Header Ads

Cashew (ស្វាយចន្ទី)

១- គេ​ប្រើ​ស្វាយចន្ទីដើម្បី​អ្វី?
គេ​អាច​ប្រើ​ស្វាយចន្ទី (Cashew) ត្រូវ​គេ​ប្រើ ដើម្បី​ព្យាបាល​ជំងឺ​ដូច​ជា៖
– បញ្ហា​ក្រពះ​ពោះវៀន (រាក)
– ជំងឺ​សរសៃ​ឈាម​បេះដូង
ស្វាយ​ចន្ទី​ក៏​អាច​ប្រើលាប​ផ្ទាល់​នៅ​លើ​ស្បែក​ ដើម្បី​ព្យាបាល ដំបៅ​ស្បែក ដុះ​ឫស​លើ​ស្បែក (Wart) និង​ស្បែក​ក្រិន (Corns)។
ស្វាយចន្ទី (Cashew) អាច​ប្រើ​ក្នុង​ករណី​ផ្សេង​ទៀត ដូច​នេះ​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ឱសថ​ការី ឬ​គ្រូ​ឱសថ​បុរាណ​មុន​នឹង​ប្រើ។
២- ស្វាយ​ចន្ទី​​មាន​សកម្មភាព​ដូច​ម្ដេច?
នៅ​មិនទាន់​​មាន​ការ​សិក្សា​គ្រប់គ្រាន់ពី​សកម្មភាព​ស្វាយ​ចន្ទី​ពេល​ប្រើ​ជា​ថ្នាំ​បុរាណ​​នៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូឱសថ​បុរាណ ឬ​គ្រូពេទ្យ​ ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម​។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- ត្រូវ​ដឹង​អ្វី​ខ្លះ​មុន​នឹង​ប្រើស្វាយ​ចន្ទី?
ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថ​ការី​ ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ប្រសិន​បើ៖
– ស្រ្តី​មាន​គភ៌​ ឬ​បំបៅ​ដោះ​ព្រោះ ​នៅ​ពេល​កំពុង​ចង់​បាន​កូន ​ឬ​​បំបៅ​ដោះ​ ​គួរ​តែ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា ដែល​មាន​ការ​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។
– កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ​ រាប់​បញ្ចូល​ទាំង​ថ្នាំ​មាន ឬ​​គ្មាន​វេជ្ជ​បញ្ជា។
– ​ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយ​​ស្វាយ​ចន្ទី ​ឬ​ថ្នាំពេទ្យ ​ឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត។
– មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ។
– ​ធ្លាប់​មាន​ប្រតិកម្មអាលែកហ្ស៊ី​ប្រភេទ​ផ្សេង​ទៀត ​ដូចជា​ ជាមួយ​​ អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬសត្វ។
លក្ខខណ្ឌ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​ គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ ​ត្រូវ​ប្រាកដ​ថា​ អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​​ព័ត៌មាន​បន្ថែម។
៤- ស្វាយចន្ទីមាន​សុវត្ថិភាព​​កម្រិត​ណា?
– ស្រីៗ​ពពោះ​ និង​បំបៅ​ដោះ​កូន៖ មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់ ​ពី​សុវត្ថិភាព​ក្នុង​ការ​ប្រើ​រុក្ខជាតិ​នេះ​ជា​ថ្នាំ ចំពោះ​ស្រីៗពពោះ​ និង​បំបៅ​ដោះ​កូន​នៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ថ្លឹង​ថ្លែង​ពី​គុណ​ប្រយោជន៍ និង​ហានិភ័យ មុន​នឹង​ប្រើ​វា​ជា​ថ្នាំ​។
– ការ​វះកាត់៖ ត្រូវ​ឈប់​ញ៉ាំ​រុក្ខជាតិ​នេះ យ៉ាង​ហោច ​២សប្ដាហ៍ មុន​នឹង​វះកាត់។

ស្វែង​យល់​ពី​ផលរំខាន

៥- ស្វាយ​ចន្ទីមាន​ផល​រំខាន​អ្វី​ខ្លះ?
ស្វាយចន្ទី អាច​បង្ក​ជាផល​រំខាន​មួយ​ចំនួន ​ដូច​ជា ឡើង​ក្រហម និង​ឡើង​ពង​បែក​លើ​ស្បែក។
មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ផល​រំខាន​ទាំង​នេះ​​ទេ ​អាច​មាន​ផល​រំខាន​ផ្សេង​ទៀត​មិន​បាន​រៀប​រាប់​ខាង​លើ។ ហេតុ​នេះ​បើ​​មាន​ចម្ងល់​ទាក់ទង​នឹង​ផល​រំខាន សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ឱសថការី ​ឬ​គ្រូ​ឱសថ​បុរាណ។

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៦- ស្វាយចន្ទីអាច​មាន​អន្តរកម្ម​ជាមួយ​​អ្វី​ខ្លះ?
ស្វាយ​ចន្ទី អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ​យើង​កំពុង​​ប្រើប្រាស់​បច្ចុប្បន្ន​ ឬ​ស្ថានភាព​ជំងឺ​យើង​កំពុង​មាន។ ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​មុន​ធ្វើ​ការ​ប្រើប្រាស់។ ផលិត​ផល​មួយ​ចំនួន​​អាច​មាន​អន្តរកម្ម​នឹងស្វាយ​ចន្ទីរួម​មាន៖
– ក្រុម​ថ្នាំ​ប្រឆាំងជំងឺ​ទឹក​នោម​ផ្អែម
– ក្រុម​ថ្នាំ Angiotensin II receptor antagonists ក្រុម​ថ្នាំ Calcium channel blockers និង​ពពួក​ថ្នាំ​ព្យាបាល​ជំងឺ​បេះដូង។
– ពពួក​ថ្នាំ​ផ្សះ ថ្នាំ​ប្រឆាំង​ផ្សិត និង​ថ្នាំ​ប្រឆាំង​វីរុស
– ពពួក​ថ្នាំ​បញ្ចុះ​ជាតិ​ខ្លាញ់
– សារធាតុ​ប្រឆាំង​ជំងឺ​មហារីក
– ពពួក​ថ្នាំ​រាក
– ពពួក​ថ្នាំ​ប្រឆាំងការ​រលាក
– ពពួក​ថ្នាំ​ទប់​សកម្មភាព​ប្រព័ន្ធ​ភាព​ស៊ាំ។

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៧- កម្រិត​ប្រើ​ធម្មតា​ម៉េច​ដែរ?
– ចំពោះ​ករណី​រាក៖ យក​ស្លឹក​ និង​មែក​ស្វាយ​ចន្ទី ដាំ​ទឹក​ផឹក ២-៣ ​ដង​/​ថ្ងៃ។
– ព្យាបាលបណ្ដុំ​រោគ​សញ្ញា​មេតាបូលីស (ជំងឺ​សរសៃ​ឈាម​បេះដូង)៖ ញ៉ាំ​គ្រាប់ស្វាយចន្ទី​មិន​ទាន់​ប្រឡាក់​ជាមួយ​អំបិល រយៈពេល​ ៨​ សប្ដាហ៍។
កម្រិត​ដូស​ប្រើ​ប្រាស់​ឱសថ​រុក្ខជាតិ​នេះ អាច​មាន​លក្ខណៈ​ខុស​គ្នា​សម្រាប់​អ្នក​ជំងឺ​ម្នាក់ៗ។ កម្រិត​​​ប្រើប្រាស់​អាស្រ័យ​លើ​កត្តាអាយុ​ សុខភាព ​និង​ស្ថានភាព​រាងកាយ​មួយ​ចំនួន​ទៀត។ ឱសថ​រុក្ខជាតិ​ មិន​មែន​តែង​មាន​សុវត្ថិភាព​ទាំង​អស់​នោះ​ទេ​ ហេតុ​នេះ ​សូម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឪសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​ជំនាញ​​ជាមុន​សិន។
៨- មាន​ទម្រង់​ម៉េច​ខ្លះ?
ឱសថ​រុក្ខជាតិ​នេះ អាច​មាន​ទម្រង់​ជា ផលិត​ផល​គ្រាប់ស្វាយចន្ទី។

No comments

Theme images by Nikada. Powered by Blogger.