ជំងឺរលាកទងសួត
ជំងឺរលាកទងសួតគឺជាជំងឺញឹកញាប់មួយដែលកើតឡើងនៅលើផ្លូវដង្ហើម។ ជំងឺនេះបង្កឡើងដោយការបង្ករោគ។ នៅពេលផ្លូវដង្ហើមនេះរងការរលាក វានឹងទៅជាហើម ហើយចេញជាតិរំអិលច្រើន រហូតដល់ពិបាកដកដង្ហើម។ 
ជំងឺរលាកទងសួតច្រើនតែគើតឡើងលើទារកទើបនឹងកើត និងកុមារតូចៗ ដោយសារតែច្រមុះ និងផ្លូវដង្ហើមពួកគេងាយនឹងស្ទះជាងមនុស្សធំ។ ជាធម្មតា ជំងឺនេះកើតឡើងក្នុងរយៈពេល ២ឆ្នាំដំបូងនៃជីវិត ហើយភាគច្រើនប្រហែល ៣ ទៅ៦ខែនៃជីវិត។ ជំងឺរលាកទងសួតក៏កើតមានជាញឹកញាប់លើមនុស្សប្រុស ទារកទើបនឹងកើត ក្មេងដែលមិនបៅទឹកដោះម្តាយ និងអ្នកដែលរស់នៅក្នុងកន្លែងមានមនុស្សរស់នៅច្រើន។
ជំងឺរលាកទងសួតច្រើនតែបង្កឡើងដោយវីរុស ហើយភាគច្រើនជាវីរុសឈ្មោះ Respiratory Synscytial Virus (RSV)។ វីរុសផ្សេងៗទៀតក៏មានដែរដូចជា Rhinovirus (បង្កជំងឺផ្តាសាយ), Influenza, Metabpneumovirus Adenovirus, Coronavirus និង Parainfluenza។ កុមារដែលប៉ះពាល់នឹងផ្សែងបារីច្រើនក៏ងាយនឹងកើតជំងឺរលាកទងសួតផងដែរ។ ថ្វីបើជំងឺនេះមានលក្ខណៈតិចតួច តែទារកមួយចំនួនគឺងាយប្រឈមការរលាកសួតធ្ងន់ធ្ងរណាស់ ជាពិសេសក្មេងកើតមិនគ្រប់ខែ មានជំងឺសួត ឬបេះដូង ឬប្រព័ន្ធភាពស៊ាំចុះខ្សោយដោយសារជំងឺ ឬថ្នាំព្យាបាល។ ក្មេងទាំងនេះត្រូវសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។
ក្មេងដែលរលាកទងសួតប្រហែលជាងាយនឹងកើតជំងឺហឺតនៅថ្ងៃក្រោយដែរ។ វានៅមិនទាន់ច្បាស់ថា តើជំងឺនេះបង្កជាជំងឺហឺតឬអត់ទេ។ អ្នកជំនាញបានបន្តការសិក្សាទៅលើទំនាក់ទំនងរវាងជំងឺរលាកទងសួត និងការកើតជំងឺហឺតនៅថ្ងៃក្រោយទៀត។
រោគសញ្ញា
សញ្ញាដំបូងនៃជំងឺរលាកទងសួតច្រើនតែស្រដៀងគ្នានឹងជំងឺផ្តាសាយដែរដូចជា៖
• តឹងច្រមុះ
• ហៀរសម្បោរ
• ក្អក
• ក្តៅខ្លួន
រោគសញ្ញាទាំងនេះអាចមានរយៈពេលយូរបំផុតមួយថ្ងៃ ឬពីរថ្ងៃ ហើយបន្តជាមួយនឹងភាពធ្ងន់ធញងរនៃការក្អក និងដកដង្ហើមលឺដូចហួច។ ពេលខ្លះ ការពិបាកផ្លូវដង្ហើមធ្ងន់ធ្ងរអាចកើតឡើងបន្តិចម្តងៗ។ រោគសញ្ញាដែលត្រូវតាមដានខ្លាំងនោះមានដូចជា៖
• ដកដង្ហើមញ៉ាប់
• បេះដូងដើរញ៉ាប់
• ដកដង្ហើមចូលឃើញមានទាញស្បែកនៅចន្លោះឆ្អឹងជំនី
• ក្អួត ក្រោយពីក្អករួច
• មិនញ៉ាំអាហារ ដែលនាំឲ្យថយចុះទឹកនោម
ពេលខ្លះរោគសញ្ញាទាំងនេះអាចនាំឲ្យខ្សោះជាតិទឹកក្នុងខ្លួនបាន។ អ្វីដែលមិនសូវកើតឡើងនោះគឺថា ទារកប្រហែលជាអាចបាត់ដង្ហើមរយៈពេលខ្លីមុនពេលកើតជារោគសញ្ញាណាផ្សេងទៀត។ ករណីធ្ងន់ធ្ងរ រោគសញ្ញាអាចនឹងធ្ងន់ភ្លាមៗ។ ក្មេងដែលរលាកទងសួតធ្ងន់ធ្ងរប្រហែលជាអស់កម្លាំងខ្លាំងដោយសារតែចលនានៃការដកដង្ហើមមានភាពខ្សោយ និងអាចស្ទះក្នុងផ្លូវដង្ហើមផង។ ស្បែកអាចប្រែទៅជាស្វាយដែលយើងអាចសម្គាល់ដឹងជាពិសេសនៅលើបបូរមាត់ និងក្រចកដៃ។
ភាពឆ្លង
ការបង្ករោគដែលធ្វើឲ្យមានជំងឺរលាកទងសួតគឺអាចឆ្លងទៅអ្នកដទៃបាន។ មេរោគអាចរាលដាលទៅអ្នកដទៃតាមដុំដំណក់ទឹកមាត់ដែលចេញពីមាត់ និងច្រមុះរបស់អ្នកជំងឺ ដែលវាអាចអណ្តែតនៅលើបរិយាកាក្រោយពីកណ្តាស ក្អក ឬសើច ហើយក៏អាចឆ្លងបានដែរនៅពេល ដំណក់ទឹកមាត់នេះប៉ះពាល់ទៅនឹងរបស់លេង។
សម្រាប់ទារកទើបនឹងកើតនៅក្នុងពេទ្យវិញគឺមានការប្រឈមកាន់តែខ្ពស់នឹងការឆ្លងជំងឺនេះ ហើយក៏ទៅជារលាកទងសួតបានដែរដោយសារតែពួកគេមានការប៉ះពាល់នឹងក្មេងធំៗច្រើន។
ការបង្ការ
មធ្យោបាយដ៏ល្អបំផុតក្នុងការបង្ការភាពឆ្លងវីរុសនេះ កឺលាងសម្អាតដៃឲ្យបានស្អាត និងញឹកញាប់។ វាប្រហែលជាជួួថែរក្សាទារកទើបនឹងកើតមិនឲ្យឆ្លងជំងឺពីអ្នកដែលក្អក ឬផ្តាសាយផងដែរ។ ទារកដែលប៉ះពាល់នឹងផ្សែងបារីទំនងជាងាយមានជំងឺរលាកទងសួតធ្ងន់ធ្ងរជាងទារកដែលរស់នៅមិនប៉ះពាលផ្សែងបារី។ រឿងនេះត្រូវបានណែនាំតែលើទារកទើបនឹងកើតដែលប្រឈមខ្ពស់នឹងជំងឺធ្ងន់ធ្ងរប៉ុណ្ណោះដូចជា ទារកកើតមិនគ្រប់ខែ ឬទារកដែលមានជំងឺសួត ឬបេះដូងរ៉ាំរ៉ៃ។
រយៈពេលសង្ងំ
រយៈពេលសង្ងំអាចប្រែប្រួលពីច្រើនថ្ងៃទៅមួយសប្តាហ៍ អាស្រ័យទៅលើការបង្ករោគដែលកំពុងតែធ្វើឲ្យមានជំងឺរលាកទងសួតដែរ។
រយៈពេលមានជំងឺ
ករណីជំងឺរលាកទងសួតច្រើនតែមានរយៈពេលយូរបំផុតប្រហែល ១២ថ្ងៃ ប៉ុន្តែទារកដែលមានជំងឺរលាកទងសួតធ្ងន់ធ្ងរអាចធ្វើឲ្យក្អក និងដកដង្ហើមលឺសូរដូចហួចរយៈពេលច្រើនសប្តាហ៍។ ជាទូទៅ ជំងឺនេះនឹងមានភាពខ្លាំងបំផុតនៅថ្ងៃទីពីរ ឬទីបីក្រោយពីចាប់ផ្តើមក្អក និងពិបាកដដង្ហើមមុនពេលស្រួលបួលមកវិញ។
ការព្យាបាលជាមួយគ្រូពេទ្យ
សំណាងដែរ ករណីជំងឺរលាកទងសួតភាគច្រើនគឺតិចតួច ហើយក៏មិនត្រូវការព្យាបាលជាមួយគ្រូពេទ្យជំនាញដែរ។ ការប្រើថ្នាំផ្សះមិនមែនជារឿងមានប្រយោជន៍ឡើយដោយសារតែជំងឺនេះបង្កឡើងដោយវីរុស ហើយថ្នាំផ្សះអាចមានប្រសិទ្ធភាពតែលើករណីការបង្ករោគដោយបាក់តេរីប៉ុណ្ណោះ។ ពេលខ្លះថ្នាំប្រហែលជាត្រូវឲ្យលេបដើម្បីជួយផ្លូវដង្ហើមក្មេងបើកបានល្អឡើងវិញ។
ទារកទើបនឹងកើតដែលពិបាកដកដង្ហើម ខ្សោយជាតិតឹក ឬអស់កម្លាំង គួរតែនាំទៅជួបពេទ្យ។ ទារកដែលមានអាការៈជំងឺមធ្យម ឬធ្ងន់ធ្ងរក៏ប្រហែលជាត្រូវការសម្រាកក្នុងមន្ទីរពេទ្យ និងចាក់សេរ៉ូម និងដាក់អុកស៊ីសែនដែរ។ អ្វីដែលកម្រនោះគឺថា ករណីធ្ងន់ធ្ងរបំផុត ទារកខ្លះត្រូវការដាក់ម៉ាស៊ីនជួយដកដង្ហើម។
ការព្យាបាលដោយខ្លួនឯងនៅផ្ទះ
ការព្យាបាលដ៏ល្អបំផុតសម្រាប់ក្មេងភាគច្រនើគឺឲ្យគេញ៉ាំទឹកឲ្យបានច្រើន។ ដោយសារតែជំងឺរលាកទងសួតច្រើនតែធ្វើឲ្យក្មេងមិនមានអារម្មណ៍ចូលចិត្តញ៉ាំទឹក ដូច្នេះចូរប្រាកដថាអ្នកបានឲ្យគេញ៉ាំតឹគ្រប់គ្រាន់ហើយ។ គួរតែញ៉ាំតឹងបន្តិចៗតែច្រើនដង។
ដើម្បីសម្អាតផ្លូវដង្ហើមនៅច្រមុះដែលកំពុងតែស្ទះ ចូរព្យាយាមប្រើសឺរ៉ាង និងទឹកសេរ៉ូមប្រៃបាញ់ក្នុងច្រមុះ។ រឿងនេះមានប្រយោជន៍ជាពិសេសមុនពេលឲ្យគេញ៉ាំអាហារ និងគេង។ ពេលខ្លះ ការដែលដាក់កូនឲ្យគេងក្បាលខ្ពស់ក៏ស្រួលដល់ការដកដង្ហើមដែរ។
ថ្នាំ Acetaminophen អាចឲ្យកូនញ៉ាំបានដើម្បីជួយបញ្ចុះកម្តៅ និងធ្វើឲ្យគេកាន់តែស្រួលក្នុងខ្លួន។ ចូរប្រាកដថា អ្នកបានឲ្យគេញ៉ាំក្នុងកម្រិតដែលត្រឹមត្រូវហើយ។
ពេលដែលត្រូវទាក់ទងគ្រូពេទ្យ
ចូរទាក់ទងគ្រូពេទញយបើសិនជាកូនអ្នក៖
• ដកដង្ហើមញ៉ាប់ ជាពិសេសមានផតទ្រូង ឬដកដង្ហើមលឺសូរដូចហួច
• អាចខ្សោះជាតិទឹកដោយសារតែក្អត ឬរបបអាហារមិនគ្រប់គ្រាន់
• ងងុយគេងច្រើនជាងធម្មតា
• ក្តៅខ្លួនខ្លាំង
• ក្អកកាន់តែខ្លាំង
• អស់កម្លាំងខ្លាំង

No comments