ជំងឺប៉ោងសរសៃឈាមក្រលៀន(Femoral Artery Aneurysm)
តើជំងឺប៉ោងសរសៃឈាមក្រលៀនជាអ្វី?
សរសៃឈាមភ្លៅគឺស្ថិតនៅម្ដុំក្រលៀនអាចបង្កជាការប៉ោងបាន ដែលបង្កឡើងដោយសារភាពខ្សោយនៃស្រទាប់ជញ្ជាំងសរសៃឈាមនេះ។ ការប៉ោងនេះអាចធ្លាយហើយយាយីដល់ជីវិតអ្នកជំងឺប្រសិនបើមានការហូរឈាមខ្លាំង។ការប៉ោងនេះអាចបង្កើតជាកំណកឈាមដែលអាចទៅជាកាត់ជើងចោលក៏មាន។តើជំងឺប៉ោងសរសៃឈាមក្រលៀនឧស្សាហ៍ជួបប្រទះដែរឬទេ?
ជំងឺប៉ោងសសៃឈាមក្រលៀនជាប្រភេទជំងឺកើតញឹកញាប់មួយរបស់ជំងឺប៉ោងសរសៃឈាម។ ជំងឺប៉ោងសសៃឈាមក្រលៀនភាគច្រើនកើតលើស្ត្រីនិងបុរសវ័យចំណាស់ (បុរសភាគច្រើន)។រោគសញ្ញា
រោគសញ្ញា
អ្នកជំងឺប៉ោងសសៃឈាមក្រលៀនកម្រមានរោគសញ្ញាមកពីប្រភេទជំងឺបែបនេះណាស់ ភាគច្រើនគេរកឃើញពេលពិនិត្យកាយសម្បទាទូទៅពេលឆែកសុខភាពប៉ុណ្ណោះ។ ដូចនេះយើងនឹងមិនអាចដឹងថាមានជំងឺប៉ោងសសៃឈាមក្រលៀនមុនបាននោះទេទោះវាមានទំហំធំក៏ដោយ។ជំងឺប៉ោងសរសៃឈាមក្រលៀននេះកើតនៅលើជិតស្រទាប់ស្បែកគឺអាចឲ្យទៅជាហើមនិងការឈឺចាប់ហើយការប៉ោងធំនឹងលេចឡើង។ សញ្ញានេះមានដូជជា៖
- ហូរឈាម
- កើនចង្វាក់បេះដូង
- ការឈឺចាប់
- វិលមុខនិងស្រាលក្បាល
តើត្រូវជួបគ្រូពេទ្យនៅពេលណា?
ប្រសិនបើគ្នាយើងមានសញ្ញាដូចបានរៀបរាប់ខាងលើសូមរួសរាន់ទៅជួបគ្រូពេទ្យ ព្រោះរាងកាយមនុស្សម្នាក់ៗអាចនឹងឆ្លើយតបជាមួយមេរោគផ្សេងៗពីគ្នាដូចនេះបើមានអ្វីមិនច្បាស់សូមពិគ្រោះជាមួយគ្រូពេទ្យ។អត្ថបទពាក់ព័ន្ធ៖ តែជាង ១០នាទី Appថ្មីពីGoogle អាចវិភាគដឹង អ្នកមានជំងឺក្រលៀន
មូលហេតុ
តើជំងឺប៉ោងសរសៃឈាមក្រលៀនកើតបានដូចម្ដេច?
មិនទាន់មានអំណះអំណាងប្រាកដណាមួយនៅឡើយ។កត្តាហានិភ័យ
តើកត្តាប្រឈមអ្វីខ្លះដែលបង្កឲ្យមានជំងឺនេះ?
កត្តាដែលចូលរួមនោះមានដូចជា៖- ជំងឺកកស្ទះសរសៃឈាម
- លើសសម្ពាធឈាម
- ការបង្ករោគដោយបាក់តេរី
- ការជក់បារី
- មានការវះកាត់កែលម្អសរសៃឈាម
រោគសញ្ញានិងការព្យាបាល
រោគវិនិច្ឆ័យ
ការថតស្កេននិងថតអេកូគឺជាវិធីដែលគេប្រើដើម្បីកំណត់រោគវិនិច្ឆ័យនិងរកមើលភាពមិនធម្មតារបស់សរសៃឈាម។ ស៊ីធីស្កេនប្រើកាំរស្មីដើម្បីថតមើលសរីរាង្គផ្នែកខាងក្នុងដើម្បីឲ្យគ្រូពេទ្យមើលឃើញពីទម្រង់ រូបរាងរបស់សរសៃឈាមតួយ៉ាងរកមើលការកកស្ទះ ប៉ោងនិងភាពខ្សោយដែលអាចកើតឡើងលើសរសៃឈាម។ការព្យាបាល
បន្ទាប់ពីកំណត់រោគវិនិច្ឆ័យបានហើយការសម្រេចថាត្រូវកែលម្អត្រូវធ្វើឡើងក្នុងពេលភ្លាមៗ។ ករណីមួយៗគឺមានភាពខុសៗគ្នាហើយការសម្រេចថាត្រូវធ្វើរបៀបណាគឺពឹងផ្អែកលើគ្រូពេទ្យជំនាញថាត្រូវវះកាត់ភ្លាមៗឬរង់ចាំមើលការវិវឌ្ឍសិនដែលតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ មានកត្តាជាច្រើនដែលចូលរួមក្នុងការសម្រេចចិត្តដូចជា៖ ទំហំ ទីតាំងនៃសរសៃឈាមវានៅលើឬក្រោមថង់ដក់នោះ វត្តមាននៃកំណកឈាម និងលក្ខខណ្ឌសុខភាពរបស់អ្នកជំងឺផ្ទាល់។ការព្យាបាលផ្សេងទៀតមានដូចជាថ្នាំបញ្ចុះឈាមនិងបន្ថយជាតិខ្លាញ់ជាដើម។ ថ្នាំប្រភេទ Belta-Blocker អាចត្រូវបានប្រើដើម្បីបន្ថយសំពាធដែលជួយកុំឲ្យមានការធ្លាយ។
ចំណេះដឹងបន្ថែម
តើត្រូវធ្វើយ៉ាងណាដើម្បីជៀសវាងប៉ោងនៅសរសៃឈាមក្រលៀននេះ?
ខាងក្រោមនេះជាវិធីងាយៗដែលអាចយកទៅអនុវត្តបានដូចជា៖- បរិភោគអាហារមានជីវជាតិគ្រប់គ្រាន់ដូចជាផ្លែឈើឲ្យបានច្រើន គ្រាប់ធញ្ញជាតិ បន្លែបៃតងដែលអាចជួយការពារការកកើតជាជំងឺដក់ថង់នេះ។ សាច់ក្រហមនិងសាច់បក្សីដែលមានខ្លាញ់ឆ្អែតកម្រិតទាបគឺជាជម្រើសល្អសម្រាប់ប្រភពនៃប្រូតេអ៊ីន។ ផលិតផលទឹកដោះគោដែលមានខ្លាញ់ទាបក៏បង្ហាញថាល្អសម្រាប់សុខភាពយើងដែរ។
- ការហាត់ប្រាណឲ្យបានទៀតទាត់ ទៅលើបេះដូង អាចធ្វើឲ្យមានចលនាឈាមរត់បានស្រួលទៅបេះដូង តាមសរសៃឈាមផ្សេងៗទៀត។
- បញ្ឈប់ការជក់បារីដោយសារតែគេបង្ហាញថាអាចកាត់បន្ថយកត្តាហានិភ័យបានច្រើន
- ត្រូវត្រួតពិនិត្យសុខភាពឲ្យបានរៀងរាល់ឆ្នាំ។
No comments