Chlorhexidine (ឱសថ Chlorhexidine)
១- ថ្នាំ Chlorhexidine ព្យាបាលជំងឺអីខ្លះ?
ថ្នាំ Chlorhexidine គេប្រើសម្រាប់ព្យាបាលសម្អាតសម្លាប់ពពួកបាក់តេរី (Antiseptic)។ Chlorhexidine ជាប្រភេទថ្នាំលាប គេប្រើលាបលើស្បែកសម្រាប់សម្លាប់មេរោគ នៅពេលមានការវះកាត់ ការចាក់ថ្នាំ ឬពេលមានការដាច់រលាត់លើស្បែក។ ថ្នាំសូលុយស្យ៊ុង Chlorhexidine ក៏អាចប្រើក្នុងមាត់ ឬបំពង់កមានរលាកផងដែរ។ វាជាប្រភេទថ្នាំនៅក្នុងក្រុម សម្រាប់សម្អាតសម្លាប់មេរោគ និងប្រឆាំងការឆ្លងរោគនៅលើស្បែក (Skin Anitseptics and Disinfectants) និងព្យាបាលដំបៅ ឬរលាកក្នុងមាត់។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
គួរសាកសួរគ្រូពេទ្យ រាល់ចម្ងល់ជុំវិញថ្នាំមួយនេះបាន។ ត្រូវប្រើថ្នាំតាមកម្រិត ដែលគ្រូពេទ្យបានប្រាប់ មិនត្រូវប្រើក្នុងកម្រិតតិច ឬច្រើន ប្រើយូរលើសពីការកំណត់របស់គ្រូពេទ្យឡើយ។ មិនត្រូវលេបថ្នាំនេះជាដាច់ខាត ព្រោះថ្នាំ Chlorhexidine) ជាប្រភេទថ្នាំលាបលើស្បែក។
ត្រូវលាងស្បែកដែលរបួសឲ្យស្អាតមុនពេលប្រើថ្នាំលាប Chlorhexidine។ គួរលាបថ្នាំឲ្យសមល្មមគ្របលើមុខរបួស។ មិនត្រូវប្រើថ្នាំនេះ លើមុខរបួសដាច់ជ្រៅ ដាច់រលាត់ស្បែក ឬមុខរបួសដាច់រហែកស្បែកធំទេ។
ដើម្បីប្រើ Chlorhexidine ប្រភេទសាប៊ូ សូមលាបអោយសមល្មមទៅលើកន្លែងដែលត្រូវព្យាបាល។ មុនពេលលាបថ្នាំ អ្នកត្រូវលាងមុខរបួសជាមួយទឹកស្អាតសិន។ មិនត្រូវលាបវាលើទំហំស្បែកធំពេកទេ។
ថ្នាំនេះត្រូវបានគេផលិតឡើងនៅកន្លែងសម្លាប់មេរោគ ប៉ុន្តែសារធាតុវាមិនបានសម្លាប់មេរោគទេ។ ដូចនេះមេរោគអាចជ្រៀតចូលក្នុងថ្នាំ ហើយរស់នៅក្នុងនោះបាន ហើយបង្កឲ្យមានការឆ្លងរោគកាន់តែធំ។ ដើម្បីការពារកុំឲ្យមេរោគចូលក្នុងថ្នាំបាន យើងត្រូវ៖
-ប្រើថ្នាំជាមួយសំឡី ក្រដាសជូត ឬដុំផ្តិតដែលមានស្រាប់នៅក្នុងដបថ្នាំ
-បើមិនមានប្រដាប់ផ្តិតទេ យកសំឡីស្អាតមកប្រើជំនួសក៏បាន
-មិនត្រូវយកដៃទៅប៉ះមាត់ដបថ្នាំ ឬដាក់មាត់ថ្នាំឲ្យប៉ះជាមួយស្បែកឡើយ
-មិនត្រូវយកថ្នាំនេះទៅលាយជាមួយទឹក ឬសារធាតុរាវផ្សេងៗជាដាច់ខាត
-អាចប្រើសំឡី ឬក្រដាសផ្ដិតថ្នាំបានតែម្តងគត់ ហើយត្រូវបោះចោលបន្ទាប់ពីប្រើរួច។
ត្រូវប្រញាប់ទាក់ទងទៅគ្រូពេទ្យ បើអាការៈរបស់អ្នកជំងឺមិនធូរស្រាល ឬកាន់តែធ្ងន់ធ្ងរអំឡុងពេលប្រើថ្នាំ Chlorhexidine។
៣- រក្សាទុកដោយវិធីណា?
ថ្នាំ Chlorhexidine អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូរទឹកកកទេ។ លើទីផ្សារប្រហែលជាមានម៉ាក ថ្នាំchlorhexidine ផ្សេងៗគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាព គួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
មិនត្រូវប្រើថ្នាំ Chlorhexidine ដាច់ខាត បើមានប្រតិកម្មជាមួយវា។ អាចសាកសួរគ្រូពេទ្យ ឬឱសថការីបន្ថែម អំពីសុវត្ថិភាពក្នុងការប្រើប្រាស់ថ្នាំនេះ បើមានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ក្នុងអាហារ សត្វ ឬមានប្រតិកម្មជាមួយថ្នាំដទៃផ្សេង។
គួរមានការប្រុងប្រយ័ត្នខ្ពស់ ពេលប្រើថ្នាំ Chlorhexidine លើក្មេងអាយុតិចជាង ២ខែ។ ដោយសារថ្នាំនេះអាចធ្វើឲ្យប៉ះពាល់ស្បែក ឬក្តៅសាច់របស់ក្មេងបាន។
៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?
រហូតមកដល់ពេលនេះនៅមិនទាន់មានការសិក្សាណាមួយ ទៅលើស្ត្រីដែលអាចបញ្ជាក់បានពីគ្រោះថ្នាក់នៃការប្រើថ្នាំ Chlorhexidine នៅអំឡុងពេលមានផ្ទៃពោះ ឬបំបៅដោះកូននៅឡើយទេ។ គួរតែពិភាក្សាជាមួយគ្រួពេទ្យជំនាញ ដើម្បីបានដឹងពីគុណសម្បត្តិ ឬផលប៉ះពាល់ផ្សេងៗ មុនពេលប្រើថ្នាំនេះ។ ថ្នាំនេះស្ថិតនៅក្នុងគ្រោះថ្នាក់កម្រិត C ដោយយោងតាមរដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិក(FDA)។
ណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មានដូចខាងក្រោម៖
– A = គ្មានគ្រោះថ្នាក់
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
ត្រូវប្រញាប់ទាក់ទងទៅគ្រូពេទ្យបើ ប្រើហើយអ្នកជំងឺមានបញ្ហាប្រតិកម្ម ដូចជា ហើម កន្ទួល រមាស់ ពិបាកដកដង្ហើម ហើមមុខ បបូរមាត់ អណ្តាត បំពង់ក។
ឈប់ប្រើថ្នាំ Chlorhexidine ភ្លាម ហើយទាក់ទងទៅគ្រូពេទ្យ បើមានបញ្ហាប្រតិកម្មធ្ងន់ធ្ងរដូចជា៖
– ក្តៅខ្លាំងលើស្បែក រមាស់ ឬឡើងក្រហម
– មានពងបែក ឬរបកស្បែក
– ឡើងហើម ឬមានកន្ទួលរមាស់ធ្ងន់ធ្ងរ
– មានបញ្ហារលាកជុំវិញស្បែកដែលបានប្រើថ្នាំ។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ថ្នាំយើងកំពុងប្រើមួយចំនួន អាចធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាពថ្នាំប្រភេទនេះ ឬបង្កើនផលប៉ះពាល់នៃថ្នាំកាន់តែច្រើន។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
ថ្នាំនេះអាចមានអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួនធ្វើឲ្យស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរ ឬប្រសិទ្ធភាពថ្នាំធ្លាក់ចុះ។ សំខាន់បំផុត ត្រូវប្រាប់គ្រូពេទ្យគ្រាប់បញ្ហាសុខភាពយើងកំពុងមានបច្ចុប្បន្នដូចជា៖
៩- អន្តរកម្មជាមួយសុខភាព
ថ្នាំ Chlorhexidine អាចមានប្រតិកម្មប៉ះពាល់ជាមួយបញ្ហាសុខភាពជំងឺផ្ទាល់។ ប្រតិកម្មនេះអាចធ្វើឲ្យសុខភាពកាន់តែធ្ងន់ធ្ងរ ឬអាចធ្វើឲ្យផ្លាស់ប្ដូរសកម្មភាពថ្នាំ។ អ្វីត្រូវធ្វើគឺ ប្រាប់ពេទ្យ ឬឱសថការីរាល់បញ្ហាសុខភាពទាំងអស់ បើមានបញ្ហា ដូចជា មានរបួស ឬរហែកស្បែកធំ។ មានផលិតផលជាច្រើន មិនអាចយកមកប្រើក្នុងករណីនេះទេ។ ដូចនេះ អាចប្រើថ្នាំ តាមការណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?
សម្រាប់ព្យាបាលជំងឺរលាកអញ្ចាញ៖
ខ្ពុរទឹកថ្នាំ ១៥មិល្លីលីត្រ ២ ដង/ថ្ងៃ បន្ទាប់ពីដុសធ្មេញរួច។ ត្រូវបៀមទឹកថ្នាំរយៈពេល ៣០វិនាទី ចាំខ្ជាក់ចេញ។
សម្រាប់ព្យាបាលជំងឺ Mucositis៖

សម្រាប់ព្យាបាលជំងឺ Periodontitis៖
– កម្រិតដំបូង៖ ដាក់ថ្នាំ ២,៥មិល្លីក្រាម ចូលក្នុងចន្លោះអញ្ចាញធ្មេញ និងធ្មេញ ឲ្យបានជម្រៅប្រហែល ៥មិល្លីមែត្រ អ្នកអាចដាក់ថ្នាំ ៨ដុំ រាល់ពេលប្រើម្តងៗ
– កម្រិតបន្ទាប់៖ ប្រើថ្នាំតាមការណែនាំ ម្តងក្នុងរយៈពេល ៣ខែ ដាក់ឲ្យបានជម្រៅប្រហែល ៥ មិល្លីមែត្រ។
១១- ក្មេងត្រូវប្រើកម្រិតណា?
សម្រាប់ព្យាបាលជំងឺរលាកអញ្ចាញ៖
ប្រសិទ្ធភាព និងសុវត្ថិភាពរបស់ថ្នាំ Chlorhexidine នៅមិនទាន់មានសម្រាប់ក្មេងអាយុតិចជាង ១៨ឆ្នាំនៅឡើយទេ។ ប៉ុន្តែក្នុងករណីខ្លះគេនៅតែអាចប្រើ ខ្ពុលទឹកថ្នាំ ១៥មិល្លីលីត្រ ២ ដង/ថ្ងៃ បន្ទាប់ពីដុសធ្មេញរួច។ ត្រូវបៀមទឹកថ្នាំរយៈពេល ៣០វិនាទី ចាំខ្ជាក់ចេញ។

ប្រសិទ្ធភាព និងសុវត្ថិភាពរបស់ថ្នាំ Chlorhexidine នៅមិនទាន់មានសម្រាប់ក្មេងអាយុតិចជាង ១៨ឆ្នាំនៅឡើយទេ។ ប៉ុន្តែក្នុងករណីខ្លះគេនៅតែអាចប្រើដូចជា៖

១២- មានទម្រង់បែបណាខ្លះ?
ថ្នាំ Chlorhexidine មានក្នុងកម្រិត និងទម្រង់ដូចខាងក្រោម៖
– លូលុយស្យ៊ុងទឹកថ្នាំខ្ពុរមាត់៖ កម្រិត ០,១២ភាគរយ
– ថ្នាំទឹកលាបលើស្បែក៖ កម្រិត ០,៥ភាគរយ ២ភាគរយ និង ៤ ភាគរយ។
១៣-ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចប្រើថ្នាំ
បើភ្លេចប្រើថ្នាំ សូមប្រើភ្លាម ប៉ុន្តែបើកៀកពេលត្រូវប្រើថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ ប្រើថ្នាំតាមពេលត្រូវប្រើបន្តបានហើយ កុំប្រើថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ថ្នាំ Chlorhexidine គេប្រើសម្រាប់ព្យាបាលសម្អាតសម្លាប់ពពួកបាក់តេរី (Antiseptic)។ Chlorhexidine ជាប្រភេទថ្នាំលាប គេប្រើលាបលើស្បែកសម្រាប់សម្លាប់មេរោគ នៅពេលមានការវះកាត់ ការចាក់ថ្នាំ ឬពេលមានការដាច់រលាត់លើស្បែក។ ថ្នាំសូលុយស្យ៊ុង Chlorhexidine ក៏អាចប្រើក្នុងមាត់ ឬបំពង់កមានរលាកផងដែរ។ វាជាប្រភេទថ្នាំនៅក្នុងក្រុម សម្រាប់សម្អាតសម្លាប់មេរោគ និងប្រឆាំងការឆ្លងរោគនៅលើស្បែក (Skin Anitseptics and Disinfectants) និងព្យាបាលដំបៅ ឬរលាកក្នុងមាត់។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
គួរសាកសួរគ្រូពេទ្យ រាល់ចម្ងល់ជុំវិញថ្នាំមួយនេះបាន។ ត្រូវប្រើថ្នាំតាមកម្រិត ដែលគ្រូពេទ្យបានប្រាប់ មិនត្រូវប្រើក្នុងកម្រិតតិច ឬច្រើន ប្រើយូរលើសពីការកំណត់របស់គ្រូពេទ្យឡើយ។ មិនត្រូវលេបថ្នាំនេះជាដាច់ខាត ព្រោះថ្នាំ Chlorhexidine) ជាប្រភេទថ្នាំលាបលើស្បែក។
ត្រូវលាងស្បែកដែលរបួសឲ្យស្អាតមុនពេលប្រើថ្នាំលាប Chlorhexidine។ គួរលាបថ្នាំឲ្យសមល្មមគ្របលើមុខរបួស។ មិនត្រូវប្រើថ្នាំនេះ លើមុខរបួសដាច់ជ្រៅ ដាច់រលាត់ស្បែក ឬមុខរបួសដាច់រហែកស្បែកធំទេ។
ដើម្បីប្រើ Chlorhexidine ប្រភេទសាប៊ូ សូមលាបអោយសមល្មមទៅលើកន្លែងដែលត្រូវព្យាបាល។ មុនពេលលាបថ្នាំ អ្នកត្រូវលាងមុខរបួសជាមួយទឹកស្អាតសិន។ មិនត្រូវលាបវាលើទំហំស្បែកធំពេកទេ។
ថ្នាំនេះត្រូវបានគេផលិតឡើងនៅកន្លែងសម្លាប់មេរោគ ប៉ុន្តែសារធាតុវាមិនបានសម្លាប់មេរោគទេ។ ដូចនេះមេរោគអាចជ្រៀតចូលក្នុងថ្នាំ ហើយរស់នៅក្នុងនោះបាន ហើយបង្កឲ្យមានការឆ្លងរោគកាន់តែធំ។ ដើម្បីការពារកុំឲ្យមេរោគចូលក្នុងថ្នាំបាន យើងត្រូវ៖
-ប្រើថ្នាំជាមួយសំឡី ក្រដាសជូត ឬដុំផ្តិតដែលមានស្រាប់នៅក្នុងដបថ្នាំ
-បើមិនមានប្រដាប់ផ្តិតទេ យកសំឡីស្អាតមកប្រើជំនួសក៏បាន
-មិនត្រូវយកដៃទៅប៉ះមាត់ដបថ្នាំ ឬដាក់មាត់ថ្នាំឲ្យប៉ះជាមួយស្បែកឡើយ
-មិនត្រូវយកថ្នាំនេះទៅលាយជាមួយទឹក ឬសារធាតុរាវផ្សេងៗជាដាច់ខាត
-អាចប្រើសំឡី ឬក្រដាសផ្ដិតថ្នាំបានតែម្តងគត់ ហើយត្រូវបោះចោលបន្ទាប់ពីប្រើរួច។
ត្រូវប្រញាប់ទាក់ទងទៅគ្រូពេទ្យ បើអាការៈរបស់អ្នកជំងឺមិនធូរស្រាល ឬកាន់តែធ្ងន់ធ្ងរអំឡុងពេលប្រើថ្នាំ Chlorhexidine។
៣- រក្សាទុកដោយវិធីណា?
ថ្នាំ Chlorhexidine អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូរទឹកកកទេ។ លើទីផ្សារប្រហែលជាមានម៉ាក ថ្នាំchlorhexidine ផ្សេងៗគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាព គួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអ្វីខ្លះមុនប្រើ?មិនត្រូវប្រើថ្នាំ Chlorhexidine ដាច់ខាត បើមានប្រតិកម្មជាមួយវា។ អាចសាកសួរគ្រូពេទ្យ ឬឱសថការីបន្ថែម អំពីសុវត្ថិភាពក្នុងការប្រើប្រាស់ថ្នាំនេះ បើមានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ក្នុងអាហារ សត្វ ឬមានប្រតិកម្មជាមួយថ្នាំដទៃផ្សេង។
គួរមានការប្រុងប្រយ័ត្នខ្ពស់ ពេលប្រើថ្នាំ Chlorhexidine លើក្មេងអាយុតិចជាង ២ខែ។ ដោយសារថ្នាំនេះអាចធ្វើឲ្យប៉ះពាល់ស្បែក ឬក្តៅសាច់របស់ក្មេងបាន។
៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?
រហូតមកដល់ពេលនេះនៅមិនទាន់មានការសិក្សាណាមួយ ទៅលើស្ត្រីដែលអាចបញ្ជាក់បានពីគ្រោះថ្នាក់នៃការប្រើថ្នាំ Chlorhexidine នៅអំឡុងពេលមានផ្ទៃពោះ ឬបំបៅដោះកូននៅឡើយទេ។ គួរតែពិភាក្សាជាមួយគ្រួពេទ្យជំនាញ ដើម្បីបានដឹងពីគុណសម្បត្តិ ឬផលប៉ះពាល់ផ្សេងៗ មុនពេលប្រើថ្នាំនេះ។ ថ្នាំនេះស្ថិតនៅក្នុងគ្រោះថ្នាក់កម្រិត C ដោយយោងតាមរដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិក(FDA)។
ណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មានដូចខាងក្រោម៖
– A = គ្មានគ្រោះថ្នាក់
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?ត្រូវប្រញាប់ទាក់ទងទៅគ្រូពេទ្យបើ ប្រើហើយអ្នកជំងឺមានបញ្ហាប្រតិកម្ម ដូចជា ហើម កន្ទួល រមាស់ ពិបាកដកដង្ហើម ហើមមុខ បបូរមាត់ អណ្តាត បំពង់ក។
ឈប់ប្រើថ្នាំ Chlorhexidine ភ្លាម ហើយទាក់ទងទៅគ្រូពេទ្យ បើមានបញ្ហាប្រតិកម្មធ្ងន់ធ្ងរដូចជា៖
– ក្តៅខ្លាំងលើស្បែក រមាស់ ឬឡើងក្រហម
– មានពងបែក ឬរបកស្បែក
– ឡើងហើម ឬមានកន្ទួលរមាស់ធ្ងន់ធ្ងរ
– មានបញ្ហារលាកជុំវិញស្បែកដែលបានប្រើថ្នាំ។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំថ្នាំយើងកំពុងប្រើមួយចំនួន អាចធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាពថ្នាំប្រភេទនេះ ឬបង្កើនផលប៉ះពាល់នៃថ្នាំកាន់តែច្រើន។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
ថ្នាំនេះអាចមានអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួនធ្វើឲ្យស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរ ឬប្រសិទ្ធភាពថ្នាំធ្លាក់ចុះ។ សំខាន់បំផុត ត្រូវប្រាប់គ្រូពេទ្យគ្រាប់បញ្ហាសុខភាពយើងកំពុងមានបច្ចុប្បន្នដូចជា៖
៩- អន្តរកម្មជាមួយសុខភាព
ថ្នាំ Chlorhexidine អាចមានប្រតិកម្មប៉ះពាល់ជាមួយបញ្ហាសុខភាពជំងឺផ្ទាល់។ ប្រតិកម្មនេះអាចធ្វើឲ្យសុខភាពកាន់តែធ្ងន់ធ្ងរ ឬអាចធ្វើឲ្យផ្លាស់ប្ដូរសកម្មភាពថ្នាំ។ អ្វីត្រូវធ្វើគឺ ប្រាប់ពេទ្យ ឬឱសថការីរាល់បញ្ហាសុខភាពទាំងអស់ បើមានបញ្ហា ដូចជា មានរបួស ឬរហែកស្បែកធំ។ មានផលិតផលជាច្រើន មិនអាចយកមកប្រើក្នុងករណីនេះទេ។ ដូចនេះ អាចប្រើថ្នាំ តាមការណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?

No comments