Coconut Oil (ប្រេងដូង)
១- តើប្រេងដូងប្រើដើម្បីអ្វី?
ប្រេងដូង ត្រូវចាត់ទុកជាប្រេងចម្រាញ់ពីធម្មជាតិល្អបំផុតមួយសម្រាប់សុខភាពសក់ ស្បែក សម្រស់ បានច្រើន។ ប៉ុន្តែ ក្រៅពីប្រើជាសម្រាប់សុខភាពខាងលើ ចាស់ៗពីដើម ក៏ដូចជាវិស័យវេជ្ជសាស្ត្របច្ចុប្បន្ន និយមប្រើប្រេងដូង ដើម្បីព្យាបាលស្ថានភាពមួយចំនួនដូចជា៖
– ទឹកនោមផ្អែម
– ជំងឺបេះដូង
– អស់កម្លាំងរ៉ាំរ៉ៃ
– ជំងឺ Crohn (Cronh’s disease- ជំងឺរលាកពោះវៀនម្យ៉ាង ដែលរលាកនៅផ្នែកជាច្រើនរបស់ពោះវៀនធំ)
– រលាកពោះវៀន (Irritable bowel syndrome – IBS)
– ជំងឺ Alzheimer’s Disease (ភ្លេចភ្លាំងមនុស្សចាស់)
– បញ្ហាក្រពេញទីរ៉ូអ៊ីត
ប្រេងដូង ក៏ត្រូវប្រើដើម្បីបង្កើនប្រព័ន្ធភាពស៊ាំ បញ្ចុះទម្ងន់ និងបន្ថយជាតិកូលេស្តេរ៉ូល។ បើលាបប្រេងដូងនៅលើស្បែក និងសក់ អាចធ្វើជាសារធាតុផ្ដល់សំណើមដើម្បី៖
– ផ្ដល់សុខភាពទារកទើប នឹងកើត
– បង្ការអាការៈរមាស់ស្បែក
– ព្យាបាលជំងឺសើស្បែក Psoriasis
– ព្យាបាលការខូចសក់។
ប្រេងដូង អាចនឹងចេញវេជ្ជបញ្ជាឲ្យប្រើចំពោះជំងឺផ្សេងទៀត សូមសួរគ្រូពេទ្យ ឱសថការី ឬគ្រូឱសថបុរាណ ដើម្បីទទួលបានព័ត៌មានបន្ថែម។
២- ប្រេងដូងដំណើរការយ៉ាងម៉េច?
មិនមានការសិក្សាគ្រប់គ្រាន់ពីដំណើរការឱសថរុក្ខជាតិនេះនៅឡើយទេ។ សូមពិគ្រោះជាមួយគ្រូឱសថបុរាណ ឬគ្រូពេទ្យ ដើម្បីទទួលបានព័ត៌មានបន្ថែម។ ទោះយ៉ាងនេះក្ដី នៅមានការសិក្សាខ្លះបង្ហាញថា ប្រេងដូង មានផ្ទុកសារធាតុគីមី នៃជាតិខ្លាញ់ទ្រីគ្លីស៊ីរីតក្នុងកម្រិតមធ្យម មានសកម្មភាពខុសគ្នាពីខ្លាញ់ឆ្អែតប្រភេទផ្សេងទៀតក្នុងរាងកាយ។
គួរពិភាក្សាជាមួយគ្រូពេទ្យ ឱសថការី ឬគ្រូពេទ្យឱសថបុរាណបើអ្នកមានបញ្ហាដូចជា៖
- កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ដោយសារពេលពពោះ ឬបំបៅដោះកូន ត្រូវប្រើប្រាស់ថ្នាំឲ្យត្រូវតាមកម្រិតណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួន និងថ្នាំទិញតាមវេជ្ជបញ្ជា។
– មានប្រតិកម្មជាមួយប្រេងដូង ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់លើឱសថបុរាណ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់លើថ្នាំពេទ្យទេ។ ដូចនេះគេត្រូវការ សិក្សាបន្ថែមដើម្បីដឹងពីសុវត្ថិភាពប្រើប្រាស់ឱសថបុរាណ។ គុណសម្បត្តិនៃការប្រើឱសថនេះ ត្រូវច្រើនជាងផលប៉ះពាល់មុនពេលប្រើវា។ សូមពិគ្រោះជាមួយអ្នកជំនាញខាងឱសថរុក្ខជាតិ ឬគ្រូពេទ្យបន្ថែម។
៤- ប្រេងដូងមានសុវត្ថិភាពកម្រិតណា?
– ចំពោះស្រីៗពពោះ និងបំបៅដោះកូន៖ មិនមានព័ត៌មានគ្រប់គ្រាន់ពីសុវត្ថិភាពប្រើប្រាស់ឱសថបុរាណនេះអំឡុងពេលពពោះ និងបំបៅដោះកូន នៅឡើយទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ឲ្យបានទៀងទាត់ ដើម្បីថ្លឹងថ្លែងពីគុណប្រយោជន៍ និងហានិភ័យ មុននឹងប្រើប្រាស់។
ប្រេងដូង អាចបណ្ដាលឲ្យមានផលរំខានមួយចំនួនដូចជា៖
– ឡើងទម្ងន់
– កើនកម្រិតកូឡេស្តេរ៉ូល។
មិនមានព័ត៌មានគ្រប់គ្រាន់ពីផលរំខានក្នុងការប្រើប្រាស់ប្រេងដូងប្រេងនៅឡើយទេ។ តែយ៉ាងណា ក្នុងករណីខ្លះ អាចមានប្រតិកម្មអាលែកហ្ស៊ីធ្ងន់ធ្ងរកើតឡើង។ មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។។
ឱសថរុក្ខជាតិនេះ អាចនឹងមានប្រតិកម្មជាមួយនឹងថ្នាំពេទ្យ ឬស្ថានភាពជំងឺយើងកំពុងមាន។ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬគ្រូឱសថបុរាណមុននឹងប្រើ ពិសេសបើយើងមានកម្រិតកូលេស្តេរ៉ូលខ្ពស់។
៧- កម្រិតប្រើធម្មតាម៉េចដែរ?
– សម្រាប់ព្យាបាលជំងឺត្រអក៖ លាបក្នុងកម្រិត ១០មិល្លីលីត្រ លើស្បែកមានបញ្ហា ២ ដង/ថ្ងៃ រយៈពេល ៨ សប្ដាហ៍។
កម្រិតប្រើប្រាស់ឱសថរុក្ខជាតិនេះ អាចមានលក្ខណៈខុសគ្នាសម្រាប់ស្ថានភាពជំងឺយើងម្នាក់ៗ អាស្រ័យលើកត្តាអាយុ សុខភាព និងស្ថានភាពរាងកាយមួយចំនួនទៀត។ ឱសថរុក្ខជាតិ ក៏មិនមែនសុទ្ធតែមានសុវត្ថិភាពទាំងអស់ដែរ ហេតុនេះ សូមប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញពីកម្រិតប្រើប្រាស់ត្រឹមត្រូវ។
៨- ប្រេងដូងមានទម្រង់ម៉េចខ្លះ?
– ប្រេងដូងជាគ្រាប់ជែលទន់ (Softgel)
– ប្រេងដូងរាវ។
ប្រេងដូង ត្រូវចាត់ទុកជាប្រេងចម្រាញ់ពីធម្មជាតិល្អបំផុតមួយសម្រាប់សុខភាពសក់ ស្បែក សម្រស់ បានច្រើន។ ប៉ុន្តែ ក្រៅពីប្រើជាសម្រាប់សុខភាពខាងលើ ចាស់ៗពីដើម ក៏ដូចជាវិស័យវេជ្ជសាស្ត្របច្ចុប្បន្ន និយមប្រើប្រេងដូង ដើម្បីព្យាបាលស្ថានភាពមួយចំនួនដូចជា៖
– ទឹកនោមផ្អែម
– ជំងឺបេះដូង
– អស់កម្លាំងរ៉ាំរ៉ៃ
– ជំងឺ Crohn (Cronh’s disease- ជំងឺរលាកពោះវៀនម្យ៉ាង ដែលរលាកនៅផ្នែកជាច្រើនរបស់ពោះវៀនធំ)
– រលាកពោះវៀន (Irritable bowel syndrome – IBS)
– ជំងឺ Alzheimer’s Disease (ភ្លេចភ្លាំងមនុស្សចាស់)
– បញ្ហាក្រពេញទីរ៉ូអ៊ីត
ប្រេងដូង ក៏ត្រូវប្រើដើម្បីបង្កើនប្រព័ន្ធភាពស៊ាំ បញ្ចុះទម្ងន់ និងបន្ថយជាតិកូលេស្តេរ៉ូល។ បើលាបប្រេងដូងនៅលើស្បែក និងសក់ អាចធ្វើជាសារធាតុផ្ដល់សំណើមដើម្បី៖
– ផ្ដល់សុខភាពទារកទើប នឹងកើត
– បង្ការអាការៈរមាស់ស្បែក
– ព្យាបាលជំងឺសើស្បែក Psoriasis
– ព្យាបាលការខូចសក់។
ប្រេងដូង អាចនឹងចេញវេជ្ជបញ្ជាឲ្យប្រើចំពោះជំងឺផ្សេងទៀត សូមសួរគ្រូពេទ្យ ឱសថការី ឬគ្រូឱសថបុរាណ ដើម្បីទទួលបានព័ត៌មានបន្ថែម។
២- ប្រេងដូងដំណើរការយ៉ាងម៉េច?
មិនមានការសិក្សាគ្រប់គ្រាន់ពីដំណើរការឱសថរុក្ខជាតិនេះនៅឡើយទេ។ សូមពិគ្រោះជាមួយគ្រូឱសថបុរាណ ឬគ្រូពេទ្យ ដើម្បីទទួលបានព័ត៌មានបន្ថែម។ ទោះយ៉ាងនេះក្ដី នៅមានការសិក្សាខ្លះបង្ហាញថា ប្រេងដូង មានផ្ទុកសារធាតុគីមី នៃជាតិខ្លាញ់ទ្រីគ្លីស៊ីរីតក្នុងកម្រិតមធ្យម មានសកម្មភាពខុសគ្នាពីខ្លាញ់ឆ្អែតប្រភេទផ្សេងទៀតក្នុងរាងកាយ។
កត្តាគួរប្រុងប្រយ័ត្ន
៣- ត្រូវដឹងអ្វីខ្លះមុនប្រើប្រេងដូង?គួរពិភាក្សាជាមួយគ្រូពេទ្យ ឱសថការី ឬគ្រូពេទ្យឱសថបុរាណបើអ្នកមានបញ្ហាដូចជា៖
- កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ដោយសារពេលពពោះ ឬបំបៅដោះកូន ត្រូវប្រើប្រាស់ថ្នាំឲ្យត្រូវតាមកម្រិតណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួន និងថ្នាំទិញតាមវេជ្ជបញ្ជា។
– មានប្រតិកម្មជាមួយប្រេងដូង ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់លើឱសថបុរាណ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់លើថ្នាំពេទ្យទេ។ ដូចនេះគេត្រូវការ សិក្សាបន្ថែមដើម្បីដឹងពីសុវត្ថិភាពប្រើប្រាស់ឱសថបុរាណ។ គុណសម្បត្តិនៃការប្រើឱសថនេះ ត្រូវច្រើនជាងផលប៉ះពាល់មុនពេលប្រើវា។ សូមពិគ្រោះជាមួយអ្នកជំនាញខាងឱសថរុក្ខជាតិ ឬគ្រូពេទ្យបន្ថែម។
៤- ប្រេងដូងមានសុវត្ថិភាពកម្រិតណា?
– ចំពោះស្រីៗពពោះ និងបំបៅដោះកូន៖ មិនមានព័ត៌មានគ្រប់គ្រាន់ពីសុវត្ថិភាពប្រើប្រាស់ឱសថបុរាណនេះអំឡុងពេលពពោះ និងបំបៅដោះកូន នៅឡើយទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ឲ្យបានទៀងទាត់ ដើម្បីថ្លឹងថ្លែងពីគុណប្រយោជន៍ និងហានិភ័យ មុននឹងប្រើប្រាស់។
ស្វែងយល់ពីផលរំខាន
៥- ប្រេងដូងមានផ្ដល់ផលរំខានអ្វីខ្លះ?ប្រេងដូង អាចបណ្ដាលឲ្យមានផលរំខានមួយចំនួនដូចជា៖
– ឡើងទម្ងន់
– កើនកម្រិតកូឡេស្តេរ៉ូល។
មិនមានព័ត៌មានគ្រប់គ្រាន់ពីផលរំខានក្នុងការប្រើប្រាស់ប្រេងដូងប្រេងនៅឡើយទេ។ តែយ៉ាងណា ក្នុងករណីខ្លះ អាចមានប្រតិកម្មអាលែកហ្ស៊ីធ្ងន់ធ្ងរកើតឡើង។ មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៦- ប្រេងដូងអាចមានអន្តរកម្មជាមួយអ្វីខ្លះ?ឱសថរុក្ខជាតិនេះ អាចនឹងមានប្រតិកម្មជាមួយនឹងថ្នាំពេទ្យ ឬស្ថានភាពជំងឺយើងកំពុងមាន។ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬគ្រូឱសថបុរាណមុននឹងប្រើ ពិសេសបើយើងមានកម្រិតកូលេស្តេរ៉ូលខ្ពស់។
កម្រិតប្រើ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។៧- កម្រិតប្រើធម្មតាម៉េចដែរ?

No comments