ជីវិតផ្លូវភេទ មិនថាស្រី មិនថាប្រុស បើមានបញ្ហា
នឹងប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃបាន ហេតុនេះ “Hello គ្រូពេទ្យ”
ចង់ប្រាប់អាថ៌កំបាំងខ្លះៗ ជួយឲ្យជីវិតផ្លូវភេទយើងកាន់តែប្រសើរ
និងមានសុខភាពល្អយូរអង្វែង។
១- ញ៉ាំអាហារសុខភាពល្អ
ផ្លូវភេទ មានទំនាក់ទំនងផ្ទាល់ជាមួយបញ្ហាសុខភាពទូទៅរបស់យើង
ដើម្បីជួយឲ្យជីវិតផ្លូវភេទកាន់តែសកម្ម ដំបូងបង្អស់
យើងត្រូវយកចិត្តទុកដាក់លើអាហារយើងញ៉ាំប្រចាំថ្ងៃ។ អាហារល្អៗ
មិនត្រឹមតែអាចបំប៉នសុខភាពយើងនោះទេ
ថែមទាំងអាចជួយរាងកាយយើងមានសមត្ថភាពឆ្លើយតបគ្រប់ស្ថានការណ៍
រាប់បញ្ចូលទាំងពេលឡើងឋានសួគ៌ជាដើម។ លើសពីនេះ អាហារសុខភាពល្អ
ដូចជា អាហារមានជាតិសូដ្យូម និងខ្លាញ់មិនល្អទាប
អាចជួយរាងកាយមានសមត្ថភាពប្រយុទ្ធប្រឆាំងជំងឺលើសឈាម
លើសជាតិខ្លាញ់បានទៀតផង ដែលជំងឺទាំងនេះ
សុទ្ធតែជាមូលហេតុនាំឲ្យយើង ពិសេសប្រុសៗ អសមត្ថភាពផ្លូវភេទ
និងតែងកើតមានលើប្រុសៗម្នាក់ក្នុងចំណោម ២នាក់ ឈានចូលវ័យចាប់ពី៤០
ឆ្នាំឡើង។
២- កុំជក់បារី
ជក់បារី ធ្វើឲ្យរាងកាយចុះខ្សោយ
រាប់ទាំងកម្លាំងដើម្បីប្រតិបត្តិការឡើងឋានសួគ៌ដូចគ្នា។
លើសពីនេះ ថ្នាំជក់អាចធ្វើឲ្យគ្រប់សរសៃឈាមនៃរាងកាយរួមតូច
រាប់បញ្ចូលទាំងសរសៃឈាមរបស់អាអូនតូចទៀតផង។
ប្រុសៗមានបញ្ហាចុះខ្សោយលំហូរឈាម នាំឲ្យមានបញ្ហាលិង្គមិនឡើងរឹង
ខណៈចំពោះស្រីៗ បើប្រដាប់ភេទគ្មានឈាមហូរចូលគ្រប់គ្រាន់
នឹងនាំឲ្យបាត់បង់ទឹករំអិល នាំឲ្យប៉ះពាល់ការរួមភេទដូចគ្នា។
៣- រក្សាទម្ងន់ឲ្យបានល្អ
គ្នាយើងលើសទម្ងន់ ឬធាត់ជ្រុល
សុទ្ធតែប្រឈមខ្ពស់កើតជំងឺលើសឈាម និងលើសជាតិខ្លាញ់
ទាំងជំងឺទឹកនោមផ្អែម និងបញ្ហាសុខភាពផ្សេងទៀត
ដែលជះឥទ្ធិពលអាក្រក់ទៅលើជីវិតផ្លូវភេទ។
គ្រប់គ្រងទម្ងន់រាងកាយបានល្អ អាចជួយប្រឆាំងជំងឺផ្សេងៗ
ដែលទាក់ទងនឹងបញ្ហាលិង្គមិនឡើងរឹង
ក៏ដូចជាបញ្ហាផ្លូវភេទផ្សេងៗទៀត។ លើសពីនេះ
នៅពេលយើងមានអារម្មណ៍ល្អចំពោះរាងកាយយើង
ក៏អាចជួយប្រតិបត្តិការក្តៅសាច់កាន់តែរោលរាល
និងពោរពេញដោយភាគជឿជាក់។
៤- កំណត់បរិមាណគ្រឿងស្រវឹងយើងផឹកឲ្យបានត្រឹមត្រូវ
គ្នាយើងភាគច្រើនគិតថា
គ្រឿងស្រវឹងអាចជួយឲ្យអារម្មណ៍ផ្លូវភេទកាន់តែពុះកញ្ជ្រោល
ប៉ុន្តែការពិតគឺថា ផ្ទុយស្រលះពីអ្វីយើងគិត។ អ្នកស្រាវជ្រាវ
អះអាងថា ផឹកគ្រឿងស្រវឹងច្រើន
នឹងជះឥទ្ធិពលអវិជ្ជមានទៅលើសសមត្ថភាពផ្លូវភេទ ទាំងប្រុសៗ
ទាំងស្រីៗ។ ចំពោះប្រុសៗ
នាំឲ្យពិបាករក្សាភាពរឹងរបស់លិង្គឲ្យបានយូរ ឬលិង្គមិនឡើងរឹង
ខណៈស្រីៗ នឹងធ្វើឲ្យបាត់បង់ចំណង់ផ្លូវភេទ
ឬមិនងាយឈានដល់ចំណុចកំពូល។
៥- ការប្រាស្រ័យទាក់ទងជាមួយដៃគូ
ដើម្បីជួយឲ្យជីវិតផ្លូវភេទកាន់តែត្រេកត្រអាល
និងកាន់តែប្រសើរ រឿងសំខាន់បំផុត គឺធ្វើឲ្យអារម្មណ៍យើងទាំងសងខាង
មានផាសុកភាព។ គួររកកន្លែងសមរម្យ ដើម្បីនិយាយជាមួយដៃគូយើង
ពីអ្វីយើងចូលចិត្តអំឡុងពេលរួមភេទ
ក៏ដូចអ្វីដៃគូយើងចង់បានដូចគ្នា។ ករណីនេះ
គ្នាយើងគួរបើកចិត្តឲ្យទូលាយ
ព្យាយាមស្វែងរកអ្វីថ្មីអំឡុងពេលប្រតិបត្តិការក្តៅសាច់
ហើយគួរតែគោរពគ្នាទៅវិញទៅមក
ដោយមិនត្រូវនាំឲ្យទាំងសងខាងមានអារម្មណ៍មិនល្អនោះទេ។
៦- ចេះការពារខ្លួន
បើស្រីៗគ្នាយើង នៅមិនទាន់បានត្រៀមខ្លួនឲ្យបានល្អ
ចំពោះរឿងមានផ្ទៃពោះមិនបានព្រៀងទុកនៅឡើយ ត្រូវប្រាកដថា
យើងបានប្រើវិធីពន្យារកំណើតត្រឹមត្រូវអំឡុងពេលរួមភេទ
ទោះក្នុងវិធីណាក៏ដោយ។ ក្នុងចំណុចនេះ ប្រើស្រោមអនាម័យ
អាចជួយយើងបានទ្វេដង ជួយទាំងកាន់បន្ថយអត្រាប្រឈមមានផ្ទៃពោះ
និងការពារពីជំងឺឆ្លងតាមរួមភេទឮ STI ជាច្រើនទៀតផង។
បើយើងបានធ្វើតេស្តឈាមរួចទៀតនោះ តាមតែជួយដៃគូទាំងសងខាង
កាត់បន្ថយការប្រឈមពពួកជំងឺ STI កាន់តែខ្ពស់។
No comments