Header Ads

ជំងឺរលាកទងសួតរ៉ាំរ៉ៃ(Chronic bronchitis)

១- អ្វី​ទៅ​ជា​ជំងឺ រលាកទងសួតរ៉ាំរ៉ៃ?
ជំងឺ​រលាក​ទង​សួត ​ជា​ការ​រលាក​បំពង់​ទង​សួត ដែល​នាំ​ខ្យល់​ទៅ​កាន់​សួត ខណៈ​គ្នា​យើង​មាន​ជំងឺ​នេះ​ ជា​ទូទៅ​មាន​អាការៈ​ក្អក​ញឹក​ញាប់ ​មាន​ស្លេស្ម​ក្រាស់ ​និងគ្មាន​ពណ៌។ ជំងឺ​រលាក​ទង​សួត អាច​​ជា​ជំងឺ​ស្រួច​ស្រាវ ឬ​រ៉ាំរ៉ៃ។
ជំងឺ​រលាកទងសួតរ៉ាំរ៉ៃ គឺ​ជា​ប្រភេទ​មួយ​នៃ​ជំងឺស្ទះ​សួត​រ៉ាំរ៉ៃ (COPD – chronic obstructive pulmonary disease) ដែល​ជា​អាការៈ​រលាក​ទង​សួត នាំ​ឲ្យ​មាន​ស្លេស្ម​​ច្រើន ក្អក​ញឹកញាប់ និង​ពិបាក​ដក​ដង្ហើម។
២- ​ជំងឺរលាកទងសួតរ៉ាំរ៉ៃកើត​ឡើង​ញឹក​ញាប់ដែរ​ទេ?
ជំងឺ​រលាក​ទង​រ៉ាំរ៉ៃ ​កើត​ឡើង​ញឹកញាប់​ណាស់ ហើយ​ច្រើន​កើត​លើ​​ស្រីៗ ​ច្រើន​ជាងប្រុសៗ និង​កើត​ចំពោះ​មនុស្ស​គ្រប់​វ័យ។ ប៉ុន្តែ​យើងអាច​គ្រប់គ្រង បង្ការ ជំងឺ​នេះ​​បាន ​ដោយ​កាត់​បន្ថយ​កត្តា​គ្រោះ​ថ្នាក់។ ដើម្បី​ដឹង​ព័ត៌មាន​ច្រើន​ជាង​នេះ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បន្ថែម។


រោគសញ្ញា

៣- រោគ​សញ្ញា​ជំងឺរលាកទងសួតរ៉ាំរ៉ៃមាន​អ្វី​ខ្លះ?
រោគសញ្ញា​នៃ​ជំងឺ​នេះ​មាន​ដូច​ជា៖
– ក្អក
– ស្លេស្ម ពណ៌ ស លឿងក្រមៅ ឬ​បៃតង
– អស់​កម្លាំង
– ពិបាក​ដក​ដង្ហើម
– គ្រុន​ក្ដៅ​តិច​តួច និង​គ្រុន​រងា
– មិន​ស្រួល​ក្នុង​ទ្រូង
អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​មិន​បាន​រៀប​រាប់​ខាង​លើ។ ដូច​នេះ​ ​បើ​មានក្តី​បារម្ភ​ពី​រោគ​សញ្ញា​ណា​មួយ​ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បន្ថែម។
៤- ​ពេល​ណា​ត្រូវ​ទៅ​ជួប​ពេទ្យ?
​គួរ​ជួប​គ្រូពេទ្យ ​បើ​យើង​​មាន​បញ្ហា​ដូច​ខាង​ក្រោម៖
– ក្អក​យូរ ច្រើន​ជាង ៣សប្ដាហ៍
– ក្អក​ បង្ក​ឲ្យ​មាន​បញ្ហា​ដំណេក
– អាច​មាន​គ្រុន​ក្ដៅលើ ៣៨ ​អង្សារ​សេ
– មាន​ស្លេស្ម គ្មាន​ពណ៌
– ​ដង្ហើមឮ​សូរ​សំឡេងដូច​ហួច ឬ​ខ្លីៗ។

មូលហេតុបង្ក

៥- មូល​ហេតុ​បង្ក​ឲ្យ​កើត​ជំងឺរលាកទងសួតរ៉ាំរ៉ៃមាន​អ្វីខ្លះ?
ជំងឺ​រលាក​ទង​សួត​រ៉ាំរ៉ៃ ជា​ទូទៅ​បង្ក​ដោយ​វីរុស ​ស្រដៀង​នឹង​វីរុស​​ជំងឺ​គ្រុន​ក្ដៅ ​និងផ្ដាសាយ​។ ថ្នាំ​ផ្សះ ​មិន​អាច​កម្ចាត់​វីរុស​បាន​ទេ ដូច​នេះ​ថ្នាំ​ប្រភេទ​នេះ​ ​មិន​មាន​ប្រសិទ្ធិភាព​ពេល​យើង​កើ​ត​ជំងឺ​រលាកទង​សួត​រ៉ាំរ៉ៃ​ដែរ។
ករណីខ្លះ ជំងឺ​រលាក​ទង​សួត​រ៉ាំរ៉ៃ ​បណ្ដាល​មក​ពី​ការ​ជក់​បារី ការ​បំពុល​បរិយាកាស ធូលី ឬ​ឧស្ម័ន​ពុល ក្នុង​បរិយាកាស​ ឬ​នៅ​កន្លែង​ធ្វើ​ការ ក៏​អាច​បង្ក​ឲ្យ​មាន​ជំងឺ​បាន​ដូច​គ្នា។
អត្ថបទ​ពាក់​ព័ន្ធ៖
  • ជំងឺរលាកទងសួត (Bronchitis)
  • មហារីក​ទង​សួត (Bronchial Cancer)

កត្តាប្រឈម

៦- កត្តា​ប្រឈម​អ្វី​ខ្លះ​​នាំឲ្យ​កើត​​ជំងឺរលាកទងសួតរ៉ាំរ៉ៃ?
មាន​កត្តា​ប្រឈម​កើត​មាន​ជំងឺ​រលាក​ទង​សួត​រ៉ាំរ៉ៃ មាន​ដូច​ជា៖
– ជក់​បារី៖ ​ជក់​បារី ឬ​​រស់​នៅ​ជាមួយ​អ្នក​ជក់​បារី ប្រឈម​ខ្ពស់​​កើត​ជំងឺ​រលាក​ទង​សួត​ស្រួច​ស្រាវ និង​រលាក​ទង​សួត​រ៉ាំរ៉ៃ។
– មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ៖ បញ្ហា​នេះ​ អាច​បណ្ដាល​មក​ពី​ជំងឺ​ស្រួច​ស្រាវ​ផ្សេង​ទៀត ​ដូច​ជា ​គ្រុន​ផ្ដាសាយ ឬ​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​កាន់​តែ​ចុះ​ខ្សោយ។ ​ចាស់ជរា ទារក និង​ក្មេង​តូច​ៗ ងាយកើត​មាន​ជំងឺ​រលាក​ទង​សួត​រ៉ាំរ៉ៃ​ជាង​គេ។
– ការងារប៉ះ​ពាល់​​សារធាតុ​បង្ក​ជំងឺ៖ នេះ​ក៏​ជា​កត្តា​ប្រឈម​​នាំ​ឲ្យ​កើត​ជំងឺរលាក​ទង​សួត​រ៉ាំរ៉ៃ​កាន់​តែខ្ពស់ ​បើយើង​ធ្វើ​ការ​នៅ​ក្នុង​បរិយាកាស​មាន​សារធាតុ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សួត ដូចជា គ្រាប់​ធញ្ញជាតិ ​វាយនភណ្ឌ ឬ​ប៉ះពាល់​នឹង​ផ្សែង​សារធាតុ​គីមី។
– ច្រាល​ទឹក​អាស៊ីដ​ក្រពះ៖ អាការៈ​ក្រហាយ​ទ្រូង​ដោយ​សារ​ច្រាល​អាស៊ីដ​ក្រពះ អាច​ធ្វើ​ឲ្យ​រលាក​បំពង់​ក និង​ធ្វើ​ឲ្យ​យើង​​កាន់​តែ​ងាយ​វិវត្ត​ទៅ​ជា​រលាក​ទង​សួត។

រោគ​វិនិច្ឆ័យ និង​ការ​ព្យាបាល

ព័ត៌មានទាំងនេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ គឺ​ចាប់​ផ្ដើម​ពី​ពិនិត្យរាងកាយ​ជា​មុន ដោយ​គ្រូពេទ្យ​នឹង​ប្រើ​ស្តេតូស្កូប ដើម្បី​ស្ដាប់​សួត និង​ដង្ហើម​ឲ្យ​បាន​ច្បាស់​លាស់ ហើយ​ករណី​ខ្លះ គ្រូពេទ្យ​អាច​នឹង​ណែនាំធ្វើ​តេស្ត​មួយ​ចំនួន​ដូច​ជា៖
– ថត​កាំរស្មីអ៊ិច (X-ray) ទ្រូង៖ អាច​ជួយ​កំណត់រោគ​វិនិច្ឆ័យ បើយើង​មាន​ជំងឺ​រលាក​សួត ជំងឺ​ផ្សេង​ទៀត​​បង្ក​ឲ្យ​ក្អក។ ហើយ​វិធី​នេះ​ គឺ​សំខាន់​​ត្រូវ​តែ​ធ្វើ បើ​បច្ចុប្បន្ន​គ្នា​យើង​មាន​ជំងឺ កំពុង​ជក់​បារីជាប្រចាំ។
– តេស្ត​កំហាក៖ តេស្ត​នេះ​ ​អាចជួយ​​ឲ្យ​ដឹង​ថា ​តើអា​ការៈ​ក្អក ​ឬ​ជំងឺ​យើង អាច​ព្យាបាល​ដោយ​ថ្នាំ​ផ្សះ​ ឬ​យ៉ាង​ណា។ តេស្ត​នេះ ​ក៏​អាច​ដឹង​ពី​សញ្ញា​អាលែកហ្ស៊ី​បាន​ដូច​គ្នា។
– តេស្តមុខងារ​សួត៖ តេស្ត​នេះ ​អាចជួយ​រក​មើល​សញ្ញា​ជំងឺ​ហឺត ឬ​ជំងឺហើមសួត ឬ Emphysema (បង្កដោយ​សារ​ខ្យល់ចូលក្នុងស្រោមសួត) ។
៨- ព្យាបាល​ដោយ​វិធី​ណា?
មាន​ករណី​ជា​ច្រើន ​ជំងឺ​រលាក​ទង​សួត​ស្រួច​ស្រាវ នឹង​ជា​ទៅ​វិញ​ដោយ​មិន​ចាំបាច់​ព្យាបាល​នៅ​អំឡុង​ពេល ២​សប្ដាហ៍។ ក្នុង​ករណីជំងឺ​រលាក​ទង​សួត​រ៉ាំរ៉ៃ គ្រូពេទ្យ​អាច​នឹង​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ ​ដូច​ជា ថ្នាំ​ផ្សះ ថ្នាំ​ក្អក ឬ​ថ្នាំ​ហឺត។​ប្រសិន​បើ​ចាំបាច់។

ផ្លាស់ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– ​កុំ​ជក់​បារី៖ ត្រូវ​ពាក់​ម៉ាស​មុខ​ ពេល​​មាន​ខ្យល់​ពុល ឬ​​ត្រូវ​ប៉ះ​ពាល់​នឹង​សារធាតុ​បង្ក​ជំងឺ ​ដូច​ជា ថ្នាំ​លាប ឬ​សារធាតុ​សម្អាតផ្ទះ​ដែល​មាន​ក្លិន​ខ្លាំង។
– គួរ​ប្រើ​ម៉ាស៊ីន​ផ្ដល់​សំណើម៖ ដើម្បី​ផ្ដល់​កម្ដៅ​ និង​សំណើម ជួយ​បន្ថយ​អាការៈ​ក្អក និង​កាត់​ស្លេស្ម​ ធ្វើ​ឲ្យ​ងាយ​បញ្ចេញ​មក​ក្រៅ។ ត្រូវ​លាង​សម្អាត​ឧបករណ៍​នេះ​ រៀង​រាល់​ពេល​ប្រើ​ប្រាស់​ ដើម្បី​កុំឲ្យ​មាន​បាក់​តេរី​ និង​ផ្សិត។
– ត្រូវ​ពាក់​ម៉ាស់​រាល់​ពេល​ចេញ​ក្រៅ​ផ្ទះ៖ ​បើ​ខ្យល់​ត្រជាក់ ​ធ្វើ​ឲ្យ​យើង​​ក្អក​ និង​បង្ក​ឲ្យ​ពិបាក​ដក​ដង្ហើម សូម​ប្រើ​ម៉ាសមុខ​ប្រឆាំង​អាកាស​ធាតុ​ត្រជាក់ ​មុន​នឹង​ចេញ​ក្រៅ។

No comments

Theme images by Nikada. Powered by Blogger.