មហារីកក្រពះ(Stomach Cancer)
១- អ្វីជាជំងឺមហារីកក្រពះ?
មហារីកក្រពះ សំដៅទៅលើការរីកដុះដាលនៃដុំមហារីកក្នុងក្រពះ កើតឡើងនៅពេលមានកោសិកាក្រពះកើនឡើងជាដុំសាច់។ មហារីកក្រពះ ជាជំងឺឧស្សាហ៍កើតមាន និងងាយរាលដាលទៅសរីរាង្គផ្សេងទៀត។ បើមិនព្យាបាលឲ្យបានត្រឹមត្រូវទេ អាចស្លាប់តែម្តង។
២- មហារីកក្រពះកើតឡើងញឹកញាប់ដែរទេ?
គ្រប់គ្នាសុទ្ធតែអាចកើតមហារីកក្រពះ ប៉ុន្តែប្រុសៗមានអាយុលើសពី ៤០ឆ្នាំ មានហានិភ័យខ្ពស់ជាងស្រីៗ។ យ៉ាងណា យើងនៅតែអាចកាត់បន្ថយអត្រាប្រឈមកើតមហារីកក្រពះបាន។ បើមានចម្ងល់ សូមពិភាក្សាជាមួយគ្រូពេទ្យជំនាញ។
មហារីកក្រពះ ជាទូទៅមិនមានរោគសញ្ញានោះទេ ពេលដែលដុំសាច់ដុះ យើងនឹងមានអាការៈឈឺពោះ ចង់ក្អួត និងលែងឃ្លានអាហារជាដើម។ រោគសញ្ញាផ្សេងទៀត អាចមានដូចជា តឹងពោះពេលញ៉ាំអាហាររួច ពិបាកលេបអាហារ ក្រហាយក្រពះ ស្រកទម្ងន់ លាមកមានឈាម មានដុំអាចប៉ះបាន តឹងណែនក្រពះក្រោយញ៉ាំអាហាររួច និងមានទឹកក្នុងពោះ (ទាចទឹក)។ អាចមានរោគសញ្ញាខ្លះទៀត មិនបានរ៉ាយរ៉ាប់នៅខាងលើ ហេតុនេះ មានចម្ងល់ ឬមន្ទិលសង្ស័យ សូមទាក់ទងទៅកាន់គ្រូពេទ្យជំនាញ។
៤- ពេលណាគួរទៅជួបពេទ្យ?
បើយើងមានរោគសញ្ញាខាងលើ សូមទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ព្រោះរាងកាយមនុស្សម្នាក់ៗមានភាពខុសគ្នា រោគសញ្ញាក៏ខុសគ្នាដែរ។
មូលហេតុពិតប្រាកដបង្កឲ្យកើតមហារីកប្រភេទនេះ នៅមិនទាន់រកឃើញច្បាស់នៅឡើយទេ ប៉ុន្តែកត្តាជំរុញឲ្យកើតមានមហារីកក្រពះ មានដូចជា របបអាហារសម្បូរសារធាតុនីត្រាត (Nitrates) អាចធ្វើឲ្យមានការកើនហានិភ័យកើតមហារីកនេះ។ សារធាតុនីត្រាត មាននៅក្នុងអាហារមានជាតិផ្សែង និងប្រៃ ត្រូវបានបំប្លែងដោយបាក់តេរីទៅជានីទ្រី (Nitries) ដែលជាសារធាតុធ្វើឲ្យកើតមហារីក។ អ្នកមានមេរោគក្រពះ (Helicobacter pylori) នឹងប្រឈមកើតមហារីកក្រពះកាន់តែខ្ពស់។
កត្តាប្រឈមធ្វើឲ្យកើតមហារីកក្រពះមាន៖
– អាហារប្រៃ និងមានផ្សែង
– របបអាហារមានបន្លែផ្លែឈើតិច
– អាហារមានផ្ទុកមេរោគផ្សិត
– មានប្រវត្តិគ្រួសារមានកើតមហារីកក្រពះ
– មានផ្ទុកមេរោគក្រពះ Helicobacter pylori
– មានរលាកក្រពះរ៉ាំរ៉ៃ
– មានជំងឺ Pernicious anemia (ប្រភេទជំងឺស្លេកស្លាំង)
– ជក់បារី
– មានជំងឺក្រពះ (Stomach polyps)
ទោះជាគ្មានកត្តាប្រឈមក៏ដោយ មិនមានន័យថាមិនកើតមហារីកក្រពះនោះទេ។ សូមទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
តេស្តដែលអាចជួយធ្វើរោគវិនិច្ឆ័យមហារីកក្រពះមានដូចជា៖
– ឆ្លុះក្រពះ
– តេស្តឈាម និងលាមក
– CT ស្កេន ឬឆ្លុះកាំរស្មីអ៊ិច
៨- ព្យាបាលដោយវិធីណា?
វិធីព្យាបាលអាស្រ័យទៅលើការវិវត្តរបស់ជំងឺ ខណៈវះកាត់ គឺជាវិធីមួយគត់អាចឲ្យជំងឺជាសះស្បើយបាន។ វះកាត់ គឺត្រូវវះយកដុំមហារីកចេញពីក្រពះ ឬការកាត់ក្រពះចេញតែម្ដង ជាមួយក្រពេញទឹករងៃដែលនៅជិតដុំមហារីក។ សម្រាប់អ្នកជំងឺដំណាក់កាលចុងក្រោយ មិនអាចទទួលយកការវះកាត់បាន ត្រូវព្យាបាលដោយគីមី ឬវិទ្យុសកម្ម ប៉ុន្តែមិនអាចព្យាបាលជាសះស្បើយនោះទេ។ សម្រាប់អ្នកជំងឺមួយចំនួន អាចប្រើវិធីវះកាត់ Bypass procedure ដើម្បីជួយបន្ធូររោគសញ្ញា។
ការផ្លាស់ប្តូរការរស់នៅ និងការព្យាបាលនៅផ្ទះ អាចជួយកាត់បន្ថយហានិភ័យកើតមហារីកក្រពះបានដូចជា៖
– អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ
– កុំជក់បារី
– ញ៉ាំបន្លែ ផ្លែឈើ ឲ្យបានច្រើន
– មិនត្រូវញ៉ាំអាហារប្រៃពេក និងខ្លោច
– មិនត្រូវផឹកស្រា
– ត្រូវតាមដានដោយឆ្លុះក្រពះឲ្យបានទៀងទាត់។
មហារីកក្រពះ សំដៅទៅលើការរីកដុះដាលនៃដុំមហារីកក្នុងក្រពះ កើតឡើងនៅពេលមានកោសិកាក្រពះកើនឡើងជាដុំសាច់។ មហារីកក្រពះ ជាជំងឺឧស្សាហ៍កើតមាន និងងាយរាលដាលទៅសរីរាង្គផ្សេងទៀត។ បើមិនព្យាបាលឲ្យបានត្រឹមត្រូវទេ អាចស្លាប់តែម្តង។
២- មហារីកក្រពះកើតឡើងញឹកញាប់ដែរទេ?
គ្រប់គ្នាសុទ្ធតែអាចកើតមហារីកក្រពះ ប៉ុន្តែប្រុសៗមានអាយុលើសពី ៤០ឆ្នាំ មានហានិភ័យខ្ពស់ជាងស្រីៗ។ យ៉ាងណា យើងនៅតែអាចកាត់បន្ថយអត្រាប្រឈមកើតមហារីកក្រពះបាន។ បើមានចម្ងល់ សូមពិភាក្សាជាមួយគ្រូពេទ្យជំនាញ។
រោគសញ្ញា
៣- រោគសញ្ញាមហារីកក្រពះមានអ្វីខ្លះ?មហារីកក្រពះ ជាទូទៅមិនមានរោគសញ្ញានោះទេ ពេលដែលដុំសាច់ដុះ យើងនឹងមានអាការៈឈឺពោះ ចង់ក្អួត និងលែងឃ្លានអាហារជាដើម។ រោគសញ្ញាផ្សេងទៀត អាចមានដូចជា តឹងពោះពេលញ៉ាំអាហាររួច ពិបាកលេបអាហារ ក្រហាយក្រពះ ស្រកទម្ងន់ លាមកមានឈាម មានដុំអាចប៉ះបាន តឹងណែនក្រពះក្រោយញ៉ាំអាហាររួច និងមានទឹកក្នុងពោះ (ទាចទឹក)។ អាចមានរោគសញ្ញាខ្លះទៀត មិនបានរ៉ាយរ៉ាប់នៅខាងលើ ហេតុនេះ មានចម្ងល់ ឬមន្ទិលសង្ស័យ សូមទាក់ទងទៅកាន់គ្រូពេទ្យជំនាញ។
៤- ពេលណាគួរទៅជួបពេទ្យ?
បើយើងមានរោគសញ្ញាខាងលើ សូមទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ព្រោះរាងកាយមនុស្សម្នាក់ៗមានភាពខុសគ្នា រោគសញ្ញាក៏ខុសគ្នាដែរ។
មូលហេតុបង្ក
៥- មូលហេតុបង្កឲ្យកើតមហារីកក្រពះមូលហេតុពិតប្រាកដបង្កឲ្យកើតមហារីកប្រភេទនេះ នៅមិនទាន់រកឃើញច្បាស់នៅឡើយទេ ប៉ុន្តែកត្តាជំរុញឲ្យកើតមានមហារីកក្រពះ មានដូចជា របបអាហារសម្បូរសារធាតុនីត្រាត (Nitrates) អាចធ្វើឲ្យមានការកើនហានិភ័យកើតមហារីកនេះ។ សារធាតុនីត្រាត មាននៅក្នុងអាហារមានជាតិផ្សែង និងប្រៃ ត្រូវបានបំប្លែងដោយបាក់តេរីទៅជានីទ្រី (Nitries) ដែលជាសារធាតុធ្វើឲ្យកើតមហារីក។ អ្នកមានមេរោគក្រពះ (Helicobacter pylori) នឹងប្រឈមកើតមហារីកក្រពះកាន់តែខ្ពស់។
កត្តាប្រឈម
៦- កត្តាប្រឈមមហារីកក្រពះមានអ្វីខ្លះ?កត្តាប្រឈមធ្វើឲ្យកើតមហារីកក្រពះមាន៖
– អាហារប្រៃ និងមានផ្សែង
– របបអាហារមានបន្លែផ្លែឈើតិច
– អាហារមានផ្ទុកមេរោគផ្សិត
– មានប្រវត្តិគ្រួសារមានកើតមហារីកក្រពះ
– មានផ្ទុកមេរោគក្រពះ Helicobacter pylori
– មានរលាកក្រពះរ៉ាំរ៉ៃ
– មានជំងឺ Pernicious anemia (ប្រភេទជំងឺស្លេកស្លាំង)
– ជក់បារី
– មានជំងឺក្រពះ (Stomach polyps)
ទោះជាគ្មានកត្តាប្រឈមក៏ដោយ មិនមានន័យថាមិនកើតមហារីកក្រពះនោះទេ។ សូមទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
តេស្តដែលអាចជួយធ្វើរោគវិនិច្ឆ័យមហារីកក្រពះមានដូចជា៖
– ឆ្លុះក្រពះ
– តេស្តឈាម និងលាមក
– CT ស្កេន ឬឆ្លុះកាំរស្មីអ៊ិច
៨- ព្យាបាលដោយវិធីណា?
វិធីព្យាបាលអាស្រ័យទៅលើការវិវត្តរបស់ជំងឺ ខណៈវះកាត់ គឺជាវិធីមួយគត់អាចឲ្យជំងឺជាសះស្បើយបាន។ វះកាត់ គឺត្រូវវះយកដុំមហារីកចេញពីក្រពះ ឬការកាត់ក្រពះចេញតែម្ដង ជាមួយក្រពេញទឹករងៃដែលនៅជិតដុំមហារីក។ សម្រាប់អ្នកជំងឺដំណាក់កាលចុងក្រោយ មិនអាចទទួលយកការវះកាត់បាន ត្រូវព្យាបាលដោយគីមី ឬវិទ្យុសកម្ម ប៉ុន្តែមិនអាចព្យាបាលជាសះស្បើយនោះទេ។ សម្រាប់អ្នកជំងឺមួយចំនួន អាចប្រើវិធីវះកាត់ Bypass procedure ដើម្បីជួយបន្ធូររោគសញ្ញា។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅការផ្លាស់ប្តូរការរស់នៅ និងការព្យាបាលនៅផ្ទះ អាចជួយកាត់បន្ថយហានិភ័យកើតមហារីកក្រពះបានដូចជា៖
– អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ
– កុំជក់បារី
– ញ៉ាំបន្លែ ផ្លែឈើ ឲ្យបានច្រើន
– មិនត្រូវញ៉ាំអាហារប្រៃពេក និងខ្លោច
– មិនត្រូវផឹកស្រា
– ត្រូវតាមដានដោយឆ្លុះក្រពះឲ្យបានទៀងទាត់។
No comments