Header Ads

ការកើនឡើងនៃគ្រាប់ឈាមស (High WBC counts)


👉​ គ្រាប់ឈាមសមានតួនាទីការពារសរីរាង្គកាយ ពីការឈ្លានពាននៃមេរោគ ឬអង់ទីហ្ស៊ែនពីខាងក្រៅ។
🩺 បាតុភូតនៃការឆ្លើយតបរបស់វា នឹងជំរុញឲ្យមានប្រតិកម្មរលាកកើតឡើង ជាលទ្ធផលធ្វើឲ្យយើងមានអាការៈក្តៅ ឈឺ ក្រហម ហើម ។ 
🩺  រាល់ការបង្កររោគទាំងអស់សុទ្ធតែជំរុញឲ្យមានការកើនឡើងនៃការផលិតគ្រាប់ឈាមស ដូច្នេះការរកឃើញវត្តមានគ្រាប់ឈាមសឡើង មិនទាន់អាចបញ្ជាក់ពីការបង្កររោគដោយមេរោគណាមួយបានឡើយ។ 
🩺 វាទាមទារឲ្យយើងធ្វើការរុករកតាមវិធីសាស្ត្រផ្សេងៗទៀត រួមមានការពិនិត្យបែបគ្លីនិក និងការមើលតេស្តឈាមផ្សេងទៀតដើម្បីប្រៀបធៀប និងបំពេញបន្ថែមនូវពត៌មានឈានដល់ការកំណត់រោគវិនិច្ឆ័យជាក់លាក់មួយ។ 
🩺 តេស្តឈាមផ្សេងទៀតដែលគួរពិនិត្យបន្ថែម ៖ CRP / Procalcitonin / Hemoculture…etc.។  
🩺 ការកើនឡើងនៃណឺត្រូហ្វីលដាច់ខាតត្រូវគិតដល់ការបង្កររោគដោយបាក់តេរីមុនគេ រហូតយើងអាចញែករោគវិនិច្ឆ័យ។​ 

 🎯 «Neutrophils count» 

👉 Neutrophils ជាកោសិកាគ្រាប់ឈាមសដែលឆ្លើយតបនឹងការបង្កររោគមុនគេ ជាពិសេសការបង្កររោគដោយបាក់តេរី។
ការឆ្លើយតបនេះជំរុញឲ្យខួរឆ្អឹងបង្កើនការផលិតយ៉ាងច្រើនគំហុកដើម្បីបំពេញតម្រូវការ ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ។ 
ជាក់ស្តែងនៅក្នុងឆ្លើយតបនេះយើងនឹងឃើញមានការកើនឡើងនៃបរិមាណនៃណឺត្រូហ្វីល ប៉ុន្តែប្រសិនបើការឆ្លើយតប ឬការប្រឆាំងនឹងមេរោគ អូសបន្លាយរយៈពេលយូរ ឬការបង្កររោគស្រួចស្រាវខ្លាំង (ឧ. Sepsis) បរិមាណនៃណឺត្រូហ្វីលនឹងថយចុះ ក៏ព្រោះតែខួរឆ្អឹងផលិតមិនទាន់ និងត្រូវបានសង្កត់ដោយ tumor necrosis factors (TNF) ផង ។ 
ដូច្នេះ កាលណាយើងឃើញមានការថយចុះនៃណឺត្រូហ្វីល យើងត្រូវមើលសញ្ញាគ្លីនិក ថាតើអ្នកជំងឺមានសញ្ញានៃការបង្កររោគដែរឬអត់ បើក្នុងសភាពមួយដែលអ្នកជំងឺមានគ្រុនក្តៅ ឬសញ្ញាបង្កររោគផ្សេង ត្រូវគិតដល់ការបង្កររោគធ្ងន់ធ្ងរ ត្បិតណឺត្រូហ្វីលដែលជាកោសិកាការពារត្រូវបានថមថយទៅហើយ។ 
បើករណីយើងរុករកការបង្កររោគមិនឃើញ ត្រូវរុករកមូលហេតុផ្សេងទៀតដែលធ្វើឲ្យណឺត្រូហ្វីលចុះ ដូចជាការប្រើប្រាស់ថ្នាំ ជំងឺខូចខួរឆ្អឹង ជំងឺប្រព័ន្ធការពារ ។ល។

🎯 «Eosinophils» 

👉 Eosinophilsជាកោសិកាគ្រាប់ឈាមសដែលឆ្លើយតបជាពិសេសទៅនឹងការបង្កររោគដោយប៉ារ៉ាស៊ីត និងប្រតិកម្មអាល់លែហ្ស៊ី។ 
✍️ ក្រោមអំពើនៃ IL-5, Eosinophils ត្រូវបានផលិតចេញពីខួរឆ្អឹង និងត្រូវបានបញ្ចេញទៅក្នុងចរន្តឈាម មុននឹងទៅដល់ជាលិកាគោលដៅរបស់វា។ 
✍️ នៅក្នុងជាលិកាគោលដៅ វាដើរតួរនាទីយ៉ាងសកម្មនូវមុខងារភាពស៊ាំ តាមរយៈgranulesរបស់វា ដែលមានផ្ទុកទៅដោយ cytokines និង តាមរយៈអន្តរកម្មរវាងកោសិកាជិតខាងនោះ។ 

✍️ មូលហេតុនៃការកើនឡើង Eosinophils មានដូចជា : 
   (1). ការបង្កររោគដោយប៉ារ៉ាស៊ីត 
   (2). ប្រតិកម្មអាលែហ្ស៊ី 
   (3). ការប្រើប្រាស់ថ្នាំមួយចំនួន 
   (4). ជំងឺមហារីក 
   (5). ជំងឺប្រព័ន្ធការពារ 

👨‍⚕️👉ជាទូទៅប្រតិកម្មរលាកផ្សេងៗទៀត ក៏អាចជំរុញដោយមានការកើនឡើងនៃ Eosinophils ផងដែរ ដូច្នេះការកើនឡើងកម្រិតនៃ Eosinophils តែមួយមុខមិនទាន់កំណត់ពីរោគវិនិច្ឆ័យណាមួយបាននៅឡើយទេ ត្រូវការពត៌មានពីការពិនិត្យគ្លីនិកបន្ថែម ទាំងការសាកសួរប្រវត្តិជំងឺ និងការពិនិត្យរូបរាងកាយ ដើម្បីប្រមូលពត៌មាន ឈានដល់ការសរុបរោគវិនិច្ឆ័យថាតើអ្នកជំងឺមានប្រតិកម្មអាល់លែហ្ស៊ី ឬជាការបង្កររោគដោយប៉ារ៉ាស៊ីត ឬដោយហេតុផ្សេងទៀតដូចមូលហេតុដែលបានរៀបរាប់ខាងលើ។ 

🎯 «Basophils» 

👨‍⚕️👉 ការពន្យល់ ៖ 
_ Basophils ជាកោសិកាគ្រាប់ឈាមសមួយប្រភេទដែលមានបរិមាណតិចតួចជាងគេ បើយើងប្រៀបធៀបនឹងបរិមាណនៃគ្រាប់ឈាមសដទៃទៀត ដែលកម្រិតខិតជិតទៅរកសូន្យរបស់វា មិនធ្វើឲ្យយើងមានការព្រួយបារម្ភអ្វីឡើយ។ 
_ ការថយចុះ ឬការកើនឡើងនៃកម្រិត basophils មិនអាចអោយយើងកំណត់រោគវិនិច្ឆ័យជាក់លាក់បានឡើយ ចាំបាច់ត្រូវប្រៀបធៀប នឹងកម្រិតគ្រាប់ឈាមផ្សេងៗទៀត ហើយការធ្វើរោគវិនិច្ឆ័យត្រូវបានតម្រង់ទិសទៅតាមនោះដែរ។

🎯 «Lymphocytes»

👉 ការកើនឡើងនៃ Lymphocytes (> 4000/mm3)
មូលហេតុដែលតូ្រវរុករក : 
_ ការបង្កររោគ (ភាគច្រើនជាការបង្កររោគដោយពពួកវីរុស និងរបេង) 
ឧ. ផ្តាសាយ, រលាកបំពង់ក, រលាកផ្លូវដង្ហើម, រលាកក្រពះពោះវៀនស្រួចស្រាវ អ៊ុតស្វាយ, ជម្ងឺរើម, អេដស៍....។ល។
_ ជម្ងឺមហារីកគ្រាប់ឈាម : CLL, Other chronic lymphoproliferative syndrome.

👨‍⚕️ ការពន្យល់ ៖ 
_ Lymphocytes ជាប្រភេទគ្រាប់ឈាមសដែលឆ្លើតតបទៅនឹងការបង្កររោគដោយវីរុស និងភ្នាក់ងារផ្សេងៗទៀត។ 
_ យើងសង្កេតឃើញអ្នកជំងឺដែលមានចង្កោមរោគសញ្ញានៃការបង្កររោគដោយវីរុសមានគ្រុនក្តៅ និងមានរលាកនៅទីតាំងនៃការបង្កររោគ ស្របពេលនោះការរាប់ចំនួនគ្រាប់ឈាម (CBC) តែងបង្ហាញពីការកើនឡើងនៃកម្រិត lymphocytes ។ 
_ យន្តការនេះកើតឡើងពីការភ្ញោចនៃ Cytokines ដែលបញ្ចេញពីកោសិកានៃប្រព័ន្ធការពារដែលឆ្លើយតបដំបូងទៅនឹងមេរោគវីរុស។ 
_ ក្រៅពីវីរុស គេសង្កេតឃើញមានការបង្កររោគដោយបាក់តេរីមួយចំនួនតូច ជំរុញឲ្យមានការកើនឡើងនៃឡាំផូស៊ីតផងដែរដូចជាមេរោគរបេងជាដើម។ 
_ ក្នុងជំងឺមហារីកគ្រាប់ឈាមក៏មានការកើនឡើងនៃឡាំផូស៊ីតដែរ ហើយការធ្វើរោគវិនិច្ឆ័យ ផ្អែកលើកម្រិតខ្ពស់ហួសហេតុនៃគ្រាប់ឈាមណាមួយ ឬច្រើន និងការរាប់ចំនួនកោសិកាដើមនៅក្នុងខួរឆ្អឹងតាមរយៈ myelogramme ។

🎯 Monocytes 

👉 ការកើនឡើងនៃ Monocytes (> 1 000/mm3) 
មូលហេតុដែលត្រូវរុករក រួមមាន : 
_ ជម្ងឺរបេង
_ ជម្ងឺគ្រាប់ឈាម ដូចជា AML, Chronic monocytic myeloid leukemia 
_ ជម្ងឺសាក់កូអ៊ីដូស (Sarcoidosis)
_ រាល់មូលហេតុនៃប្រតិកម្មរលាក (inflammation)
_ ការសកម្មឡើងវិញនៃខួរឆ្អឹង 

👨‍⚕️ ការពន្យល់ ៖ 
_ ការកើនឡើងនៃ Monocytes អាចជាការឆ្លើយតបទៅនឹងប្រតិកម្មអាលែហ្ស៊ីដោយយើងត្រូវមើលអមជាមួយនឹងការកើនឡើងនៃ Eosinophils ។ 
_ ប្រសិនបើការពិនិត្យគ្លីនិកមិនបញ្ជាក់ពីការរលាកណាមួយនោះទេ ជំងឺខួរឆ្អឹងត្រូវបានគេសង្ស័យ នោះគឺជាជំងឺមហារីកគ្រាប់ឈាម ឧ. Myeloproliferative Syndrome ។ 

By Dr. Mong Heang 
Ref. : Guide practice des analyses medicale-2019



No comments

Theme images by Nikada. Powered by Blogger.