Coriander (ជីរវ៉ាន់ស៊ុយ)
១– ជីវ៉ាន់ស៊ុយជួយអីខ្លះដល់រាងកាយ?
ជីរវ៉ាន់ស៊ុយ (Coriander) ត្រូវបានប្រើសម្រាប់ព្យាបាលបញ្ហារំលាយអាហារ ដូចជា ក្រពះមានបញ្ហា ហូបមិនបាន ជំងឺក្លន ចង្អោរ រាគ ពោះវៀនកន្ត្រាក់ជាប់ និងខ្យល់ក្នុងពោះវៀន។ វាក៏អាចប្រើសម្រាប់ព្យាបាលជំងឺកញ្ជ្រឹល ជំងឺឫសដូងបាត ឈឺធ្មេញ ព្រូន និងឈឺសន្លាក់ រួមទាំងការបង្ករោគដោយបាក់តេរី និងផ្សិត។
ស្ត្រីបំបៅដោះមួយចំនួនប្រើវាសម្រាប់បង្កើនលំហូរទឹកដោះ។ នៅក្នុងចំណីអាហារ ប្រើជាគ្រឿងទេសសម្រាប់ចម្អិន និងដើម្បីការពាអាការៈពុល។ នៅក្នុងរោងចក្រ គេប្រើវាជាសារធាតុផ្ដល់ក្លិន នៅក្នុងថ្នាំពេទ្យ និងបារី ហើយប្រើជាក្លិននៅក្នុងគ្រឿងសម្អាង និងសាប៊ូ។
២– វាដំណើរការម៉េច?
មិនទាន់មានការសិក្សាគ្រប់គ្រាន់ ដើម្បីដឹងពីសកម្មភាពព្យាបាលរុក្ខជាតិនេះនៅឡើយទេ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ និងគ្រូឱសថរុក្ខជាតិ សម្រាប់ព័ត៌មានបន្ថែម។ ប៉ុន្តែការសិក្សាមួយចំនួនបង្ហាញថា រុក្ខជាតិនេះ មានប្រសិទ្ធភាពប្រឆាំងខ្លាញ់ និងជំងឺទឹកនោមផ្អែម។ ប្រសិទ្ធភាពប្រឆាំងបាក់តេរី ត្រូវគេដឹងនៅពេលប្រើជីរវ៉ាន់ស៊ុយ បន្ទាប់មកធ្វើតេស្ត Agar Diffusion។
គួរទុកឲ្យឆ្ងាយពីពន្លឺ និងសំណើម។ ឈប់ប្រើប្រាស់យ៉ាងតិច ២ សប្តាហ៍មុនពេលវះកាត់។ ជីរនេះអាចធ្វើឲ្យសម្ពាធឈាមធ្លាក់ចុះ និងជាតិស្ករកើនឡើង។ តាមដានសម្ពាធឈាម និងកម្រិតជាតិស្ករក្នុងឈាមឲ្យបានទៀងទាត់។ ប្រើប្រាស់ដោយប្រុងប្រយ័ត្ន បើយើងមានសម្ពាធឈាមទាប ឬប្រើថ្នាំបញ្ចុះសម្ពាធឈាម។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់លើឱសថបុរាណ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់លើថ្នាំពេទ្យទេ។ ដូចនេះគេត្រូវការ សិក្សាបន្ថែមដើម្បីដឹងពីសុវត្ថិភាពប្រើប្រាស់ឱសថបុរាណ។ គុណសម្បត្តិនៃការប្រើឱសថនេះ ត្រូវច្រើនជាងផលប៉ះពាល់មុនពេលប្រើវា។ សូមពិគ្រោះជាមួយអ្នកជំនាញខាងឱសថរុក្ខជាតិ ឬគ្រូពេទ្យបន្ថែម។
៤– មានសុវត្ថិភាពកម្រិតណា?
កាលណាមិនទាន់មានការស្រាវជ្រាវច្បាស់លាស់ទេ មិនគួរប្រើវាកំឡុងពេលមានផ្ទៃពោះ និងបំបៅដោះកូននោះឡើយ។ មិនគួរប្រើចំពោះកុមារ និងអ្នកជំងឺប្រតិកម្មជាមួយឱសថរុក្ខជាតិទេ។
– អាលែកហ្ស៊ី
– ចង្អោរ ក្អួត ហូបមិនបាន ដុំខ្លាញ់ក្នុងថ្លើម (Fatty hepatic tumors)
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
អាចមានអន្តកម្មជាមួយថ្នាំកំពុងប្រើ ឬជំងឺកំពុងមាន។ គប្បីពិភាក្សាជាមួយអ្នកជំនាញឱសថរុក្ខជាតិ ឬគ្រូពេទ្យមុនពេលប្រើប្រាស់។ វាអាចបង្កើនប្រសិទ្ធភាពថ្នាំទឹកនោមផ្អែម ដូច្នេះត្រូវប្រើដោយប្រុងប្រយ័ត្ន។
៧- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតថ្នាំអាស្រ័យលើទម្រង់របស់វា៖
– ប្រេង (Tincture)៖ ១០-២០ ដំណក់ ក្រោយបាយ
– រុក្ខជាតិទាំងមូល៖ ៣ក្រាម/១ថ្ងៃ ដោយបែងចែកកម្រិតថ្នាំ
– ប្រភេទឆុង (Decoction)៖ ជីរវ៉ាន់ស៊ុយកិន ២ស្លាបព្រាកាហ្វេ ដាក់ក្នុងទឹកពុះ ១៥០មិល្លីលីត្រ ទុកចោល ១៥នាទី ឲ្យចេញពណ៌ រួចផឹកមុនបាយ។
កម្រិតថ្នាំលើមនុស្សម្នាក់ៗ គឺខុសៗគ្នា អាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងជំងឺផ្សេងៗ។ ពពួកឱសថនេះ មិនមែនសុទ្ធតែមានសុវត្ថិភាពទាំងអស់ទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងពីកម្រិតថ្នាំត្រឹមត្រូវសម្រាប់យើង។
៨- កម្រិតប្រើធម្មតាម៉េចដែរ?
អាចជាសារធាតុដើមចម្រាញ់ចេញភ្លាម (Crude extract) ប្រេង ឬរុក្ខជាតិទាំងមូល។
ជីរវ៉ាន់ស៊ុយ (Coriander) ត្រូវបានប្រើសម្រាប់ព្យាបាលបញ្ហារំលាយអាហារ ដូចជា ក្រពះមានបញ្ហា ហូបមិនបាន ជំងឺក្លន ចង្អោរ រាគ ពោះវៀនកន្ត្រាក់ជាប់ និងខ្យល់ក្នុងពោះវៀន។ វាក៏អាចប្រើសម្រាប់ព្យាបាលជំងឺកញ្ជ្រឹល ជំងឺឫសដូងបាត ឈឺធ្មេញ ព្រូន និងឈឺសន្លាក់ រួមទាំងការបង្ករោគដោយបាក់តេរី និងផ្សិត។
ស្ត្រីបំបៅដោះមួយចំនួនប្រើវាសម្រាប់បង្កើនលំហូរទឹកដោះ។ នៅក្នុងចំណីអាហារ ប្រើជាគ្រឿងទេសសម្រាប់ចម្អិន និងដើម្បីការពាអាការៈពុល។ នៅក្នុងរោងចក្រ គេប្រើវាជាសារធាតុផ្ដល់ក្លិន នៅក្នុងថ្នាំពេទ្យ និងបារី ហើយប្រើជាក្លិននៅក្នុងគ្រឿងសម្អាង និងសាប៊ូ។
២– វាដំណើរការម៉េច?
មិនទាន់មានការសិក្សាគ្រប់គ្រាន់ ដើម្បីដឹងពីសកម្មភាពព្យាបាលរុក្ខជាតិនេះនៅឡើយទេ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ និងគ្រូឱសថរុក្ខជាតិ សម្រាប់ព័ត៌មានបន្ថែម។ ប៉ុន្តែការសិក្សាមួយចំនួនបង្ហាញថា រុក្ខជាតិនេះ មានប្រសិទ្ធភាពប្រឆាំងខ្លាញ់ និងជំងឺទឹកនោមផ្អែម។ ប្រសិទ្ធភាពប្រឆាំងបាក់តេរី ត្រូវគេដឹងនៅពេលប្រើជីរវ៉ាន់ស៊ុយ បន្ទាប់មកធ្វើតេស្ត Agar Diffusion។
ការហាមឃាត់និងបម្រុងប្រយ័ត្ន
៣– មុនប្រើគួរដឹងអីខ្លះ?គួរទុកឲ្យឆ្ងាយពីពន្លឺ និងសំណើម។ ឈប់ប្រើប្រាស់យ៉ាងតិច ២ សប្តាហ៍មុនពេលវះកាត់។ ជីរនេះអាចធ្វើឲ្យសម្ពាធឈាមធ្លាក់ចុះ និងជាតិស្ករកើនឡើង។ តាមដានសម្ពាធឈាម និងកម្រិតជាតិស្ករក្នុងឈាមឲ្យបានទៀងទាត់។ ប្រើប្រាស់ដោយប្រុងប្រយ័ត្ន បើយើងមានសម្ពាធឈាមទាប ឬប្រើថ្នាំបញ្ចុះសម្ពាធឈាម។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់លើឱសថបុរាណ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់លើថ្នាំពេទ្យទេ។ ដូចនេះគេត្រូវការ សិក្សាបន្ថែមដើម្បីដឹងពីសុវត្ថិភាពប្រើប្រាស់ឱសថបុរាណ។ គុណសម្បត្តិនៃការប្រើឱសថនេះ ត្រូវច្រើនជាងផលប៉ះពាល់មុនពេលប្រើវា។ សូមពិគ្រោះជាមួយអ្នកជំនាញខាងឱសថរុក្ខជាតិ ឬគ្រូពេទ្យបន្ថែម។
៤– មានសុវត្ថិភាពកម្រិតណា?
កាលណាមិនទាន់មានការស្រាវជ្រាវច្បាស់លាស់ទេ មិនគួរប្រើវាកំឡុងពេលមានផ្ទៃពោះ និងបំបៅដោះកូននោះឡើយ។ មិនគួរប្រើចំពោះកុមារ និងអ្នកជំងឺប្រតិកម្មជាមួយឱសថរុក្ខជាតិទេ។
ស្វែងយល់ពីផលរំខាន
៥– មានផលរំខានអីខ្លះ?– អាលែកហ្ស៊ី
– ចង្អោរ ក្អួត ហូបមិនបាន ដុំខ្លាញ់ក្នុងថ្លើម (Fatty hepatic tumors)
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៦– មានអន្តរកម្មជាមួយអីខ្លះ?អាចមានអន្តកម្មជាមួយថ្នាំកំពុងប្រើ ឬជំងឺកំពុងមាន។ គប្បីពិភាក្សាជាមួយអ្នកជំនាញឱសថរុក្ខជាតិ ឬគ្រូពេទ្យមុនពេលប្រើប្រាស់។ វាអាចបង្កើនប្រសិទ្ធភាពថ្នាំទឹកនោមផ្អែម ដូច្នេះត្រូវប្រើដោយប្រុងប្រយ័ត្ន។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។៧- កម្រិតប្រើធម្មតាម៉េចដែរ?

No comments