Palm Oil (ដូងប្រេង)
១- តើដូងប្រេងប្រើដើម្បីអ្វី?
ដូងប្រេង ត្រូវគេដាំដើម្បីចម្រាញ់យកប្រេង ដើម្បីប្រើប្រាស់ក្នុងវិស័យឧស្សាហកម្មជាច្រើន រាប់បញ្ចូលទាំងឧស្សាហកម្មចំណីអាមេរិក ខណៈប្រេងធម្មជាតិប្រភេទនេះ ក៏ត្រូវប្រើដើម្បីព្យាបាលបញ្ហាសុខភាពជាច្រើន ដូចជា៖
– ការពារពីបញ្ហាធ្លាក់ចុះវីតាមីន A ជំងឺមហារីក ជំងឺខួរក្បាល កាត់បន្ថយភាពចាស់។
– ព្យាបាលជំងឺគ្រុនចាញ់ សម្ពាធឈាមឡើងខ្ពស់ ជាតិកូលេស្តេរ៉ូលក្នុងឈាមខ្ពស់ និងពុលជាតិ Cyanide។
– ការពារបញ្ហាស្រកទម្ងន់ និងបង្កើនការធ្វើមេតាបូលីសក្នុងរាងកាយ។
២- ដូងប្រេងដំណើរការយ៉ាងម៉េច?
មិនទាន់មានការសិក្សាគ្រប់គ្រាន់ពីសកម្មភាពព្យាបាលនៃប្រេងរុក្ខជាតិនេះនៅឡើយទេ។ សូមពិគ្រោះជាមួយគ្រូឱសថបុរាណ ឬគ្រូពេទ្យ ដើម្បីទទួលបានព័ត៌មានបន្ថែម។ ទោះយ៉ាងនេះក្ដី គេដឹងថា ប្រេងដូងប្រេង មានទាំងខ្លាញ់ ឆ្អែត (Saturated fats) និងខ្លាញ់មិនឆ្អែត (Unsaturated fats) វីតាមីន E និង បេតាការ៉ូតែន (Beta-caroten) ហើយប្រហែលជាមានប្រសិទ្ធិភាពប្រឆាំងអុកស៊ីតកម្មទៀតផង (Antioxidant effect)។
គួរពិភាក្សាជាមួយគ្រូពេទ្យ ឱសថការី ឬគ្រូពេទ្យឱសថបុរាណបើអ្នកមានបញ្ហាដូចជា៖
- កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ដោយសារពេលពពោះ ឬបំបៅដោះកូន ត្រូវប្រើប្រាស់ថ្នាំឲ្យត្រូវតាមកម្រិតណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួន និងថ្នាំទិញតាមវេជ្ជបញ្ជា។
– មានប្រតិកម្មជាមួយប្រេងដូងប្រេង ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់លើឱសថបុរាណ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់លើថ្នាំពេទ្យទេ។ ដូចនេះគេត្រូវការ សិក្សាបន្ថែមដើម្បីដឹងពីសុវត្ថិភាពប្រើប្រាស់ឱសថបុរាណ។ គុណសម្បត្តិនៃការប្រើឱសថនេះ ត្រូវច្រើនជាងផលប៉ះពាល់មុនពេលប្រើវា។ សូមពិគ្រោះជាមួយអ្នកជំនាញខាងឱសថរុក្ខជាតិ ឬគ្រូពេទ្យបន្ថែម។
៤- មានសុវត្ថិភាពកម្រិតណា?
ប្រេងដូងប្រេង គឺមានសុវត្ថិភាពបើប្រើក្នុងកម្រិតចម្អិនម្ហូបអាហារធម្មតា ហើយក៏អាចមានសុវត្ថិភាពក្នុងការប្រើជាថ្នាំ ចំពោះក្មេងៗ និងស្រីៗកំពុងពពោះ រហូតដល់ខែទី ៦ ផងដែរ។
៥- កត្តាគួរប្រុងប្រយ័ត្ន
– ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន៖ ប្រេងដូងប្រេង អាចនឹងមានសុវត្ថិភាព បើប្រើជាឱសថចំពោះស្រីៗមានផ្ទៃពោះរហូតដល់គភ៌ក្នុងផ្ទៃបាន ៦ ខែ។
មិនមានព័ត៌មានគ្រប់គ្រាន់ពីផលរំខានក្នុងការប្រើប្រាស់ប្រេងដូងប្រេងនៅឡើយទេ។ តែយ៉ាងណា ក្នុងករណីខ្លះ អាចមានប្រតិកម្មអាលែកហ្ស៊ីធ្ងន់ធ្ងរកើតឡើង។ មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ប្រេងដូងប្រេង អាចមានប្រតិកម្មអន្តរកម្មជាមួយថ្នាំពេទ្យ ឬស្ថានភាពជំងឺយើងកំពុងមាន។ ហេតុនេះ មុនប្រើ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬគ្រូឱសថបុរាណ។
ផលិតផលអាចមានប្រតិកម្មអន្តរកម្មជាមួយប្រេងដូងប្រេងរួមមាន ថ្នាំប្រើដើម្បីប្រឆាំងកំណកឈាម (Anticoagulant/Antiplatelet drugs) ព្រោះប្រេងដូងប្រេង អាចនឹងបង្កើនកំណកឈាម ដូចនេះ ពេលញ៉ាំជាមួយថ្នាំប្រឆាំងកំណកឈាម អាចធ្វើថ្នាំថយចុះប្រសិទ្ធិភាព។
ថ្នាំមានប្រសិទ្ធិភាពប្រឆាំងកំណកឈាម មានដូចជា ថ្នាំ Aspirin, Clopidogrel (Plavix), Diclofenac (Voltaren, Cataflam, others), Ibuprofen (Advil, Motrin, others), Naproxen (Anaprox, Naprosyn, others), Dalteparin (Fragmin), Enoxaparin (Lovenox), Heparin, Warfarin (Coumadin) និងថ្នាំមួយចំនួនផ្សេងទៀត។
៨- កម្រិតប្រើធម្មតាម៉េចដែរ?
ដើម្បីការពារការធ្លាក់ចុះកម្រិតវីតាមីន A កម្រិតប្រើប្រេងដូងប្រេង ធ្វើតាមការណែនាំឲ្យបានត្រឹមត្រូវ ដូចជា៖
– ប្រហែល ៣ ស្លាបព្រាបាយ (៩ក្រាម) ក្នុងមួយថ្ងៃ សម្រាប់មនុស្សធំ និងក្មេងអាយុច្រើនជាង ៥ ឆ្នាំ។
– ប្រហែល ៤ ស្លាបព្រាបាយ (១២ក្រាម) ក្នុងមួយថ្ងៃ ចំពោះស្ត្រីមានផ្ទៃពោះ។
– ប្រហែល ២ ស្លាបព្រាបាយ (៦ក្រាម) ក្នុងមួយថ្ងៃ ចំពោះក្មេងអាយុតិចជាង ៥ ឆ្នាំ។
៩- អាចមានទម្រង់អីខ្លះ?
ប្រេងដូងប្រេង អាចមានជាទម្រង់ថ្នាំ និងកម្រិត៖
– គ្រាប់ថ្នាំជែលទន់ (Softgel) ២៥០មិល្លីក្រាម និង ១០០០មិល្លីក្រាម
– ថ្នាំគ្រាប់ខេបស៊ុល លាយជាមួយអាហារបំប៉នផ្សេងទៀត។
ដូងប្រេង ត្រូវគេដាំដើម្បីចម្រាញ់យកប្រេង ដើម្បីប្រើប្រាស់ក្នុងវិស័យឧស្សាហកម្មជាច្រើន រាប់បញ្ចូលទាំងឧស្សាហកម្មចំណីអាមេរិក ខណៈប្រេងធម្មជាតិប្រភេទនេះ ក៏ត្រូវប្រើដើម្បីព្យាបាលបញ្ហាសុខភាពជាច្រើន ដូចជា៖
– ការពារពីបញ្ហាធ្លាក់ចុះវីតាមីន A ជំងឺមហារីក ជំងឺខួរក្បាល កាត់បន្ថយភាពចាស់។
– ព្យាបាលជំងឺគ្រុនចាញ់ សម្ពាធឈាមឡើងខ្ពស់ ជាតិកូលេស្តេរ៉ូលក្នុងឈាមខ្ពស់ និងពុលជាតិ Cyanide។
– ការពារបញ្ហាស្រកទម្ងន់ និងបង្កើនការធ្វើមេតាបូលីសក្នុងរាងកាយ។
២- ដូងប្រេងដំណើរការយ៉ាងម៉េច?
មិនទាន់មានការសិក្សាគ្រប់គ្រាន់ពីសកម្មភាពព្យាបាលនៃប្រេងរុក្ខជាតិនេះនៅឡើយទេ។ សូមពិគ្រោះជាមួយគ្រូឱសថបុរាណ ឬគ្រូពេទ្យ ដើម្បីទទួលបានព័ត៌មានបន្ថែម។ ទោះយ៉ាងនេះក្ដី គេដឹងថា ប្រេងដូងប្រេង មានទាំងខ្លាញ់ ឆ្អែត (Saturated fats) និងខ្លាញ់មិនឆ្អែត (Unsaturated fats) វីតាមីន E និង បេតាការ៉ូតែន (Beta-caroten) ហើយប្រហែលជាមានប្រសិទ្ធិភាពប្រឆាំងអុកស៊ីតកម្មទៀតផង (Antioxidant effect)។
កត្តាគួរប្រុងប្រយ័ត្ន
៣- មុនប្រើគួរដឹងអីខ្លះ?គួរពិភាក្សាជាមួយគ្រូពេទ្យ ឱសថការី ឬគ្រូពេទ្យឱសថបុរាណបើអ្នកមានបញ្ហាដូចជា៖
- កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ដោយសារពេលពពោះ ឬបំបៅដោះកូន ត្រូវប្រើប្រាស់ថ្នាំឲ្យត្រូវតាមកម្រិតណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួន និងថ្នាំទិញតាមវេជ្ជបញ្ជា។
– មានប្រតិកម្មជាមួយប្រេងដូងប្រេង ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់លើឱសថបុរាណ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់លើថ្នាំពេទ្យទេ។ ដូចនេះគេត្រូវការ សិក្សាបន្ថែមដើម្បីដឹងពីសុវត្ថិភាពប្រើប្រាស់ឱសថបុរាណ។ គុណសម្បត្តិនៃការប្រើឱសថនេះ ត្រូវច្រើនជាងផលប៉ះពាល់មុនពេលប្រើវា។ សូមពិគ្រោះជាមួយអ្នកជំនាញខាងឱសថរុក្ខជាតិ ឬគ្រូពេទ្យបន្ថែម។
៤- មានសុវត្ថិភាពកម្រិតណា?
ប្រេងដូងប្រេង គឺមានសុវត្ថិភាពបើប្រើក្នុងកម្រិតចម្អិនម្ហូបអាហារធម្មតា ហើយក៏អាចមានសុវត្ថិភាពក្នុងការប្រើជាថ្នាំ ចំពោះក្មេងៗ និងស្រីៗកំពុងពពោះ រហូតដល់ខែទី ៦ ផងដែរ។
៥- កត្តាគួរប្រុងប្រយ័ត្ន
– ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន៖ ប្រេងដូងប្រេង អាចនឹងមានសុវត្ថិភាព បើប្រើជាឱសថចំពោះស្រីៗមានផ្ទៃពោះរហូតដល់គភ៌ក្នុងផ្ទៃបាន ៦ ខែ។
ស្វែងយល់ពីផលរំខាន
៦- ដូងប្រេងមានផលរំខានអ្វីខ្លះ?មិនមានព័ត៌មានគ្រប់គ្រាន់ពីផលរំខានក្នុងការប្រើប្រាស់ប្រេងដូងប្រេងនៅឡើយទេ។ តែយ៉ាងណា ក្នុងករណីខ្លះ អាចមានប្រតិកម្មអាលែកហ្ស៊ីធ្ងន់ធ្ងរកើតឡើង។ មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- ដូងប្រេងមានអន្តរកម្មជាមួយអ្វីខ្លះ?ប្រេងដូងប្រេង អាចមានប្រតិកម្មអន្តរកម្មជាមួយថ្នាំពេទ្យ ឬស្ថានភាពជំងឺយើងកំពុងមាន។ ហេតុនេះ មុនប្រើ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬគ្រូឱសថបុរាណ។
ផលិតផលអាចមានប្រតិកម្មអន្តរកម្មជាមួយប្រេងដូងប្រេងរួមមាន ថ្នាំប្រើដើម្បីប្រឆាំងកំណកឈាម (Anticoagulant/Antiplatelet drugs) ព្រោះប្រេងដូងប្រេង អាចនឹងបង្កើនកំណកឈាម ដូចនេះ ពេលញ៉ាំជាមួយថ្នាំប្រឆាំងកំណកឈាម អាចធ្វើថ្នាំថយចុះប្រសិទ្ធិភាព។
ថ្នាំមានប្រសិទ្ធិភាពប្រឆាំងកំណកឈាម មានដូចជា ថ្នាំ Aspirin, Clopidogrel (Plavix), Diclofenac (Voltaren, Cataflam, others), Ibuprofen (Advil, Motrin, others), Naproxen (Anaprox, Naprosyn, others), Dalteparin (Fragmin), Enoxaparin (Lovenox), Heparin, Warfarin (Coumadin) និងថ្នាំមួយចំនួនផ្សេងទៀត។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។៨- កម្រិតប្រើធម្មតាម៉េចដែរ?

No comments