Header Ads

Acamprosate calcium ( ឱសថព្យាបាលពុល ឬ ញៀនស្រា )

  •  ប្រភេទឧសថ
- ឧសថព្យាបាលអាការះពុលឬញៀន (Drug for Poisoning and Addiction)

  • ប្រសិទ្ធភាពព្យាបាល
- ជាទូទៅ ឧសថនេះប្រើនៅក្នុងការជួយបន្តការផ្តាច់ស្រារបស់អ្នកជំងឺញៀនស្រា ។
  • កម្រិតប្រើប្រាស
*ថ្នាំលេប : 
មនុស្សពេញវ័យ ៖ 
- លេប១ដង 666mg
- លេប១ថ្ងៃ៣ដង ក្រោយបរិភោគអាហារ ។ ជាគោលការណ៏ រយះពេលនៃការប្រើប្រាស់ឧសថនេះគឺ២៤សប្តាហ៏ ។​ គួរបន្តប្រើប្រាស់ឧសថនេះក្នុងករណីដែលឃើញមានប្រសិទ្ធភាពនៅក្នុងការព្យាបាលតែប៉ុណ្ណោះ ។
  • ហាមប្រើ
- អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឧសថនេះ ។
- អ្នកដែលមានបញ្ញាតម្រង់នោមកម្រិតធ្ងន់ធ្ងរ ។
  • ផលរំខាន
- មានការាគរូស 
- គេងលក់មួយភាំងៗ
- ហើយពោះ 
- ក្អួត ។
  • ការប្រុងប្រយ័ត្នជាពិសេស
- ករណីជាឧសថដែលមានស្រទាប់ខាងក្រៅសម្រាប់ធ្វើអោយឧសថរលាយក្នុងពោះវៀនដើម្បីកាត់បន្ថយផលប៉ះពាល់ក្រពះមិនត្រូវទំពារឧសថនេះទេ ។
  • សកម្មភាពឧសថ
- ទប់ស្កាត់សកម្មភាពនៃសរសៃប្រសាទអាស៊ីតគ្លុយតាមិច(Glutamic Acid) ដើម្បីតុល្យភាពរវាងប្រព័ន្ធសរសៃប្រសាទនិងកាត់បន្ថយចំណង់ចង់ពិសារស្រា ។ 


No comments

Theme images by Nikada. Powered by Blogger.