Header Ads

បញ្ហាកូនតូចជ្រុះសក់


យោងទៅតាម American Academy of Pediatric (AAP), ភាគច្រើននៃទារករឺស្ទើរតែគ្រប់ទារកទាំងអស់ជ្រុះសក់នៅក្នុងកំឡុងពេលអាយុក្រោម៦ខែនិងជាពិសេសជ្រុះសក់ច្រើននៅអាយុ៣ខែ។ ហើយនេះគឺជារឿងធម្មតាដែលបណ្ដាលមកពីបំរែបំរួលអ័រម៉ូនក្នុងខ្លួនទារកនិងអាចបណ្ដាលមកពីទីតាំងនៃការគេង។ សក់នឹងចាប់ផ្ដើមដុះវិញនៅអាយុ៦ខែទៅ១ខួប។ សក់ដែលដុះមកហើយមានអាយុកាលប្រហែល៣ទៅ៦ខែក៍នឹងជ្រុះទៅវិញ។
ក្នុងករណីដែលកូនតូចរបស់អ្នកមានអាយុលើសពី៦ខែហើយសក់នៅតែបន្តជ្រុះច្រើនហើយមិនដុះមកវិះញសោះ លោកអ្នកគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីអោយប្រាកដថាមិនមានបញ្ហាសុខភាពស្បែកដូចជាមេរោកផ្សឹតរឺជំងឺផ្សេងៗ។
វេជ្ជបណ្ឌិត កុសល កណិការ គ្រូពេទ្យឯកទេសជំងឺកុមារ

No comments

Theme images by Nikada. Powered by Blogger.