Header Ads

តេស្ត CK-MB (Creatine kinase-MB)

គឺជាទម្រង់មួយនៃអង់ស៊ីមដែលត្រូវបានរកឃើញជាចម្បងនៅក្នុងកោសិកាសាច់ដុំបេះដូង។
តេស្តនេះសំរាប់វាស់កំរិត CK-MB ដែលមាននៅក្នុងឈាម។
CK-MB គឺជាទម្រង់មួយក្នុងចំណោមទំរង់បី (isoenzymes) នៃអង់ស៊ីម creatine kinase (CK) ។ អ៊ីសូណូហ្សីមទាំង នេះរួមមាន៖
CK-MB មាននៅក្នុងសាច់ដុំគ្រោងឆ្អឹង និងបេះដូងដែលភាគ ច្រើន ត្រូវបានរកឃើញនៅក្នុងបេះដូង ហើយមាន បរិមាណតិចតួចនៅក្នុងសាច់ដុំ គ្រោងឆ្អឹង ហើយភាគច្រើនត្រូវបានរកឃើញនៅក្នុងខួរក្បាល និងសាច់ដុំផងដែរ ដូចជាពោះវៀន និងស្បូន ។
CK ត្រូវបានរបូតចេញពីកោសិកាសាច់ដុំ ហើយអាចរកឃើញ នៅក្នុងឈាម នៅពេលដែលមានរបួសលើសាច់ដុំ។ CKមាន បរិមាណតិចតួចនៅក្នុងឈាមដែលជាសម៉ាស់ធាតុនៃ CK-MM ។
ចំណែក CK-BBស្ទើរតែមិនមានសោះនៅក្នុងឈាម ហើយ CK-MB នឹងមានវត្តមានក្នុងបរិមាណច្រើននៅពេលដែលបេះដូងខូច។ ការធ្វើតេស្ត CK គឺជាការវាស់រកបរិមាណសរុបដោយមិន បែងចែករវាងអ៊ីសូណូហ្សីម(CK; CK-MM; CK-BB) ទាំងបីនោះទេ។
នៅពេលមានការកើនឡើងនៃបរិមាណ CK ដែលមាននៅក្នុងឈាមការធ្វើតេស្ត CK-MB អាចត្រូវបានប្រើដើម្បីកំណត់ថាតើវាបណ្តាលមកពីបេះដូង ឬទំនងជាទាក់ទងនឹងការរងរបួសសាច់ដុំនៃគ្រោងឆ្អឹង។
ពេលណាទើបតំរូវអោយធ្វើតេស្ត CK-MB ?
នៅពេលអ្នកមានកំរិត creatine kinase (CK) កើនឡើងហើយគ្រូពេទ្យ ចង់កំណត់ថា តើវាបណ្តាលមកពីការខូចសាច់ដុំឬបេះដូង។
នៅពេលគេសង្ស័យថាអ្នកធ្លាប់មានជំងឺបេះដូង ឬមានការខូចខាត បេះដូងជាបន្តបន្ទាប់ ។
ហេតុអ្វីត្រូវធ្វើតេស្ត?
១. ដើម្បីបែងចែករវាងសាច់ដុំឆ្អឹង និងការខូចខាតសាច់ដុំបេះដូង ។ ២. ដើម្បីកំនត់ថាតើអ្នកមានគាំងបេះដូង (ប្រសិនបើតេស្ត troponin មាន) ។
៣. ដើម្បីរកមើលការគាំងបេះដូងជាលើកទី ២ ឬបន្ទាប់ ឬតាមដានការខូចខាតបន្ថែមនៃបេះដូង ។

No comments

Theme images by Nikada. Powered by Blogger.