Terpin hydrate/codeine (ឱសថ Terpin hydrate/codeine)
១- ថ្នាំ Terpin Hydrate/codeine ព្យាបាលជំងឺអីខ្លះ?
Terpin Hydrate/codeine គឺប្រើព្យាបាល អាការៈក្អក
ដូចជា ក្អកស្ងួត ក្អកខ្លាំងៗ គ្រុនផ្ដាសាយ និងក្អកបង្កដោយមេរោគ។
បញ្ហាទាំងនេះ បណ្ដាលមកពីការបង្ករោគនៅលើប្រព័ន្ធដង្ហើម ដូចជា
រលាកទងសួត រលាកសួតរ៉ាំរ៉ៃ រលាកសួតស្រួចស្រាវ ស្អក
អ្នកជំងឺមានអាការក្អកមធ្យមទៅខ្លាំង។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
ជាប្រភេទថ្នាំគ្រាប់សម្រាប់លេប
ប្រើប្រាស់កម្រិតថ្នាំ និងពេលវេលាឲ្យបានត្រឹមត្រូវ
ដោយមានការអនុញ្ញាតពីគ្រូពេទ្យ។ ត្រូវអានការណែនាំ
មុននឹងប្រើប្រាស់
អាចពិភាក្សាជាមួយគ្រូពេទ្យបើមិនយល់ពីការណែនាំរបស់ថ្នាំ។
ត្រូវចាំថា! ថ្នាំនេះអាចធ្វើឲ្យងងុយគេងបន្ទាប់ពីប្រើប្រាស់។
៣- រក្សាទុកដោយវិធីណា?
ថ្នាំ Terpin Hydrate/codeine
អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម
ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច
មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។
លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Terpin Hydrate/codeine ផ្សេងគ្នា
ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់
ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។
ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង
និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ
លើកលែងតែមានការណែនាំពីគ្រូពេទ្យ។
សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ
ពេលហួសកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី
សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអ្វីខ្លះមុនប្រើ?
មុនពេលប្រើ Terpin Hydrate/codeine ត្រូវដឹង និងត្រូវប្រាប់គ្រូពេទ្យប្រសិនបើបញ្ហាប្រតិកម្មជាមួយថ្នាំដូចជា៖
– មានប្រតិកម្មជាមួយថ្នាំប្រភេទនេះ
– ប្រតិកម្មជាមួយប្រភេទថ្នាំផ្សេងៗទៀត ក៏ដូចជាអាហារ ឬសត្វជាដើម
– ប្រសិទ្ធភាព និងសុវត្ថិភាពថ្នាំ ចំពោះក្មេងៗ
– ប្រសិទ្ធភាព និងសុវត្ថិភាពថ្នាំ ចំពោះមនុស្សចាស់
– ប្រើប្រាស់ថ្នាំផ្សេងទៀត អាចមានអន្តរអំពើជាមួយថ្នាំ Terpin Hydrate/codeine។
– ប្រតិកម្មជាមួយប្រភេទថ្នាំផ្សេងៗទៀត ក៏ដូចជាអាហារ ឬសត្វជាដើម
– ប្រសិទ្ធភាព និងសុវត្ថិភាពថ្នាំ ចំពោះក្មេងៗ
– ប្រសិទ្ធភាព និងសុវត្ថិភាពថ្នាំ ចំពោះមនុស្សចាស់
– ប្រើប្រាស់ថ្នាំផ្សេងទៀត អាចមានអន្តរអំពើជាមួយថ្នាំ Terpin Hydrate/codeine។
៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?
មិនមានព័ត៌មានពីសុវត្ថិភាពការប្រើថ្នាំនេះ
ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះបេប៊ីនៅឡើយទេ។
ហេតុនេះពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍
និងហានិភ័យមុនពេលប្រើ គឺជារឿងចាំបាច់។ យោងតាមរដ្ឋបាលចំណីអាហារ
និងឱសថ នៅអាមេរិក (FDA)
ថ្នាំនេះត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីថ្នាំគ្រោះថ្នាក់កម្រិត D
សម្រាប់ស្ត្រីមានផ្ទៃពោះ។
ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មានដូចខាងក្រោម៖– A = គ្មានគ្រោះថ្នាក់
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?
ដូចថ្នាំដទៃទៀតដែរ Terbpin Hydrate/codeine
អាចបង្កឲ្យមានផលរំខានខ្លះ ប៉ុន្តែផលរំខានទាំងនេះកម្រមានណាស់
ក៏មិនតម្រូវព្យាបាលបន្ថែមអ្វីដែរ។ ទោះយ៉ាងណា សំខាន់បំផុត
ត្រូវពិភាក្សាជាមួយគ្រូពេទ្យប្រសិនបើមានបញ្ហាអ្វីមួយបន្ទាប់ពីប្រើថ្នាំ។
ផលរំខានខ្លះៗមាន៖ ឈឺក្បាល វិលមុខ ស្រេកទឹកខ្លាំង
និងមានអារម្មណ៍ចម្លែក ចង្អោរ ក្អួត ទល់លាមក ចាល់ទឹកនោម នោមតិច
បេះដូងលោតញាប់ បេះដូងលោតយឺត ញ័រចុងដៃ ចុងជើង ខ្សោយកម្លាំង
ចុះសម្ពាធឈាម។ ប្រើថ្នាំ Codein ក្នុងកម្រិត ២៤០-៥៤០ មិល្លីក្រាម/ថ្ងៃ
រយៈពេលយូរ អាចបណ្ដាលឲ្យញៀនថ្នាំ។
មនុស្សគ្រប់គ្នា
មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត
ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំ
ថ្នាំ Terbpin Hydrate/codeine
អាចមានប្រតិកម្មជាមួយថ្នាំផ្សេងទៀត យើងកំពុងប្រើប្រាស់
ជាហេតុនាំឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ បង្កើនគ្រោះថ្នាក់
ផលរំខានដល់យើង។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ
គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន
ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ
យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។
ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ
ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ
និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
ថ្នាំអាចមានអន្តរកម្មជាមួយ Terbpin Hydrate/codeine
ដូចជា ថ្នាំប្រឆាំងប្រព័ន្ធសរសៃប្រសាទកណ្តាល ថ្នាំសំយោគពីថ្នាំ
Morphine (Derevative morphine) ថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្ត
(Antidepressant drug) ថ្នាំសណ្តំ (Sedative Tranquilizers)
ថ្នាំងងុយគេង និងថ្នាំ Cimetidine។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាហារ
និងគ្រឿងស្រវឹងអាចធ្វើឲ្យដំណើរការរបស់ថ្នាំ មានការប្រែប្រួល
អាចធ្វើឲ្យមានគ្រោះថ្នាក់ ឬផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។
ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីដើម្បីដឹងអំពីប្រភេទអាហារ
និងគ្រឿងស្រវឹងទាំងនោះ មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំ។
៩- អន្តរកម្មជាមួយសុខភាព
ថ្នាំ Terbpin Hydrate/codeine
អាចមានអន្តរកម្មជាមួយសុខភាពយើង
នាំឲ្យស្ថានភាពសុខភាពកាន់តែដុនដាប
ឬអាចផ្លាស់ប្ដូរអំពើថ្នាំទៀតផង។ សំខាន់បំផុត
ត្រូវប្រាប់វេជ្ជបណ្ឌិត
និងឱសថការីបានដឹងពីស្ថានភាពសុខភាពយើងបច្ចុប្បន្ន
ពិសេសបើយើងមានបញ្ហាសុខភាពដូចជា៖
– ក្អកបង្កដោយជំងឺហឺត
– មានបញ្ហាសួតខ្សោយ
– ក្មេងអាយុក្រោម ៣០ខែ
– ខូចតម្រងនោម ឬថ្លើម
– ជំងឺប្រព័ន្ធដង្ហើមដូចជា ជំងឺហឺត ជំងឺ Emphysema (ក្អកបណ្តាលមកពីខូចជញ្ជាំងថង់ទងសួត)។
– មានបញ្ហាសួតខ្សោយ
– ក្មេងអាយុក្រោម ៣០ខែ
– ខូចតម្រងនោម ឬថ្លើម
– ជំងឺប្រព័ន្ធដង្ហើមដូចជា ជំងឺហឺត ជំងឺ Emphysema (ក្អកបណ្តាលមកពីខូចជញ្ជាំងថង់ទងសួត)។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។១០- មនុស្សពេញវ័យត្រូវប្រើកម្រិតណា?
ត្រូវពិភាក្សាជាមួយគ្រូពេទ្យបន្ថែម ដើម្បីដឹងពីកម្រិតប្រើថ្នាំ Terpin hydrate/codeine ។ ជាធម្មតា កម្រិតថ្នាំណែនាំឲ្យប្រើ ១គ្រាប់ លេប ២-៣ ដង/ថ្ងៃ។
១១- កូនក្មេងត្រូវប្រើកម្រិតណា?
ត្រូវពិភាក្សាជាមួយគ្រូពេទ្យបន្ថែម ដើម្បីដឹងពីកម្រិតថ្នាំ Terpin hydrate/ codeine ត្រូវប្រើ។
ជាទូទៅ
– អាយុលើស ៣០ខែ ត្រូវមានវេជ្ជបញ្ជាពីគ្រូពេទ្យ
– អាយុក្រោម ៣០ខែ មិនត្រូវបានណែនាំឲ្យប្រើនោះទេ។
១២- ថ្នាំនេះមានទម្រង់បែបណាខ្លះ?
Terpin hydrate/codeine មានទម្រង់ជាថ្នាំគ្រាប់ មានកម្រិត Cdeine Phosphate ១០ មិល្លីក្រាម។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចលេបថ្នាំ
បើភ្លេចលេបថ្នាំ សូមលេបភ្លាម ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ លេបថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។



No comments