រោគសញ្ញានៃជំងឺមហារីកសុដន់
ជំងឺមហារីកសុដន់
គឺជាឃាតករមួយដែលបានឆក់យកជីវិតស្ត្រីអស់ជាច្រើននៅជុំវិញពិភពលោក ។
មូលហេតុដោយសារការធ្វេសប្រហែសអំពីបញ្ហាសុខភាព
និងមិនបានដឹងពីរោគសញ្ញានៃជំងឺមួយនេះឱ្យបានទាន់ពេលវេលា។ ជាពិសេសតែងតែគិតថា
វាគ្រាន់តែជារោគសញ្ញាមួយធម្មតាៗប៉ុណ្ណោះ។
ជាការពិតណាស់ បើទោះបីវាជាជំងឺកាចសាហាវយ៉ាងណាក្តី ប្រសិនជាអ្នកបានយល់ដឹងមុន និងបានពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញឱ្យបានទាន់ពេលវេលា អាចនឹងមានវិធីព្យាបាល និងធ្វើឱ្យមានភាពធូរស្រាលជាងមុនបានផងដែរ។
ដូច្នេះមកតាមដានរោគសញ្ញានៃជំងឺមហារីកសុដន់ទាំងអស់គ្នា៖
ចំណាំ៖ បើទោះបីជាជំងឺមហារីកសុដន់កើតឡើងភាគច្រើនលើមនុស្សស្រីក៏ដោយ តែក៏មិនមែនមានន័យថាមនុស្សប្រុសមិនអាចកើតមាននោះទេ។ តាមការស្រាវជ្រាវក៏រកឃើញដែរថា បុរសៗមួយចំនួនអាចប្រឈមមុខនឹងជំងឺមហារីកសុដន់ដែរ ដូច្នេះមិនថាទាំងមនុស្សប្រុស ឬមនុស្សស្រីទេ ពេលសង្កេតឃើញដុំពក ឬសភាពមិនធម្មតាដែលបានរៀបរាប់ខាងលើ ត្រូវតែប្រញាប់ទៅកាន់មន្ទីរពេទ្យជាបន្ទាន់៕
ជាការពិតណាស់ បើទោះបីវាជាជំងឺកាចសាហាវយ៉ាងណាក្តី ប្រសិនជាអ្នកបានយល់ដឹងមុន និងបានពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញឱ្យបានទាន់ពេលវេលា អាចនឹងមានវិធីព្យាបាល និងធ្វើឱ្យមានភាពធូរស្រាលជាងមុនបានផងដែរ។
ដូច្នេះមកតាមដានរោគសញ្ញានៃជំងឺមហារីកសុដន់ទាំងអស់គ្នា៖
# ចុងសុដន់ប្រះស្រការ (ស្ងួត)
នៅសុខៗស្រាប់តែចុងសុដន់របស់អ្នកប្រែជាស្ងួត របកៗ និងដូចជាចង់ប្រះទៀតនោះ វាអាចជាសញ្ញាដែលអាចបញ្ជាក់បានថាអ្នកកំពុងប្រឈមមុខនឹងជំងឺមហារីកសុដន់ហើយ។ ប៉ុន្តែករណីលើកលែង សម្រាប់អ្នកដែលគ្រាន់តែមានអាការស្ងួតស្បែកធម្មតាៗ វានឹងបាត់ទៅវិញក្នុងពេលដ៏ខ្លី តែសម្រាប់អ្នកដែលមានជំងឺមហារីកសុដន់ នឹងមិនជាសះស្បើយឡើយ ដែលនេះធ្វើឱ្យមនុស្សស្រីជាច្រើនមើលរំលងព្រោះគិតថាស្មានតែជារោគសញ្ញានៃអាការស្ងួតស្បែកធម្មតា។# សុដន់ប្រែជាពណ៌ក្រហម
អាការក្រហមនៅលើស្បែករាងកាយ និងនៅលើសុដន់ដោយគ្មានការឈឺចាប់ ឬគ្មានសភាពក្តៅឧណ្ហៗទេនោះ គ្រាន់តែជារោគសញ្ញានៃការឆ្លងមេរោគមួយធម្មតាតែប៉ុណ្ណោះ ។ តែប្រសិនជាវាកើតមានអាការក្រហម ហើម អាចនឹងឡើងកន្ទូល រមាស់ ឡើងខ្មៅ និងឈឺចាប់មិនបាត់វិញនោះ វាអាចជាបញ្ហាជំងឺមហារីកសុដន់ជាមិនខាន ដែលពេលខ្លះវាអាចកើតមានអាការជាក្រហម ឬពណ៌ផ្កាឈូក លេចឡើងផងដែរ។# ដុំពក ឬហើមកូនកណ្តុរក្រោមក្លៀក
អាការកើតមានដុំពក ឬហើមកូនកណ្តុរលើក្លៀក (ពេលខ្លះមានក្នុងសុដន់តែម្តង) ក៏មានមនុស្សជាច្រើនមិនបានចាប់អារម្មណ៍ដែរ តែការពិតវាអាចជាដុំសាច់នៃជំងឺមហារីកសុដន់មិនធម្មតានោះទេ។ បើការឡើងដុំពកកូនកណ្តុរ គ្រាន់តែជាដុំពកធម្មតា វានឹងមានអាការហើម និងរាល់ពេលប៉ះម្តងៗវានឹងលោតរអិលដូចដុំឃ្លី។ តែសម្រាប់ដុំកូនកណ្តុរដែលជាដុំសាច់មហារីកវិញ វាបែរជាមិនសូវមានការឈឺចាប់ប៉ុន្មានទេ បើទោះបីជាប៉ះដុំនោះ វាក៏មិនរអិលទៅណាដែរ គឺវាមានលក្ខណៈជាដុំពករឹងតែម្តង។រោគសញ្ញានៃជំងឺមហារីកសុដន់ សុដន់ប្រែជាពណ៌ក្រហម និងហើម# ក្បាលសុដន់ចេញឈាម
ការដែលសុខៗក្បាលសុដន់របស់អ្នកស្រាប់តែហូរទឹក ដូចជាទឹករងៃ ជាពិសេសគឺឈាមនោះ វាមិនមែនជារឿងធម្មតានោះទេ។ វាអាចជារោគសញ្ញានៃជំងឺមហារីកសុដន់ហើយ។# សុដន់វៀច ឬសំប៉ែត
បើសិនជាសុខៗសុដន់របស់អ្នក មានសភាពខូង ខួច វៀច ឬសំប៉ែតខុសពីធម្មតា ជាពិសេសលេចឡើងសរសៃលើសុដន់ វាក៏អាចជាសញ្ញាបញ្ជាក់បានថា អ្នកកំពុងតែប្រឈមមុខនឹងជំងឺមហារីកសុដន់ហើយ។# ក្បាលសុដន់លិបចូលទៅក្នុង
បើសិនជាធម្មជាតិរបស់អ្នកពីដើមមកមានក្បាលសុដន់ដែលលិបចូលក្នុង ឬមានសភាពរាបស្មើគ្មានក្បាលសុដន់ទេនោះ វាមិនមែនជារឿងគួរឱ្យបារម្ភទេ។ តែក្នុងករណី សុខៗស្រាប់តែអ្នកសង្កេតឃើញថា ក្បាលសុដន់របស់អ្នកលិបចូលទៅក្នុង គ្មានមុខ ឬគ្មានចុងក្បាលសុដន់នោះ វាអាចជារោគសញ្ញានៃជំងឺមហារីកសុដន់ហើយ។ ត្រូវប្រញាប់ទៅពិភាក្សាជាមួយគ្រូពេទ្យជាបន្ទាន់ ដើម្បីពិនិត្យឱ្យបានច្បាស់លាស់។# សុដន់ផ្លាស់ប្តូរទ្រង់ទ្រាយ ឬទំហំ
ករណីសុខៗស្រាប់តែសុដន់របស់អ្នកឡើងហើមប៉ោង ឬក៏រួញតូចខុសពីធម្មតា និងមានសភាពខុសពីទ្រង់ទ្រាយដើម អ្នកត្រូវតែធ្វើការសង្កេត និងពិនិត្យឱ្យបានច្បាស់លាស់ ព្រោះវាក៏ជាសញ្ញានៃជំងឺមហារីកសុដន់ផងដែរ។ ប៉ុន្តែក្នុងករណីអ្នកខ្លះដែលមានស្ថានភាពទំហំសុដន់មិនស្មើគ្នាពីកំណើត អ្នកដែលបានលេបថ្នាំពន្យារកំណើត ឬការផ្លាស់ប្តូរទម្រង់សុដន់តាមអាយុដែលកាន់តែចាស់ទៅវិញ វាមិនមែនជាបញ្ហាដែលចោទឡើងឡើយ។ រោគសញ្ញានៃជំងឺមហារីកសុដន់ អាចធ្វើឱ្យសុដន់ប្តូរទ្រង់ទ្រាយចំណាំ៖ បើទោះបីជាជំងឺមហារីកសុដន់កើតឡើងភាគច្រើនលើមនុស្សស្រីក៏ដោយ តែក៏មិនមែនមានន័យថាមនុស្សប្រុសមិនអាចកើតមាននោះទេ។ តាមការស្រាវជ្រាវក៏រកឃើញដែរថា បុរសៗមួយចំនួនអាចប្រឈមមុខនឹងជំងឺមហារីកសុដន់ដែរ ដូច្នេះមិនថាទាំងមនុស្សប្រុស ឬមនុស្សស្រីទេ ពេលសង្កេតឃើញដុំពក ឬសភាពមិនធម្មតាដែលបានរៀបរាប់ខាងលើ ត្រូវតែប្រញាប់ទៅកាន់មន្ទីរពេទ្យជាបន្ទាន់៕
No comments