Header Ads

សារះប្រយោជន៏ដ៏មានតម្លៃរបស់ផ្លែស្ពឺ

ផ្លែស្ពឺ ត្បិតតែ​មិនសូវ​មាន​ការ​ដាំដុះច្រើន ប៉ុន្ដែ​វាតែងតែ​មាន​នៅតាម​ភូមិសាស្ត្រ​នានា ក្នុង​តំបន់​ត្រូពិក។ ផ្លែស្ពឺ បើនៅខ្ចី មានរសជាតិ​ជូរខ្លាំង ហើយ​បើ​ទុំ វាមាន​រសជាតិ​ជូរអែម​វិញ។ ផ្លែស្ពឺ មាន​កម្រិត​វីតាមីន រ៉ែ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ ដែល​អាច​ប្រឆាំង​នឹង​ជំងឺលើសឈាម ទឹកនោមផ្អែម និង​កូលេស្ដេរ៉ូល​ខ្ពស់។ វាក៏ត្រូវ​ប្រើ​ក្នុង​ថ្នាំ​បំបាត់​ការ​ឈឺចាប់ (Antibiotic និង Analgesic) និង​ថ្នាំ​ប្រឆាំង​ការរលាក​ផងដែរ។
អត្ថប្រយោជន៍​របស់​ផ្លែស្ពឺ​ចំពោះ​សុខភាព៖
១. ផ្លែស្ពឺ មានសារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​បាក់តេរី
ផ្លែស្ពឺ មាន​សមាសធាតុ​គីមី ប្រឆាំង​អុកស៊ីតកម្ម និង​បាក់តេរី ជួយ​ការពារ​មេរោគ (Pathogens) ដូចជា Salmonella, E.coli និង Pseudomonas aeruginosa ដែលបណ្ដាល​មកពីការរឆ្លងមេរោគ​ក្នុងឈាម និង​សួត។
២. ផ្លែស្ពឺ ជួយ​កម្រិត​ជាតិស្ករ​ក្នុងឈាម
សារធាតុ Carambola ចម្រាញ់​ចេញពីឬសដើម​​ស្ពឺ ជួយ​កាត់បន្ថយ​ជាតិស្ករ​ក្នុង​ឈាម និង​មុខងារ​លំពែង។ ចំណែក​ផ្លែស្ពឺ មាន​ស្ករ ៤ក្រាម និងថាមពល ៣០កាឡូរី ដូច្នេះ​វាជា​ជម្រើស​ល្អ សម្រាប់​អ្នក​ទឹកនោមផ្អែម។
៣. ផ្លែស្ពឺ ជួយ​ប្រឆាំង​មហារីក
ការសិក្សា​មួយ នៅ​ឆ្នាំ២០១៤ រកឃើញ​ថា ផ្លែស្ពឺ មាន​សមាសធាតុ​ការពារ​នានា ប្រឆាំង​នឹង​មហារីក​ថ្លើម លើ​សត្វកណ្ដុរ ដែល​វា​ពាក់ព័ន្ធ​នឹង​ការពារ​ព្យាបាល​មហារីក​តាមបែប​ធម្មជាតិ។
៤. ផ្លែស្ពឺ ជួយទប់ស្កាត់​កម្រិត​សារធាតុ​កូលេស្ដេរ៉ូល
សំបកផ្លែស្ពឺ មានជាតិ​សរសៃ​ជាច្រើន ហើយ​ការញ៉ាំជាតិ​សរសៃ​គ្រប់គ្រាន់ ការពារ​ការស្រូបយក​សារធាតុ​កូលេស្ដេរ៉ូល​មាន​ដង់ស៊ីតេ​ប្រូតេអ៊ីន​លីពីត​ទាប។ ជាងនេះទៅទៀត ការញ៉ាំ​បរិមាណ​គ្រប់គ្រាន់​នៃ​ជាតិសរសៃ ជួយ​ជំរុញ​មេតាប៉ូលិស​ជាតិ​ខ្លាញ់។ ការសិក្សា​មួយ រកឃើញ​ថា ជាតិ​សរសៃ​ក្នុង​ផ្លែស្ពឺ ជួយ​ការពារ​ការវិវត្ត​នៃ​ជាតិ​ខ្លាញ់​ក្នុង​ថ្លើម ។
៥. ស្ពឺ ជួយ​ព្យាបាល​ជំងឺលើសឈាម
ស្លឹកស្ពឺ ត្រូវប្រើ​ក្នុង​ថ្នាំបុរាណ​របស់​ឥណ្ឌា ដើម្បី​សម្រួល​សម្ពាធឈាម។ ផ្លែស្ពឺ មាន​សារធាតុ​ប៉ូតាស្យូម និង​អេឡិចត្រូលីត ជួយ​ដល់​បេះដូង និង​សម្ពាធឈាម។
៦. ទឹកស្ពឺ ជួយ​ដល់​ប្រព័ន្ធការពារ
ទឹកស្ពឺ ១កែវ មានផ្ទុក​វីតាមីន រហូត​ដល់ ៣/៤ នៃ​វីតាមីន ដែល​ណែនាំ​ឲ្យ​ញ៉ាំ​ប្រចាំថ្ងៃ ហើយ​នេះ ជា​អាហារូបត្ថម្ភ​ទី១ សម្រាប់​សម្លាប់​មេរោគ និង​ជួយ​ដល់​មុខងារ​ប្រព័ន្ធ​ការពារ។
៧. ផ្លែស្ពឺ ជួយ​សុខភាព​ស្បែក
សារធាតុប្រឆាំង​អុកស៊ីតកម្ម Flavonoids មាន​មុខងារ​ជួយ​ជំរុញ​សមាសធាតុ​ការពារ នៅក្នុង​កោសិកា​ស្បែក កាត់បន្ថយ​ការរលាក និង​រារាំង​ការបំផ្លាញ​ដោយ​កាំរស្មី UV។

No comments

Theme images by Nikada. Powered by Blogger.