ជំងឺបែកញើសច្រើនហួស(Excessive sweating)
១- អ្វីជាការបែកញើសច្រើនហួស?
ការបែកញើសច្រើនហួស (Excessive sweating) កើតមាននៅពេលដែលយើងមានអាការៈបែកញើសច្រើនជាងការរំពឹងទុកដោយផ្អែកលើសីតុណ្ហភាពជុំវិញ ឬកម្រិតនៃសកម្មភាព ឬភាពតានតឹងដែលយើងមាន។ ការបែកញើសច្រើនហួសអាចរំខានដល់សកម្មភាពប្រចាំថ្ងៃ និងបណ្តាលឲ្យយើងមានភាពតានតឹងក្នុងសង្គម ឬធ្វើឲ្យយើងខ្មាសគេផងក៏ថាបាន។
ការបែកញើសច្រើនហួសបែបនេះ(Excessive sweating ឬ hyperhidrosis) អាចប៉ះពាល់ដល់រាងកាយយើងទាំងមូល ឬពេលខ្លះគ្រាន់តែប៉ះពាល់ដល់តំបន់ខ្លះនៃរាងកាយយើងដូចជាបាតដៃ បាតជើង ក្រោមក្លៀក ឬមុខ។ ប្រភេទដែលប៉ះពាល់ដល់បាតដៃ និងបាតជើងច្រើនកើតមានយ៉ាងតិចមួយដងក្នុងមួយសប្តាហ៍ក្នុងអំឡុងពេលដែលយើងដើរ។
២- តើការបែកញើសច្រើនហួសកើតច្រើនដែរឬទេ?
អាការៈបែកញើសច្រើនហួសនេះកើតមានច្រើន វាអាចកើតមានឡើងទាំងប្រុសទាំងស្រីគ្រប់អាយុ។យើងអាចគ្រប់គ្រងវាបានដោយកាត់បន្ថយកត្តាប្រឈម។ សំរាប់ព័ត៌មានបន្ថែមយើងគួរតែពិភាក្សាជាមួយគ្រូពេទ្យជំនាញ។
៣- រោគសញ្ញា៖
រោគសញ្ញារួមមាន៖
– ស្រកគីឡូ
– គ្រុនក្តៅ
– ឈឺទ្រូង
– ហត់
– បេះដូងលោតញាប់
– តឹងទ្រូង
– បែកញើសយូរ
មូលហេតុនៃការបែកញើសច្រើនហួសនេះមានការបែងចែកជា ២ ប្រភេទ៖
Primary hyperhidrosis (ត្រូវបានហៅថា focal hyperhidrosis) វាបណ្តាលឲ្យមានការបែកញើសច្រើនលើបាតដៃ ក្លៀក មុខ និងបាតជើងដោយគ្មានមូលហេតុច្បាស់លាស់។ យើងមាន primary hyperhidrosis កើតឡើង បណ្តាលមកពីក្រពេញញើសមួយដែលហៅថាក្រពេញញើស eccrine ។ ក្រពេញញើសនេះកើតមានក្នុងខ្លួនច្រើនបំផុតដែលមាន ២ ទៅ ៤ លានក្រញេញក្នុងខ្លួនយើង។
ក្រពេញញើស Eccrine មានច្រើននៅលើបាតជើង បាតដៃ មុខ និងក្លៀក។ យើងនឹងមាន hyperhidrosis នៅពេលដែលរាងកាយយើងមានកំដៅខ្ពស់ក្នុងខ្លួន ពេលកំពុងធ្វើចលនា ពេលមានអារម្មណ៍ប្រែប្រួល ឬលទ្ធផលនៃអរម៉ូនក្នុងខ្លួនដែលភ្ញោចដល់សរសៃប្រសាទក្រពេញញើស ហើយវាកើតមានឡើងនៅពេលដែលសរសៃប្រសាទទាំងនោះមានប្រតិកម្មខ្លាំង។ ការថប់បារម្ភក៏អាចធ្វើឲ្យមានការបែកញើសច្រើនផងដែរ។ វាគ្មានមូលហេតុច្បាស់ទេថាហេតុអ្វីបានជាយើងមាន primary hyperhidrosis ពេលខ្លះវាអាចបណ្តាលមកពីតំណពូជដោយការបែកញើសរបស់យើងអាចកើតមានឡើងតាំងពីនៅវ័យជាកុមារ។
Secondary hyperhidrosis (ត្រូវបានហៅថា generalized hyperhidrosis) កើតឡើងបណ្តាលមកពីមានការបែកញើសច្រើនលើរាងកាយទាំងមូល ឬផ្ទៃធំណាមួយនៃរាងកាយដែលបណ្តាលមកពីកម្ដៅខ្លាំងដូចជាជំងឺ ឬការប្រើថ្នាំ។ ការបែកញើសពី secondary hyperhidrosis ខុសពី primary hyperhidrosis ត្រង់តំបន់ដែលមានការបែកញើសខុសគ្នា។ primary hyperhidrosis ច្រើនមានការបែកញើសក្នុងអំឡុងពេលគេង ហើយក្នុងករណីមួយចំនួនគឺបណ្តាលមកពីស្ថានភាពសុខភាព ឬការប្រើថ្នាំ។ ស្ថានភាពសុខភាពដែលអាចបង្កឲ្យមាន hyperhidrosis មានដូចជា៖
– ស្ត្រីមានផ្ទៃពោះ
– អ្នកជំងឺទឹកនោមផ្អែម
– អ្នកជំងឺមានបញ្ហាក្រពេញទីរ៉ូអុីត (Hyperthyroidism)
– ស្ត្រីអស់រដូវ
– អ្នកជំងឺធាត់
– អ្នកជំងឺ Parkinson’s disease
– អ្នកមានជំងឺងឺរលាកសន្លាក់
– អ្នកជំងឺមហារីកឈាមស (Lymphoma)
– ការបង្ករោគ
លក្ខខណ្ឌដែលបានរៀបរាប់ខាងលើនេះជាមូលហេតុតែងកើតមានច្រើនដែលបណ្តាលឲ្យមានការបែកញើសច្រើនហួសនេះ។ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតសម្រាប់ការធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ។
– ប្រវត្តិគ្រួសារមានការបែកញើសច្រើន
– មនុស្សវ័យក្មេង
យើងត្រូវទាក់ទងជាមួយវេជ្ជបណ្ឌិតប្រសិនបើយើង ឬមនុស្សដែលយើងស្រឡាញ់មានអាការៈដូចជា៖
– មានការបែកញើសច្រើនជាងធម្មតាភ្លាមៗ។
– មានប្រវត្តិធ្លាប់បែកញើសច្រើនដែលរំខានដល់ទម្លាប់ប្រចាំថ្ងៃ។
– មានប្រវត្តិធ្លាប់បែកញើសពេលយប់ដោយគ្មានមូលហេតុច្បាស់លាស់។
ត្រូវទៅរកជំនួយខាងវេជ្ជសាស្រ្តភ្លាមៗប្រសិនបើការបែកញើសធ្ងន់ធ្ងររបស់យើងមានអមដោយ៖
– ញាក់
– ចាញ់ពន្លឺ
– ឈឺទ្រូង
– ចង្អោរ
– សីតុណ្ហាភាពក្នុងខ្លួន ៤០ អង្សាសេ ឬខ្ពស់ជាងនេះ
បើសិនជាយើងមានរោគសញ្ញាខាងលើ សូមទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ។ រាងកាយមនុស្សធ្វើការមិនដូចគ្នាទេ ដូច្នេះសូមទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
របៀបរស់នៅ និងការព្យាបាលតាមផ្ទះខាងក្រោមអាចជួយអ្នកការពារពីអាការៈបែកញើសច្រើនហួសនេះបាន៖
– ត្រូវប្រើថ្នាំបំបាត់ការបែកញើស (antiperspirant) ។ នៅពេលដែលយើងលាប antiperspirant លើស្បែកវានឹងបិទរន្ធញើស។ ថ្នាំ antiperspirant ត្រូវបានលក់រួមគ្នាជាមួយនឹងថ្នាំ deodorant ដែលវាអាចបញ្ឈប់ការបែកញើស និងជួយយើងគ្រប់គ្រងលើក្លិនដែលចេញពីញើស។ អ្នកអាចប្រើថ្នាំ Antiperspirants នៅក្រោមក្លៀក និងនៅកន្លែងផ្សេងទៀតដែលយើងបែកញើសដូចជាដៃ និងជើងជាដើម ពេលខ្លះយើងអាចប្រើវាបាននៅតាមជើងសក់។ យើងមិនត្រូវលាប ឬបាញ់ថ្នាំ antiperspirant/deodorant តែនៅពេលព្រឹកប៉ុណ្ណោះទេ យើងក៏ត្រូវប្រើវានៅពេលយប់មុនពេលអ្នកចូលគេងផងដែរ វានឹងជួយរក្សាឲ្យស្បែកយើងស្ងួត។
– កុំស្លៀកសម្លៀកបំពាក់ក្រាសៗដែលអាចបណ្តាលឲ្យមានការបែកញើសច្រើន យើងត្រូវជំនួសដោយស្លៀកសម្លៀកបំពាក់ដែលស្តើង មានខ្យល់អាចចេញចូលបានដូចជាសំឡី និងសូត្រ។ យើងត្រូវយកសំលៀកបំពាក់បន្ថែមនៅពេលដែលចេញចេញទៅហាត់ប្រាណ ឬចេញក្រៅក្រោមកំដៅថ្ងៃដែលក្តៅ។ ជើងក៏អាចបែកញើសផងដែរដូច្នេះត្រូវពាក់ស្រោមជើងដែលមានផ្តល់សំណើម (Merino wool និង polypro គឺជាជម្រើសដ៏ល្អ) ។
– ត្រូវងូតទឹកជារៀងរាល់ថ្ងៃដោយប្រើប្រាស់សាប៊ូកំចាត់បាក់តេរីដើម្បីគ្រប់គ្រងបាក់តេរីដែលបណ្តាលឲ្យស្បែកយើងបែកញើស និងមានក្លិន។ លាងសម្អាតខ្លួនយើងមុនពេលប្រើថ្នាំបញ្ឈប់ការបែកញើស។
– ប្រើក្រណាត់ទន់ និងទ្រនាប់ជើងដើម្បីស្រូបយកញើសដើម្បីកុំឲ្យប្រលាក់សម្លៀកបំពាក់ ឬមានក្លិន។
– កុំកុម្ម៉ង់ double jalapeno burrito ជាមួយនឹងស្រា margarita នៅក្នុងភោជនីយដ្ឋានម៉ិចស៊ិចកូដែលយើងចូលចិត្ត ពីព្រោះអាហារដែលហឹរ និងជាតិអាល់កុលអាចធ្វើឲ្យយើងបែកញើស ក៏ដូចជាភេសជ្ជៈដែលក្តៅដូចជាតែ និងកាហ្វេ។
ការបែកញើសច្រើនហួស (Excessive sweating) កើតមាននៅពេលដែលយើងមានអាការៈបែកញើសច្រើនជាងការរំពឹងទុកដោយផ្អែកលើសីតុណ្ហភាពជុំវិញ ឬកម្រិតនៃសកម្មភាព ឬភាពតានតឹងដែលយើងមាន។ ការបែកញើសច្រើនហួសអាចរំខានដល់សកម្មភាពប្រចាំថ្ងៃ និងបណ្តាលឲ្យយើងមានភាពតានតឹងក្នុងសង្គម ឬធ្វើឲ្យយើងខ្មាសគេផងក៏ថាបាន។
ការបែកញើសច្រើនហួសបែបនេះ(Excessive sweating ឬ hyperhidrosis) អាចប៉ះពាល់ដល់រាងកាយយើងទាំងមូល ឬពេលខ្លះគ្រាន់តែប៉ះពាល់ដល់តំបន់ខ្លះនៃរាងកាយយើងដូចជាបាតដៃ បាតជើង ក្រោមក្លៀក ឬមុខ។ ប្រភេទដែលប៉ះពាល់ដល់បាតដៃ និងបាតជើងច្រើនកើតមានយ៉ាងតិចមួយដងក្នុងមួយសប្តាហ៍ក្នុងអំឡុងពេលដែលយើងដើរ។
២- តើការបែកញើសច្រើនហួសកើតច្រើនដែរឬទេ?
អាការៈបែកញើសច្រើនហួសនេះកើតមានច្រើន វាអាចកើតមានឡើងទាំងប្រុសទាំងស្រីគ្រប់អាយុ។យើងអាចគ្រប់គ្រងវាបានដោយកាត់បន្ថយកត្តាប្រឈម។ សំរាប់ព័ត៌មានបន្ថែមយើងគួរតែពិភាក្សាជាមួយគ្រូពេទ្យជំនាញ។
៣- រោគសញ្ញា៖
រោគសញ្ញារួមមាន៖
– ស្រកគីឡូ
– គ្រុនក្តៅ
– ឈឺទ្រូង
– ហត់
– បេះដូងលោតញាប់
– តឹងទ្រូង
– បែកញើសយូរ
មូលហេតុ
១- មូលហេតុ៖មូលហេតុនៃការបែកញើសច្រើនហួសនេះមានការបែងចែកជា ២ ប្រភេទ៖
Primary hyperhidrosis (ត្រូវបានហៅថា focal hyperhidrosis) វាបណ្តាលឲ្យមានការបែកញើសច្រើនលើបាតដៃ ក្លៀក មុខ និងបាតជើងដោយគ្មានមូលហេតុច្បាស់លាស់។ យើងមាន primary hyperhidrosis កើតឡើង បណ្តាលមកពីក្រពេញញើសមួយដែលហៅថាក្រពេញញើស eccrine ។ ក្រពេញញើសនេះកើតមានក្នុងខ្លួនច្រើនបំផុតដែលមាន ២ ទៅ ៤ លានក្រញេញក្នុងខ្លួនយើង។
ក្រពេញញើស Eccrine មានច្រើននៅលើបាតជើង បាតដៃ មុខ និងក្លៀក។ យើងនឹងមាន hyperhidrosis នៅពេលដែលរាងកាយយើងមានកំដៅខ្ពស់ក្នុងខ្លួន ពេលកំពុងធ្វើចលនា ពេលមានអារម្មណ៍ប្រែប្រួល ឬលទ្ធផលនៃអរម៉ូនក្នុងខ្លួនដែលភ្ញោចដល់សរសៃប្រសាទក្រពេញញើស ហើយវាកើតមានឡើងនៅពេលដែលសរសៃប្រសាទទាំងនោះមានប្រតិកម្មខ្លាំង។ ការថប់បារម្ភក៏អាចធ្វើឲ្យមានការបែកញើសច្រើនផងដែរ។ វាគ្មានមូលហេតុច្បាស់ទេថាហេតុអ្វីបានជាយើងមាន primary hyperhidrosis ពេលខ្លះវាអាចបណ្តាលមកពីតំណពូជដោយការបែកញើសរបស់យើងអាចកើតមានឡើងតាំងពីនៅវ័យជាកុមារ។
Secondary hyperhidrosis (ត្រូវបានហៅថា generalized hyperhidrosis) កើតឡើងបណ្តាលមកពីមានការបែកញើសច្រើនលើរាងកាយទាំងមូល ឬផ្ទៃធំណាមួយនៃរាងកាយដែលបណ្តាលមកពីកម្ដៅខ្លាំងដូចជាជំងឺ ឬការប្រើថ្នាំ។ ការបែកញើសពី secondary hyperhidrosis ខុសពី primary hyperhidrosis ត្រង់តំបន់ដែលមានការបែកញើសខុសគ្នា។ primary hyperhidrosis ច្រើនមានការបែកញើសក្នុងអំឡុងពេលគេង ហើយក្នុងករណីមួយចំនួនគឺបណ្តាលមកពីស្ថានភាពសុខភាព ឬការប្រើថ្នាំ។ ស្ថានភាពសុខភាពដែលអាចបង្កឲ្យមាន hyperhidrosis មានដូចជា៖
– ស្ត្រីមានផ្ទៃពោះ
– អ្នកជំងឺទឹកនោមផ្អែម
– អ្នកជំងឺមានបញ្ហាក្រពេញទីរ៉ូអុីត (Hyperthyroidism)
– ស្ត្រីអស់រដូវ
– អ្នកជំងឺធាត់
– អ្នកជំងឺ Parkinson’s disease
– អ្នកមានជំងឺងឺរលាកសន្លាក់
– អ្នកជំងឺមហារីកឈាមស (Lymphoma)
– ការបង្ករោគ
លក្ខខណ្ឌដែលបានរៀបរាប់ខាងលើនេះជាមូលហេតុតែងកើតមានច្រើនដែលបណ្តាលឲ្យមានការបែកញើសច្រើនហួសនេះ។ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតសម្រាប់ការធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ។
កត្តាប្រឈម
កត្តាប្រឈម មានដូចជា៖– ប្រវត្តិគ្រួសារមានការបែកញើសច្រើន
– មនុស្សវ័យក្មេង
ពេលវេលាត្រូវទៅជួបជាមួយនឹងគ្រូពេទ្យ
១- ពេលណាដែលយើងត្រូវទៅជួបគ្រូពេទ្យ?យើងត្រូវទាក់ទងជាមួយវេជ្ជបណ្ឌិតប្រសិនបើយើង ឬមនុស្សដែលយើងស្រឡាញ់មានអាការៈដូចជា៖
– មានការបែកញើសច្រើនជាងធម្មតាភ្លាមៗ។
– មានប្រវត្តិធ្លាប់បែកញើសច្រើនដែលរំខានដល់ទម្លាប់ប្រចាំថ្ងៃ។
– មានប្រវត្តិធ្លាប់បែកញើសពេលយប់ដោយគ្មានមូលហេតុច្បាស់លាស់។
ត្រូវទៅរកជំនួយខាងវេជ្ជសាស្រ្តភ្លាមៗប្រសិនបើការបែកញើសធ្ងន់ធ្ងររបស់យើងមានអមដោយ៖
– ញាក់
– ចាញ់ពន្លឺ
– ឈឺទ្រូង
– ចង្អោរ
– សីតុណ្ហាភាពក្នុងខ្លួន ៤០ អង្សាសេ ឬខ្ពស់ជាងនេះ
បើសិនជាយើងមានរោគសញ្ញាខាងលើ សូមទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ។ រាងកាយមនុស្សធ្វើការមិនដូចគ្នាទេ ដូច្នេះសូមទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
ការផ្លាស់ប្តូររបៀបរស់នៅ និងការព្យាបាលនៅផ្ទះ
តើការផ្លាស់ប្តូររបៀបរស់នៅនិងការព្យាបាលនៅផ្ទះអ្វីខ្លះដែលអាចជួយគ្រប់គ្រងលើ បញ្ហានេះ?របៀបរស់នៅ និងការព្យាបាលតាមផ្ទះខាងក្រោមអាចជួយអ្នកការពារពីអាការៈបែកញើសច្រើនហួសនេះបាន៖

No comments