តេស្តG6PD (Glucose-6-phosphate dehydrogenase )
1- តើអ្វីជាជំងឺកង្វះ G6PD?
G6PD (Glucose-6-phosphate dehydrogenase ) គឺជាជំងឺតំណពូជម្យ៉ាងដែលភាគច្រើនកើតលើកុមារ៉ា ឫ បុរស។ ជំងឺនេះកើតឡើង នៅពេលរាងកាយគ្មានអង់ស៊ីម G6PD គ្រប់គ្រាន់។
G6PD មានមុខងារជួយឱ្យកោសិកាគ្រាប់ឈាមក្រហមដំណើរការល្អ។ វាក៏ជួយការពារកោសិកាគ្រាប់ឈាមក្រហមពីសារធាតុផ្សេងៗនៅក្នុងឈាមដែលអាចបំផ្លាញវាផងដែរ។
បើគ្មាន G6PD គ្រប់គ្រាន់សម្រាប់ការពារទេ កោសិកាគ្រាប់ឈាមក្រហមនឹងបែកខ្ញែកចេញពីគ្នា ដែលគេឱ្យឈ្មោះថា hemolysis (hih-MOL-ih-sis)។ នៅពេលកោសិកាគ្រាប់ឈាមក្រហមជាច្រើនត្រូវបានបំផ្លាញ អ្នកជំងឺនឹងចុះខ្សោយ ហើយមានសភាពស្លេកស្លាំង។ ជំងឺនេះបណ្ដាលឱ្យមានអាការៈដូចជាអស់កម្លាំង វិលមុខ និងរោគសញ្ញាផ្សេងៗទៀត។
កោសិកាគ្រាប់ឈាមក្រហមដែលគ្មាន G6PD គ្រប់គ្រាន់ងាយមានប្រតិកម្មទៅនឹងឱសថ អាហារ និងមេរោគឆ្លងមួយចំនួន ដែលធ្វើឱ្យបាត់បង់កោសិកាគ្រាប់ឈាមក្រហមយ៉ាងឆាប់រហ័សក្នុងពេលដ៏ខ្លីដែលគេឱ្យឈ្មោះថា វិបត្តិ hemolytic។ ក្នុងករណីខ្លះ កង្វះ G6PD បង្កឱ្យខ្វះឈាមរ៉ាំរ៉ៃ និងស្លេកស្លាំង។
កត្តាបង្កឱ្យមានវិបត្តិ hemolysis នៅក្នុងខ្លួនកុមារដែលគ្មាន G6PD គ្រប់គ្រាន់រួមមានដូចជា៖
- ការឆ្លងបាក់តេរី និងការឆ្លងមេរោគ
- ថ្នាំបំបាត់ការឈឺចាប់ និងថ្នាំបញ្ចុះកម្ដៅ
- ថ្នាំអង់ទីប៊ីយ៉ូទិក ឬថ្នាំផ្សះ
- ថ្នាំប្រឆាំងជំងឺគ្រុនចាញ់
- សណ្ដែកបារាំង
- សារធាតុ naphthalene ប្រើសម្រាប់ប្រឆាំងសត្វល្អិតកាត់សម្លៀកបំពាក់ ។ល។ ថ្នាំបណ្ដេញសត្វល្អិតអាចបង្កគ្រោះថ្នាក់ខ្លាំង ប្រសិនបើកុមារលេបវាចូលទៅក្នុងពោះ។
2- តើកង្វះ G6PD មានសញ្ញា និងរោគសញ្ញាអ្វីខ្លះ?
មនុស្សភាគច្រើនដែលមានជំងឺកង្វះ G6PD គ្មានរោគសញ្ញាអ្វីគួរឱ្យសម្គាល់ទេ។ ប៉ុន្តែអ្នកផ្សេងទៀតអាចមានអាការៈស្លេកស្លាំងខ្លាំង ប្រសិនបើកោសិកាគ្រាប់ឈាមក្រហមច្រើនត្រូវបាន
បំផ្លាញ។
បំផ្លាញ។
រោគសញ្ញារួមមានដូចជា៖
- ស្លេកស្លាំង
- អស់កម្លាំង ឬវិលមុខធីងធោង
- បេះដូងលោតញាប់
- ដកដង្ហើមខ្លីៗ ឬថប់ៗ
- ស្បែកលឿង ឬភ្នែកលឿង
- អណ្ដើករីកធំ
- ទឹកនោមមានពណ៌តែចាស់
ប្រសិនបើរោគសញ្ញាធ្ងន់ធ្ងរ ត្រូវប្រញាប់នាំកុមារទៅពិនិត្យនៅមន្ទីរពេទ្យ។
3- តើអ្វីដែលបង្កឱ្យមានជំងឺកង្វះ G6PD ទៅលើកុមារ?
កង្វះ G6PD គឺជាជំងឺតំណពូជ កុមារមានជំងឺកង្វះ G6PD ពីកំណើត ព្រោះវាជាតំណពូជពីឪពុក ឬម្ដាយ ហើយជំងឺនេះកើតមានលើកុមារ៉ាច្រើនជាងកុមារី ១០ដង។
4- តើធ្វើរោគវិនិច្ឆ័យជំងឺកង្វះ G6PD តាមវិធីណា?
ជាទូទៅ ជំងឺកង្វះ G6PD ពិនិត្យមិនឃើញទេ លុះត្រាតែក្មេងចាប់ផ្តើមមានរោគសញ្ញា។ ប្រសិនបើគ្រូពេទ្យសង្ស័យថាវាជាជំងឺកង្វះ G6PD ជាទូទៅទាល់តែធ្វើតេស្តឈាមទើបដឹង។
ប្រសិនបើអ្នកព្រួយបារម្ភខ្លាចកូនរបស់អ្នកអាចមានជំងឺកង្វះ G6PD សូមប្រញាប់ទៅមន្ទីរពេទ្យពេទ្យដើម្បីពិនិត្យ និង ធ្វើតេស្តឈាម (ភាគច្រើនគឺតេស្តជួសកែងជើង) រកជំងឺនេះ។
5- តើព្យាបាលជំងឺកង្វះ G6PD តាមវិធីណា?
ការព្យាបាលជំងឺកង្វះ G6PD ជាទូទៅគឺមិនពិបាកទេ នេះមានន័យ ត្រូវព្យាបាលវា ឬបញ្ឈប់ការប្រើប្រាស់ ចំណីអាហារ និង ថ្នាំដែលមានប្រតិកម្ម។ កុមារដែលសស្លេកស្លាំងខ្លាំងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យដើម្បីបញ្ចូលខ្យល់អុកស៊ីសែន និងបញ្ចូលឈាមជាដើម។
6- តើឪពុកម្តាយគួរធ្វើបែបណា?
វិធីល្អបំផុតក្នុងការថែទាំកូនដែលមានជំងឺកង្វះ G6PD គឺត្រូវប្រុងប្រយ័ត្នចំពោះកត្តាដែលបង្កឱ្យមានរោគសញ្ញា។ ពិគ្រោះជាមួយគ្រូពេទ្យ និងសាកសួរអំពីឱសថណាខ្លះ និងអ្វីផ្សេងទៀតដែលអាចបង្កបញ្ហាដល់កុមារដែលមានជំងឺកង្វះ G6PD។ បើមើលថែទាំបានល្អ កុមារដែលមានជំងឺ G6PD នឹងមានសុខភាពល្អ ហើយក្លៀវក្លាដូចក្មេងដទៃដែរ។
No comments