ជំងឺកោសិកាឈាមណឺត្រូហ្វីលចុះទាប(Neutropenia)
១- អ្វីជាជំងឺណឺត្រូហ្វីលធ្លាក់ចុះទាប?
ណឺត្រូហ្វីល ជាប្រភេទម្យ៉ាងរបស់កោសិកាឈាមស ផលិតដោយខួរឆ្អឹង ហើយវាធ្វើដំណើរតាមសរសៃឈាម និងផ្លាស់ទីទៅកន្លែងមានការបង្ករោគ។ កោសិកានេះ បានបញ្ជេញសារធាតុគីមីដើម្បីសម្លាប់ពពួកសារពាង្គកាយតូចៗ មាននាទីសំខាន់ប្រឆាំងមេរោគ ជាពិសេសពពួកបាក់តេរី។
ចំពោះមនុស្សធំ បើចំនួនណឺត្រូហ្វីលតិចជាង ១៥០០ ក្នុងមួយមីក្រូលីត្រឈាម អាចមានជំងឺណឺត្រូហ្វីលធ្លាក់ចុះទាប ហើយក្មេងៗចំនួនអាចកើតជំងឺណឺត្រូហ្វីលធ្លាក់ចុះទាប ប្រែប្រួលទៅតាមអាយុ។ ក្នុងករណីខ្លះ ទោះជាមានកម្រិតណឺត្រូហ្វីលទាបជាងកម្រិតធម្យម តែមិនបញ្ជាក់ថាមានការបង្ករោគនោះទេ ហេតុនេះជំងឺណឺត្រូហ្វីលធ្លាក់ចុះទាប មិនជាការបារម្ភនោះដែរ។ ប៉ុន្តែបើសិនជា ណឺត្រូហ្វីលតិចជាង ១០០០ ក្នុងមួយមីក្រូលីត្រ ឬតិចជាង ៥០០ ក្នុងមួយមីក្រូលីត្រ មានន័យថាមានជំងឺ ណឺត្រូហ្វីលធ្លាក់ចុះទាប សូម្បីបាក់តេរីនៅក្នុងមាត់ និងបំពង់រំលាយអាហារ ក៏អាចបង្ករោគធ្ងន់ធ្ងរបានដែរ។
ជំងឺណឺត្រូហ្វីលធ្លាក់ចុះទាប មានសរុបទាំងអស់ ៤ប្រភេទ៖
– ជំងឺពីកំណើត៖ ជំងឺ Congental neutropenia មានទម្រង់ធ្ងន់ធ្ងរហៅថា បណ្ដុំរោគសញ្ញា (Kostmann syndrome) ធ្វើណឺត្រូហ្វីលធ្លាក់ចុះ។ ករណីខ្លះអវត្តមានណឺត្រូហ្វីល អាចបណ្ដាលឲ្យទារក និងក្មេងតូចៗ ប្រឈមមុខខ្ពស់ឆ្លងមេរោគធ្ងន់ធ្ងរ។
– វដ្តជំងឺ៖ Cyclic Neutropenia កើតពីកំណើត ធ្វើឲ្យចំនួនណឺត្រូហ្វីល ប្រែប្រួលរៀងរាល់ ២១ ថ្ងៃម្ដង ក្នុងកម្រិតពីធម្មតាទៅកម្រិតទាប។ អាចកើតក្នុងរយៈពេលប្រហែល ២-៣ ថ្ងៃ នឹងត្រឡប់មកធម្មតា ប៉ុន្តែនឹងចាប់ផ្ដើមថយចុះម្ដងទៀតពេលវដ្ដថ្មីចូលមកដល់។
– ប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង៖ ក្នុងជំងឺ Autoimmune neutropenia រាងកាយយើងបង្កើតអង់ទីក័រប្រឆាំងជាមួយណឺត្រូហ្វីល ហើយអង់ទីក័រទាំងនោះសម្លាប់ ណឺត្រូហ្វីលរួច បណ្ដាលឲ្យកើតជំងឺណឺត្រូហ្វីលធ្លាក់ចុះទាប វិវត្ដទៅជាជំងឺ Autoimmune neutropenia តែម្តង។
– គ្មានមូលហេតុ៖ យើងអាចកើតជំងឺនេះគ្រប់ពេល ដោយមិនដឹងពីមូលហេតុ ហើយអាចកើតលើមនុស្សគ្រប់វ័យ។
២- កើតមានញឹកញាប់ដែរទេ?
អាចកើតលើមនុស្សគ្រប់វ័យ តែយើងនៅអាចទប់ស្កាត់វាបាន តាមរយៈកាត់បន្ថយហានិភ័យនានា ហេតុនេះសូមទៅពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
ជំងឺណឺត្រូហ្វីលធ្លាក់ចុះទាប មិនបង្កចេញជារោគសញ្ញាអ្វីនោះទេ ហើយយើងអាចដឹងថាមានជំងឺនេះ នៅពេលធ្វើតេស្ដឈាម យ៉ាងណាយើងក៏ប្រទះអាការៈបង្កដោយការឆ្លងរោគ ឬដោយសារបញ្ហាផ្សេងៗទៀត។ ផលវិបាកជំងឺណឺត្រូហ្វីលធ្លាក់ចុះទាប ងាយឆ្លងរោគ ច្រើនកើតនៅលើភ្នាស Mucous ដូចជាផ្នែកខាងក្នុងមាត់ និងស្បែក។ ការបង្ករោគទាំងនេះអាចកើតជាទម្រង់ដូចជា៖
– ដំបៅ
– បូសដែលមានខ្ទុះ
– កន្ទួលក្រហម
– របួសក្រជា
– គ្រុនក្ដៅ (អាការៈទូទៅនៃការឆ្លងរោគ)
ករណីអាចបង្កឲ្យឆ្លងរោគកាន់តែធ្ងន់ធ្ងរនៅពេល៖
– កម្រិតណឺត្រូហ្វីលថយចុះ
– រយៈពេលកើតជំងឺយូរអង្វែង
អាចមានរោគសញ្ញាដទៃទៀត មិនបានរៀបរាប់ដូចខាងលើហេតុ បើមានចម្ងល់ទាក់ទងនឹងរោគសញ្ញា សូមទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត។
៤- ពេលណាគួរទៅជួបពេទ្យ?
សូមទៅជួបគ្រូពេទ្យ បើសិនប្រទះរោគសញ្ញាដូចរៀបរាប់ដូចខាងលើ។ ព្រោះបើពន្យាព្យាបាល ជំងឺនេះនឹងវិវត្តកាន់តែធ្ងន់ មិនអាចព្យាបាលជាសះស្បើយនោះទេ។
មូលហេតុបណ្ដាលឲ្យកើតជំងឺណឺត្រូហ្វីលធ្លាក់ចុះទាបរួមមាន៖
– ការផលិតណឺត្រូហ្វីលក្នុងខួរឆ្អឹងមានបញ្ហា
– បំផ្លាញណឺត្រូហ្វីល នៅក្រៅខួរឆ្អឹង
– បង្ករោគ
– កង្វះអាហារូបតម្ភ
មូលហេតុបណ្ដាលឲ្យការផលិតណឺត្រូហ្វីលថយចុះ៖
– មានបញ្ហាពាក់ព័ន្ធការផលិតខួរឆ្អឹងពីកំណើត
– មហារីកគ្រាប់ឈាម និងជំងឺដទៃទៀតប៉ពាល់ខួរឆ្អឹង ឬធ្វើឲ្យខួរឆ្អឹងខូច
– ប៉ះពាល់កាំរស្មី
– ព្យាបាលដោយសារធាតុគីមី
ការបង្ករោគអាចធ្វើឲ្យកើតជំងឺនេះមាន៖
– ជំងឺរបេង
– គ្រុនឈាម
– ឆ្លងមេរោគ Epstein-Barr ឬ Cytomegalovirus មេរោគ HIV និងរមេរោគលាកថ្លើម។
ខូចខាត ណឺត្រូហ្វីល ដោយសារប្រព័ន្ធភាពស៊ាំរាងកាយទៅបំផ្លាញកោសិកានេះ អាចបណ្ដាលមកពីជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯងដូចជា៖
– ជំងឺ Crohn’s disease
– ជំងឺរលាកសន្លាក់
– ជំងឺ Lupus
មានជំងឺណឺត្រូហ្វីលធ្លាក់ចុះទាប អាចបណ្ដាលមកពីថ្នាំមួយចំនួនដូចជា៖
– ថ្នាំផ្សះ
– ថ្នាំបញ្ចុះសម្ពាធឈាម
– ថ្នាំព្យាបាលជំងឺផ្លូវចិត្ត
– ថ្នាំព្យាបាលជំងឺឆ្កួតជ្រូក
កត្ដាប្រឈមរួមមាន៖
– មហារីក
– មហារីកគ្រាប់ឈាម
– ប្រព័ន្ធការពារខ្លួនចុះខ្សោយ
– ស្ថិតក្រោមការព្យាបាលដោយសារធាតុគីមីនិងកាំរស្មី។
– អាយុ ៧០ឆ្នាំ ឬចាស់ជាងនេះ ក៏ប្រឈមខ្ពស់។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យអាចប្រើតេស្ដមួយចំនួនដើម្បីធ្វើរោគវិនិច្ឆ័យជំងឺ ដោយតេស្តចាំបាច់ ដូចជា៖
– តេស្តរាប់គ្រាប់ឈាម (CBC) ដើម្បីរាប់ចំនួនណឺត្រូហ្វីល
– តេស្ដអង់ទីក័រក្នុងឈាមរកមើលជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង
– គ្រូពេទ្យអាចបូមយកខួរឆ្អឹងទៅធ្វើតេស្ដរកកោសិកាខួរឆ្អឹង
– ច្រឹបយកជាលិកាខួរឆ្អឹងទៅធ្វើតេស្ដ
– តេស្ដ Cytogenetic និងម៉ូលេគុល ដើម្បីសិក្សាពីរចនាសម្ព័ន្ធកោសិកា
– ធ្វើតេស្ដ CBC អាចជួយឲ្យគ្រូពេទ្យរកមើលការប្រែប្រួលកម្រិតណឺត្រូហ្វីល ធ្លាក់បីដងក្នុងមួយសប្ដាហ៍ និងតាមដានរយៈពេល ៦ សប្ដាហ៍។
៨- ព្យាបាលដោយវិធីណា?
គ្រូពេទ្យ នឹងពិចារណមូលហេតុ ភាពធ្ងន់ធ្ងរជំងឺ មុនសម្រេចធ្វើការព្យាបាល។ ដោយឡែកចំពោះករណីធម្យម មិនត្រូវការព្យាបាលនោះទេ ហើយភាពច្រើនជំងឺនេះវាបាត់ទៅវិញ ដោយមិនបាច់ព្យាបាល ព្រោះខួរឆ្អឹងនឹងត្រលប់ទៅរកសភាពដើម និងចាប់ផ្ដើមផលិតកោសិកាឈាមសគ្រប់គ្រាន់វិញ។ ប៉ុន្តែសម្រាប់ករណីគ្រូពេទ្យស្នើសុំព្យាបាលមានដូចជា៖
– ប្រើថ្នាំផ្សះដើម្បីព្យាបាលការបង្ករោគដោយពពួកបាក់តេរី
– ប្ដូរថ្នាំថ្មី ករណីកើតជំងឺដោយសារថ្នាំ
– បញ្ចូលកោសិកាឈាម Granulocyte
– ផ្ស៊ាំកោសិកា (Stem cell) ជាវិធីព្យាបាលល្អមួយសម្រាប់ជំងឺប្រភេទនេះ ដែលបង្កដោយជំងឺមួយចំនួន ពិសេសជំងឺបណ្ដាលមកពីបញ្ហាខួរឆ្អឹងតែម្តង។
– វិធីព្យាបាល Granulocyte Colony-Stimulating Factor (G-CSF) ដើម្បីធ្វើឲ្យខួរឆ្អឹងផលិតកោសិកាឈាមសបន្ថែម។ វិធីនេះសម្រាប់ព្យាបាលលើប្រភេទជំងឺណឺត្រូហ្វីលធ្លាក់ចុះទាប មួយចំនួនរួមទាំងប្រភេទពីកំណើត និងមានប្រសិទ្ធភាពអាចចៀសផុតពីគ្រោះថ្នាំដល់ជិវិត។
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– រក្សាអនាម័យមាត់ធ្មេញ ពិនិត្យធ្មេញជាប្រចាំនិងប្រើទឹកខ្ពុលមាត់
– ចាក់វ៉ាក់សាំងឲ្យទៀងទាត់
– ព្យាបាលគ្រុនក្ដៅលើស ១០១,៣ ហ្វារិនហៃ ស្មើ ៣៨,៥ អង្សារ
– លាងដៃឲ្យបានត្រឹមត្រូវ
– ទុកដាក់សំរាមឲ្យល្អ
– ប្រើថ្នាំផ្សះ និងថ្នាំប្រឆាំងផ្សិតឲ្យត្រឹមត្រូវ
– យល់ដឹងពីរបៀបទៅជួបគ្រូពេទ្យ និងទៅមន្ទីរពេទ្យ
– ទៅពិគ្រោះជាមួយគ្រូពេទ្យមុនពេលធ្វើដំណើរទៅក្រៅប្រទេស។
ណឺត្រូហ្វីល ជាប្រភេទម្យ៉ាងរបស់កោសិកាឈាមស ផលិតដោយខួរឆ្អឹង ហើយវាធ្វើដំណើរតាមសរសៃឈាម និងផ្លាស់ទីទៅកន្លែងមានការបង្ករោគ។ កោសិកានេះ បានបញ្ជេញសារធាតុគីមីដើម្បីសម្លាប់ពពួកសារពាង្គកាយតូចៗ មាននាទីសំខាន់ប្រឆាំងមេរោគ ជាពិសេសពពួកបាក់តេរី។
ចំពោះមនុស្សធំ បើចំនួនណឺត្រូហ្វីលតិចជាង ១៥០០ ក្នុងមួយមីក្រូលីត្រឈាម អាចមានជំងឺណឺត្រូហ្វីលធ្លាក់ចុះទាប ហើយក្មេងៗចំនួនអាចកើតជំងឺណឺត្រូហ្វីលធ្លាក់ចុះទាប ប្រែប្រួលទៅតាមអាយុ។ ក្នុងករណីខ្លះ ទោះជាមានកម្រិតណឺត្រូហ្វីលទាបជាងកម្រិតធម្យម តែមិនបញ្ជាក់ថាមានការបង្ករោគនោះទេ ហេតុនេះជំងឺណឺត្រូហ្វីលធ្លាក់ចុះទាប មិនជាការបារម្ភនោះដែរ។ ប៉ុន្តែបើសិនជា ណឺត្រូហ្វីលតិចជាង ១០០០ ក្នុងមួយមីក្រូលីត្រ ឬតិចជាង ៥០០ ក្នុងមួយមីក្រូលីត្រ មានន័យថាមានជំងឺ ណឺត្រូហ្វីលធ្លាក់ចុះទាប សូម្បីបាក់តេរីនៅក្នុងមាត់ និងបំពង់រំលាយអាហារ ក៏អាចបង្ករោគធ្ងន់ធ្ងរបានដែរ។
ជំងឺណឺត្រូហ្វីលធ្លាក់ចុះទាប មានសរុបទាំងអស់ ៤ប្រភេទ៖
– ជំងឺពីកំណើត៖ ជំងឺ Congental neutropenia មានទម្រង់ធ្ងន់ធ្ងរហៅថា បណ្ដុំរោគសញ្ញា (Kostmann syndrome) ធ្វើណឺត្រូហ្វីលធ្លាក់ចុះ។ ករណីខ្លះអវត្តមានណឺត្រូហ្វីល អាចបណ្ដាលឲ្យទារក និងក្មេងតូចៗ ប្រឈមមុខខ្ពស់ឆ្លងមេរោគធ្ងន់ធ្ងរ។
– វដ្តជំងឺ៖ Cyclic Neutropenia កើតពីកំណើត ធ្វើឲ្យចំនួនណឺត្រូហ្វីល ប្រែប្រួលរៀងរាល់ ២១ ថ្ងៃម្ដង ក្នុងកម្រិតពីធម្មតាទៅកម្រិតទាប។ អាចកើតក្នុងរយៈពេលប្រហែល ២-៣ ថ្ងៃ នឹងត្រឡប់មកធម្មតា ប៉ុន្តែនឹងចាប់ផ្ដើមថយចុះម្ដងទៀតពេលវដ្ដថ្មីចូលមកដល់។
– ប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង៖ ក្នុងជំងឺ Autoimmune neutropenia រាងកាយយើងបង្កើតអង់ទីក័រប្រឆាំងជាមួយណឺត្រូហ្វីល ហើយអង់ទីក័រទាំងនោះសម្លាប់ ណឺត្រូហ្វីលរួច បណ្ដាលឲ្យកើតជំងឺណឺត្រូហ្វីលធ្លាក់ចុះទាប វិវត្ដទៅជាជំងឺ Autoimmune neutropenia តែម្តង។
– គ្មានមូលហេតុ៖ យើងអាចកើតជំងឺនេះគ្រប់ពេល ដោយមិនដឹងពីមូលហេតុ ហើយអាចកើតលើមនុស្សគ្រប់វ័យ។
២- កើតមានញឹកញាប់ដែរទេ?
អាចកើតលើមនុស្សគ្រប់វ័យ តែយើងនៅអាចទប់ស្កាត់វាបាន តាមរយៈកាត់បន្ថយហានិភ័យនានា ហេតុនេះសូមទៅពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
រោគសញ្ញា
៣- រោគសញ្ញាមានអ្វីខ្លះ?ជំងឺណឺត្រូហ្វីលធ្លាក់ចុះទាប មិនបង្កចេញជារោគសញ្ញាអ្វីនោះទេ ហើយយើងអាចដឹងថាមានជំងឺនេះ នៅពេលធ្វើតេស្ដឈាម យ៉ាងណាយើងក៏ប្រទះអាការៈបង្កដោយការឆ្លងរោគ ឬដោយសារបញ្ហាផ្សេងៗទៀត។ ផលវិបាកជំងឺណឺត្រូហ្វីលធ្លាក់ចុះទាប ងាយឆ្លងរោគ ច្រើនកើតនៅលើភ្នាស Mucous ដូចជាផ្នែកខាងក្នុងមាត់ និងស្បែក។ ការបង្ករោគទាំងនេះអាចកើតជាទម្រង់ដូចជា៖
– ដំបៅ
– បូសដែលមានខ្ទុះ
– កន្ទួលក្រហម
– របួសក្រជា
– គ្រុនក្ដៅ (អាការៈទូទៅនៃការឆ្លងរោគ)
ករណីអាចបង្កឲ្យឆ្លងរោគកាន់តែធ្ងន់ធ្ងរនៅពេល៖
– កម្រិតណឺត្រូហ្វីលថយចុះ
– រយៈពេលកើតជំងឺយូរអង្វែង
អាចមានរោគសញ្ញាដទៃទៀត មិនបានរៀបរាប់ដូចខាងលើហេតុ បើមានចម្ងល់ទាក់ទងនឹងរោគសញ្ញា សូមទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត។
៤- ពេលណាគួរទៅជួបពេទ្យ?
សូមទៅជួបគ្រូពេទ្យ បើសិនប្រទះរោគសញ្ញាដូចរៀបរាប់ដូចខាងលើ។ ព្រោះបើពន្យាព្យាបាល ជំងឺនេះនឹងវិវត្តកាន់តែធ្ងន់ មិនអាចព្យាបាលជាសះស្បើយនោះទេ។
មូលហេតុបង្ក
៥- មូលហេតុមានអ្វីខ្លះ?មូលហេតុបណ្ដាលឲ្យកើតជំងឺណឺត្រូហ្វីលធ្លាក់ចុះទាបរួមមាន៖
– ការផលិតណឺត្រូហ្វីលក្នុងខួរឆ្អឹងមានបញ្ហា
– បំផ្លាញណឺត្រូហ្វីល នៅក្រៅខួរឆ្អឹង
– បង្ករោគ
– កង្វះអាហារូបតម្ភ
មូលហេតុបណ្ដាលឲ្យការផលិតណឺត្រូហ្វីលថយចុះ៖
– មានបញ្ហាពាក់ព័ន្ធការផលិតខួរឆ្អឹងពីកំណើត
– មហារីកគ្រាប់ឈាម និងជំងឺដទៃទៀតប៉ពាល់ខួរឆ្អឹង ឬធ្វើឲ្យខួរឆ្អឹងខូច
– ប៉ះពាល់កាំរស្មី
– ព្យាបាលដោយសារធាតុគីមី
ការបង្ករោគអាចធ្វើឲ្យកើតជំងឺនេះមាន៖
– ជំងឺរបេង
– គ្រុនឈាម
– ឆ្លងមេរោគ Epstein-Barr ឬ Cytomegalovirus មេរោគ HIV និងរមេរោគលាកថ្លើម។
ខូចខាត ណឺត្រូហ្វីល ដោយសារប្រព័ន្ធភាពស៊ាំរាងកាយទៅបំផ្លាញកោសិកានេះ អាចបណ្ដាលមកពីជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯងដូចជា៖
– ជំងឺ Crohn’s disease
– ជំងឺរលាកសន្លាក់
– ជំងឺ Lupus
មានជំងឺណឺត្រូហ្វីលធ្លាក់ចុះទាប អាចបណ្ដាលមកពីថ្នាំមួយចំនួនដូចជា៖
– ថ្នាំផ្សះ
– ថ្នាំបញ្ចុះសម្ពាធឈាម
– ថ្នាំព្យាបាលជំងឺផ្លូវចិត្ត
– ថ្នាំព្យាបាលជំងឺឆ្កួតជ្រូក
កត្តាប្រឈម
៦- កត្តាប្រឈមមានអ្វីខ្លះ?កត្ដាប្រឈមរួមមាន៖
– មហារីក
– មហារីកគ្រាប់ឈាម
– ប្រព័ន្ធការពារខ្លួនចុះខ្សោយ
– ស្ថិតក្រោមការព្យាបាលដោយសារធាតុគីមីនិងកាំរស្មី។
– អាយុ ៧០ឆ្នាំ ឬចាស់ជាងនេះ ក៏ប្រឈមខ្ពស់។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យអាចប្រើតេស្ដមួយចំនួនដើម្បីធ្វើរោគវិនិច្ឆ័យជំងឺ ដោយតេស្តចាំបាច់ ដូចជា៖
– តេស្តរាប់គ្រាប់ឈាម (CBC) ដើម្បីរាប់ចំនួនណឺត្រូហ្វីល
– តេស្ដអង់ទីក័រក្នុងឈាមរកមើលជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង
– គ្រូពេទ្យអាចបូមយកខួរឆ្អឹងទៅធ្វើតេស្ដរកកោសិកាខួរឆ្អឹង
– ច្រឹបយកជាលិកាខួរឆ្អឹងទៅធ្វើតេស្ដ
– តេស្ដ Cytogenetic និងម៉ូលេគុល ដើម្បីសិក្សាពីរចនាសម្ព័ន្ធកោសិកា
– ធ្វើតេស្ដ CBC អាចជួយឲ្យគ្រូពេទ្យរកមើលការប្រែប្រួលកម្រិតណឺត្រូហ្វីល ធ្លាក់បីដងក្នុងមួយសប្ដាហ៍ និងតាមដានរយៈពេល ៦ សប្ដាហ៍។
៨- ព្យាបាលដោយវិធីណា?
គ្រូពេទ្យ នឹងពិចារណមូលហេតុ ភាពធ្ងន់ធ្ងរជំងឺ មុនសម្រេចធ្វើការព្យាបាល។ ដោយឡែកចំពោះករណីធម្យម មិនត្រូវការព្យាបាលនោះទេ ហើយភាពច្រើនជំងឺនេះវាបាត់ទៅវិញ ដោយមិនបាច់ព្យាបាល ព្រោះខួរឆ្អឹងនឹងត្រលប់ទៅរកសភាពដើម និងចាប់ផ្ដើមផលិតកោសិកាឈាមសគ្រប់គ្រាន់វិញ។ ប៉ុន្តែសម្រាប់ករណីគ្រូពេទ្យស្នើសុំព្យាបាលមានដូចជា៖
– ប្រើថ្នាំផ្សះដើម្បីព្យាបាលការបង្ករោគដោយពពួកបាក់តេរី
– ប្ដូរថ្នាំថ្មី ករណីកើតជំងឺដោយសារថ្នាំ
– បញ្ចូលកោសិកាឈាម Granulocyte
– ផ្ស៊ាំកោសិកា (Stem cell) ជាវិធីព្យាបាលល្អមួយសម្រាប់ជំងឺប្រភេទនេះ ដែលបង្កដោយជំងឺមួយចំនួន ពិសេសជំងឺបណ្ដាលមកពីបញ្ហាខួរឆ្អឹងតែម្តង។
– វិធីព្យាបាល Granulocyte Colony-Stimulating Factor (G-CSF) ដើម្បីធ្វើឲ្យខួរឆ្អឹងផលិតកោសិកាឈាមសបន្ថែម។ វិធីនេះសម្រាប់ព្យាបាលលើប្រភេទជំងឺណឺត្រូហ្វីលធ្លាក់ចុះទាប មួយចំនួនរួមទាំងប្រភេទពីកំណើត និងមានប្រសិទ្ធភាពអាចចៀសផុតពីគ្រោះថ្នាំដល់ជិវិត។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

No comments