ជំងឺផ្កាស្បូន
_ ជំងឺផ្កាស្បូនដែលច្រើនកើតលើស្បែកពិសេសលើផ្ទៃមុខនៅតំបន់ក្រោមភ្នែក ត្របកភ្នែក លើថ្ងាស លើទ្រូង ជួនកាលកើតលើប្រដាប់ភេទក៏មានដែរ. វាមានដុំ ស តូចៗទំហំប្រហែល1 ទៅ 3 មីលីម៉ែតនិងមានពណ៏ដូចស្បែកធម្មតា រឺមានពណ៏លឿង កើតលើមនុស្សគ្រប់វយ័ ស្ត្រីច្រើនជាងបុរស.
+ មូលហេតុៈ
_ មិនទាន់មានមូលហេតុជាក់លាក់នៃជំងឺនេះឡើយតែអាចមកពី
_ ភាពខុសប្រក្រតីនៃសកម្មភាពក្រពេញញើស រឺក្រពេញទឹកនៅក្រោមស្បែក
_ ជំងឺទឹកនោមផ្អែម
_ ជំងឺ Down syndrome
_ កត្តាតំណពូជ
_ ចូលចិត្តអាហារប្រៃពេក
_ ប្រែប្រួល អរ័មូន
»» ជំងឺនេះកើតឡើងក្រោយពីស្បែកមានការរលាកតែមិនធ្ងន់ធ្ងរឡើងដំបៅទេគ្រាន់តែរលាកដោយសារអ្វីមួយដែលធ្វើអោយស្បែកឡើងក្រហមនិងលេចចេញនូវជំងឺនេះតែម្តង តួយ៉ាងដូចជាការរលាកដោយសារកំដៅថ្ងៃជាដើម.
+ រោគវិនិច្ឆយ័ៈ
_ ពិនិត្យមើលផ្ទាល់ភ្នែក លើលក្ខណៈដុំពក ដែលពណ៏ដូចស្បែក រឺពណ៏លឿងដែលមានទំហំតូចៗនៅតំបន់ជុំវិញភ្នែករឺត្របកភ្នែក.
_ យកស្បែកទៅវិភាគដើម្បីបញ្ជាក់បន្ថែម
+ ការព្យាបាល មានៈ
_ ការវះកាត់យកដុំតូចៗនោះចេញ
_ វិធីសាស្រ្ត cauterisation គឺដុតបំបាត់ដុំពក រឺ laser
_ Dermabrasion ខាត់ជម្រះុដំពកចេញតែម្ដង
{ ដោយ chey pisoth MD }
No comments