Rice Paddy Herb (ម្អម)
១- ដើមម្អមប្រើដើម្បីអ្វី?
ម្អមជារុក្ខជាតិតូចៗ មានកម្ពស់ពី ១៥-៣០ សង់ទីម៉ែត្រ ដើមប្រហោងមានរោមច្រើន ភាគច្រើនដុះតាមវាលស្រែ ឬដាំជាបន្លែ មានរសជាតិប្រហើរ ឈួល ចត់តិចៗ។ គេអាចញ៉ាំរុក្ខជាតិនេះ ជាបន្លែបាន ហើយគេក៏អាចប្រើវាដាំទឹកផឹកធ្វើជាថ្នាំព្យាបាល គ្រុន ក្អកមាន់ ក្រួសក្នុងតម្រងនោម នោមឈាម ពស់ចឹក កើតបូស រលាកស្បែកមានខ្ទុះ និងរមាស់។
២- ម្អមដំណើរការម៉េច?
គេនៅមិនទាន់ដឹងពីសកម្មភាពរបស់រុក្ខជាតិនេះនៅឡើយទេ ប៉ុន្តែគេដឹងថាវាមានជាតិប្រេង Tanin និងសារធាតុក្លិន Flavonoid។
ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ឱសថការី ឬអ្នកឯកទេសឱសថរុក្ខជាតិ ប្រសិនបើ៖
– ហាមប្រើចំពោះស្រ្តីមានគភ៌
– កំពុងប្រើប្រាស់ថ្នាំផ្សេងៗ រួមទាំងថ្នាំ អាចទិញបានដោយគ្មានវេជ្ជបញ្ជា។
– ធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីជាមួយនឹងម្អម ថ្នាំពេទ្យ ឬឱសថរុក្ខជាតិផ្សេងៗទៀត
– មានជំងឺ ឬស្ថានភាពសុខភាពផ្សេងៗទៀត
– ធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីប្រភេទផ្សេងទៀត ដូចជា ជាមួយ អាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬ សត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថរុក្ខជាតិ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ ដូចនេះ គួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថទាំងនេះ។ ត្រូវប្រាកដថា អត្ថប្រយោជន៍នៃការប្រើថ្នាំនេះ ខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
បើមានការបារម្ភពីផលរំខានណាមួយ សូមពិភាក្សាជាមួយគ្រូពេទ្យ ឬគ្រូឱសថបុរាណ។
ម្អម អាចមានអន្តរកម្មជាមួយថ្នាំយើងកំពុងប្រើប្រាស់បច្ចុប្បន្ន ឬស្ថានភាពជំងឺណាមួយ។ ប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្ យមុននឹងធ្វើការប្រើប្រាស់។
៦- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតដូសក្នុងការប្រើប្រាស់ម្អម អាចមានលក្ខណៈខុសគ្នាសម្រាប់អ្នកជំងឺម្នាក់ៗ។ កម្រិតដែលប្រើប្រាស់អាស្រ័យលើអាយុ សុខភាព និងស្ថានភាពរាងកាយមួយចំនួនទៀត។ ឱសថរុក្ខជាតិ មិនមែនតែងមានសុវត្ថិភាពទាំងអស់នោះទេ ហេតុនេះសូមប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញជាមុនសិន។ ជាទូទៅកម្រិតប្រើ ពី ១៥-៣០ ក្រាម/ថ្ងៃ។ ចំពោះព្យាបាលជំងឺក្រួសក្នុងតម្រងនោម ត្រូវប្រើពី ២០-៣០ ក្រាម ប្រើជាទម្រង់រុក្ខជាតិស្រស់ បុកដាក់ទឹកផឹក។
៧- ទម្រង់ម្អមមានអ្វីខ្លះ?
– ម្អមស្រស់
– ម្អមក្រៀម
ម្អមជារុក្ខជាតិតូចៗ មានកម្ពស់ពី ១៥-៣០ សង់ទីម៉ែត្រ ដើមប្រហោងមានរោមច្រើន ភាគច្រើនដុះតាមវាលស្រែ ឬដាំជាបន្លែ មានរសជាតិប្រហើរ ឈួល ចត់តិចៗ។ គេអាចញ៉ាំរុក្ខជាតិនេះ ជាបន្លែបាន ហើយគេក៏អាចប្រើវាដាំទឹកផឹកធ្វើជាថ្នាំព្យាបាល គ្រុន ក្អកមាន់ ក្រួសក្នុងតម្រងនោម នោមឈាម ពស់ចឹក កើតបូស រលាកស្បែកមានខ្ទុះ និងរមាស់។
២- ម្អមដំណើរការម៉េច?
គេនៅមិនទាន់ដឹងពីសកម្មភាពរបស់រុក្ខជាតិនេះនៅឡើយទេ ប៉ុន្តែគេដឹងថាវាមានជាតិប្រេង Tanin និងសារធាតុក្លិន Flavonoid។
កត្តាគួរប្រុងប្រយ័ត្ន
៣- មុនប្រើគួរដឹងអីខ្លះ?ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ឱសថការី ឬអ្នកឯកទេសឱសថរុក្ខជាតិ ប្រសិនបើ៖
– ហាមប្រើចំពោះស្រ្តីមានគភ៌
– កំពុងប្រើប្រាស់ថ្នាំផ្សេងៗ រួមទាំងថ្នាំ អាចទិញបានដោយគ្មានវេជ្ជបញ្ជា។
– ធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីជាមួយនឹងម្អម ថ្នាំពេទ្យ ឬឱសថរុក្ខជាតិផ្សេងៗទៀត
– មានជំងឺ ឬស្ថានភាពសុខភាពផ្សេងៗទៀត
– ធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីប្រភេទផ្សេងទៀត ដូចជា ជាមួយ អាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬ សត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថរុក្ខជាតិ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ ដូចនេះ គួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថទាំងនេះ។ ត្រូវប្រាកដថា អត្ថប្រយោជន៍នៃការប្រើថ្នាំនេះ ខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
ស្វែងយល់ពីផលរំខាន
៤- មានផលរំខានអីខ្លះ?បើមានការបារម្ភពីផលរំខានណាមួយ សូមពិភាក្សាជាមួយគ្រូពេទ្យ ឬគ្រូឱសថបុរាណ។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៥- មានអន្តរកម្មជាមួយអីខ្លះ?ម្អម អាចមានអន្តរកម្មជាមួយថ្នាំយើងកំពុងប្រើប្រាស់បច្ចុប្បន្ន ឬស្ថានភាពជំងឺណាមួយ។ ប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្ យមុននឹងធ្វើការប្រើប្រាស់។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។៦- កម្រិតប្រើធម្មតាម៉េចដែរ?

No comments