Header Ads

បូមកូនបង្ហាញគូទ Ventouse sur siège

បូមកូនបង្ហាញគូទ
Ventouse sur siège
កូនបញ្ច្រាស់បង្ហាញទំរង់គូទ ហើយពិបាក រឺ គ្រោះថ្នាក់ បើប្រើមធ្យោបាយរបស់ Mantel-Pinard គេបូមនៅពេល គូទកូន ឆ្លងផុតច្រកខាងលើរបស់ ឆ្អឹងត្រគាកម្ដាយ (trochantérien est engagé) ។ ក្នុងករណីនេះ យើងមិនអាចលូកចាប់ទាញកើតទេ គេអាចប្រើ ការបូមលើគូទកូន ពេលស្ត្រីប្រឹង ជាជំនួយបន្ថែមដល់ការ ប្រឹងរបស់ម្ដាយ ដើម្បីអោយ កូនចេញពីក្នុងស្បូន បានល្អ ។
ក្បាលបូម ត្រូវប្រើក្បាលទំហំមធ្យម (៥០mm) ដាក់អោយបឺតភ្ជាប់នៅគូទកូនខាងមុខ (antérieure) ហើយដាក់អោយផុតពី perinée របស់កូន ។
#របៀបបូមមាន ៣ ដំណាក់កាល :
1-ទាញបញ្ឆិតចុះក្រោម តាមទិសដៅ ombilicococcygien ទាញបន្ដរហូតដល់ចង្កេះកូន ខាងមុខវាអិបជាប់ក្រោម Symphyse pubienne ។
២-បន្ទាប់មក ទាញឡើងលើបន្តិចម្ដងៗ គឺអាចទាញក្នុងប្លង់ត្រង់ រហូតដល់មានអារម្មរណ៍ ថាតឹងតួខ្លួន មានន័យថា ស្មាកូន បានឆ្លងកាត់ ច្រកឆ្អឹងត្រគាកខាងលើ របស់ម្ដាយ ដែលជាទូទៅ គូទកូនចាប់ចេញក្រៅបន្តិចម្ដងៗ។
៣-បន្ដទាញបញ្ឆិតឡើងលើ ដោយអោយស្ត្រីជួយប្រឹង រហូតដល់ ធ្លាក់ជើងចេញ នោះយើងអាចឈប់បូម ហើយ ចាប់ទាញជើង។
លក្ខខណ្ឌផ្សេងទៀត ត្រូវពិនិត្យ នឹង សម្រេចដោយគ្រូពេទ្យ សម្ភព មុនពេលបូម ។
អត្ថបទដោយ Dr នួន ឆាង



No comments

Theme images by Nikada. Powered by Blogger.