Boric Acid (ឱសថ Boric Acid)
១- អាស៊ីដបូរិក ព្យាបាលអីខ្លះ?
អាស៊ីដបូរិក (Boric Acid) ជាថ្នាំផ្សះប្រភេទខ្សោយ សម្រាប់ប្រឆាំងនឹងការបង្ករោគដោយបាក់តេរី ឬផ្សិត។ ក៏អាចប្រើវាសម្រាប់លាងភ្នែក សម្រួលដល់អាការៈរកាំភ្នែក ឬបង្ហូរចេញនូវសារធាតុពុលមួយចំនួនពីផ្សែងពុលក្លររីន សារធាតុគីមីដទៃទៀត ហើយវាក៏អាចប្រើព្យាបាលជំងឺផ្សេងទៀតដែលមិនបានរៀបរាប់ខាងលើ។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
– ដាក់ក្នុងកែវសម្រាប់ត្រាំភ្នែក
– ប្រើកែវត្រាំភ្នែកដែលស្អាត
– ចៀសវាងប៉ះគែមកែវជាមួយភ្នែក ពេលប្រើវា
– ប្រើនៅពេលឈរនៅឡាវ៉ាបូ លាងដៃ
– បង្វិលគ្រាប់ភ្នែកឲ្យបានគ្រប់ទិស ដើម្បីឲ្យអាស៊ីដបូរិកលាងភ្នែកយើង
– ធ្វើបែបនេះចំពោះភ្នែកម្ខាងទៀត
– លាងភ្នែករួច ត្រូវជូតស្បែកដែលនៅជុំវិញភ្នែករឲ្យបានស្ងួត កុំឲ្យប៉ះគ្រាប់ភ្នែក
– ចាក់អាស៊ីដបូរិកឲ្យបានកន្លះកែវ ហើយឱនក្បាល បន្ទាប់មកដាក់ភ្នែកយើងក្នុងកែវនោះ បន្ទាប់មកងើយក្បាល ហើយបើកភ្នែក
– ពេលសង្កត់កែវទៅភ្នែកគួរតែឱនទៅឡាវ៉ាប៉ូលាងដៃ ហើយដកកែវនោះចេញ ដោយព្យាយាមឲ្យសូលុយស្យុង អាស៊ីដបូរិក ហូរចេញពីភ្នែកចូលទៅក្នុងឡាវ៉ាបូលាងដៃ។
៣- រក្សាទុកដោយវិធីណា?
– រក្សាទុកបានល្អនៅក្នុងបន្ទប់ដែលមានសីតុណ្ហភាពល្មម ឆ្ងាយពីពន្លឺថ្ងៃ និងសំណើម
– មិនត្រូវទុកក្នុងបន្ទប់ទឹក ឬទូរទឹកកកឡើយ
– ការរក្សាទុកអាចខុសគ្នាទៅតាមរោងចក្រដែលផលិត ដូចនេះត្រូវពិនិត្យមើលក្រដាសណែនាំរបស់ផលិតផល និងសាកសួរព័ត៌មានពីឱសថការី
– ទុកថ្នាំគ្រប់ប្រភេទទាំងអស់ឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម
– មិនត្រូវចោលអាស៊ីដបូរិក ក្នុងបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់
ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
ខាងក្រោមនេះ មិនបានបង្ហាញពីផលរំខានទាំងអស់ដែលអាចកើតមានបន្ទាប់ពីប្រើប្រាស់ថ្នាំប្រភេទនេះទេ ដូចនេះយើងប្រាប់គ្រូពេទ្យពីផលរំខានផ្សេងៗ។
ផលរំខានកម្រិតស្រាល៖
– រកាំភ្នែក
– ស្រវាំងភ្នែក
– ហូរទឹកភ្នែក
– ក្រហមភ្នែក
ទាក់ទងទៅគ្រូពេទ្យភ្លាមៗ បើមានបញ្ហាធ្ងន់ធ្ងរដូចខាងក្រោម៖
– ក្តៅភ្នែកខ្លាំង
– ឈឺភ្នែកខ្លាំង
– ការមើលឃើញរបស់ភ្នែកប្រែប្រួល ២ ឬ ៣ម៉ោង
– បញ្ហាភ្នែកមិនប្រសើរ ឬកាន់តែធ្ងន់ធ្ងរឡើង។
ទាក់ទងទៅគ្រូពេទ្យភ្លាមៗ ប្រសិនបើមានសញ្ញានៃប្រតិកម្មថ្នាំ ដូចជា ឡើងកន្ទាលត្រអាក ពិបាកដកដង្ហើម ហើមមុខ បបូរមាត់ អណ្តាត ឬបំពង់ក។
អាស៊ីដបូរិក អាចមានប្រតិកម្មជាមួយថ្នាំផ្សេងទៀតយើងកំពុងប្រើ ធ្វើឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ បង្កើនគ្រោះថ្នាក់ ផលរំខានដល់យើង។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ឬផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
ចៀសសវាងការប្រើ អាស៊ីដបូរិក ជាមួយឡេនដាក់ភ្នែកដែលមានសារធាតុផ្តល់សំណើម ឬសារធាតុដទៃទៀតដែលមានសារជាតិ Polyvinyl alcohol។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាស៊ីដបូរិក អាចមានប្រតិកម្មជាមួយអាហារ ឬស្រា អាចធ្វើឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ បង្កើនហានិភ័យ ផលរំខានធ្ងន់ធ្ងរ។ មុននឹងប្រើថ្នាំនេះ ត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬឱសថការី បើធ្លាប់មានប្រតិកម្មជាមួយអាហារ ឬស្រា។
៩- អន្តរកម្មជាមួយសុខភាព
អាស៊ីតបូរិកអាចមានអន្តរកម្មជាមួយសុខភាពយើង នាំឲ្យស្ថានភាពសុខភាពកាន់តែដុនដាប ឬអាចផ្លាស់ប្ដូរអំពើថ្នាំទៀតផង។ សំខាន់បំផុត ត្រូវឲ្យវេជ្ជបណ្ឌិត និងឱសថការី ដឹងពីស្ថានភាពសុខភាពទាំងអស់ដែលកំពុងកើតមានពេលបច្ចុប្បន្ន។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?
យើងត្រូវប្រើអាស៊ីដបូរិកទៅតាមការណែនាំពីគ្រូពេទ្យ និងនៅលើសំបកថ្នាំដោយមានការប្រុងប្រយត្ន័។
កម្រិតនៃការប្រើប្រាស់ត្រូវផ្អែកលើ៖
– បញ្ហាដែលត្រូវព្យាបាល
– បញ្ហាសុខភាពដទៃទៀត
– ថ្នាំដែលយើងកំពុងប្រើ
– ការឆ្លើយតបរបស់យើងទៅការប្រើប្រាស់ថ្នាំ
– ទម្ងន់
– កម្ពស់
– អាយុ
– ភេទ។
១១- ក្មេងត្រូវប្រើកម្រិតណា?
មិនទាន់មានកម្រិតប្រើសម្រាប់កុមារនៅឡើយទេ អាចនឹងមិនមានសុវត្ថិភាពសម្រាប់កូនយើង។ សូមពិភាក្សាជាមួយនឹងគ្រូពេទ្យ ឬឱសថការីដើម្បីទទួលបានព័ត៌មានបន្ថែម។
១២- មានទម្រង់បែបណាខ្លះ?
– អាស៊ីដបូរិក សម្រាប់ភ្នែក ០,០៥ភាគរយ
– អាស៊ីដបូរិក សម្រាប់ត្រចៀក ២,៧៥ភាគរយ
– អាស៊ីដបូរិក ប្រភេទប្រេងលាប ១០ភាគរយ
– អាស៊ីដបូរិក ប្រភេទប្រេងលាប ៥ភាគរយ
– អាស៊ីដបូរិក ប្រភេទលាបជាសូលុយស្យុង ៥ភាគរយ
– អាស៊ីដបូរិក ប្រភេទម្សៅ។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចប្រើថ្នាំ
បើភ្លេចប្រើថ្នាំ សូមប្រើវិញវាភ្លាម ប៉ុន្តែបើកៀកពេលត្រូវប្រើថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ ប្រើថ្នាំតាមពេលត្រូវប្រើបន្តបានហើយ កុំប្រើថ្នាំពីរកម្រិតក្នុងពេលតែមួយ។
អាស៊ីដបូរិក (Boric Acid) ជាថ្នាំផ្សះប្រភេទខ្សោយ សម្រាប់ប្រឆាំងនឹងការបង្ករោគដោយបាក់តេរី ឬផ្សិត។ ក៏អាចប្រើវាសម្រាប់លាងភ្នែក សម្រួលដល់អាការៈរកាំភ្នែក ឬបង្ហូរចេញនូវសារធាតុពុលមួយចំនួនពីផ្សែងពុលក្លររីន សារធាតុគីមីដទៃទៀត ហើយវាក៏អាចប្រើព្យាបាលជំងឺផ្សេងទៀតដែលមិនបានរៀបរាប់ខាងលើ។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
– ដាក់ក្នុងកែវសម្រាប់ត្រាំភ្នែក
– ប្រើកែវត្រាំភ្នែកដែលស្អាត
– ចៀសវាងប៉ះគែមកែវជាមួយភ្នែក ពេលប្រើវា
– ប្រើនៅពេលឈរនៅឡាវ៉ាបូ លាងដៃ
– បង្វិលគ្រាប់ភ្នែកឲ្យបានគ្រប់ទិស ដើម្បីឲ្យអាស៊ីដបូរិកលាងភ្នែកយើង
– ធ្វើបែបនេះចំពោះភ្នែកម្ខាងទៀត
– លាងភ្នែករួច ត្រូវជូតស្បែកដែលនៅជុំវិញភ្នែករឲ្យបានស្ងួត កុំឲ្យប៉ះគ្រាប់ភ្នែក
– ចាក់អាស៊ីដបូរិកឲ្យបានកន្លះកែវ ហើយឱនក្បាល បន្ទាប់មកដាក់ភ្នែកយើងក្នុងកែវនោះ បន្ទាប់មកងើយក្បាល ហើយបើកភ្នែក
– ពេលសង្កត់កែវទៅភ្នែកគួរតែឱនទៅឡាវ៉ាប៉ូលាងដៃ ហើយដកកែវនោះចេញ ដោយព្យាយាមឲ្យសូលុយស្យុង អាស៊ីដបូរិក ហូរចេញពីភ្នែកចូលទៅក្នុងឡាវ៉ាបូលាងដៃ។
៣- រក្សាទុកដោយវិធីណា?
– រក្សាទុកបានល្អនៅក្នុងបន្ទប់ដែលមានសីតុណ្ហភាពល្មម ឆ្ងាយពីពន្លឺថ្ងៃ និងសំណើម
– មិនត្រូវទុកក្នុងបន្ទប់ទឹក ឬទូរទឹកកកឡើយ
– ការរក្សាទុកអាចខុសគ្នាទៅតាមរោងចក្រដែលផលិត ដូចនេះត្រូវពិនិត្យមើលក្រដាសណែនាំរបស់ផលិតផល និងសាកសួរព័ត៌មានពីឱសថការី
– ទុកថ្នាំគ្រប់ប្រភេទទាំងអស់ឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម
– មិនត្រូវចោលអាស៊ីដបូរិក ក្នុងបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់
ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអ្វីខ្លះមុនប្រើ?
– មិនត្រូវប្រើវាទេ បើមានប្រតិកម្មជាមួយជាតិអាស៊ីដបូរិក
– ជៀសវាងការប្រើ បើអ្នកមានដំបៅចំហ ឬរបួសស្បែកនៅជុំវិញភ្នែក
– មិនត្រូវប្រើវាដោយគ្មានការណែនាំពីគ្រូពេទ្យ ព្រោះវាគ្រាន់តែជាពពួកអង់ទីប៊ីយ៉ូទិកខ្សោយប៉ុណ្ណោះ។
៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?

ព័ត៌មានអំពីសុវត្ថិភាពនៃការប្រើប្រាស់ថ្នាំអាស៊ីដបូរិក
អំឡុងមានផ្ទៃពោះ
មិនគ្រប់គ្រាន់ទេ។ ដូចនេះយើងគួរតែពិគ្រោះជាមួយគ្រូពេទ្យមុនពេលប្រើ។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?ខាងក្រោមនេះ មិនបានបង្ហាញពីផលរំខានទាំងអស់ដែលអាចកើតមានបន្ទាប់ពីប្រើប្រាស់ថ្នាំប្រភេទនេះទេ ដូចនេះយើងប្រាប់គ្រូពេទ្យពីផលរំខានផ្សេងៗ។
ផលរំខានកម្រិតស្រាល៖
– រកាំភ្នែក
– ស្រវាំងភ្នែក
– ហូរទឹកភ្នែក
– ក្រហមភ្នែក
ទាក់ទងទៅគ្រូពេទ្យភ្លាមៗ បើមានបញ្ហាធ្ងន់ធ្ងរដូចខាងក្រោម៖
– ក្តៅភ្នែកខ្លាំង
– ឈឺភ្នែកខ្លាំង
– ការមើលឃើញរបស់ភ្នែកប្រែប្រួល ២ ឬ ៣ម៉ោង
– បញ្ហាភ្នែកមិនប្រសើរ ឬកាន់តែធ្ងន់ធ្ងរឡើង។
ទាក់ទងទៅគ្រូពេទ្យភ្លាមៗ ប្រសិនបើមានសញ្ញានៃប្រតិកម្មថ្នាំ ដូចជា ឡើងកន្ទាលត្រអាក ពិបាកដកដង្ហើម ហើមមុខ បបូរមាត់ អណ្តាត ឬបំពង់ក។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំអាស៊ីដបូរិក អាចមានប្រតិកម្មជាមួយថ្នាំផ្សេងទៀតយើងកំពុងប្រើ ធ្វើឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ បង្កើនគ្រោះថ្នាក់ ផលរំខានដល់យើង។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ឬផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
ចៀសសវាងការប្រើ អាស៊ីដបូរិក ជាមួយឡេនដាក់ភ្នែកដែលមានសារធាតុផ្តល់សំណើម ឬសារធាតុដទៃទៀតដែលមានសារជាតិ Polyvinyl alcohol។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាស៊ីដបូរិក អាចមានប្រតិកម្មជាមួយអាហារ ឬស្រា អាចធ្វើឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ បង្កើនហានិភ័យ ផលរំខានធ្ងន់ធ្ងរ។ មុននឹងប្រើថ្នាំនេះ ត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬឱសថការី បើធ្លាប់មានប្រតិកម្មជាមួយអាហារ ឬស្រា។
៩- អន្តរកម្មជាមួយសុខភាព
អាស៊ីតបូរិកអាចមានអន្តរកម្មជាមួយសុខភាពយើង នាំឲ្យស្ថានភាពសុខភាពកាន់តែដុនដាប ឬអាចផ្លាស់ប្ដូរអំពើថ្នាំទៀតផង។ សំខាន់បំផុត ត្រូវឲ្យវេជ្ជបណ្ឌិត និងឱសថការី ដឹងពីស្ថានភាពសុខភាពទាំងអស់ដែលកំពុងកើតមានពេលបច្ចុប្បន្ន។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនផ្តើមប្រើថ្នាំនេះ។១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?

No comments