ជំងឺរលាកអណ្ដាត(Glossitis)
១- អ្វីទៅជាជំងឺរលាកអណ្ដាត?
រលាកអណ្ដាត មកពីភាសាបច្ចេកទេសហៅថា Glossitis សំដៅពេលយើងមានបញ្ហាអណ្ដាតឡើងហើម និងរលាក។ ជំងឺនេះ ច្រើនកើតឡើងលើផ្ទៃអណ្ដាត ហើយមើលទៅឃើញមានសភាពរលោង ខណៈប្រភេទជំងឺលាកអណ្ដាត មានផ្សេងៗគ្នា រួមមាន៖
– រលាកអណ្ដាតស្រួចស្រាវ៖ ជាការរលាកនៅលើអណ្ដាត កើតឡើងភ្លាមៗ និងជាញឹកញាប់ មានរោគសញ្ញាធ្ងន់ធ្ងរ។ ជំងឺរលាកអណ្ដាតប្រភេទនេះ ច្រើនកើតឡើងនៅ ពេលយើងមានប្រតិកម្មអាលែកហ្ស៊ីអ្វីមួយ។
– រលាកអណ្ដាតរ៉ាំរ៉ៃ៖ ជាការរលាកអណ្ដាតកើតមានបន្តបន្ទាប់ ហើយជំងឺរលាកអណ្ដាតប្រភេទនេះ អាចកើតមាន ជាមួយនឹងរោគសញ្ញាបញ្ហាសុខភាពដទៃទៀត។
– រលាកអណ្ដាត Atrophic (Atrophic Glossitis)៖ កើតឡើងនៅពេលផ្នែកគ្រើមជាច្រើននៃគល់អណ្ដាត (Papillae) ត្រូវបានបាត់បង់។ ជំងឺនេះ នាំឲ្យមានការផ្លាស់ប្ដូរពណ៌ និងរូបរាងរបស់អណ្ដាត។ ប្រភេទជំងឺការរលាកអណ្ដាតនេះដែរ នឹងធ្វើឲ្យអណ្ដាតមើលទៅឡើងរលោងខ្លាំង។
២- ជំងឺរលាកអណ្ដាតកើតឡើងញឹកញាប់ទេ?
ជំងឺរលាកអណ្តាត អាចកើតមានលើមនុស្សគ្រប់វ័យ។ បើមានចម្ងល់ សូមពិគ្រោះជាមួយគ្រូពេទ្យ។
រោគសញ្ញាជំងឺរលាកអណ្ដាត កើតមានញឹកញាប់ដូចជា៖
– ឈឺនៅលើអណ្ដាត
– ហើមអណ្ដាត
– អណ្ដាតប្រែពណ៌
– មិនអាចនិយាយ ញ៉ាំ ឬលេបអាហារ
– បាត់បង់ភាពគ្រើមនៅលើផ្ទៃរបស់អណ្ដាត។
អាចនៅមានរោគសញ្ញាផ្សេងទៀតមិនបានរៀបរាប់ខាងលើ ដូចនេះបើមានការព្រួយបារម្ភពីរោគសញ្ញាណាមួយ សូមពិគ្រោះជាមួយគ្រូពេទ្យ។
៤- ពេលណាត្រូវទៅជួបពេទ្យ?
បើមានរោគសញ្ញាដូចរៀបរាប់ខាងលើ ឬមានសំណួរអ្វីមួយ សូមពិគ្រោះជាមួយគ្រូពេទ្យភ្លាម ព្រោះរាងកាយមនុស្សម្នាក់ៗ មានសកម្មភាពខុសៗគ្នា។ ជាការល្អ ត្រូវពិគ្រោះជាមួយពេទ្យ ដើម្បីអាចរកដំណោះស្រាយល្អបំផុតសម្រាប់យើង។
មូលហេតុបង្កឲ្យមានកើតជំងឺរលាកអណ្តាត មានដូចជា៖
– អាលែកហ្ស៊ី៖ អាលែកហ្ស៊ីជាមួយថ្នាំពេទ្យ អាហារ និងសារធាតុផ្សេងៗទៀត ជាមូលហេតុ ធ្វើឲ្យខូចខាតភាពគ្រើមរបស់អណ្ដាត (Papilae) និងសាច់ដុំជាលិកាអណ្ដាត។ សារធាតុបង្កធ្វើឲ្យរលាក រួមមាន ថ្នាំដុះធ្មេញ និងថ្នាំពេទ្យផ្សេងៗសម្រាប់ព្យាបាលជំងឺលើសឈាម។
– ជំងឺផ្សេងៗ៖ ជំងឺមួយចំនួនដែលប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ អាចនឹងប៉ះពាល់ដល់សាច់ដុំអណ្ដាត និងសាច់គ្រើមរបស់អណ្ដាត (Papillae) ដូចជាជំងឺរើម (Herpes simplex) ដែលបង្កឡើងដោយវីរុស នឹងធ្វើឲ្យមានដំបៅមាត់ (Cold sores) និងពងបែកនៅក្នុងមាត់ អាចជាមូលហេតុធ្វើឲ្យហើម និងឈឺអណ្ដាតដូចគ្នា។
– កម្រិតជាតិដែកទាប៖ កង្វះជាតិដែកក្នុងឈាម ក៏ជាមូលហេតុនាំឲ្យរលាកអណ្ដាតដែរ។ ជាតិដែក មាននាទីមួយធ្វើឲ្យកោសិកាលូតលាស់ ដោយជួយឲ្យរាងកាយយើងផលិតកោសិកាឈាមក្រហម មាននាទីដឹកអុកស៊ីហ្ស៊ែនទៅសរីរាង្គផ្សេងៗ ជាលិកា និងសាច់ដុំ។ ពេលកម្រិតជាតិដែកក្នុងឈាមចុះទាប នាំឲ្យកម្រិតសារធាតុ Myoglobin ក៏ទាបដូចគ្នា ខណៈសារធាតុ Myoglobin ជាប្រូតេអ៊ីននៅក្នុងកោសិកាឈាមក្រហម មានសារសំខាន់ណាស់ចំពោះសុខភាពសាច់ដុំ រួមទាំងជាលិកាសាច់ដុំអណ្ដាតផងដែរ។
– របួសមាត់៖ បើយើងមានរងរបួសនៅមាត់ ក៏អាចប៉ះពាល់ដល់ស្ថានភាពអណ្ដាតដូចគ្នា។ ការរលាក អាចកើតមាន ដោយសារដាច់ និងរលាកលើអណ្ដាត ឬការពាក់ដែក ឬស្និតនៅលើធ្មេញ អាចប៉ះធ្វើឲ្យឆូតរហែកសាច់អណ្ដាត។
មានកត្តាប្រឈមកើតជំងឺរលាកអណ្ដាត មានដូចជា៖
– មានរបួសមាត់
– ញ៉ាំអាហារហឹរខ្លាំង
– ពាក់ដែកពត់ធ្មេញ ឬស្និតធ្មេញ ធ្វើឲ្យរលាកដល់អណ្ដាត
– មានជំងឺរើម
– មានកម្រិតជាតិដែកក្នុងឈាមទាប
– អាលែកហ្ស៊ីជាមួយអាហារណា ឬថ្នាំពេទ្យ
– មានជំងឺទាក់ទងប្រព័ន្ធភាពស៊ាំ។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
យើងត្រូវទៅជួបគ្រូពេទ្យ ឬទន្តពេទ្យ ដើម្បីពិនិត្យមើលស្ថានភាពជំងឺ ដោយគ្រូពេទ្យ នឹងពិនិត្យមើលមាត់ ដើម្បីរកមើលដុំពកមិនប្រក្រតី និងពងបែក លើអណ្ដាត អញ្ចាញ និងជាលិកាទន់នៅក្នុងមាត់។ សំណាកពីទឹកមាត់ និងឈាម នឹងត្រូវយកទៅមន្ទីរពិសោធន៍ ដើម្បីវិភាគរកមើលមូលហេតុជំងឺបន្ថែមទៀត។
៨- ព្យាបាលដោយវិធីណា?
ការព្យាបាលជំងឺរលាកអណ្ដាត រួមមានទាំងការប្រើថ្នាំពេទ្យ និងការព្យាបាលនៅផ្ទះ។
– ព្យាបាលដោយប្រើថ្នាំ៖ គ្រូពេទ្យនឹងចេញវេជ្ជបញ្ជាឲ្យយើងប្រើថ្នាំផ្សះ និងថ្នាំពេទ្យមួយចំនួនទៀត អាចកម្ចាត់ការបង្ករោគ បើជំងឺនេះ បង្ករោគដោយបាក់តេរី។ គ្រូពេទ្យ ក៏អាចនឹងឲ្យប្រើពពួកថ្នាំលាប Corticosteroids ដើម្បីបន្ថយការរលាកក្រហម និងការឈឺចាប់។
– ព្យាបាលនៅផ្ទះ៖ ត្រូវសម្អាត និងដុសធ្មេញជាប្រចាំ ២-៣ ដង/ថ្ងៃ ដើម្បីឲ្យសុខភាពមាត់ ធ្មេញ អញ្ចាញ និងអណ្ដាតមានសុខភាពល្អ។ ធ្វើដូចនេះ ក៏អាចជួយបន្ធូររោគសញ្ញាទាក់ទងនឹងបញ្ហារលាកអណ្ដាត និងការពារកុំឲ្យកើតឡើងម្ដតទៀត។
ការផ្លាស់ប្ដូររទម្លាប់រស់នៅ និងវិធីព្យាបាលតាមផ្ទះដូចខាងក្រោម អាចជួយគ្រប់គ្រងជំងឺ រលាកអណ្ដាតបាន៖
– ថែរក្សាអនាម័យមាត់ធ្មេញ ដោយដុសធ្មេញឲ្យញឹកញាប់ យ៉ាងហោច ២ ដង/ថ្ងៃ និងសម្អាតដោយសរសៃអំបោះ ម្ដងក្នុងមួយថ្ងៃ។
– ផ្លាស់ប្ដូររបបអាហារ និងព្យាបាលដោយបន្ថែមអាហារបំប៉នផ្សេងៗបើចាំបាច់។
– ចៀសវាងអ្វីធ្វើឲ្យរលាក ដូចជា អាហារហឹរ ស្រា និងបារី ដើម្បីបន្ថយអាការៈមិនស្រួល ឬឈឺអណ្តាត។
រលាកអណ្ដាត មកពីភាសាបច្ចេកទេសហៅថា Glossitis សំដៅពេលយើងមានបញ្ហាអណ្ដាតឡើងហើម និងរលាក។ ជំងឺនេះ ច្រើនកើតឡើងលើផ្ទៃអណ្ដាត ហើយមើលទៅឃើញមានសភាពរលោង ខណៈប្រភេទជំងឺលាកអណ្ដាត មានផ្សេងៗគ្នា រួមមាន៖
– រលាកអណ្ដាតស្រួចស្រាវ៖ ជាការរលាកនៅលើអណ្ដាត កើតឡើងភ្លាមៗ និងជាញឹកញាប់ មានរោគសញ្ញាធ្ងន់ធ្ងរ។ ជំងឺរលាកអណ្ដាតប្រភេទនេះ ច្រើនកើតឡើងនៅ ពេលយើងមានប្រតិកម្មអាលែកហ្ស៊ីអ្វីមួយ។
– រលាកអណ្ដាតរ៉ាំរ៉ៃ៖ ជាការរលាកអណ្ដាតកើតមានបន្តបន្ទាប់ ហើយជំងឺរលាកអណ្ដាតប្រភេទនេះ អាចកើតមាន ជាមួយនឹងរោគសញ្ញាបញ្ហាសុខភាពដទៃទៀត។
– រលាកអណ្ដាត Atrophic (Atrophic Glossitis)៖ កើតឡើងនៅពេលផ្នែកគ្រើមជាច្រើននៃគល់អណ្ដាត (Papillae) ត្រូវបានបាត់បង់។ ជំងឺនេះ នាំឲ្យមានការផ្លាស់ប្ដូរពណ៌ និងរូបរាងរបស់អណ្ដាត។ ប្រភេទជំងឺការរលាកអណ្ដាតនេះដែរ នឹងធ្វើឲ្យអណ្ដាតមើលទៅឡើងរលោងខ្លាំង។
២- ជំងឺរលាកអណ្ដាតកើតឡើងញឹកញាប់ទេ?
ជំងឺរលាកអណ្តាត អាចកើតមានលើមនុស្សគ្រប់វ័យ។ បើមានចម្ងល់ សូមពិគ្រោះជាមួយគ្រូពេទ្យ។
រោគសញ្ញា
៣- រោគសញ្ញាជំងឺរលាកអណ្តាតមានអ្វីខ្លះ?រោគសញ្ញាជំងឺរលាកអណ្ដាត កើតមានញឹកញាប់ដូចជា៖
– ឈឺនៅលើអណ្ដាត
– ហើមអណ្ដាត
– អណ្ដាតប្រែពណ៌
– មិនអាចនិយាយ ញ៉ាំ ឬលេបអាហារ
– បាត់បង់ភាពគ្រើមនៅលើផ្ទៃរបស់អណ្ដាត។
អាចនៅមានរោគសញ្ញាផ្សេងទៀតមិនបានរៀបរាប់ខាងលើ ដូចនេះបើមានការព្រួយបារម្ភពីរោគសញ្ញាណាមួយ សូមពិគ្រោះជាមួយគ្រូពេទ្យ។
៤- ពេលណាត្រូវទៅជួបពេទ្យ?
បើមានរោគសញ្ញាដូចរៀបរាប់ខាងលើ ឬមានសំណួរអ្វីមួយ សូមពិគ្រោះជាមួយគ្រូពេទ្យភ្លាម ព្រោះរាងកាយមនុស្សម្នាក់ៗ មានសកម្មភាពខុសៗគ្នា។ ជាការល្អ ត្រូវពិគ្រោះជាមួយពេទ្យ ដើម្បីអាចរកដំណោះស្រាយល្អបំផុតសម្រាប់យើង។
មូលហេតុបង្ក
៥- មូលហេតុបង្កឲ្យកើតជំងឺរលាកអណ្ដាត?មូលហេតុបង្កឲ្យមានកើតជំងឺរលាកអណ្តាត មានដូចជា៖
– អាលែកហ្ស៊ី៖ អាលែកហ្ស៊ីជាមួយថ្នាំពេទ្យ អាហារ និងសារធាតុផ្សេងៗទៀត ជាមូលហេតុ ធ្វើឲ្យខូចខាតភាពគ្រើមរបស់អណ្ដាត (Papilae) និងសាច់ដុំជាលិកាអណ្ដាត។ សារធាតុបង្កធ្វើឲ្យរលាក រួមមាន ថ្នាំដុះធ្មេញ និងថ្នាំពេទ្យផ្សេងៗសម្រាប់ព្យាបាលជំងឺលើសឈាម។
– ជំងឺផ្សេងៗ៖ ជំងឺមួយចំនួនដែលប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ អាចនឹងប៉ះពាល់ដល់សាច់ដុំអណ្ដាត និងសាច់គ្រើមរបស់អណ្ដាត (Papillae) ដូចជាជំងឺរើម (Herpes simplex) ដែលបង្កឡើងដោយវីរុស នឹងធ្វើឲ្យមានដំបៅមាត់ (Cold sores) និងពងបែកនៅក្នុងមាត់ អាចជាមូលហេតុធ្វើឲ្យហើម និងឈឺអណ្ដាតដូចគ្នា។
– កម្រិតជាតិដែកទាប៖ កង្វះជាតិដែកក្នុងឈាម ក៏ជាមូលហេតុនាំឲ្យរលាកអណ្ដាតដែរ។ ជាតិដែក មាននាទីមួយធ្វើឲ្យកោសិកាលូតលាស់ ដោយជួយឲ្យរាងកាយយើងផលិតកោសិកាឈាមក្រហម មាននាទីដឹកអុកស៊ីហ្ស៊ែនទៅសរីរាង្គផ្សេងៗ ជាលិកា និងសាច់ដុំ។ ពេលកម្រិតជាតិដែកក្នុងឈាមចុះទាប នាំឲ្យកម្រិតសារធាតុ Myoglobin ក៏ទាបដូចគ្នា ខណៈសារធាតុ Myoglobin ជាប្រូតេអ៊ីននៅក្នុងកោសិកាឈាមក្រហម មានសារសំខាន់ណាស់ចំពោះសុខភាពសាច់ដុំ រួមទាំងជាលិកាសាច់ដុំអណ្ដាតផងដែរ។
– របួសមាត់៖ បើយើងមានរងរបួសនៅមាត់ ក៏អាចប៉ះពាល់ដល់ស្ថានភាពអណ្ដាតដូចគ្នា។ ការរលាក អាចកើតមាន ដោយសារដាច់ និងរលាកលើអណ្ដាត ឬការពាក់ដែក ឬស្និតនៅលើធ្មេញ អាចប៉ះធ្វើឲ្យឆូតរហែកសាច់អណ្ដាត។
កត្តាប្រឈម
៦- កត្តាប្រឈមនាំឲ្យកើតជំងឺរលាកអណ្ដាត?មានកត្តាប្រឈមកើតជំងឺរលាកអណ្ដាត មានដូចជា៖
– មានរបួសមាត់
– ញ៉ាំអាហារហឹរខ្លាំង
– ពាក់ដែកពត់ធ្មេញ ឬស្និតធ្មេញ ធ្វើឲ្យរលាកដល់អណ្ដាត
– មានជំងឺរើម
– មានកម្រិតជាតិដែកក្នុងឈាមទាប
– អាលែកហ្ស៊ីជាមួយអាហារណា ឬថ្នាំពេទ្យ
– មានជំងឺទាក់ទងប្រព័ន្ធភាពស៊ាំ។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មានទាំងនេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
យើងត្រូវទៅជួបគ្រូពេទ្យ ឬទន្តពេទ្យ ដើម្បីពិនិត្យមើលស្ថានភាពជំងឺ ដោយគ្រូពេទ្យ នឹងពិនិត្យមើលមាត់ ដើម្បីរកមើលដុំពកមិនប្រក្រតី និងពងបែក លើអណ្ដាត អញ្ចាញ និងជាលិកាទន់នៅក្នុងមាត់។ សំណាកពីទឹកមាត់ និងឈាម នឹងត្រូវយកទៅមន្ទីរពិសោធន៍ ដើម្បីវិភាគរកមើលមូលហេតុជំងឺបន្ថែមទៀត។
៨- ព្យាបាលដោយវិធីណា?
ការព្យាបាលជំងឺរលាកអណ្ដាត រួមមានទាំងការប្រើថ្នាំពេទ្យ និងការព្យាបាលនៅផ្ទះ។
– ព្យាបាលដោយប្រើថ្នាំ៖ គ្រូពេទ្យនឹងចេញវេជ្ជបញ្ជាឲ្យយើងប្រើថ្នាំផ្សះ និងថ្នាំពេទ្យមួយចំនួនទៀត អាចកម្ចាត់ការបង្ករោគ បើជំងឺនេះ បង្ករោគដោយបាក់តេរី។ គ្រូពេទ្យ ក៏អាចនឹងឲ្យប្រើពពួកថ្នាំលាប Corticosteroids ដើម្បីបន្ថយការរលាកក្រហម និងការឈឺចាប់។
– ព្យាបាលនៅផ្ទះ៖ ត្រូវសម្អាត និងដុសធ្មេញជាប្រចាំ ២-៣ ដង/ថ្ងៃ ដើម្បីឲ្យសុខភាពមាត់ ធ្មេញ អញ្ចាញ និងអណ្ដាតមានសុខភាពល្អ។ ធ្វើដូចនេះ ក៏អាចជួយបន្ធូររោគសញ្ញាទាក់ទងនឹងបញ្ហារលាកអណ្ដាត និងការពារកុំឲ្យកើតឡើងម្ដតទៀត។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅការផ្លាស់ប្ដូររទម្លាប់រស់នៅ និងវិធីព្យាបាលតាមផ្ទះដូចខាងក្រោម អាចជួយគ្រប់គ្រងជំងឺ រលាកអណ្ដាតបាន៖

No comments