ជំងឺកង្វះវីតាមីនបេ១(Thiamine Deficiency)
តើអ្វីទៅជាជំងឺកង្វះវីតាមីនបេ១?
ធ្យាមីនឬវីតាមីនបេ១ គឺជាប្រភេទវីតាមីនមួយក្នុងចំណោមវីតាមីនបេទាំង៨ប្រភេទដែលមានតួនាទីសំខាន់ក្នុងដំណើរការរាងកាយ។ វាត្រូវបានប្រើស្ទើរតែគ្រប់កោសិកាទាំងអស់ដើម្បីបំប្លែងអាហារឲ្យទៅជាថាមពល។ ដោយសារតែសារពាង្គកាយរបស់មនុស្សមិនអាចសំយោគវាបានដោយខ្លួនឯងដូចនេះយើងត្រូវបរិភោគអាហារណាដែលសំបូរសារធាតុវីតាមីនប្រភេទនេះដូចជាសាច់ គ្រាប់ធញ្ញជាតិជាដើម។នៅពេលដែលញ៉ាំអាហារទាំងនេះមិនគ្រប់គ្រាន់ទេនោះនឹងបង្កឲ្យមានកង្វះវីតាមីន (បេរីបេរី)។តើអ្វីទៅជាជំងឺកង្វះវីតាមីនបេ១ ហើយឧស្សាហ៍ជួបប្រទះដែរឫទេ?
មិនសូវជាឃើញច្រើននោះទេក្នុងប្រទេសអភិវឌ្ឍន៍។រោគសញ្ញា
រោគសញ្ញារបស់ជំងឺកង្វះវីតាមីនបេ១
រោគសញ្ញាដែលឧស្សាហ៍ជួបប្រទះជាងគេគឺ៖- ស្រកទម្ងន់យ៉ាងគំហុក
- មិនឃ្លានអាហារ
- រលាកពោះវៀនធំ
- វិបត្តិក្រពះពោះវៀន៖ រាក
- ខូចសរសៃប្រសាទវិញ្ញាណ
- ក្រហាយចុងជើងជាពិសេសនៅពេលយប់
- រលាកសរសៃប្រសាទវិញ្ញាណ
- ហត់ឬអស់កម្លាំង
- នៅមិនសុខ
- ខ្សោយសាច់ដុំ រមួលក្រពើឈឺ និងស្ពឹកជើង
- បម្រែបម្រួលផ្លូវអារម្មណ៍ដូចជាស្មឿកៗឬបាក់ទឹកចិត្ត
- មានវិបត្តិបេះដូងដូចជាបេះដូងរីកជាដើម
តើត្រូវជួបគ្រូពេទ្យនៅពេលណា?
ប្រសិនបើលោកអ្នកមានសញ្ញាដូចបានរៀបរាប់ខាងលើសូមរួសរាន់ទៅជួបគ្រូពេទ្យ ព្រោះរាងកាយរបស់មនុស្សម្នាក់ៗអាចនឹងឆ្លើយតបជាមួយមេរោគផ្សេងៗពីគ្នាដូចនេះបើមានអ្វីមិនច្បាស់សូមពិគ្រោះជាមួយគ្រូពេទ្យ។មូលហេតុ
ហេតុអ្វីទើបកើតជំងឺខ្វះវីតាមីនបេ១?
តាមការស្រាវជ្រាវរកឃើញថាមនុស្សមួយចំនួនអាចកើតមានកង្វះសារធាតុនេះបាននៅពេលដែល៖- មានបញ្ហាថ្លើម
- អ្នកផឹកស្រាច្រើន
- ជំងឺមិនឃ្លានអាហារនិងវិបត្តិក្នុងការបរិភោគអាហារដែលបង្កឲ្យមានកង្វះអាហារូបត្ថម្ភ
- ចាស់ជរាដោយសារតែបរិភោគមិនគ្រប់គ្រាន់ ជំងឺរ៉ាំរ៉ៃនិងការប្រើប្រាស់ថ្នាំដែលបង្អាក់ការស្រូបយកវីតាមីនបេ១
- ឱសថដែលបង្កឲ្យមានវិបត្តិក្នុងការស្រូបយកសារធាតុវីតាមីនបេ១នេះ
- បញ្ហាក្រពះពោះវៀនដែលមានការរាកនិងក្អួតជាដើម
- ជំងឺអេដស៍
- ជំងឺទឹកនោមផ្អែមដោយសារការបាត់បង់មុខងារតម្រងនោម
- មានការវះកាត់តពោះវៀនដែលបង្កឲ្យមានការស្រូបចូលបានតិច
- អាហារដែលមិនសូវសម្បូរសារធាតុចិញ្ចឹមនិងកង្វះបន្លែនិងធញ្ញជាតិដូចជាគ្រាប់សណ្ដែកនិងគ្រាប់ផ្លែឈើមួយចំនួន។
- ក្ដៅខ្លួន ហាត់ប្រាណជ្រុលនិងស្ត្រេសជាដើម
- បរិភោគអាហារដែលប្រឆាំងការស្រូបវីតាមីនបេ១ដូចជាតែ,សាច់គ្រឿងសមុទ្រឆៅនិងកាហ្វេជាដើម។
- ស្ត្រីមានផ្ទៃពោះព្រោះថាក្នុងអំឡុងពេលលូតលាស់គឺត្រូវការវីតាមីនច្រើន។
ក៏មានដែរអ្នកស្រាវជ្រាវផ្សេងទៀតបានលើកឡើងថាគ្រាប់ធញ្ញជាតិអារេកាអាចប្ដូរអំពើគីមីរបស់ធីចាមីននិងធ្វើឲ្យវាដំណើរការមិនបានល្អ។ មកដល់បច្ចុប្បន្ននេះមិនទាន់មានការស្រាវជ្រាវណាបង្ហាញថាថ្នាំផ្សេងៗអាចមានអំពើទៅលើធីចាមីននេះនេះនៅឡើយទេ ដូចនេះមុននឹងប្រើប្រាស់ថ្នាំបំប៉នសូមពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
កត្តាហានិភ័យ
តើមានកត្តាប្រឈមអ្វីខ្លះបណ្ដាលឲ្យមានកង្វះធីចាមីន?- ញៀនស្រា
- ចាស់ជរា
- ជំងឺអេដស៍
- ជំងឺទឹកនោមផ្អែម
- វះកាត់តពោះវៀន
- លាងឈាម
- ការប្រើថ្នាំបញ្ចុះទឹកនោមលើសកម្រិត
រោគវិនិច្ឆ័យនិងការព្យាបាល
រោគវិនិច្ឆ័យ
អ្នកចាំបាច់ត្រូវធ្វើតេស្តជាច្រើនដើម្បីកំណត់ថាមានកង្វះសារធាតុនេះពិតប្រាកដមែន។ ការពិនិត្យឈាមនិងទឹកនោមគឺធ្វើឡើងដើម្បីវាស់ពីកំហាប់វីតាមីននេះក្នុងខ្លួន។ ក្នុងករណីដែលរាងកាយមិនអាចស្រូបយកបានល្អអ្នកនឹងមានអត្រាកំហាប់នៃវីតាមីនបេ១នេះទាបជាមិនខានដែលមើលឃើញក្នុងឈាមតែខ្ពស់ក្នុងទឹកនោម។គ្រូពេទ្យនឹងធ្វើការពិនិត្យរាងកាយដើម្បីរកមើលការខូចខាតសរសៃប្រសាទវិញ្ញាណដូចជាតេស្តលំនឹង ការពិបាកដើរ ធ្លាក់ត្របកភ្នែក និងខ្សោយរេផ្លិចជាដើម។ អ្នកជំងឺដែលមានកង្វះធ្យាមីនដំណាក់កាលធ្ងន់អាចប្រឈមនឹងការបាត់ការចងចាំវង្វេងវង្វាន់និងស្រមើស្រមៃជាដើម។
ការពិនិត្យមើលបេះដូងនឹងធ្វើឡើងបន្ទាប់ទៀតរកមើលបេះដូងដើរញាប់ ហើមជើងនិងការពិបាកដកដង្ហើមដែលសុទ្ធតែជារោគសញ្ញានៃជំងឺនេះ។
ការព្យាបាល
ការព្យាបាលគឺងាយស្រួលដោយគ្រាន់តែបំពេញបន្ថែមនូវវីតាមីនបេ១ជាការស្រេច។ គ្រូពេទ្យអាចនឹងផ្ដល់ឲ្យជាថ្នាំលេបឬចាក់។ សម្រាប់អ្នកជំងឺដំណាក់កាលធ្ងន់ធ្ងរគឺអាចឈានដល់ដាក់សេរ៉ូមទៀតក៏មាន។ ការធូរស្បើយនឹងត្រូវតាមដានដោយការធ្វើតេស្តនៅពេលណាត់ជួបលើកក្រោយដើម្បីវាស់ស្ទង់ពីកម្រិតស្រូបល្អរបស់រាងកាយអ្នក។ចំណេះដឹងផ្សេងទៀត
តើត្រូវធ្វើបែបណាដើម្បីជៀសវាងជំងឺនេះ?
អ្នកអាចអនុវត្តនូវវិធីដូចខាងក្រោមដើម្បីការពារខ្លួនអ្នកដូចជា៖- បរិភោគអាហារដែលមានតុល្យភាពល្អមានសារធាតុចិញ្ចឹមច្រើនពិសេសវីតាមីនបេ១ដូចជាជាបន្លែខៀវ សាច់ គ្រាប់ធញ្ញជាតិសាច់ត្រី ទឹកដោះគោជាដើម។
- អ្នកគួរជ្រើសរើសម្សៅទឹកដោះគោកូនដែលសម្បូរទៅដោយវីតាមីនបេ១។ ត្រូវជាវផលិតផលម្សៅទឹកដោះគោណាដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ។
- បន្ថយការពិសាស្រាព្រោះថាវាទប់កុំឲ្យមានជំងឺបេរីបេរី ជាប្រភេទជំងឺម្យ៉ាងបណ្តាលពីកង្វះវីតាមីនបេ១។ អ្នកដែលឧស្សាហ៍ញ៉ាំគ្រឿងស្រវឹងជោគជាំគួរធ្វើការវាស់កម្រិតវីតាមីនបេ១ឲ្យបានទៀងទាត់។
No comments