Header Ads

Lauric acid (អាស៊ីដឡូរិក)

១-អាស៊ីដឡូរិកជួយអីខ្លះដល់រាងកាយ?
អាស៊ីដឡូរិក (Lauric acid) ជា​ពពួក​ខ្លាញ់​ឆ្អែត​ ​មាន​​ឃើញ​នៅ​ក្នុង​ប្រេង​ចម្រាញ់​ចេញ​ពី​​បន្លែ​ផ្លែ​ឈើ ​ជា​ពិសេស​នៅ​ក្នុង​ផ្លែ​ដូង​ ​ដូង​ប្រេង។
វា​ត្រូវ​បាន​គេ​ប្រើ​ជា​ឱសថ​ព្យាបាល​ជំងឺ​បង្ក​ដោយ​ពួក​វីរុស​ដូច​ជា៖
– ផ្ដាសាយ​ធំ
– ផ្ដាសាយ​ជ្រូក
– ជំងឺ​អេដស៍
– ផ្ដាសាយ​បក្សី
– ផ្ដាសាយ​ធម្មតា
-ក្តៅធ្វើឲ្យពងបែក
– ដំបៅ​មាត់ (​ដោយ​សារ​វីរុស HSV)​
-ជំងឺ​រើម​ នៅ​​ប្រដាប់​ភេទ​ បង្ក​ដោយ​សារ​វីរុស​មេរោគ Herpes simplex virus (HSV)
– ជំងឺ​សិរ​មាន់​ នៅ​ប្រ​ដាប់​ភេទ​បង្ក​ដោយ​វីរុស​មេរោគ Human papiloma virus (HPV)។
អាស៊ីដឡូរិក (Lauric acid) ​ក៏​អាច​ជួយ​ការ​ពារ​ឆ្លង​មេរោគ​អេដស៍​ ពី​ម្ដាយទៅ​កូនទារក​ផង​ដែរ។ អាស៊ីដ​នេះ ក៏​អាច​ព្យាបាល ជំងឺ​មួយ​ចំនួន​​ទៀត ​ដូច​ជា ជំងឺ​រលាក​ទង​សួត ប្រមេះ​ទឹក​បាយ ស្វាយ ផ្សិត ការ​បង្ក​រោគ​ក្នុង​ពោះ​វៀនបណ្ដាល​មក​ពី​ពួក​ប៉ារ៉ាស៊ីត ​ដូច​ជា Giardia lamblia និង​ផ្សិត​នៅលើ​រាង​កាយ (Ringworm)។
២- វាដំណើរការម៉េច?
មិន​មាន​ការ​សិក្សា​ណាមួយ​បាន​បញ្ជាក់​ច្បាស់​លាស់​ឡើយ​ថា ​ថ្នាំ​នេះ​ដំណើរការដោយ​របៀបណា។ ដូច​នេះ​សូម​សួរ​គ្រូពេទ្យ​ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម។ ទោះ​យ៉ាង​ណា ​ស្រាវ​ជ្រាវ​ខ្លះ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា អាស៊ីដឡូរិក (Lauric acid) ​មាន​សុវត្ថិភាព​ជាង​ខ្លាញ់​ក្នុង​អាហារ (Trans-fats)។

កត្តាគួរប្រុងប្រយ័ត្ន

៣- មុនប្រើគួរដឹងអីខ្លះ?
មុន​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ប្រសិន​បើ៖
-​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។
– ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា
– ​មាន​ប្រតិកម្ម​ជាមួយអាស៊ីដឡូរិក ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ
– ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម
– ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។
លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​បំប៉ន​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​បំប៉ន​ទាំង​នេះ។ អ្នក​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។
៤- មានសុវត្ថិភាពកម្រិតណា?
អាស៊ីដឡូរិក (Lauric acid) មាន​សុវត្ថិភាព ​ក្នុង​បរិមាណ​​មាន​ក្នុង​អាហារ​ស្រាប់។ តែ​មិន​ទាន់​មាន​ព័ត៌មាន​គ្រប់​គ្រាន់​ដែល​ថា អាចមាន​សុវត្ថិភាព​ចំពោះ​ការ​ប្រើ​ជា​ថ្នាំ​នោះ​ទេ។
៥- គួរប្រុងប្រយ័ត្ន 
– ស្ត្រី​ពពោះ ​និង​បំបៅ​ដោះកូន៖ អាស៊ីដឡូរិក (Lauric acid) មាន​សុវត្ថិភាព​សម្រាប់​ស្ត្រី​ពពោះ ​និង​បំបៅ​ដោះ ​ទទួល​ទាន​តាម​កម្រិត​ក្នុង​អាហារ។ តែ​សម្រាប់​ប្រើ​កម្រិត​ច្រើន​ជា​ថ្នាំ​វិញ គួរ​ចៀស​វាង​ការ​ប្រើ​ប្រាស់​អាហារ​បំប៉ន ​ឬ​ថ្នាំ​នេះ​ រហូត​ដល់​មាន​ព័ត៌មាន​ច្បាស់​លាស់​ពី​វា​សិន។ ឯ​ការ​បំបៅ​ដោះ​វិញ នៅ​មាន​ការ​បារម្ភ​ដោយ​សារ​វា​អាច​ឆ្លង​តាម​ទឹក​ដោះ​បាន។ ដូច​នេះ​ប្រសិន​បើ​មាន​ផ្ទៃ​ពោះ​ ឬ​បំបៅ​ដោះ​កូន សូម​ប្រើ​នៅ​ក្នុង​បរិមាណ​ដូច​ចំណី​អាហារ​ធម្មតា​បានហើយ។

ស្វែងយល់ពីផលរំខាន

– មានផលរំខានអីខ្លះ?
បើ​សិន​ជា​អ្នក​មាន​ផល​ប៉ះ​ពាល់​ឬ​ផល​រំខាន​​អ្វី​មួយ​នោះ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- មានអន្តរកម្មជាមួយអីខ្លះ?
ថ្នាំ​នេះ​អាច​មាន​ប្រតិកម្ម​ជាមួយ​ជំងឺ ​ឬ​ថ្នាំ​ផ្សេងៗ យើង​កំពុង​ប្រើ។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​ប្រើ។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។
៨- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិត​ថ្នាំ អាស៊ីដឡូរិក (Lauric acid) លើមនុស្សម្នាក់ៗ គឺខុសៗ​គ្នា ​អាស្រ័យ​លើកត្តា​អាយុ ស្ថាន​ភាព​សុខ​ភាព និង​ជំងឺ​ផ្សេងៗ។ ពពួកឱសថ​នេះ​ មិនមែនសុទ្ធ​តែ​មាន​សុវត្ថិ​ភាព​ទាំង​អស់ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ ដើម្បី​ដឹង​ពី​​កម្រិត​ថ្នាំត្រឹម​ត្រូវ​សម្រាប់យើង។
៩- អាចមានទម្រង់អីខ្លះ?
អាស៊ីដឡូរិក (Lauric acid) មាន​ជា​ប្រភេទ Monolaurin គ្រាប់​ខេបស៊ុល ៦០០ ​មិល្លីក្រាម។

No comments

Theme images by Nikada. Powered by Blogger.