Topical Hydrocortisone (ឱសថលាប Topical Hydrocortisone)
១- ថ្នាំ Topical Hydrocortisone ព្យាបាលជំងឺអ្វីខ្លះ?
ថ្នាំ Topical Hydrocortisone ជាកតទីកូរអ៊ីត ដែលអ័រម៉ូនម្យ៉ាងបង្កើតដោយប្រទាប់អាដ្រេណាលកតតិក្ស របស់ក្រពេញលើតម្រង់នោម។ ជាទូទៅ គេប្រើសម្រាប់ប្រឆាំងការរលាក ទាក់ទងនឹងជំងឺស្បែកជាច្រើនដូចជា៖
– ប្រតិកម្មដោយសារសត្វល្អិតខាំ
– ជំងឺ Prurigo nodularis (ដុំពក និងរមាស់លើស្បែក)
– ជំងឺស្បែកទាក់ទងប្រព័ន្ធប្រសាទ
– រលាកត្រចៀកផ្នែកខាងក្រៅ
– ជំងឺរបកស្បែក (Intertrigo)
– រមាស់បណ្ដាលមកពីកន្ទបទឹកនោម
– ជំងឺត្រអក-អាតូពិច (Atopic បញ្ហាស្បែកក្រហមរមាស់នៅគន្លាក់ជើង) ត្រអកលើកូនក្មេង (Discoid) ឬ ជំងឺ Stasis (បញ្ហាស្បែកបណ្ដាលមកពីចលនាឈាមក្នុងសរសៃវ៉ែន ពិសេសនៅកំភួនជើង)។
– ជំងឺរលាកស្បែក ប្រតិកម្មរលាកដំបូង ប្រតិកម្មផ្ទាល់នឹងសារធាតុអ្វីមួយ ដូចជាពន្លឺព្រះអាទិត្យ ឬជំងឺស្បែកក្បាល (Seborrhoeic) ជាដើម។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
– គួរតែប្រើ តាមការណែនាំរបស់ពេទ្យ អានព័ត៌មានលើថ្នាំ និងធ្វើតាមការណែនាំដោយមានការប្រុងប្រយ័ត្ន។
– មុនពេលប្រើថ្នាំ Topical Hydrocortisone គួរតែលាងដៃឲ្យស្អាតជាមុនសិន។
៣- គួររក្សាទុករបៀបណា?
កន្លែងដែលល្អបំផុត សម្រាប់រក្សាទុកថ្នាំប្រភេទនេះ គឺក្នុងទូទឹកកក ប៉ុន្តែកុំទុកកន្លែងកក ដើម្បីការពារកុំឲ្យខូចគុណភាពថ្នាំ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Topical Hydrocortisone ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួសកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
មិនមានព័ត៌មានគ្រប់គ្រាន់ពីសុវត្ថិភាពការប្រើថ្នាំ Metformine ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះកូន។ ហេតុនេះពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើ ជារឿងចាំបាច់។ យោងតាមរដ្ឋបាលចំណីអាហារ និងឱសថ នៅអាមេរិក (FDA) ថ្នាំនេះត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីថ្នាំគ្រោះថ្នាក់កម្រិត C សម្រាប់ស្ត្រីមានផ្ទៃពោះ។
ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មាន៖
– A = គ្មានគ្រោះថ្នាក់
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
សម្រាប់ការប្រើប្រាស់ ថ្នាំ Topical Hydrocortisone អាចធ្វើឲ្យមានផលរំខានលើស្បែកដូចជា៖
– ពងបែក រលាកស្បែក ដំបៅស្បែក ស្បែកស្ងួត ឬរបកស្បែក
– រមាស់ បែកស្រកា ស្បែកស្ងួតធ្ងន់ធ្ងរ ឈឺ ឬហើមលើស្បែក
– ឡើងក្រហម និងបែកស្រកានៅជុំវិញមាត់
– ស្បែកស្តើងជាងមុន បណ្តាលឲ្យងាយជាំពិសេសប្រើលើមុខ និងនៅចន្លោះម្រាមដៃ
– ស្បែកស្តើង ទន់ខ្សោយ ឬងាយរបក។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
យើងកំពុងប្រើមួយចំនួន អាចធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាពថ្នាំប្រភេទនេះ ឬបង្កើនផលប៉ះពាល់នៃថ្នាំកាន់តែច្រើន។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាហារ និងគ្រឿងស្រវឹងអាចធ្វើឲ្យដំណើរការរបស់ថ្នាំ មានការប្រែប្រួល អាចធ្វើឲ្យមានគ្រោះថ្នាក់ ឬផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីដើម្បីដឹងពីប្រភេទអាហារ និងគ្រឿងស្រវឹងទាំងនោះ មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំ។
៩- អន្តរកម្មជាមួយសុខភាព
ថ្នាំនេះអាចមានអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួនធ្វើឲ្យស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរ ឬប្រសិទ្ធភាពថ្នាំធ្លាក់ចុះ។ សំខាន់បំផុត ត្រូវប្រាប់គ្រូពេទ្យគ្រាប់បញ្ហាសុខភាពយើងកំពុងមានបច្ចុប្បន្នដូចជា៖
– Cushing’s syndrome (ជំងឺទាក់ទងក្រពេញអាដ្រេណាល់លើតម្រងនោម)
– ជំងឺទឹកនោមផ្អែម
– ជំងឺលើសជាតិស្ករក្នុងឈាម
– កើនសម្ពោធក្នុងក្បាល (Intracranial hypertension)
– មានការបង្ករោគនៅនឹងកន្លែង ឬជិតកន្លែងលាបថ្នាំ
– ការឈឺចាប់ខ្លាំង មានដាច់រហែកស្បែក ឬមានរបួសស្បែកធ្ងន់ធ្ងរនៅកន្លែងលាបថ្នាំ។
១០– មនុស្សពេញវ័យត្រូវប្រើថ្នាំនេះកម្រិតណា?
– ក្រែម៖ លាបលើស្បែកមានបញ្ហា ២-៣ ដង/ថ្ងៃ
– ឡេ៖ លាបលើស្បែកមានបញ្ហា ២-៤ ដង/ថ្ងៃ
– ប្រេង៖ លាបលើស្បែកមានបញ្ហា ៣-៤ ដង/ថ្ងៃ
– សារធាតុរាវផ្សេងទៀត៖ លាបលើស្បែកមានបញ្ហា ៣-៤ ដង/ថ្ងៃ។
១១–កូនក្មេងត្រូវប្រើកម្រិតណា?

១២- មានទម្រង់បែបណាខ្លះ?
ថ្នាំ Topical Hydrocortisone អាចមានទម្រង់ដូចជា៖
– ប្រេង ក្រែម ឡេ សារធាតុរាវផ្សេងទៀត៖ ០,៥ភាគរយ ១ភាគរយ និង ២,៥ ភាគរយ។
១៣–ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤–ករណីភ្លេចប្រើថ្នាំ
បើភ្លេចលេបថ្នាំ ត្រូវលេបវាភ្លាម ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ លេបថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ថ្នាំ Topical Hydrocortisone ជាកតទីកូរអ៊ីត ដែលអ័រម៉ូនម្យ៉ាងបង្កើតដោយប្រទាប់អាដ្រេណាលកតតិក្ស របស់ក្រពេញលើតម្រង់នោម។ ជាទូទៅ គេប្រើសម្រាប់ប្រឆាំងការរលាក ទាក់ទងនឹងជំងឺស្បែកជាច្រើនដូចជា៖
– ប្រតិកម្មដោយសារសត្វល្អិតខាំ
– ជំងឺ Prurigo nodularis (ដុំពក និងរមាស់លើស្បែក)
– ជំងឺស្បែកទាក់ទងប្រព័ន្ធប្រសាទ
– រលាកត្រចៀកផ្នែកខាងក្រៅ
– ជំងឺរបកស្បែក (Intertrigo)
– រមាស់បណ្ដាលមកពីកន្ទបទឹកនោម
– ជំងឺត្រអក-អាតូពិច (Atopic បញ្ហាស្បែកក្រហមរមាស់នៅគន្លាក់ជើង) ត្រអកលើកូនក្មេង (Discoid) ឬ ជំងឺ Stasis (បញ្ហាស្បែកបណ្ដាលមកពីចលនាឈាមក្នុងសរសៃវ៉ែន ពិសេសនៅកំភួនជើង)។
– ជំងឺរលាកស្បែក ប្រតិកម្មរលាកដំបូង ប្រតិកម្មផ្ទាល់នឹងសារធាតុអ្វីមួយ ដូចជាពន្លឺព្រះអាទិត្យ ឬជំងឺស្បែកក្បាល (Seborrhoeic) ជាដើម។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
– គួរតែប្រើ តាមការណែនាំរបស់ពេទ្យ អានព័ត៌មានលើថ្នាំ និងធ្វើតាមការណែនាំដោយមានការប្រុងប្រយ័ត្ន។
– មុនពេលប្រើថ្នាំ Topical Hydrocortisone គួរតែលាងដៃឲ្យស្អាតជាមុនសិន។
៣- គួររក្សាទុករបៀបណា?
កន្លែងដែលល្អបំផុត សម្រាប់រក្សាទុកថ្នាំប្រភេទនេះ គឺក្នុងទូទឹកកក ប៉ុន្តែកុំទុកកន្លែងកក ដើម្បីការពារកុំឲ្យខូចគុណភាពថ្នាំ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Topical Hydrocortisone ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួសកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៥- មានសុវត្ថិភាពចំពោះស្រ្តីកំពុងពពោះ និងបំបៅដោះកូនទេ?មិនមានព័ត៌មានគ្រប់គ្រាន់ពីសុវត្ថិភាពការប្រើថ្នាំ Metformine ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះកូន។ ហេតុនេះពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើ ជារឿងចាំបាច់។ យោងតាមរដ្ឋបាលចំណីអាហារ និងឱសថ នៅអាមេរិក (FDA) ថ្នាំនេះត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីថ្នាំគ្រោះថ្នាក់កម្រិត C សម្រាប់ស្ត្រីមានផ្ទៃពោះ។
ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មាន៖
– A = គ្មានគ្រោះថ្នាក់
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?សម្រាប់ការប្រើប្រាស់ ថ្នាំ Topical Hydrocortisone អាចធ្វើឲ្យមានផលរំខានលើស្បែកដូចជា៖
– ពងបែក រលាកស្បែក ដំបៅស្បែក ស្បែកស្ងួត ឬរបកស្បែក
– រមាស់ បែកស្រកា ស្បែកស្ងួតធ្ងន់ធ្ងរ ឈឺ ឬហើមលើស្បែក
– ឡើងក្រហម និងបែកស្រកានៅជុំវិញមាត់
– ស្បែកស្តើងជាងមុន បណ្តាលឲ្យងាយជាំពិសេសប្រើលើមុខ និងនៅចន្លោះម្រាមដៃ
– ស្បែកស្តើង ទន់ខ្សោយ ឬងាយរបក។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំយើងកំពុងប្រើមួយចំនួន អាចធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាពថ្នាំប្រភេទនេះ ឬបង្កើនផលប៉ះពាល់នៃថ្នាំកាន់តែច្រើន។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាហារ និងគ្រឿងស្រវឹងអាចធ្វើឲ្យដំណើរការរបស់ថ្នាំ មានការប្រែប្រួល អាចធ្វើឲ្យមានគ្រោះថ្នាក់ ឬផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីដើម្បីដឹងពីប្រភេទអាហារ និងគ្រឿងស្រវឹងទាំងនោះ មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំ។
៩- អន្តរកម្មជាមួយសុខភាព
ថ្នាំនេះអាចមានអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួនធ្វើឲ្យស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរ ឬប្រសិទ្ធភាពថ្នាំធ្លាក់ចុះ។ សំខាន់បំផុត ត្រូវប្រាប់គ្រូពេទ្យគ្រាប់បញ្ហាសុខភាពយើងកំពុងមានបច្ចុប្បន្នដូចជា៖
– Cushing’s syndrome (ជំងឺទាក់ទងក្រពេញអាដ្រេណាល់លើតម្រងនោម)
– ជំងឺទឹកនោមផ្អែម
– ជំងឺលើសជាតិស្ករក្នុងឈាម
– កើនសម្ពោធក្នុងក្បាល (Intracranial hypertension)
– មានការបង្ករោគនៅនឹងកន្លែង ឬជិតកន្លែងលាបថ្នាំ
– ការឈឺចាប់ខ្លាំង មានដាច់រហែកស្បែក ឬមានរបួសស្បែកធ្ងន់ធ្ងរនៅកន្លែងលាបថ្នាំ។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។១០– មនុស្សពេញវ័យត្រូវប្រើថ្នាំនេះកម្រិតណា?

No comments