ជំងឺមហារីកស្បូន(Uterine Cancer)
១- អ្វីជាជំងឺមហារីកស្បូន?
ជំងឺមហារីកស្បូន ជាប្រភេទជំងឺមហារីកកើតនៅក្នុងស្បូន ដូចជា ស្រទាប់ក្នុងរបស់ស្បូន មាត់ស្បូន ឬតួស្បូន។ ស្បូន មានទីតាំងស្ថិតនៅចន្លោះប្លោកនោម និងរន្ធគូទ មាត់ស្បូនភ្ជាប់ទៅនឹងទ្វារមាស ឯស្បូនភ្ជាប់ជាមួយដៃស្បូន។ មហារីកអាចកើតចេញពីស្រទាប់ជាលិកានៃស្បូន ប៉ុន្តែកម្រមានដុំសាច់ប្រភេទនេះណាស់។
២- កើតឡើងញឹកញាប់ឬទេ?
បច្ចុប្បន្ននេះចំនួនអ្នកកើតជំងឺមហារីកមាត់ស្បូន មានការកើនឡើងជាលំដាប់ ភាគច្រើនកើតលើស្ត្រីអស់រដូវ។ មួយវិញទៀត អ្នកវិទ្យាសាស្ត្រ រកឃើញថា ស្រីៗធាត់ពេកក៏មានហានិភ័យខ្ពស់ប្រឈមជំងឺមហារីកនេះដែរ។
មហារីកប្រភេទនេះ អាចមានរោគសញ្ញាមួយចំនួន បណ្តាលមកពីជំងឺផ្សេងៗ។ ហើយក្នុងករណីសង្ស័យ គ្នាយើងគួរតែទៅជួបគ្រូពេទ្យដើម្បីប្រឹក្សា និងពិនិត្យឲ្យបានច្បាស់ ខណៈរោគសញ្ញាដំបូងមានដូចជា៖
– មានហូរឈាមនៅពេលរួមភេទ ឬក្រោយអស់រដូវ
– ឈឺពោះញឹកញាប់
– មានធ្លាក់ស ឬមានឈាមចេញតាមទ្វារមាស
– ស្បូនធំជាងមុន (អាចដឹងដោយអារម្មណ៍)
នៅមានរោគសញ្ញាមួយចំនួនទៀត កើតមានឡើងក្រោយមហារីករីករាលដាលទៅដល់សរីរាង្គដទៃទៀត ដូចជា ឈឺក្រពះ ឈឺទ្រូង ការស្រក់ទម្ងន់។ អាចនឹងមានរោគសញ្ញាមួយចំនួនមិនបានរៀបរាប់ខាងលើ។ ប្រសិនបើស្រីៗគ្នាយើងមានចម្ងល់សូមពិគ្រោះជាមួយគ្រូពេទ្យ។
៤- ពេលណាគួរទៅជួបពេទ្យ?
យើងគួរទៅជួបគ្រូពេទ្យបើសិនប្រទះបញ្ហាដូចខាងក្រោម៖
– ធ្លាក់ស មានភាពមិនប្រក្រតី ឬមានក្លិន និងពណ៌
– ត្រូវការជំនួយផ្នែកអារម្មណ៍
– មានផលប៉ះពាល់ក្រោយព្យាបាល ដូចជា សញ្ញាឆ្លងមេរោគ (ក្តៅខ្លួន ឈឺសាច់ដុំ ឈឺក្បាល) ឬរោគសញ្ញាមួយចំនួនទៀតមិនអាចពន្យល់បាន។
បើសិនយើងប្រទះឃើញរោគសញ្ញាដូចខាងលើ ឬរោគសញ្ញាណាមួយគួរឲ្យសង្ស័យ ត្រូវពិភាក្សាជាមួយគ្រូពេទ្យជំនាញ ព្រោះរាងកាយមនុស្សម្នាក់ៗមានភាពខុសគ្នា រោគសញ្ញាក៏ខុសគ្នាដែរ។
អ្នកវិទ្យាសាស្ដ្រនៅមិនទាន់អាចកំណត់មូលហេតុជាក់លាក់បង្កជំងឺនេះនៅឡើយ ប៉ុន្តែគ្រាន់តែដឹងថា ដោយសារករណីផ្លាស់ប្តូរទម្រង់នៅក្នុងកោសិកាស្រទាប់ខាងក្នុងរបស់ស្បូន។ មុយតាស៉្យុងហ្សែន បានប្រែពីកោសិកាធម្មតា ទៅជាកោសិកាមិនប្រក្រតី។ ជាធម្មតា កោសិកាមានសុខភាពល្អ នឹងលូតលាស់ កើនឡើងនៅក្រោមល្បឿនប្រាកដប្រជាមួយ ហើយងាប់ទៅវិញនៅពេលវេលាជាក់លាក់ ប៉ុន្តែកោសិកាមិនប្រក្រតី រីកធំធាត់ច្រើនហួសពីការគ្រប់គ្រង នឹងមិនងាប់ទៅវិញក្នុងពេលជាក់លាក់ណាមួយទេ។ ការប្រមូលផ្តុំកោសិកាច្រើនបែបនេះបង្កទៅជាដុំមហារីក។ កោសិកាមហារីក នឹងបំផ្លាញជាលិកានៅក្បែរវា បន្តរីករាលដាលទៅផ្នែកផ្សេងៗទៀតនៃរាងកាយ។
មានកត្តាប្រឈមជាច្រើនអាចបង្កទៅជាជំងឺមហារីកប្រភេទនេះ មានដូចជា៖
– មនុស្សចាស់
– ជំងឺតំណពូជ
– មិនធ្លាប់មានគភ៌
– ព្យាបាលដោយអ័រម៉ូន (tamoxifen) លើជំងឺមហារីកសុដន់។
– ធាត់ខ្លាំង៖ ទំហំរាងកាយរីកលូតលាស់ហួសប្រមាណ នាំឲ្យផ្លាស់ប្តូរតុល្យភាព អ័រម៉ូនរាងកាយ
– មករដូវដំបូងមុនពេលអាយុ ១២ ឆ្នាំ ឬការក្រអស់រដូវ អាចបង្កើនហានិភ័យ បណ្តាលមកពីផលប៉ះពាល់លើអ័រម៉ូនអឺសស្ត្រូសែន។
– ការផ្លាស់ប្តូរលំនឹងអ័រម៉ូនស្ត្រី៖ អូវែ បង្កើតអ័រម៉ូនសំខាន់ៗពីរ មាន អឺស្ត្រូហ្សែន និងប្រូសេស្តេរ៉ូន។ ករណីប្រែប្រួលអ័រម៉ូនទាំងនេះ ធ្វើឲ្យមានការផ្លាស់ប្តូរស្រទាប់កោសិកាខាងក្នុងស្បូន (Endothelium)។ ជំងឺមហារីកស្រទាប់ក្នុងស្បូន (Endometrial cancer) កើតឡើងដោយសារកំណើនអ័រម៉ូនអឺស្ត្រូហ្សែន គ្មានកំណើនអ័រម៉ូនប្រូសេស្តេរ៉ូន។ ស្រីៗក្រោយអស់រដូវ ផឹកភេសជ្ជៈ មានផ្ទុកអ័រម៉ូនអឺស្ត្រូហ្សែន តែគ្មានអ័រម៉ូនប្រូសេស្តេរ៉ូន បង្កើនហានិភ័យនៃជំងឺមហារីកស្បូន។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
វេជ្ជបណ្ឌិត នឹងធ្វើរោគវិនិច្ឆ័យផ្អែកលើប្រវត្តិជំងឺរបស់យើង ពិនិត្យរាងកាយ និងការច្រឹបសាច់ស្រទាប់ក្នុងស្បូនយកទៅពិសោធ ដើម្បីដឹងច្បាស់ថាជាជំងឺមហារីក ឬយ៉ាងណា។ គ្រូពេទ្យអាចសួរនាំយើងពីរោគសញ្ញាលេចឡើងមួយចំនួនដើម្បីកំណត់ពីការលូតលាស់ដុំសាច់។
ជំងឺមហារីកមាត់ស្បូនអាចរាលដាលដល់ប្លោកនោម រន្ធគូទ និងសរីរាង្គដទៃទៀត។ គ្រូពេទ្យនឹងធ្វើតេស្តផ្សេងៗ តាមដំណាក់កាលមហារីក ហើយតេស្តទាំងនោះ រួមមាន Pap test ស្កេន CT MRI Utralsound និងកោសកោសិកាពីស្បូន (uterine curettage) ទៅពិនិត្យជាដើម។
៨- ព្យាបាលដោយវិធីណា?
ការព្យាបាលអាស្រ័យលើដំណាក់កាលមហារីក អាចដឹងបានតាមរយៈដុំសាច់ក្នុងស្បូន ឬអូវែ និងអូវុល ដែលគ្រូពេទ្យយកទៅពិសោធ។ បើមហារីកពិតជារាលដាលមែន ក៏មិនរាលដាលទៅកន្លែងឆ្ងាយពីស្បូនដែរ គ្រូពេទ្យអាចកាត់យកជាលិកា ឬកូនកណ្តុរនៅជិតកន្លែងសង្ស័យ ដើម្បីចៀសវាងមហារីករាលដាលបន្ថែមទៀត។
បន្ទាប់ពីនេះ ការព្យាបាល ដោយវិទ្យុសកម្ម អ័រម៉ូន ថ្នាំក័រទីសូន cortisone និងការព្យាបាលគីមីច្បាស់ជាត្រូវធ្វើឡើងដោយគ្រូពេទ្យឯកទេសជំងឺមហារីក ដើម្បីកាត់បន្ថយ ទប់ស្កាត់ជំងឺមហារីកនៅសេសសល់។
ការព្យាបាលមហារីក ទោះដោយប្រើថ្នាំ ឬព្យាបាលដោយគីមី សុទ្ធតែប៉ះពាល់សរីរាង្គក្នុងខ្លួនយើង ហេតុនេះជាទូទៅគ្រូពេទ្យ នឹងណែនាំយើងទៅផ្នែកជំនួយអារម្មណ៍អំឡុងពេលកំពុងព្យាបាល។
ដោយសារតែវិធីព្យាបាលមហារីកមានផលប៉ះពាល់ ដូចជា អស់កម្លាំង ធ្វើឲ្យរូបរាង ប្រែប្រួល និងប៉ះទង្គិតផ្លូវចិត្ត យើងគួរចាំ អំឡុងពេលព្យាបាល យើងនៅតែអាចរស់នៅធម្មតា និងសកម្មបន្តិច គួរតែចែករំលែកបទពិសោធយើងជួបប្រទះ ជាមួយសាច់ញាតិ មិត្តភក្តិ ព្រោះពួកគេសំខាន់ណាស់ ពិសេសអាចលើកទឹកចិត្តយើងក្នុងដំណាក់កាលកំពុងព្យាបាល។
ជំងឺមហារីកមាត់ស្បូនអាចជាសះស្បើយប្រសិនស្ថិតក្នុងករណីដូចខាងក្រោម៖
– ក្រោយវះកាត់ស្រីៗអស់រដូវ មិនអាចមានរដូវម្តងទៀតនោះដែរ។
– អាចមានរោគសញ្ញាក្តៅ ក្រហាយ បើពេទ្យធ្វើការវះកាត់អូវែ។
– មានគ្រូពេទ្យវះកាត់ និងអ្នកឯកទេសមហារីក មានបទពិសោធន៍ក្នុងការព្យាបាល។
– ត្រឡប់ទៅរស់នៅ និងបន្តសកម្មភាពធម្មតា រាប់ទាំងសកម្មភាពផ្លូវភេទ ក្រោយពីការវះកាត់ ៤-៨ សប្តាហ៍។
– ទៅជួបគ្រូពេទ្យតាមពេលកំណត់ ទាំងអំឡុងពេលព្យាបាល និងក្រោយព្យាបាល ដើម្បីពិនិត្យមើលផលប៉ះពាល់ និងករណីកើតឡើងវិញរបស់មហារីក។
ជំងឺមហារីកស្បូន ជាប្រភេទជំងឺមហារីកកើតនៅក្នុងស្បូន ដូចជា ស្រទាប់ក្នុងរបស់ស្បូន មាត់ស្បូន ឬតួស្បូន។ ស្បូន មានទីតាំងស្ថិតនៅចន្លោះប្លោកនោម និងរន្ធគូទ មាត់ស្បូនភ្ជាប់ទៅនឹងទ្វារមាស ឯស្បូនភ្ជាប់ជាមួយដៃស្បូន។ មហារីកអាចកើតចេញពីស្រទាប់ជាលិកានៃស្បូន ប៉ុន្តែកម្រមានដុំសាច់ប្រភេទនេះណាស់។
២- កើតឡើងញឹកញាប់ឬទេ?
បច្ចុប្បន្ននេះចំនួនអ្នកកើតជំងឺមហារីកមាត់ស្បូន មានការកើនឡើងជាលំដាប់ ភាគច្រើនកើតលើស្ត្រីអស់រដូវ។ មួយវិញទៀត អ្នកវិទ្យាសាស្ត្រ រកឃើញថា ស្រីៗធាត់ពេកក៏មានហានិភ័យខ្ពស់ប្រឈមជំងឺមហារីកនេះដែរ។
រោគសញ្ញា
៣- រោគសញ្ញាមានអ្វីខ្លះ?មហារីកប្រភេទនេះ អាចមានរោគសញ្ញាមួយចំនួន បណ្តាលមកពីជំងឺផ្សេងៗ។ ហើយក្នុងករណីសង្ស័យ គ្នាយើងគួរតែទៅជួបគ្រូពេទ្យដើម្បីប្រឹក្សា និងពិនិត្យឲ្យបានច្បាស់ ខណៈរោគសញ្ញាដំបូងមានដូចជា៖
– មានហូរឈាមនៅពេលរួមភេទ ឬក្រោយអស់រដូវ
– ឈឺពោះញឹកញាប់
– មានធ្លាក់ស ឬមានឈាមចេញតាមទ្វារមាស
– ស្បូនធំជាងមុន (អាចដឹងដោយអារម្មណ៍)
នៅមានរោគសញ្ញាមួយចំនួនទៀត កើតមានឡើងក្រោយមហារីករីករាលដាលទៅដល់សរីរាង្គដទៃទៀត ដូចជា ឈឺក្រពះ ឈឺទ្រូង ការស្រក់ទម្ងន់។ អាចនឹងមានរោគសញ្ញាមួយចំនួនមិនបានរៀបរាប់ខាងលើ។ ប្រសិនបើស្រីៗគ្នាយើងមានចម្ងល់សូមពិគ្រោះជាមួយគ្រូពេទ្យ។
៤- ពេលណាគួរទៅជួបពេទ្យ?
យើងគួរទៅជួបគ្រូពេទ្យបើសិនប្រទះបញ្ហាដូចខាងក្រោម៖
– ធ្លាក់ស មានភាពមិនប្រក្រតី ឬមានក្លិន និងពណ៌
– ត្រូវការជំនួយផ្នែកអារម្មណ៍
– មានផលប៉ះពាល់ក្រោយព្យាបាល ដូចជា សញ្ញាឆ្លងមេរោគ (ក្តៅខ្លួន ឈឺសាច់ដុំ ឈឺក្បាល) ឬរោគសញ្ញាមួយចំនួនទៀតមិនអាចពន្យល់បាន។
បើសិនយើងប្រទះឃើញរោគសញ្ញាដូចខាងលើ ឬរោគសញ្ញាណាមួយគួរឲ្យសង្ស័យ ត្រូវពិភាក្សាជាមួយគ្រូពេទ្យជំនាញ ព្រោះរាងកាយមនុស្សម្នាក់ៗមានភាពខុសគ្នា រោគសញ្ញាក៏ខុសគ្នាដែរ។
មូលហេតុបង្ក
៥- មូលហេតុបង្កមានអ្វីខ្លះ?អ្នកវិទ្យាសាស្ដ្រនៅមិនទាន់អាចកំណត់មូលហេតុជាក់លាក់បង្កជំងឺនេះនៅឡើយ ប៉ុន្តែគ្រាន់តែដឹងថា ដោយសារករណីផ្លាស់ប្តូរទម្រង់នៅក្នុងកោសិកាស្រទាប់ខាងក្នុងរបស់ស្បូន។ មុយតាស៉្យុងហ្សែន បានប្រែពីកោសិកាធម្មតា ទៅជាកោសិកាមិនប្រក្រតី។ ជាធម្មតា កោសិកាមានសុខភាពល្អ នឹងលូតលាស់ កើនឡើងនៅក្រោមល្បឿនប្រាកដប្រជាមួយ ហើយងាប់ទៅវិញនៅពេលវេលាជាក់លាក់ ប៉ុន្តែកោសិកាមិនប្រក្រតី រីកធំធាត់ច្រើនហួសពីការគ្រប់គ្រង នឹងមិនងាប់ទៅវិញក្នុងពេលជាក់លាក់ណាមួយទេ។ ការប្រមូលផ្តុំកោសិកាច្រើនបែបនេះបង្កទៅជាដុំមហារីក។ កោសិកាមហារីក នឹងបំផ្លាញជាលិកានៅក្បែរវា បន្តរីករាលដាលទៅផ្នែកផ្សេងៗទៀតនៃរាងកាយ។
កត្តាប្រឈម
៦- កត្តាប្រឈមមានអ្វីខ្លះ?មានកត្តាប្រឈមជាច្រើនអាចបង្កទៅជាជំងឺមហារីកប្រភេទនេះ មានដូចជា៖
– មនុស្សចាស់
– ជំងឺតំណពូជ
– មិនធ្លាប់មានគភ៌
– ព្យាបាលដោយអ័រម៉ូន (tamoxifen) លើជំងឺមហារីកសុដន់។
– ធាត់ខ្លាំង៖ ទំហំរាងកាយរីកលូតលាស់ហួសប្រមាណ នាំឲ្យផ្លាស់ប្តូរតុល្យភាព អ័រម៉ូនរាងកាយ
– មករដូវដំបូងមុនពេលអាយុ ១២ ឆ្នាំ ឬការក្រអស់រដូវ អាចបង្កើនហានិភ័យ បណ្តាលមកពីផលប៉ះពាល់លើអ័រម៉ូនអឺសស្ត្រូសែន។
– ការផ្លាស់ប្តូរលំនឹងអ័រម៉ូនស្ត្រី៖ អូវែ បង្កើតអ័រម៉ូនសំខាន់ៗពីរ មាន អឺស្ត្រូហ្សែន និងប្រូសេស្តេរ៉ូន។ ករណីប្រែប្រួលអ័រម៉ូនទាំងនេះ ធ្វើឲ្យមានការផ្លាស់ប្តូរស្រទាប់កោសិកាខាងក្នុងស្បូន (Endothelium)។ ជំងឺមហារីកស្រទាប់ក្នុងស្បូន (Endometrial cancer) កើតឡើងដោយសារកំណើនអ័រម៉ូនអឺស្ត្រូហ្សែន គ្មានកំណើនអ័រម៉ូនប្រូសេស្តេរ៉ូន។ ស្រីៗក្រោយអស់រដូវ ផឹកភេសជ្ជៈ មានផ្ទុកអ័រម៉ូនអឺស្ត្រូហ្សែន តែគ្មានអ័រម៉ូនប្រូសេស្តេរ៉ូន បង្កើនហានិភ័យនៃជំងឺមហារីកស្បូន។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
វេជ្ជបណ្ឌិត នឹងធ្វើរោគវិនិច្ឆ័យផ្អែកលើប្រវត្តិជំងឺរបស់យើង ពិនិត្យរាងកាយ និងការច្រឹបសាច់ស្រទាប់ក្នុងស្បូនយកទៅពិសោធ ដើម្បីដឹងច្បាស់ថាជាជំងឺមហារីក ឬយ៉ាងណា។ គ្រូពេទ្យអាចសួរនាំយើងពីរោគសញ្ញាលេចឡើងមួយចំនួនដើម្បីកំណត់ពីការលូតលាស់ដុំសាច់។
ជំងឺមហារីកមាត់ស្បូនអាចរាលដាលដល់ប្លោកនោម រន្ធគូទ និងសរីរាង្គដទៃទៀត។ គ្រូពេទ្យនឹងធ្វើតេស្តផ្សេងៗ តាមដំណាក់កាលមហារីក ហើយតេស្តទាំងនោះ រួមមាន Pap test ស្កេន CT MRI Utralsound និងកោសកោសិកាពីស្បូន (uterine curettage) ទៅពិនិត្យជាដើម។
៨- ព្យាបាលដោយវិធីណា?
ការព្យាបាលអាស្រ័យលើដំណាក់កាលមហារីក អាចដឹងបានតាមរយៈដុំសាច់ក្នុងស្បូន ឬអូវែ និងអូវុល ដែលគ្រូពេទ្យយកទៅពិសោធ។ បើមហារីកពិតជារាលដាលមែន ក៏មិនរាលដាលទៅកន្លែងឆ្ងាយពីស្បូនដែរ គ្រូពេទ្យអាចកាត់យកជាលិកា ឬកូនកណ្តុរនៅជិតកន្លែងសង្ស័យ ដើម្បីចៀសវាងមហារីករាលដាលបន្ថែមទៀត។
បន្ទាប់ពីនេះ ការព្យាបាល ដោយវិទ្យុសកម្ម អ័រម៉ូន ថ្នាំក័រទីសូន cortisone និងការព្យាបាលគីមីច្បាស់ជាត្រូវធ្វើឡើងដោយគ្រូពេទ្យឯកទេសជំងឺមហារីក ដើម្បីកាត់បន្ថយ ទប់ស្កាត់ជំងឺមហារីកនៅសេសសល់។
ការព្យាបាលមហារីក ទោះដោយប្រើថ្នាំ ឬព្យាបាលដោយគីមី សុទ្ធតែប៉ះពាល់សរីរាង្គក្នុងខ្លួនយើង ហេតុនេះជាទូទៅគ្រូពេទ្យ នឹងណែនាំយើងទៅផ្នែកជំនួយអារម្មណ៍អំឡុងពេលកំពុងព្យាបាល។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅដោយសារតែវិធីព្យាបាលមហារីកមានផលប៉ះពាល់ ដូចជា អស់កម្លាំង ធ្វើឲ្យរូបរាង ប្រែប្រួល និងប៉ះទង្គិតផ្លូវចិត្ត យើងគួរចាំ អំឡុងពេលព្យាបាល យើងនៅតែអាចរស់នៅធម្មតា និងសកម្មបន្តិច គួរតែចែករំលែកបទពិសោធយើងជួបប្រទះ ជាមួយសាច់ញាតិ មិត្តភក្តិ ព្រោះពួកគេសំខាន់ណាស់ ពិសេសអាចលើកទឹកចិត្តយើងក្នុងដំណាក់កាលកំពុងព្យាបាល។

No comments