Lemon (ក្រូចឆ្មារ)
១- ក្រូចឆ្មារជួយអីខ្លះដល់រាងកាយ?
ក្រូចឆ្មារ ជាប្រភេទរុក្ខជាតិម្យ៉ាង ក្រៅពីប្រើសម្រាប់បន្ថែមរសជាតិអាហារ គេយកផ្លែ ទឹក និងសម្បកវា មកធ្វើជាថ្នាំព្យាបាល។
ក្រូចឆ្មារអាចព្យាបាលជំងឺអញ្ញាញធ្មេញ ដែលកើតឡើងដោយសារខ្វះវីតាមីន C។ វាក៏អាចព្យាបាលផ្តាសាយ ផ្តាសាយជ្រូក (H1N1) ហ៊ឹងត្រចៀក ជំងឺម៉ានីញែរ (Meniere’s disease ជាប្រភេទជំងឺកើតនៅត្រចៀក ធ្វើឲ្យវិលមុខ ហើយបាត់បង់សមត្ថភាពស្ដាប់) និងក្រួសក្នុងតម្រងនោម។
ក្រូចឆ្មារ អាចជួយរំលាយអាហារ បំបាត់ការឈឺចាប់ និងហើម (រលាកសាច់ដុំ សន្លាក់) បង្កើនសកម្មភាពសរសៃឈាម និងជួយឲ្យនោមច្រើនដើម្បីកាត់បន្ថយបញ្ហាចាល់ទឹកក្នុងខ្លួន។
២– វាដំណើរការម៉េច?
រហូតមកដល់ពេលនេះ មិនទាន់មានការសិក្សាណាមួយបញ្ជាក់ច្បាស់ពីប្រសិទ្ធភាពរបស់ក្រូចឆ្មារ នៅឡើយទេ។ ដូច្នេះ គួរសួរគ្រូពេទ្យ ឬពេទ្យថ្នាំបុរាណ មុនពេលប្រើ។ យ៉ាងណាក៏ដោយ ការសិក្សាបង្ហាញថា ក្រូចឆ្មារមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មម្យ៉ាងឈ្មោះថា Bioflavonoids ដែលគេជឿថា ជាសារធាតុល្អជួយទ្រទ្រង់សុខភាពរាងកាយ។
មុនយកក្រូចឆ្មារធ្វើជាថ្នាំព្យាបាល ត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឱសថការី ឬពេទ្យថ្នាំបុរាណជាមុន បើសិន៖
- កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ដោយសារពេលពពោះ ឬបំបៅដោះកូន ត្រូវប្រើប្រាស់ថ្នាំឲ្យត្រូវតាមកម្រិតណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួន និងថ្នាំទិញតាមវេជ្ជបញ្ជា
– មានប្រតិកម្មជាមួយអាស៊ីដឡូរិក ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ ពិសេសមានក្រួសក្នុងប្រមាត់ជាដើម
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់លើឱសថបុរាណ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់លើថ្នាំពេទ្យទេ។ ដូចនេះគេត្រូវការ សិក្សាបន្ថែមដើម្បីដឹងពីសុវត្ថិភាពប្រើប្រាស់ឱសថបុរាណ។ គុណសម្បត្តិនៃការប្រើឱសថនេះ ត្រូវច្រើនជាងផលប៉ះពាល់មុនពេលប្រើវា។ សូមពិគ្រោះជាមួយអ្នកជំនាញខាងឱសថរុក្ខជាតិ ឬគ្រូពេទ្យបន្ថែម។
៤– មានសុវត្ថិភាពកម្រិតណា?
បើប្រើក្នុងអាហារ ក្រូចឆ្មារមានសុវត្ថិភាព តែបើយកធ្វើជាថ្នាំបុរាណក្នុងកម្រិតខ្ពស់ អាចមានសុវត្ថិភាព។ ប៉ុន្តែ ផលប៉ះពាល់របស់ក្រូចឆ្មារជាថ្នាំបុរាណក្នុងកម្រិតខ្ពស់ គេមិនទាន់រកឃើញនៅឡើយទេ។
ពេលយកក្រូចមកលាបលើស្បែក វាអាចធ្វើឲ្យស្បែកងាយរលាកដោយសារកម្ដៅព្រះអាទិត្យ ជាពិសេសសម្រាប់អ្នកមានស្បែកស្លេកៗ។
៥- គួរប្រុងប្រយ័ត្ន
– សម្រាប់ស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូន៖ បើគ្រាន់តែយកក្រូចឆ្មារញ៉ាំជាមួយអាហារធម្មតា វាមានសុវត្ថិភាព។ ប៉ុន្តែបើយកក្រូចឆ្មារមកប្រើជាប្រភេទថ្នាំបុរាណក្នុងកម្រិតខ្ពស់ គេមិនទាន់ដឹងថាមានសុវត្ថិភាព ឬយ៉ាងណានោះទេ។ ដូច្នេះ គួរប្រើក្រូចឆ្មារនៅក្នុងអាហារទៅបានហើយ។
បើមានចម្ងល់ជុំវិញផលរំខានរបស់ក្រូចឆ្មារ សូមសាកសួរពេទ្យ ឬពេទ្យថ្នាំបុរាណ។
ក្រូចឆ្មារអាចមានអន្តរកម្មជាមួយថ្នាំដែលយើងកំពុងប្រើ ឬជាមួយបញ្ហាសុខភាពរបស់យើង។ គួរពិភាក្សាជាមួយគ្រូពេទ្យ ឬគ្រូពេទ្យថ្នាំបុរាណ មុនប្រើប្រាស់។
៨– កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតថ្នាំលើមនុស្សម្នាក់ៗ គឺខុសៗគ្នា អាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងជំងឺផ្សេងៗ។ ពពួកឱសថនេះ មិនមែនសុទ្ធតែមានសុវត្ថិភាពទាំងអស់ទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងពីកម្រិតថ្នាំត្រឹមត្រូវសម្រាប់យើង។
៩– អាចមានទម្រង់អីខ្លះ?
ក្រូចឆ្មារដែលត្រូវប្រើ អាចមានជាទម្រង់ដូចខាងក្រោម៖
– ក្រូចឆ្មារស្រស់
– ថ្នាំគ្រាប់ចម្រាញ់ពីក្រូចឆ្មារ
– ប្រេងចម្រាញ់ពីក្រូចឆ្មារ
– ថ្នាំទឹកចម្រាញ់ពីក្រូច។
ក្រូចឆ្មារ ជាប្រភេទរុក្ខជាតិម្យ៉ាង ក្រៅពីប្រើសម្រាប់បន្ថែមរសជាតិអាហារ គេយកផ្លែ ទឹក និងសម្បកវា មកធ្វើជាថ្នាំព្យាបាល។
ក្រូចឆ្មារអាចព្យាបាលជំងឺអញ្ញាញធ្មេញ ដែលកើតឡើងដោយសារខ្វះវីតាមីន C។ វាក៏អាចព្យាបាលផ្តាសាយ ផ្តាសាយជ្រូក (H1N1) ហ៊ឹងត្រចៀក ជំងឺម៉ានីញែរ (Meniere’s disease ជាប្រភេទជំងឺកើតនៅត្រចៀក ធ្វើឲ្យវិលមុខ ហើយបាត់បង់សមត្ថភាពស្ដាប់) និងក្រួសក្នុងតម្រងនោម។
ក្រូចឆ្មារ អាចជួយរំលាយអាហារ បំបាត់ការឈឺចាប់ និងហើម (រលាកសាច់ដុំ សន្លាក់) បង្កើនសកម្មភាពសរសៃឈាម និងជួយឲ្យនោមច្រើនដើម្បីកាត់បន្ថយបញ្ហាចាល់ទឹកក្នុងខ្លួន។
២– វាដំណើរការម៉េច?
រហូតមកដល់ពេលនេះ មិនទាន់មានការសិក្សាណាមួយបញ្ជាក់ច្បាស់ពីប្រសិទ្ធភាពរបស់ក្រូចឆ្មារ នៅឡើយទេ។ ដូច្នេះ គួរសួរគ្រូពេទ្យ ឬពេទ្យថ្នាំបុរាណ មុនពេលប្រើ។ យ៉ាងណាក៏ដោយ ការសិក្សាបង្ហាញថា ក្រូចឆ្មារមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មម្យ៉ាងឈ្មោះថា Bioflavonoids ដែលគេជឿថា ជាសារធាតុល្អជួយទ្រទ្រង់សុខភាពរាងកាយ។
កត្តាគួរប្រុងប្រយ័ត្ន
៣– មុនប្រើគួរដឹងអីខ្លះ?មុនយកក្រូចឆ្មារធ្វើជាថ្នាំព្យាបាល ត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឱសថការី ឬពេទ្យថ្នាំបុរាណជាមុន បើសិន៖
- កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ដោយសារពេលពពោះ ឬបំបៅដោះកូន ត្រូវប្រើប្រាស់ថ្នាំឲ្យត្រូវតាមកម្រិតណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួន និងថ្នាំទិញតាមវេជ្ជបញ្ជា
– មានប្រតិកម្មជាមួយអាស៊ីដឡូរិក ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ ពិសេសមានក្រួសក្នុងប្រមាត់ជាដើម
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់លើឱសថបុរាណ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់លើថ្នាំពេទ្យទេ។ ដូចនេះគេត្រូវការ សិក្សាបន្ថែមដើម្បីដឹងពីសុវត្ថិភាពប្រើប្រាស់ឱសថបុរាណ។ គុណសម្បត្តិនៃការប្រើឱសថនេះ ត្រូវច្រើនជាងផលប៉ះពាល់មុនពេលប្រើវា។ សូមពិគ្រោះជាមួយអ្នកជំនាញខាងឱសថរុក្ខជាតិ ឬគ្រូពេទ្យបន្ថែម។
៤– មានសុវត្ថិភាពកម្រិតណា?
បើប្រើក្នុងអាហារ ក្រូចឆ្មារមានសុវត្ថិភាព តែបើយកធ្វើជាថ្នាំបុរាណក្នុងកម្រិតខ្ពស់ អាចមានសុវត្ថិភាព។ ប៉ុន្តែ ផលប៉ះពាល់របស់ក្រូចឆ្មារជាថ្នាំបុរាណក្នុងកម្រិតខ្ពស់ គេមិនទាន់រកឃើញនៅឡើយទេ។
ពេលយកក្រូចមកលាបលើស្បែក វាអាចធ្វើឲ្យស្បែកងាយរលាកដោយសារកម្ដៅព្រះអាទិត្យ ជាពិសេសសម្រាប់អ្នកមានស្បែកស្លេកៗ។
៥- គួរប្រុងប្រយ័ត្ន
– សម្រាប់ស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូន៖ បើគ្រាន់តែយកក្រូចឆ្មារញ៉ាំជាមួយអាហារធម្មតា វាមានសុវត្ថិភាព។ ប៉ុន្តែបើយកក្រូចឆ្មារមកប្រើជាប្រភេទថ្នាំបុរាណក្នុងកម្រិតខ្ពស់ គេមិនទាន់ដឹងថាមានសុវត្ថិភាព ឬយ៉ាងណានោះទេ។ ដូច្នេះ គួរប្រើក្រូចឆ្មារនៅក្នុងអាហារទៅបានហើយ។
ស្វែងយល់ពីផលរំខាន
៦– មានផលរំខានអីខ្លះ?បើមានចម្ងល់ជុំវិញផលរំខានរបស់ក្រូចឆ្មារ សូមសាកសួរពេទ្យ ឬពេទ្យថ្នាំបុរាណ។
អន្តរកម្ម
៧– មានអន្តរកម្មជាមួយអីខ្លះ?ក្រូចឆ្មារអាចមានអន្តរកម្មជាមួយថ្នាំដែលយើងកំពុងប្រើ ឬជាមួយបញ្ហាសុខភាពរបស់យើង។ គួរពិភាក្សាជាមួយគ្រូពេទ្យ ឬគ្រូពេទ្យថ្នាំបុរាណ មុនប្រើប្រាស់។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។៨– កម្រិតប្រើធម្មតាម៉េចដែរ?

No comments