ជំងឺមហារីកសុដន់
ជំងឺមហារីកសុដន់
ប្រៀបដូចជាទោសប្រហារជីវិតសម្រាប់ស្ត្រីនៅលើពិភពលោក
ក៏ដូចជាស្ត្រីខ្មែរផងដែរ ។ នាពេលបច្ចុប្បន្ននេះ
មហារីកសុដន់កំពុងតែវាយប្រហារឆក់យកជីវិតស្ត្រីខ្មែរយ៉ាងស្ងៀមស្ងាត់
ហើយចំនួននៃអ្នកជំងឺមានការកើនឡើងគួរឲ្យកត់សម្គាល់
ដោយសារតែស្ត្រីខ្មែរខ្វះការយល់ដឹងអំពីមហារីកសុដន់
ហេតុដូច្នេះហើយបានជាមហារីកសុដន់ជាប់ចំណាត់ថ្នាក់លេខ២
ក្នុងចំណោមមហារីកដែលវាយលុកលើស្ត្រីកម្ពុជា ។
យ៉ាងណាមិញ គ្រូពេទ្យជំនាញបានណែនាំនូវគន្លឹះមួយចំនួន សម្រាប់ការបង្ការពីការកើតមហារីកសុដន់ផងដែរ។ ដូច្នេះ ការបង្កើតនូវភាពផ្លាស់ប្តូរចំពោះជីវិតប្រចាំថ្ងៃប្រហែលជាអាចជួយបន្ថយការប្រឈមនឹងជំងឺមហារីកសុដន់បានដូចជា ៖

+ ពិគ្រោះជាមួយគ្រូពេទ្យអំពីការពិនិត្យរកជំងឺមហារីកសុដន់
+ សិក្សាបន្ថែមអំពីវិធីពិនិត្យសុដន់ដោយខ្លួនឯង ដើម្បីស្វែងយល់កាន់តែច្រើនអំពីសុខភាពសុដន់
+ មិនផឹកគ្រឿងស្រវឹង
+ហាត់ប្រាណឲ្យបានយ៉ាងហោចណាស់ ៣០នាទីក្នុងមួយថ្ងៃ
+ កាត់បន្ថយការព្យាបាលដោយប្រើអ័រម៉ូនក្រោយរាំងរដូវរួច
+ រក្សាទម្ងន់ឲ្យនៅសុខភាពល្អ
+ ជ្រើសរើសរបបអាហារដែលផ្តល់សុខភាព
បើសិនជាគ្រូពេទ្យបានវាយតម្លៃស្ថានភាពគ្រួសារអ្នក និងកត្តាផ្សេងៗទៀត ព្រមទាំងកំណត់ថា អ្នកប្រហែលជាប្រឈមខ្ពស់នឹងមហារីកសុដន់ ជម្រើសខាងក្រោមនេះ អាចនឹងជួយបន្ថយការប្រឈមមុខបាន ៖

+ ការប្រើថ្នាំដើម្បីបង្ការ ៖ ដូចជា Tamoxifen និង Raloxifene។ យ៉ាងណាមិញគួរតែពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន មុនពេលនឹងប្រើប្រាស់វា។
+ ការវះកាត់បង្ការ ៖ ស្ត្រីដែលប្រឈមខ្ពស់នឹងមហារីកសុដន់ប្រហែលជាជ្រើសរើសការវះកាត់សុដន់ ចេញតែម្តង។ ពួកគេក៏អាចជ្រើសរើសការកាត់ក្រពេញអូវ៉ែទាំងពីរផងដែរ ដើម្បីបន្ថយការប្រឈមនឹងមហារីកទាំងសុដន់ និងក្រពេញអូវ៉ែ។
បើសិនជាអ្នកសង្ស័យថា មានកើតដុំសាច់ក្នុងសុដន់ ឬក៏ក្រោមក្លៀក ត្រូវរួសរាន់ទៅជួបគ្រូពេទ្យជំនាញ ដើម្បីធ្វើការពិនិត្យ វិនិច្ឆ័យឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានការព្យាបាលដ៏សមស្របណាមួយ ព្រោះមានតែការព្យាបាលទាន់ពេលវេលា ទើបការព្យាបាលអាចទទួលបានជោគជ័យ ៕

No comments