Cannabidiol (ប្រេងកញ្ឆា)
១- គេប្រើ Cannabidiol ព្យាបាលអី?
Cannabidiol ជាសារធាតុគីមីមានក្នុងរុក្ខជាតិ Cannabis Sativa យើងស្គាល់វាជាដើមកញ្ឆា។ មានសារធាតុគីមីច្រើនជាង ៨០ ប្រភេទ រកឃើញនៅក្នុងដើមកញ្ឆា។ ថ្វីត្បិតតែធាតុសកម្មជាងគេក្នុងដើមកញ្ឆា គឺ Delta-9-Tetrahydrocannabinol (THC) ក៏ពិតមែន ប៉ុន្តែដើមកញ្ឆាអាចចម្រាញ់សារធាតុ Cannabidiol បានរហូតដល់ទៅ ៤០% នៃសារធាតុចម្រាញ់ចេញទាំងអស់ ហើយត្រូវបានគេយកមកសិក្សាលើការប្រើប្រាស់ខុសៗគ្នាជាច្រើន។
ថ្នាំ Cannabidiol ព្យាបាលជំងឺថប់បារម្ភ (Anxiety) ជំងឺ Bipolar Disorder (ជំងឺផ្លូវចិត្តចែកអារម្មណ៍ជាពីរផ្សេងគ្នា) និងជំងឺសាច់ដុំ ដូចជា កន្ត្រាក់សាច់ដុំខុសប្រក្រតី (Dystonia) ឆ្កួតជ្រូក ប្រព័ន្ធប្រសាទ (Multiple sclerosis) ជំងឺ Parkinson និងវិកលចរិត។ គេអាចហឺត Cannabidiol ដើម្បីផ្តាច់ការជក់បារី។
ថ្នាំបាញ់ក្នុងច្រមុះ ដែលចេញឲ្យអ្នកជំងឺប្រើបានទាល់តែមានវេជ្ជបញ្ជាពីគ្រូពេទ្យ។ (Sativex, GW Pharmaceuticals) មានផ្ទុកសារធាតុទាំងពីរមុខគឺ THC និងCannabidiol សម្រាប់បំបាត់ការឈឺចាប់ និងការកន្ត្រាក់សាច់ដុំ នៅលើអ្នកកើតជំងឺប្រព័ន្ធប្រសាទ (Multiple sclerosis) ប្រមាណជាង ២៥ប្រទេស ក្រៅពីសហរដ្ឋអាមេរិក។
២- វាដំណើរការម៉េច?
រហូតមកដល់ពេលនេះ មិនទាន់មានការសិក្សាបញ្ជាក់អំពីដំណើរការរបស់ Cannabidiol នៅឡើយទេ។ ដូចនេះយើងអាចសួរគ្រូពេទ្យ ឬអ្នកជំនាញឱសថបុរាណពីព័ត៌មានបន្ថែម។ ប៉ុន្តែទោះយ៉ាងណា គេអាចដឹងថា Cannabidiol មានសមត្ថភាពប្រឆាំងជាមួយបញ្ហាផ្លូវចិត្តបាន តែមូលហេតុសកម្មភាពពិតប្រាកដរបស់វា នៅមិនទាន់ដឹងនៅឡើយទេ។
ប៉ុន្តែបើតាមការពិនិត្យមើល គេអាចសន្មត់ថា Cannabidiol ទប់ស្កាត់មិនឲ្យមានការបំបែកសារធាតុគីមីក្នុងខួរក្បាល អាចប្រាប់ឲ្យដឹងពីការឈឺចាប់ អារម្មណ៍ និងមុខងាររបស់សតិបញ្ញា។ ពេលវាទប់ការបំបែកសារធាតុគីមីក្នុងខួរក្បាល នាំឲ្យសារធាតុទាំងនោះកើនឡើងខ្ពស់ក្នុងឈាម បន្ថយរោគសញ្ញាផ្លូវចិត្តទាក់ទងជំងឺមួយចំនួនដូចជាជំងឺវិកលចរិត (Schizophrenia)។
Cannabidiol ក៏អាចទប់ស្កាត់សកម្មភាពផ្លូវចិត្ត (Psychoactive effects ) របស់ Delta-9-Tetrahydrocannabinol (THC) បានមួយចំនួន។ ដូចនេះថ្នាំ Cannabidiol អាចជួយកាត់បន្ថយការឈឺចាប់ និងបញ្ហាថប់បារម្ភបាន។
ត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬឱសថការី បើយើងកំពុងស្ថិតក្នុងករណីដូចខាងក្រោម៖
– កំពុងមានផ្ទៃពោះ ឬបំបៅកូនដោះ។ យើងអាចប្រើថ្នាំនេះនៅពេលមានការណែនាំពីគ្រូពេទ្យប៉ុណ្ណោះ។
– កំពុងប្រើថ្នាំផ្សេងទៀត រាប់បញ្ចូលទាំងថ្នាំមាន ឬគ្មានវេជ្ជបញ្ជា ថ្នាំបូរាណ ឬថ្នាំបំប៉នសុខភាពជាដើម។
– មានប្រតិកម្មជាមួយ Cannabidiol ថ្នាំផ្សេងទៀត ឬមានប្រតិកម្មជាមួយឱសថបូរាណដទៃ
– កំពុងមានជំងឺប្រចាំកាយ ឬបញ្ហាសុខភាពអ្វីមួយ
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាគុណភាពអាហារ ឬសត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់លើឱសថបុរាណ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់លើថ្នាំពេទ្យទេ។ ដូចនេះគេត្រូវការ សិក្សាបន្ថែមដើម្បីដឹងពីសុវត្ថិភាពប្រើប្រាស់ឱសថបុរាណ។ គុណសម្បត្តិនៃការប្រើឱសថនេះ ត្រូវច្រើនជាងផលប៉ះពាល់មុនពេលប្រើវា។ សូមពិគ្រោះជាមួយអ្នកជំនាញខាងឱសថរុក្ខជាតិ ឬគ្រូពេទ្យបន្ថែម។
៤– មានសុវត្ថិភាពកម្រិតណា?
ថ្នាំ Cannabidiol អាចមានសុវត្ថិភាព បើមនុស្សពេញវ័យប្រើប្រាស់បានត្រឹមត្រូវ។ យើងអាចប្រើរហូតដល់ ៣០០ មិល្លីក្រាម/ថ្ងៃ រយៈពេលរាប់ខែឯណោះ។ បើចង់ប្រើកម្រិតខ្ពស់ជាងនេះ យើងអាចប្រើរហូតដល់ ១២០០-១៥០០ មិល្លីក្រាម/ថ្ងៃ ប៉ុន្តែប្រើត្រឹមតែ ៤ សប្តាហ៍ប៉ុណ្ណោះ។ សម្រាប់ Cannabidiol ជាប្រភេទថ្នាំបាញ់នៅក្រោមអណ្តាតវិញ យើងអាចប្រើវាក្នុងកម្រិត ២,៥ មិល្លីក្រាម ក្នុងរយៈពេល ២សប្តាហ៍។
៥- គួរប្រុងប្រយ័ត្ន
នៅមិនទាន់មានព័ត៌មានច្បាស់លាស់ពីការប្រើប្រាស់ឱសថនេះសម្រាប់ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូននៅឡើយទេ។ ដូចនេះយើងមិនគួរប្រើវាអំឡុងពេលនេះឡើយ។ សម្រាប់អ្នកជំងឺ Parkinson’s disease មានការសិក្សាជាច្រើនបានបង្ហាញថា ការប្រើ Cannabidiol ច្រើនពេក អាចធ្វើឲ្យការកម្រើកសាច់ដុំ និងញ័រដៃជើងកាន់តែធ្ងន់ធ្ងរ។
ការសិក្សាបង្ហាញថា ផលរំខានរបស់ Cannabidiol មានដូចជា ស្ងួតមាត់ ចុះសម្ពាធឈាម ងងឹតមុខ និងងងុយគេង។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
Cannabidiol អាចមានអន្តរកម្មជាមួយថ្នាំយើងកំពុងប្រើ ឬមានអន្តរកម្មជាមួយបញ្ហាសុខភាព។ យើងគួរពិភាក្សាជាមួយគ្រូពេទ្យ ឬគ្រូឱសថបូរាណ មុនពេលប្រើប្រាស់។
– ថ្នាំគ្រាប់ខេបស៊ុល
– ប្រេងចម្រាញ់
– ថ្នាំបាញ់ច្រមុះ
– ប្រភេទលាយចូលគ្នា (Blend)
Cannabidiol ជាសារធាតុគីមីមានក្នុងរុក្ខជាតិ Cannabis Sativa យើងស្គាល់វាជាដើមកញ្ឆា។ មានសារធាតុគីមីច្រើនជាង ៨០ ប្រភេទ រកឃើញនៅក្នុងដើមកញ្ឆា។ ថ្វីត្បិតតែធាតុសកម្មជាងគេក្នុងដើមកញ្ឆា គឺ Delta-9-Tetrahydrocannabinol (THC) ក៏ពិតមែន ប៉ុន្តែដើមកញ្ឆាអាចចម្រាញ់សារធាតុ Cannabidiol បានរហូតដល់ទៅ ៤០% នៃសារធាតុចម្រាញ់ចេញទាំងអស់ ហើយត្រូវបានគេយកមកសិក្សាលើការប្រើប្រាស់ខុសៗគ្នាជាច្រើន។
ថ្នាំ Cannabidiol ព្យាបាលជំងឺថប់បារម្ភ (Anxiety) ជំងឺ Bipolar Disorder (ជំងឺផ្លូវចិត្តចែកអារម្មណ៍ជាពីរផ្សេងគ្នា) និងជំងឺសាច់ដុំ ដូចជា កន្ត្រាក់សាច់ដុំខុសប្រក្រតី (Dystonia) ឆ្កួតជ្រូក ប្រព័ន្ធប្រសាទ (Multiple sclerosis) ជំងឺ Parkinson និងវិកលចរិត។ គេអាចហឺត Cannabidiol ដើម្បីផ្តាច់ការជក់បារី។
ថ្នាំបាញ់ក្នុងច្រមុះ ដែលចេញឲ្យអ្នកជំងឺប្រើបានទាល់តែមានវេជ្ជបញ្ជាពីគ្រូពេទ្យ។ (Sativex, GW Pharmaceuticals) មានផ្ទុកសារធាតុទាំងពីរមុខគឺ THC និងCannabidiol សម្រាប់បំបាត់ការឈឺចាប់ និងការកន្ត្រាក់សាច់ដុំ នៅលើអ្នកកើតជំងឺប្រព័ន្ធប្រសាទ (Multiple sclerosis) ប្រមាណជាង ២៥ប្រទេស ក្រៅពីសហរដ្ឋអាមេរិក។
២- វាដំណើរការម៉េច?
រហូតមកដល់ពេលនេះ មិនទាន់មានការសិក្សាបញ្ជាក់អំពីដំណើរការរបស់ Cannabidiol នៅឡើយទេ។ ដូចនេះយើងអាចសួរគ្រូពេទ្យ ឬអ្នកជំនាញឱសថបុរាណពីព័ត៌មានបន្ថែម។ ប៉ុន្តែទោះយ៉ាងណា គេអាចដឹងថា Cannabidiol មានសមត្ថភាពប្រឆាំងជាមួយបញ្ហាផ្លូវចិត្តបាន តែមូលហេតុសកម្មភាពពិតប្រាកដរបស់វា នៅមិនទាន់ដឹងនៅឡើយទេ។
ប៉ុន្តែបើតាមការពិនិត្យមើល គេអាចសន្មត់ថា Cannabidiol ទប់ស្កាត់មិនឲ្យមានការបំបែកសារធាតុគីមីក្នុងខួរក្បាល អាចប្រាប់ឲ្យដឹងពីការឈឺចាប់ អារម្មណ៍ និងមុខងាររបស់សតិបញ្ញា។ ពេលវាទប់ការបំបែកសារធាតុគីមីក្នុងខួរក្បាល នាំឲ្យសារធាតុទាំងនោះកើនឡើងខ្ពស់ក្នុងឈាម បន្ថយរោគសញ្ញាផ្លូវចិត្តទាក់ទងជំងឺមួយចំនួនដូចជាជំងឺវិកលចរិត (Schizophrenia)។
Cannabidiol ក៏អាចទប់ស្កាត់សកម្មភាពផ្លូវចិត្ត (Psychoactive effects ) របស់ Delta-9-Tetrahydrocannabinol (THC) បានមួយចំនួន។ ដូចនេះថ្នាំ Cannabidiol អាចជួយកាត់បន្ថយការឈឺចាប់ និងបញ្ហាថប់បារម្ភបាន។
កត្តាគួរប្រុងប្រយ័ត្ន
៣- ត្រូវដឹងអីខ្លះមុនប្រើ?ត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬឱសថការី បើយើងកំពុងស្ថិតក្នុងករណីដូចខាងក្រោម៖
– កំពុងមានផ្ទៃពោះ ឬបំបៅកូនដោះ។ យើងអាចប្រើថ្នាំនេះនៅពេលមានការណែនាំពីគ្រូពេទ្យប៉ុណ្ណោះ។
– កំពុងប្រើថ្នាំផ្សេងទៀត រាប់បញ្ចូលទាំងថ្នាំមាន ឬគ្មានវេជ្ជបញ្ជា ថ្នាំបូរាណ ឬថ្នាំបំប៉នសុខភាពជាដើម។
– មានប្រតិកម្មជាមួយ Cannabidiol ថ្នាំផ្សេងទៀត ឬមានប្រតិកម្មជាមួយឱសថបូរាណដទៃ
– កំពុងមានជំងឺប្រចាំកាយ ឬបញ្ហាសុខភាពអ្វីមួយ
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាគុណភាពអាហារ ឬសត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់លើឱសថបុរាណ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់លើថ្នាំពេទ្យទេ។ ដូចនេះគេត្រូវការ សិក្សាបន្ថែមដើម្បីដឹងពីសុវត្ថិភាពប្រើប្រាស់ឱសថបុរាណ។ គុណសម្បត្តិនៃការប្រើឱសថនេះ ត្រូវច្រើនជាងផលប៉ះពាល់មុនពេលប្រើវា។ សូមពិគ្រោះជាមួយអ្នកជំនាញខាងឱសថរុក្ខជាតិ ឬគ្រូពេទ្យបន្ថែម។
៤– មានសុវត្ថិភាពកម្រិតណា?
ថ្នាំ Cannabidiol អាចមានសុវត្ថិភាព បើមនុស្សពេញវ័យប្រើប្រាស់បានត្រឹមត្រូវ។ យើងអាចប្រើរហូតដល់ ៣០០ មិល្លីក្រាម/ថ្ងៃ រយៈពេលរាប់ខែឯណោះ។ បើចង់ប្រើកម្រិតខ្ពស់ជាងនេះ យើងអាចប្រើរហូតដល់ ១២០០-១៥០០ មិល្លីក្រាម/ថ្ងៃ ប៉ុន្តែប្រើត្រឹមតែ ៤ សប្តាហ៍ប៉ុណ្ណោះ។ សម្រាប់ Cannabidiol ជាប្រភេទថ្នាំបាញ់នៅក្រោមអណ្តាតវិញ យើងអាចប្រើវាក្នុងកម្រិត ២,៥ មិល្លីក្រាម ក្នុងរយៈពេល ២សប្តាហ៍។
៥- គួរប្រុងប្រយ័ត្ន
នៅមិនទាន់មានព័ត៌មានច្បាស់លាស់ពីការប្រើប្រាស់ឱសថនេះសម្រាប់ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូននៅឡើយទេ។ ដូចនេះយើងមិនគួរប្រើវាអំឡុងពេលនេះឡើយ។ សម្រាប់អ្នកជំងឺ Parkinson’s disease មានការសិក្សាជាច្រើនបានបង្ហាញថា ការប្រើ Cannabidiol ច្រើនពេក អាចធ្វើឲ្យការកម្រើកសាច់ដុំ និងញ័រដៃជើងកាន់តែធ្ងន់ធ្ងរ។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានរបស់ថ្នាំមានអ្វីខ្លះ?ការសិក្សាបង្ហាញថា ផលរំខានរបស់ Cannabidiol មានដូចជា ស្ងួតមាត់ ចុះសម្ពាធឈាម ងងឹតមុខ និងងងុយគេង។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- មានអន្តរកម្មជាមួយអីខ្លះ?Cannabidiol អាចមានអន្តរកម្មជាមួយថ្នាំយើងកំពុងប្រើ ឬមានអន្តរកម្មជាមួយបញ្ហាសុខភាព។ យើងគួរពិភាក្សាជាមួយគ្រូពេទ្យ ឬគ្រូឱសថបូរាណ មុនពេលប្រើប្រាស់។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ
មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។
ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី
មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៨– កម្រិតប្រើធម្មតាម៉េចដែរ?
ថ្នាំបាញ់តាមមាត់៖ អ្នកជំងឺប្រព័ន្ធប្រសាទ (Multiple sclerosis)៖ ត្រូវបាញ់ថ្នាំ Cannabidiol ២,៥ មិល្លីក្រាម នៅក្រោមអណ្តាត។
កម្រិតថ្នាំលើមនុស្សម្នាក់ៗ គឺខុសៗគ្នា
អាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងជំងឺផ្សេងៗ។ ពពួកឱសថនេះ
មិនមែនសុទ្ធតែមានសុវត្ថិភាពទាំងអស់ទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ
ដើម្បីដឹងពីកម្រិតថ្នាំត្រឹមត្រូវសម្រាប់យើង។
៩– អាចមានទម្រង់អីខ្លះ?– ថ្នាំគ្រាប់ខេបស៊ុល
– ប្រេងចម្រាញ់
– ថ្នាំបាញ់ច្រមុះ
– ប្រភេទលាយចូលគ្នា (Blend)
No comments