ្ឈមណ្ឌលការពារនិងពិនិត្យជំងឺ Amoxicillin និង penicillin ជាថ្នាំច្រើនប្រើសម្រាប់រលាកបំពង់ក។វាជាការសំខាន់ដែលអ្នកប្រើគ្រប់ថ្នាំផ្សះដើម្បីការពារការលាប់មកវិញ ឬកាន់តែធ្ងន់ធ្ងរ។ថ្នាំនេះជាធម្មតា៧ទៅ១០ថ្ងៃ។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- តើការប្ដូររបៀបរស់នៅនិងការព្យាបាលនៅផ្ទះអ្វីខ្លះដែលអាចគ្រប់គ្រងជំងឺនេះបាន?
វិធីខាងក្រោមនេះអាចជួយអ្នករឿងនេះបាន៖ព្យាបាលនៅផ្ទះចំពោះរលាកបំពង់សំឡេង៖
- វិធីថែរក្សាខ្លួននិងព្យាបាលនៅផ្ទះខ្លះអាចជូយឲ្យរោគសញ្ញាធូរស្រាលនិងបន្ថយការរលាក។
- ដកដង្ហើមក្នុងខ្យល់សើម ដកដង្ហើមចំហាយទឹកក្ដៅ ឬងូតទឹកក្ដៅ។
- កុំប្រើសំឡេងប្រសិនជាមិនចាំបាច់។ ជៀសវាងការនិយាយឬច្រៀងខ្លាំងៗពេក។ ប្រសិនបើត្រូវនិយាយនៅក្នុងក្រុមមនុស្សច្រើនអ្នកគួរប្រើមេក្រូ។
- ផឹកទឹកឲ្យបានច្រើន(កុំផឹកស្រា ឬកាហ្វេ)
- ផ្សើមករបស់យើង។ បៀមថ្នាំឈឺក ខ្ពុលមាត់ជាមួយទឹកអំបិល ឬទំពារស្ករកៅស៊ូ។
- ជៀសវាសថ្នាំបន្ធូរតឹងច្រមុះ។ ថ្នាំនេះធ្វើឲ្យស្ងួតក
- កុំប្រើសំឡេងខ្សិបៗ វាធ្វើឲ្យអ្នករលាកបំពង់កជាងប្រើសម្លេងធម្មតា។
ប្រសិនបើមកពីវីរុស ព្យាបាលនៅផ្ទះជួយឲ្យធូរស្រាល រួមមាន៖
- ផឹកទឹកឲ្យច្រើន
- ញ៉ាំទំពាំងបាយជូរ
- ខ្ពុរមាត់ទឹកអំបិល
- ប្រើឧបករណ៍ធ្វើឲ្យខ្យល់សើមក្នុងបន្ទប់
- សម្រាកដល់មានអារម្មណ៍ធូរស្រាល
យ៉ាងណាក៏ដោយ យើងគួរជួបជាមួយគ្រូពេទ្យមុនប្រើវា ដើម្បីជៀសវាងប្រតិកម្មរឺផលវិបាកផ្សេងទៀត។ ថ្នាំបុរាណដែលគេតែងប្រើប្រាស់រួមមាន៖
- ទឹកឃ្មុំ
- ឈើអែម
- មើម Marshmallow
- Sage
No comments