បញ្ហាកំណកខ្លាញ់ក្រោមស្បែក(Xanthoma)
១- អ្វីជាបញ្ហាកំណកខ្លាញ់ក្រោមស្បែក?
បញ្ហាកំណកខ្លាញ់ក្រោមស្បែក សំដៅលើការកកដុំខ្លាញ់នៅក្រោមស្បែក អាចកើតនៅគ្រប់កន្លែងលើរាងកាយ ជាពិសេសច្រើនជួបនៅតាមតំបន់ដូចជា៖
– សន្លាក់ឆ្អឹង ជង្គង់ និងកែងដៃជាដើម
– បាតជើង
– ដៃ
– គូទ។
២- បញ្ហានេះកើតឡើងញឹកញាប់ដែរទេ?
បញ្ហាកំណកខ្លាញ់ក្រោមស្បែក អាចកើតមានលើមនុស្សគ្រប់វ័យ។ យ៉ាងណា យើងអាចគ្រប់គ្រងតាមរយៈការកាត់បន្ថយកត្តាប្រឈមមួយចំនួន។ គប្បីពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ពត៌មានបន្ថែម។
បញ្ហាកំណកខ្លាញ់ក្រោមស្បែក អាចកើតមានបានគ្រប់ទំហំទាំងអស់ អាចមានពីប៉ុនសរសៃសក់ រហូតដល់ប៉ុនគ្រាប់ទំពាំងបាយជូរ។ ជាទូទៅ អាចប៉ោង ឬរាបស្មើក្រោមស្បែក ពេលខ្លះមានពណ៌លឿង ឬទឹកក្រូច។ ប៉ុន្តែបញ្ហាកំណកខ្លាញ់ក្រោមស្បែក មិនបណ្ដាលឲ្យមានការឈឺចាប់ទេប៉ុន្តែនោះទេ គ្រាន់អាចរឹង និងរមាស់។ ដុំខ្លាញ់កកនោះ អាចកើតឡើងជាដុំៗនៅតំបន់តែមួយ ឬឆ្ងាយដាច់ពីគ្នា។
៤- ពេលណាត្រូវទៅជួបពេទ្យ?
មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចមានសញ្ញាទាំងអស់ខាងលើទេ ដូចនេះ បើប្រទះឃើញរោគសញ្ញាមិនប្រក្រតីណាមួយ ប្រញាប់ទៅជួបគ្រូពេទ្យ។
មូលហេតុ អាចបណ្ដាលមកពីខ្លាញ់ក្នុងសរសៃឈាមច្រើនពេក ហើយក៏អាចមកពីជំងឺផ្សេងៗទៀតដូចជា៖
– ជំងឺលើសជាតិខ្លាញ់ ឬឡើងជាតិកូលេស្តេរ៉ូលក្នុងឈាមខ្ពស់
– ជំងឺទឹកនោមផ្អែម និងជំងឺដទៃទៀត បណ្ដាលឲ្យមានជាតិស្ករខ្ពស់ក្នុងឈាម
– អសមត្ថភាពក្រពេញទីរ៉ូអ៊ីតក្នុងការបញ្ចេញអ័រម៉ូន
– ក្រិនថ្លើមដោយសារស្ទះថង់ទឹកប្រមាត់
– ជំងឺចាល់ទឹកប្រមាត់
– ជំងឺតម្រងនោម ធ្វើឲ្យខូចក្រលៀន
– ជំងឺគ្រាប់ឈាមផ្សេងទៀត ដូចជា ជំងឺមេតាបូលិក ដែលជាវិបត្តិសេនេទិក (ហ្សែន) បង្កឲ្យរាងកាយអសមត្ថភាពក្នុងការបំប្លែងសារធាតុមួយចំនួនដើម្បីរក្សាលំនឹងមុខងាររាងកាយ ដូចជា ការរំលាយអាហារ និងខ្លាញ់ជាដើម។
– ជំងឺមហារីក
– ផលប៉ះពាល់ពីថ្នាំមួយចំនួន ដូចជា ថ្នាំ Tamoxifen Prednisolone និង Cyclosporine។
កំណកខ្លាញ់ក្រោមស្បែក មិនមែនជាស្ថានភាពសុខភាពធ្ងន់ធ្ងរនោះទេ តែមូលហេតុបណ្ដាលឲ្យមានបញ្ហានេះ ទើបជារឿងគួរឲ្យខ្លាច ហើយក៏មានកំណកខ្លាញ់ក្រោមស្បែកមួយប្រភេទ កើតលើត្របកភ្នែកផងដែរ។
កត្តាប្រឈមនាំឲ្យកើតមានបញ្ហានេះ គឺបើយើងមានជំងឺដូចបានរៀបរាប់ខាងលើ។ យើងអាចនឹងងាយប្រឈមកើតកំណកខ្លាញ់ក្រោមស្បែក បើមានជាតិខ្លាញ់ និងកូលេស្តេរ៉ូលខ្ពស់ក្នុងឈាម ។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យឯកទេសស្បែក អាចពិនិត្យបញ្ហានេះបាន គឺគ្រាន់តែមើលស្បែកយើងតែប៉ុណ្ណោះ។ ករណីច្រឹបយកស្បែកទៅពិនិត្យ គឺអាចសន្មតថា កំណកនោះ ពិតជាខ្លាញ់ពិតមែន ឬយ៉ាងណា។ ក្នុងដំណើរការនេះ គ្រូពេទ្យនឹងធ្វើការច្រៀកស្បែក ច្រឹបយកជាលិកាសាច់កំណកទៅពិនិត្យនៅមន្ទីរពិសោធន៍ ហើយគ្រូពេទ្យនឹងផ្ដល់ចម្លើយវិញ ក្រោយពេលវិភាគរួច។ ពេទ្យ ក៏អាចស្នើយើងឲ្យធ្វើតេស្តឈាម ដើម្បីរកមើលជាតិខ្លាញ់ មុខងារថ្លើម ដើម្បីប្រាកដថា យើងគ្មានជំងឺទឹកនោមផ្អែម។
៨- គួរព្យាបាលដោយវិធីណា?
ត្រូវធ្វើយ៉ាងណា ព្យាបាលមូលហេតុបង្កឲ្យមានកំណកខ្លាញ់ក្រោមស្បែកឲ្យបាន ដែលជាវិធីល្អបំផុត ព្រោះអាចបន្ថយការកកើតកំណកបែបនេះ។ ជំងឺទឹកនោមផ្អែម និងជាតិកូលេស្តេរ៉ូល អាចគ្រប់គ្រងបានល្អ បណ្ដាលឲ្យកើតជំងឺកំណកខ្លាញ់ក្រោមស្បែកតិចបំផុត។
មានវិធីព្យាបាលផ្សេងទៀត ដូចជា វះកាត់ ការបាញ់កាំរស្មី ព្យាបាលគីមី និងអាស៊ីតជាដើម។ កំណកខ្លាញ់ក្រោមស្បែក អាចលាប់ឡើងវិញ ព្រោះថាការព្យាបាលខាងលើ មិនមែនជាការព្យាបាលឲ្យជាសះស្បើយឡើយ។ គ្រូពេទ្យអាចកំណត់ថា វិធីព្យាបាលណាមួយសមស្របសម្រាប់យើង។
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– បើលើសជាតិខ្លាញ់ និងមានទឹកនោមផ្អែម ត្រូវធ្វើតាមការណែនាំរបស់គ្រូពេទ្យជាចាំបាច់។ ត្រូវធ្វើការណាត់ជួបពិនិត្យជំងឺជាប្រចាំ និងប្រាប់ពីថ្នាំយើងកំពុងប្រើ។
– ដើម្បីគ្រប់គ្រងជាតិខ្លាញ់ និងកូលេស្តេរ៉ូលក្នុងឈាម គួរបរិភោគអាហារសុខភាព ហាត់ប្រាណឲ្យបានទៀតទាត់ និងលេបថ្នាំតាមការណែនាំរបស់គ្រូពេទ្យ។ ធ្វើតេស្តឈាមជាប្រចាំ ដើម្បីគ្រប់សារធាតុទាំងនេះកុំឲ្យវាឡើងខ្លាំងពេក។
បញ្ហាកំណកខ្លាញ់ក្រោមស្បែក សំដៅលើការកកដុំខ្លាញ់នៅក្រោមស្បែក អាចកើតនៅគ្រប់កន្លែងលើរាងកាយ ជាពិសេសច្រើនជួបនៅតាមតំបន់ដូចជា៖
– សន្លាក់ឆ្អឹង ជង្គង់ និងកែងដៃជាដើម
– បាតជើង
– ដៃ
– គូទ។
២- បញ្ហានេះកើតឡើងញឹកញាប់ដែរទេ?
បញ្ហាកំណកខ្លាញ់ក្រោមស្បែក អាចកើតមានលើមនុស្សគ្រប់វ័យ។ យ៉ាងណា យើងអាចគ្រប់គ្រងតាមរយៈការកាត់បន្ថយកត្តាប្រឈមមួយចំនួន។ គប្បីពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ពត៌មានបន្ថែម។
រោគសញ្ញា
៣- រោគសញ្ញាកំណកខ្លាញ់ក្រោមស្បែកមានអ្វីខ្លះ?បញ្ហាកំណកខ្លាញ់ក្រោមស្បែក អាចកើតមានបានគ្រប់ទំហំទាំងអស់ អាចមានពីប៉ុនសរសៃសក់ រហូតដល់ប៉ុនគ្រាប់ទំពាំងបាយជូរ។ ជាទូទៅ អាចប៉ោង ឬរាបស្មើក្រោមស្បែក ពេលខ្លះមានពណ៌លឿង ឬទឹកក្រូច។ ប៉ុន្តែបញ្ហាកំណកខ្លាញ់ក្រោមស្បែក មិនបណ្ដាលឲ្យមានការឈឺចាប់ទេប៉ុន្តែនោះទេ គ្រាន់អាចរឹង និងរមាស់។ ដុំខ្លាញ់កកនោះ អាចកើតឡើងជាដុំៗនៅតំបន់តែមួយ ឬឆ្ងាយដាច់ពីគ្នា។
៤- ពេលណាត្រូវទៅជួបពេទ្យ?
មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចមានសញ្ញាទាំងអស់ខាងលើទេ ដូចនេះ បើប្រទះឃើញរោគសញ្ញាមិនប្រក្រតីណាមួយ ប្រញាប់ទៅជួបគ្រូពេទ្យ។
មូលហេតុបង្ក
៥- មូលហេតុឲ្យមាបញ្ហាកំណកខ្លាញ់ក្រោមស្បែកមានអ្វីខ្លះ?មូលហេតុ អាចបណ្ដាលមកពីខ្លាញ់ក្នុងសរសៃឈាមច្រើនពេក ហើយក៏អាចមកពីជំងឺផ្សេងៗទៀតដូចជា៖
– ជំងឺលើសជាតិខ្លាញ់ ឬឡើងជាតិកូលេស្តេរ៉ូលក្នុងឈាមខ្ពស់
– ជំងឺទឹកនោមផ្អែម និងជំងឺដទៃទៀត បណ្ដាលឲ្យមានជាតិស្ករខ្ពស់ក្នុងឈាម
– អសមត្ថភាពក្រពេញទីរ៉ូអ៊ីតក្នុងការបញ្ចេញអ័រម៉ូន
– ក្រិនថ្លើមដោយសារស្ទះថង់ទឹកប្រមាត់
– ជំងឺចាល់ទឹកប្រមាត់
– ជំងឺតម្រងនោម ធ្វើឲ្យខូចក្រលៀន
– ជំងឺគ្រាប់ឈាមផ្សេងទៀត ដូចជា ជំងឺមេតាបូលិក ដែលជាវិបត្តិសេនេទិក (ហ្សែន) បង្កឲ្យរាងកាយអសមត្ថភាពក្នុងការបំប្លែងសារធាតុមួយចំនួនដើម្បីរក្សាលំនឹងមុខងាររាងកាយ ដូចជា ការរំលាយអាហារ និងខ្លាញ់ជាដើម។
– ជំងឺមហារីក
– ផលប៉ះពាល់ពីថ្នាំមួយចំនួន ដូចជា ថ្នាំ Tamoxifen Prednisolone និង Cyclosporine។
កំណកខ្លាញ់ក្រោមស្បែក មិនមែនជាស្ថានភាពសុខភាពធ្ងន់ធ្ងរនោះទេ តែមូលហេតុបណ្ដាលឲ្យមានបញ្ហានេះ ទើបជារឿងគួរឲ្យខ្លាច ហើយក៏មានកំណកខ្លាញ់ក្រោមស្បែកមួយប្រភេទ កើតលើត្របកភ្នែកផងដែរ។
កត្តាប្រឈម
៦- កត្តាប្រឈមមានអ្វីខ្លះ?កត្តាប្រឈមនាំឲ្យកើតមានបញ្ហានេះ គឺបើយើងមានជំងឺដូចបានរៀបរាប់ខាងលើ។ យើងអាចនឹងងាយប្រឈមកើតកំណកខ្លាញ់ក្រោមស្បែក បើមានជាតិខ្លាញ់ និងកូលេស្តេរ៉ូលខ្ពស់ក្នុងឈាម ។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យឯកទេសស្បែក អាចពិនិត្យបញ្ហានេះបាន គឺគ្រាន់តែមើលស្បែកយើងតែប៉ុណ្ណោះ។ ករណីច្រឹបយកស្បែកទៅពិនិត្យ គឺអាចសន្មតថា កំណកនោះ ពិតជាខ្លាញ់ពិតមែន ឬយ៉ាងណា។ ក្នុងដំណើរការនេះ គ្រូពេទ្យនឹងធ្វើការច្រៀកស្បែក ច្រឹបយកជាលិកាសាច់កំណកទៅពិនិត្យនៅមន្ទីរពិសោធន៍ ហើយគ្រូពេទ្យនឹងផ្ដល់ចម្លើយវិញ ក្រោយពេលវិភាគរួច។ ពេទ្យ ក៏អាចស្នើយើងឲ្យធ្វើតេស្តឈាម ដើម្បីរកមើលជាតិខ្លាញ់ មុខងារថ្លើម ដើម្បីប្រាកដថា យើងគ្មានជំងឺទឹកនោមផ្អែម។
៨- គួរព្យាបាលដោយវិធីណា?
ត្រូវធ្វើយ៉ាងណា ព្យាបាលមូលហេតុបង្កឲ្យមានកំណកខ្លាញ់ក្រោមស្បែកឲ្យបាន ដែលជាវិធីល្អបំផុត ព្រោះអាចបន្ថយការកកើតកំណកបែបនេះ។ ជំងឺទឹកនោមផ្អែម និងជាតិកូលេស្តេរ៉ូល អាចគ្រប់គ្រងបានល្អ បណ្ដាលឲ្យកើតជំងឺកំណកខ្លាញ់ក្រោមស្បែកតិចបំផុត។
មានវិធីព្យាបាលផ្សេងទៀត ដូចជា វះកាត់ ការបាញ់កាំរស្មី ព្យាបាលគីមី និងអាស៊ីតជាដើម។ កំណកខ្លាញ់ក្រោមស្បែក អាចលាប់ឡើងវិញ ព្រោះថាការព្យាបាលខាងលើ មិនមែនជាការព្យាបាលឲ្យជាសះស្បើយឡើយ។ គ្រូពេទ្យអាចកំណត់ថា វិធីព្យាបាលណាមួយសមស្របសម្រាប់យើង។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

No comments