Header Ads

ពិនិត្យមុនរៀបការ នឹង មុនមានផ្ទៃពោះ

-នៅប្រទេសខ្លះ ការពិនិត្យសុខភាពមុនរៀបការ វាជាផ្លូវច្បាប់ មុនពេលរៀបការ នឹង ធ្វើសំបុត្ររៀបការ អេតាសីុវីល
-ការពិនិត្យ អាចពិនិត្យលើ :
+ពិនិត្យជំងឺទូទៅ រាល់មនុស្សត្រៀមរៀបការ រឺ គូស្វាមីភរិយា
+ពិនិត្យការពារពេលមានផ្ទៃពោះ : ស្វែងជំងឺបង្ករោគដែលអាច ឆ្លងដល់កូន : HIV, ស្វាយ , ស្អួច, រលាកថ្លើម, .....។
+ណែនាំគូស្វាមី ពី ការរួមភេទ , ជំងឺឆ្លង IST, ការមានផ្ទៃពោះ, ការពន្យាកំណើត,..... ។

#ការពិនិត្យតៀមមានផ្ទៃពោះ
ការសាកសួរ គឺស្វែងរកកត្តាហានិភ័យ ដែលអាចមានផលប៉ះ ពល់លើភាពមានកូន នឹង ពេលមានផ្ទៃពោះ :
-សាកសួរពីភាពអាចបង្កកំណើតបាន
-អាយុ : ហានិភ័យ តិចជាង ១៨ឆ្នាំ នឹង លើស ៣៥ ឆ្នាំ
-ទំងន់ : ធាត់ រឺ ស្គម លើសទំងន់
-ការវះកាត់ : វះទូទៅ ជាពិសេសវះ នៅក្នុងពោះ នឹង ល្អាងត្រគាក
-សម្ភពរោគស្ត្រី : ភាពខុសធម្មតាប្រព័ន្ធបន្ដពូជ , ប្រវត្តិ ជំងឺ ពេលមានផ្ទៃពោះ , ជំងឺរោគស្ត្រី ,
-ប្រវត្តិគ្រួសារ : បំរុងក្រឡាភ្លើង , ទឹកនោមផ្អែម, ស្ទះសរសៃឈាម , មហារីក, ជំងឺពីកំណើត, ...។
-ទីកន្លែងកំណើត , ការងារ, ការរស់នៅ , បារី ,ស្រា, ...។
-ការប្រើថ្នាំជាប្រចាំ : អាចប្ដូរថ្នាំ បើប៉ះពល់ដល់កូន
#ការពិនិត្យរាង្គកាយ
-សញ្ញាជីវិត ,ទំងន់, កំពស់ ,
-ពិនិត្យរោគស្ត្រី ជាមួយការពិនិត្យមាត់ស្បូនរកជំងឺមហារីក ,
#ការពោនិត្យបន្ថែម
-ពិនិត្យ ក្រុមឈាម, រ៉េសីុស , ..... ។
-ពិនិត្យរកជំងឺបង្ករោគ HIV, រលាកថ្លើម, ស្វាយ,ស្អួច, ..... ។
-អាចពិនិត្យរកជំងឺ តពូជ , ....... ។
#ចាក់វាក់សាំង
-ចាក់វាក់សាំង ស្អួច យ៉ាងតិច ពីរខែមុនមានផ្ទៃពោះ
-ចាក់វាក់សាំង កញ្ច្រិល បើមិនធ្លាប់ចាក់ ត្រូវចាក់មុនរយៈ ពេលយូមុនមានផ្ទៃពោះ ជាទូទៅ ត្រូវពន្យាកំណើតអោយបាន ៣ ខែ បន្ទាប់ចាក់វ៉ាក់សាំងលើកទី ២
-ត្រូវចាក់វ៉ាក់សាំងរម្លឹកជំងឺ ក្អកមាន់
-ចាក់វាក់សាំង ផ្ដាសាយ បើសុខភាពមិនល្អ ដូចជា មានជំងឺបេះដូង ផ្លូវដង្ហើម, ទឹកនោមផ្អែម,..... ។
#ចំណីអាហារ នឹង អនាម័យ
-សម្រកទំងន់ បើធាត់
-បញ្ឈប់ ស្រា បារី , ការហ្វេ
-ញាំ អាសីុតហ្វុលលិក ៣ ខែមុន មានផ្ទៃពោះ
-ការងារ :អាចឈប់ រឺ បន្ថយ បើការងារ ប៉ះពល់ដល់កូន
ការពិនិត្យមុនរៀបការ នឹង ត្រៀមមានផ្ទៃពោះ វាអាចជួយ ការពារ គូស្វាមីភរិយា បន្ថយគ្រោះថ្នាក់ ការពារជំងឺ នឹង ការចង់បានកូន ដោយមានសុវត្ថិភាព ទាំងម្ដាយ កូន ។
បើពិនិត្យឃើញមានបញ្ហា ដូចជា ជំងឺពេលមានផ្ទៃពោះ , ភាពគ្មានកូន, ..... ត្រូវពិគ្រោះជាមួយគ្រូពេទ្យឯកទេស ។
អត្ថបទដោយDr នួន ឆាង

No comments

Theme images by Nikada. Powered by Blogger.