ជំងឺរលាកច្រមុះ និងបំពង់ក(Nasopharyngitis)
១- ជំងឺរលាកច្រមុះ និងបំពង់កជាអ្វី?
ជំងឺរលាកច្រមុះ និងបំពង់ក ភាគច្រើនត្រូវគេចាត់ទុកជាជំងឺផ្ដាសាយ បង្កដោយមេរោគផ្តាសាយ។ គ្រូពេទ្យប្រើពាក្យនេះ ដើម្បីសំដៅទៅលើអាការៈហើមច្រមុះ និងផ្នែកខាងក្រោយបំពង់ក ក៏ដូចជាការឆ្លងមេរោគផ្លូវដង្ហើមផ្នែកខាងលើ ឬរលាកច្រមុះ។
មេរោគ ឬបាក់តេរីបង្កជំងឺរលាកច្រមុះ និងបំពង់ក សាយភាយតាមដំណក់ទឹកល្អិតៗនៅក្នុងខ្យល់ ចេញពីមនុស្សផ្ទុកមេរោគតាមរយៈ៖
– កណ្ដាស់
– ក្អក
– តឹងច្រមុះ
– ការនិយាយគ្នា។
យើងក៏អាចឆ្លងមេរោគ ឬបាក់តេរី ដោយប៉ះពាល់វត្ថុអ្វីមួយមានផ្ទុកមេរោគ ដូចជា បង្កាន់ដៃបើកទ្វារ ប្រដាប់ក្មេងលេង ឬទូរស័ព្ទ បន្ទាប់មកយកដៃនោះមកប៉ះភ្នែក ច្រមុះ និងមាត់។ ជាមួយគ្នា មេរោគ ឬបាក់តេរី អាចនៅសាយភាយក្នុងបរិវេណ ដូចជា ការិយាល័យ បន្ទប់រៀន ឬបន្ទប់ថែទាំក្មេងផងដែរ។
២- ជំងឺរលាកច្រមុះ និងបំពង់កកើតឡើងញឹកញាប់ដែរទេ?
ជំងឺរលាកច្រមុះ និងបំពង់ក ជាធម្មតាកើតឡើងញឹកញាប់ណាស់ ប៉ះពាល់លើមនុស្សស្រីច្រើនជាងមនុស្សប្រុស តែយើងនៅតែអាចកាត់បន្ថយការប្រឈមរបស់វាបាន។ សូមពិភាក្សាជាមួយគ្រូពេទ្យដើម្បីបានព័ត៌មានបន្ថែម។
រោគសញ្ញា រលាកច្រមុះ និងបំពង់ក បង្ហាញឡើងចាប់ពីចន្លោះពី ១-៣ ថ្ងៃបន្ទាប់ពីឆ្លងមេរោគ។ ករណីខ្លះ អាចមានរយៈពេលពី ១សប្តាហ៍ ទៅ ១០ថ្ងៃ ប៉ុន្តែអាចយូរជាងនេះ។ រោគសញ្ញា តែងកើតមានញឹកញាប់មានដូចជា៖
– ហៀរសំបោរ ឬតឹងច្រមុះ
– កណ្ដាស់
– ក្អក
– ឈឺបំពង់ក
– ហៀរទឹកភ្នែក ឬរមាស់ភ្នែក
– ឈឺក្បាល
– អស់កម្លាំង
– ឈឺខ្លួន
– ក្ដៅខ្លួនតិចៗ
– ហូរទឹកក្រោយច្រមុះ។
រោគសញ្ញា អាចជាការរលាក ឬឈឺចាប់ ប៉ុន្តែពួកមិនបង្កឲ្យមានគ្រោះថ្នាក់យូរនោះទេ។ នៅមានសញ្ញាផ្សេងទៀត មិនបានរៀបរាប់នៅខាងលើ ល្អបំផុតត្រូវជួបពិភាក្សារជាមួយគ្រូពេទ្យពាក់ព័ន្ធរោគសញ្ញា ឬមន្ទិលសង្ស័យណាមួយ។
៤- ពេលណាត្រូវជួបពេទ្យ?
បើមានរោគសញ្ញា ដូចបានរៀបរាប់ខាងលើ ឬមានចម្ងល់បន្ថែម សូមទៅពិគ្រោះជាមួយគ្រូពេទ្យ។ ម្យ៉ាងទៀតមនុស្សគ្រប់រូបពុំមានរោគសញ្ញាដូចៗគ្នាទេ វិធីល្អត្រូវទៅពិភាក្សាជាមួយគ្រូពេទ្យ។
Rhinovirus ជាមេរោគបណ្ដាលឲ្យកើតផ្ដាសាយ។ វាជាភ្នាក់ងារចម្លងយ៉ាងខ្លាំងក្លា ខណៈមានមេរោគច្រើនជាង ១០០ ប្រភេទផ្សេងទៀត ដែលសុទ្ធសឹងជាមូលហេតុនាំឲ្យមានជំងឺផ្ដាសាយ។
ទារក និងក្មេង មានការប្រឈមខ្ពស់ជាងគេ ជាពិសេសនៅសាលា ព្រោះមេរោគងាយសាយភាយណាស់។ នៅជិតអ្នកមានជំងឺ ក៏ងាយឆ្លងដែរ ហើយក្នុងបរិយាកាសជាក្រុម មានម្នាក់ ឬលើសពីនេះ មានជំងឺរលាកច្រមុះ និងបំពង់ក ក៏ជាកត្តាប្រឈមខ្ពស់ដែរ រួមបញ្ចូលទាំង៖
– ការិយាល័យ
– កន្លែងហាត់ប្រាណ
– ព្រឹត្តិការណ៍កីឡា
-រថភ្លើង ឬឡានក្រុង
ម្យ៉ាងទៀត មនុស្សមានប្រព័ន្ធការពារខ្សោយ ក៏មានការប្រឈមខ្ពស់។ បើមានប្រព័ន្ធការពារខ្សោយ សូមលាងដៃញឹកញាប់ និងចៀសវាង ប៉ះពាល់ភ្នែក បន្ទាប់ពីប៉ះប្រដាប់កាន់ទ្វារ ឬផ្ទៃអាចងាយចម្លងរោគ។
៧‑ ធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ដើម្បីរកមើលរោគវិនិច្ឆ័យ គ្រូពេទ្យនឹងសួរនាំពីរោគសញ្ញា និងធ្វើការពិនិត្យរាងកាយ ដូចជា ពិនិត្យច្រមុះ បំពង់ក និងត្រចៀក។ ពេទ្យអាចជូតសំឡី ដើម្បីយកមកធ្វើតេស្តរកបាក់តេរី និងមេរោគផ្ដាសាយ។ គ្រូពេទ្យអាចឃើញបណ្ដុំសរសៃទឹករងៃ បើមានហើម និងស្ដាប់សួត អំឡុងពេលយើងដកដង្ហើម ដើម្បីដឹងថា មានទឹកដក់ ឬអត់។
បើជំងឺរលាកច្រមុះ និងបំពង់ក កើតឡើងម្ដងទៀត គ្រូពេទ្យនឹងបញ្ជូនយើង ទៅគ្រូពេទ្យឯកទេសត្រចៀក ច្រមុះ និង បំពង់ក ដើម្បីធ្វើតេស្តបន្ថែម។
៨- តើគេព្យាបាលវាតាមរបៀបណា?
មេរោគជំងឺនេះ មិនអាចព្យាបាលដោយថ្នាំផ្សះបានទេ។ ផ្ទុយទៅវិញ គ្រូពេទ្យផ្ដោតទៅលើរោគសញ្ញាច្រើនជាង ខណៈរោគសញ្ញា នឹងធូរស្បើយ បន្ទាប់ពីសម្រាក ២-៣ ថ្ងៃ និងញ៉ាំអាហារឲ្យបានច្រើន។ គ្រូពេទ្យនឹងឲ្យថ្នាំដើម្បីកាត់បន្ថយអាការៈឈឺចាប់ និងជួយបន្ធូររោគសញ្ញា។
ចំពោះមនុស្សពេញវ័យ អាចរកថ្នាំខាងក្រោមនេះតាមឱសថស្ថានបាន៖
– ថ្នាំបន្ថូរការតឹងច្រមុះ ដូចជា Pseudoephedrine
– ថ្នាំបន្ថូរការតឹងច្រមុះលាយជាមួយថ្នាំប្រឆាំងប្រតិកម្ម
– Nonsteroidal ប្រឆាំងការរលាក ដូចជា Aspirin and ibuprofen
– ថ្នាំពង្រាវសំបោរ ដូចជា Guaifenesin
– ថ្នាំបន្ថយក្អក ដូចជា Dextromethorphan និង codeine
– ថ្នាំបាត់ឈឺក
– ថ្នាំសង្ក័សី លេបពេលដំបូងនៃរោគសញ្ញា
– ស្ព្រៃបាញ់ច្រមុះ ដូចជា fluticasone proionate
– ថ្នាំប្រឆាំងវីរុស ប្រសិនបើអ្នកឆ្លងមេរោគផ្ដាសាយ
– ចំពោះកូនក្មេង។
ថ្នាំសម្រាប់មនុស្សពេញវ័យខ្លះ មិនអាចប្រើចំពោះកុមារទេ។ ប្រសិនបើក្មេងផ្ដាសាយ គ្រូពេទ្យនឹងណែនាំដូចខាងក្រោម៖
– ថ្នាំប្រភេទលាប Vapor Run ដូចជា Vicks Vaporub
– សូលុយស្យុងអំបិលបាញ់ច្រមុះ
– សេរ៉ូសង្ក័សី
យ៉ាងណា មុននឹងប្រើប្រាស់ថ្នាំព្យាបាលជំងឺ សូមសួរពេទ្យកុមារ អំពីកម្រិតថ្នាំត្រឹមត្រូវជាមុនសិន។
វិធីខាងក្រោមនេះអាចជួយបង្ការ ឬគ្រប់គ្រងអាការៈជំងឺរលាកច្រមុះ និងបំពង់កបាន៖
– ប្រើឧបករណ៍ធ្វើឲ្យសើម ឬដកដង្ហើម ក្នុងចំហាយទឹកក្ដៅ ឬងូតទឹកក្ដៅ
– ញ៉ាំស៊ុបមាន់
– ដាក់អំបិលក្នុងទឹកក្ដៅ និងខ្ពុលមាត់ អាចជួយកាត់បន្ថយភាពឈឺក
– ដាក់ទឹកឃ្មុំក្នុងទឹកក្ដៅ តែកុំឲ្យទឹកឃ្មុំទៅក្មេងក្រោមអាយុ ១ឆ្នាំ
– កុំជក់បារី ឬស្រូបផ្សែងបារី។
ជំងឺរលាកច្រមុះ និងបំពង់ក ភាគច្រើនត្រូវគេចាត់ទុកជាជំងឺផ្ដាសាយ បង្កដោយមេរោគផ្តាសាយ។ គ្រូពេទ្យប្រើពាក្យនេះ ដើម្បីសំដៅទៅលើអាការៈហើមច្រមុះ និងផ្នែកខាងក្រោយបំពង់ក ក៏ដូចជាការឆ្លងមេរោគផ្លូវដង្ហើមផ្នែកខាងលើ ឬរលាកច្រមុះ។
មេរោគ ឬបាក់តេរីបង្កជំងឺរលាកច្រមុះ និងបំពង់ក សាយភាយតាមដំណក់ទឹកល្អិតៗនៅក្នុងខ្យល់ ចេញពីមនុស្សផ្ទុកមេរោគតាមរយៈ៖
– កណ្ដាស់
– ក្អក
– តឹងច្រមុះ
– ការនិយាយគ្នា។
យើងក៏អាចឆ្លងមេរោគ ឬបាក់តេរី ដោយប៉ះពាល់វត្ថុអ្វីមួយមានផ្ទុកមេរោគ ដូចជា បង្កាន់ដៃបើកទ្វារ ប្រដាប់ក្មេងលេង ឬទូរស័ព្ទ បន្ទាប់មកយកដៃនោះមកប៉ះភ្នែក ច្រមុះ និងមាត់។ ជាមួយគ្នា មេរោគ ឬបាក់តេរី អាចនៅសាយភាយក្នុងបរិវេណ ដូចជា ការិយាល័យ បន្ទប់រៀន ឬបន្ទប់ថែទាំក្មេងផងដែរ។
២- ជំងឺរលាកច្រមុះ និងបំពង់កកើតឡើងញឹកញាប់ដែរទេ?
ជំងឺរលាកច្រមុះ និងបំពង់ក ជាធម្មតាកើតឡើងញឹកញាប់ណាស់ ប៉ះពាល់លើមនុស្សស្រីច្រើនជាងមនុស្សប្រុស តែយើងនៅតែអាចកាត់បន្ថយការប្រឈមរបស់វាបាន។ សូមពិភាក្សាជាមួយគ្រូពេទ្យដើម្បីបានព័ត៌មានបន្ថែម។
រោគសញ្ញា
៣- ជំងឺរលាកច្រមុះ និងបំពង់កមានរោគសញ្ញាអ្វីខ្លះ?រោគសញ្ញា រលាកច្រមុះ និងបំពង់ក បង្ហាញឡើងចាប់ពីចន្លោះពី ១-៣ ថ្ងៃបន្ទាប់ពីឆ្លងមេរោគ។ ករណីខ្លះ អាចមានរយៈពេលពី ១សប្តាហ៍ ទៅ ១០ថ្ងៃ ប៉ុន្តែអាចយូរជាងនេះ។ រោគសញ្ញា តែងកើតមានញឹកញាប់មានដូចជា៖
– ហៀរសំបោរ ឬតឹងច្រមុះ
– កណ្ដាស់
– ក្អក
– ឈឺបំពង់ក
– ហៀរទឹកភ្នែក ឬរមាស់ភ្នែក
– ឈឺក្បាល
– អស់កម្លាំង
– ឈឺខ្លួន
– ក្ដៅខ្លួនតិចៗ
– ហូរទឹកក្រោយច្រមុះ។
រោគសញ្ញា អាចជាការរលាក ឬឈឺចាប់ ប៉ុន្តែពួកមិនបង្កឲ្យមានគ្រោះថ្នាក់យូរនោះទេ។ នៅមានសញ្ញាផ្សេងទៀត មិនបានរៀបរាប់នៅខាងលើ ល្អបំផុតត្រូវជួបពិភាក្សារជាមួយគ្រូពេទ្យពាក់ព័ន្ធរោគសញ្ញា ឬមន្ទិលសង្ស័យណាមួយ។
៤- ពេលណាត្រូវជួបពេទ្យ?
បើមានរោគសញ្ញា ដូចបានរៀបរាប់ខាងលើ ឬមានចម្ងល់បន្ថែម សូមទៅពិគ្រោះជាមួយគ្រូពេទ្យ។ ម្យ៉ាងទៀតមនុស្សគ្រប់រូបពុំមានរោគសញ្ញាដូចៗគ្នាទេ វិធីល្អត្រូវទៅពិភាក្សាជាមួយគ្រូពេទ្យ។
មូលហេតុបង្ក
៥– មូលហេតុបណ្តាលឲ្យកើតជំងឺរលាកច្រមុះ និងបំពង់កមានអ្វីខ្លះ?Rhinovirus ជាមេរោគបណ្ដាលឲ្យកើតផ្ដាសាយ។ វាជាភ្នាក់ងារចម្លងយ៉ាងខ្លាំងក្លា ខណៈមានមេរោគច្រើនជាង ១០០ ប្រភេទផ្សេងទៀត ដែលសុទ្ធសឹងជាមូលហេតុនាំឲ្យមានជំងឺផ្ដាសាយ។
កត្តាប្រឈម
៦- អ្វីជាកត្តាប្រឈមឲ្យកើតជំងឺរលាកច្រមុះ និងបំពង់ក?ទារក និងក្មេង មានការប្រឈមខ្ពស់ជាងគេ ជាពិសេសនៅសាលា ព្រោះមេរោគងាយសាយភាយណាស់។ នៅជិតអ្នកមានជំងឺ ក៏ងាយឆ្លងដែរ ហើយក្នុងបរិយាកាសជាក្រុម មានម្នាក់ ឬលើសពីនេះ មានជំងឺរលាកច្រមុះ និងបំពង់ក ក៏ជាកត្តាប្រឈមខ្ពស់ដែរ រួមបញ្ចូលទាំង៖
– ការិយាល័យ
– កន្លែងហាត់ប្រាណ
– ព្រឹត្តិការណ៍កីឡា
-រថភ្លើង ឬឡានក្រុង
ម្យ៉ាងទៀត មនុស្សមានប្រព័ន្ធការពារខ្សោយ ក៏មានការប្រឈមខ្ពស់។ បើមានប្រព័ន្ធការពារខ្សោយ សូមលាងដៃញឹកញាប់ និងចៀសវាង ប៉ះពាល់ភ្នែក បន្ទាប់ពីប៉ះប្រដាប់កាន់ទ្វារ ឬផ្ទៃអាចងាយចម្លងរោគ។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។៧‑ ធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ដើម្បីរកមើលរោគវិនិច្ឆ័យ គ្រូពេទ្យនឹងសួរនាំពីរោគសញ្ញា និងធ្វើការពិនិត្យរាងកាយ ដូចជា ពិនិត្យច្រមុះ បំពង់ក និងត្រចៀក។ ពេទ្យអាចជូតសំឡី ដើម្បីយកមកធ្វើតេស្តរកបាក់តេរី និងមេរោគផ្ដាសាយ។ គ្រូពេទ្យអាចឃើញបណ្ដុំសរសៃទឹករងៃ បើមានហើម និងស្ដាប់សួត អំឡុងពេលយើងដកដង្ហើម ដើម្បីដឹងថា មានទឹកដក់ ឬអត់។
បើជំងឺរលាកច្រមុះ និងបំពង់ក កើតឡើងម្ដងទៀត គ្រូពេទ្យនឹងបញ្ជូនយើង ទៅគ្រូពេទ្យឯកទេសត្រចៀក ច្រមុះ និង បំពង់ក ដើម្បីធ្វើតេស្តបន្ថែម។
៨- តើគេព្យាបាលវាតាមរបៀបណា?
មេរោគជំងឺនេះ មិនអាចព្យាបាលដោយថ្នាំផ្សះបានទេ។ ផ្ទុយទៅវិញ គ្រូពេទ្យផ្ដោតទៅលើរោគសញ្ញាច្រើនជាង ខណៈរោគសញ្ញា នឹងធូរស្បើយ បន្ទាប់ពីសម្រាក ២-៣ ថ្ងៃ និងញ៉ាំអាហារឲ្យបានច្រើន។ គ្រូពេទ្យនឹងឲ្យថ្នាំដើម្បីកាត់បន្ថយអាការៈឈឺចាប់ និងជួយបន្ធូររោគសញ្ញា។
ចំពោះមនុស្សពេញវ័យ អាចរកថ្នាំខាងក្រោមនេះតាមឱសថស្ថានបាន៖
– ថ្នាំបន្ថូរការតឹងច្រមុះ ដូចជា Pseudoephedrine
– ថ្នាំបន្ថូរការតឹងច្រមុះលាយជាមួយថ្នាំប្រឆាំងប្រតិកម្ម
– Nonsteroidal ប្រឆាំងការរលាក ដូចជា Aspirin and ibuprofen
– ថ្នាំពង្រាវសំបោរ ដូចជា Guaifenesin
– ថ្នាំបន្ថយក្អក ដូចជា Dextromethorphan និង codeine
– ថ្នាំបាត់ឈឺក
– ថ្នាំសង្ក័សី លេបពេលដំបូងនៃរោគសញ្ញា
– ស្ព្រៃបាញ់ច្រមុះ ដូចជា fluticasone proionate
– ថ្នាំប្រឆាំងវីរុស ប្រសិនបើអ្នកឆ្លងមេរោគផ្ដាសាយ
– ចំពោះកូនក្មេង។
ថ្នាំសម្រាប់មនុស្សពេញវ័យខ្លះ មិនអាចប្រើចំពោះកុមារទេ។ ប្រសិនបើក្មេងផ្ដាសាយ គ្រូពេទ្យនឹងណែនាំដូចខាងក្រោម៖
– ថ្នាំប្រភេទលាប Vapor Run ដូចជា Vicks Vaporub
– សូលុយស្យុងអំបិលបាញ់ច្រមុះ
– សេរ៉ូសង្ក័សី
យ៉ាងណា មុននឹងប្រើប្រាស់ថ្នាំព្យាបាលជំងឺ សូមសួរពេទ្យកុមារ អំពីកម្រិតថ្នាំត្រឹមត្រូវជាមុនសិន។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅវិធីខាងក្រោមនេះអាចជួយបង្ការ ឬគ្រប់គ្រងអាការៈជំងឺរលាកច្រមុះ និងបំពង់កបាន៖

No comments