Header Ads

ជំងឺបែកញើសពេលយប់(Night Sweats)

១- អាការៈ​បែក​ញើស​ពេល​យប់​ជា​អ្វី?
បែក​ញើស​ពេល​យប់ គឺ​ជា​អាការៈ​តែង​កើត​ឡើង​ច្រើន​ដង និង​មាន​ការ​បែក​ញើស​ខ្លាំង អាច​ធ្វើ​ឲ្យ​ទទឹក​ដល់​ខោអាវ ឬ​គ្រែ​ ហើយ​អាការៈ​នេះ​ដែរ អាច​ទាក់​ទង​ទៅ​នឹង​ស្ថាន​ភាព​សុខ​ភាព ឬ​ជំងឺ​អ្វី​មួយ។
ក្នុង​ករណី​ខ្លះ យើង​អាច​នឹង​ភ្ញាក់​ពេល​ពី​គេង​នៅ​ពេល​យប់​ ដោយ​សារ​តែ​ការ​បែក​ញើស​ហួស​ហេតុ​ អាច​មក​ពីមូល​ហេតុ យើង​ដេក​ដណ្តប់​ភួយ​ក្រាស់ ឬ​ក្នុង​បន្ទប់​គេង​របស់​អ្នក​ក្តៅ​ពេក។ ក្នុង​ករណី​នេះ ទោះ​បី​ជា​វា​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​មិន​ស្រួល​ខ្លួន​ក៏​ដោយ ប៉ុន្តែ​មិន​ត្រូវ​បាន​ចាត់​ទុក​ជា​សញ្ញា​បញ្ហា​សុខ​ភាព​នោះ​ទេ។
ជា​ទូ​ទៅ អាការៈ​បែក​ញើស​ពេល​យប់ តែង​មាន​រោគ​សញ្ញា​ជា​មួយ​នឹង​ការ​ក្តៅ​ខ្លួន ស្រកទម្ងន់ ឈឺ​នៅ​កន្លែង​ខ្លះ ក្អក រាក ឬ​មាន​រោគ​សញ្ញា​ផ្សេងៗ​ទៀត។
២- ញើស​ពេល​យប់​កើត​ឡើង​ញឹក​ញាប់​ដែរ​ទេ?
ការ​បែក​ញើស​ពេល​យប់ អាច​កើត​មាន​ទាំង​បុរស និង​ស្ត្រី លើ​មនុស្ស​ពេញ​វ័យ និង​ក្មេងៗ។

រោគ​សញ្ញា​

៣- រោគ​សញ្ញា​បែក​ញើស​ពេល​យប់​មាន​អ្វីខ្លះ?
អាស្រ័យ​ទៅ​លើ​មូល​ហេតុ​បែក​ញើស​ពេល​យប់ ក្រៅ​មាន​បញ្ហា​សីតុណ្ហភាព​ក្នុងបន្ទប់​ក្តៅ​ពេក ​រោគសញ្ញា​ដទៃ​ទៀត ដែល​អាច​កើត​មាន ធ្វើ​ឲ្យ​បែក​ញើស​បែប​នេះ មាន​ដូច​ជា៖
– មាន​ការ​ឆ្លង​រោគ និង​មហារីក
– ពេល​ខ្លះ​មាន​ញ័រ​ញាក់​នៅ​ពេល​ក្តៅ​ខ្លួន
– ស្រក់​ទម្ងន់​​មិន​ដឹង​ពី​មូល​ហេតុ ដោយ​សារ​តែ​ជំងឺហារីក​កូន​កណ្តុរ។
ករណី​មួយ​ផ្សេង​ទៀត អាការៈ​បែក​ញើស​នៅ​ពេល​យប់ ដោយ​សារ​តែ​ការ​អស់​រដូវ ជា​ធម្មតា​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ដូច​ជា ស្ងួត​ទ្វារ​មាស ក្តៅ​ក្រហាយ​នៅ​ទ្វារ​មាស និង​ផ្លាស់​ប្តូរ​អារម្មណ៍។
មាន​អាការៈ​បែក​ញើស​ពេល​យប់ អាច​បណ្តាល​មក​ពី​​ផល​ប៉ះ​ពាល់​នៃ​ថ្នាំ រោគ​សញ្ញា​គឺ​អាស្រ័យ​លើ​ថ្នាំ​យើង​កំពុង​ប្រើ។
បញ្ហា​សុខ​ភាពណា​មួយ​ ធ្វើ​ឲ្យ​បែក​ញើស​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ ក៏​ជាមូល​ហេតុ​មួយ​នៅ​ពី​ក្រោយ​អាការៈបែក​ញើស​នៅ​ពេល​យប់​ដូច​គ្នា។
នៅ​មាន​រោគ​សញ្ញា​ផ្សេង​ៗ​ទៀត​ដែល​មិន​បាន​រៀប​រាប់​ខាង​លើ។ ប្រសិន​បើ​អ្នក​មាន​សំ​ណួរ​ទាក់​ទង​នឹង​រោគ​សញ្ញា​ខាង​លើ​សូម​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ជំ​នាញ។
៤- ពេល​ណា​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ?
គួរ​តែ​ទាក់​ទង​ទៅ​វេជ្ជបណ្ឌិត ប្រសិន​បើ​អាការៈ​បែក​ញើស​ពេល​យប់ ​យើង​ស្ថិត​ក្នុង​ស្ថានភាព​ដូចជា៖
– កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ និង​ទៀង​ទាត់
– រំខាន​ការ​គេង​
– មាន​រួម​ផ្សំ​នឹង​រោគ​សញ្ញា​ក្ដៅ​ខ្លួន ស្រក់​ទម្ងន់ មាន​ការ​ឈឺ​ចាប់​នៅ​កន្លែង​ខ្លះ ក្អក រាក ឬ​រោគ​សញ្ញា​ផ្សេង​ៗ​ទៀត
– កើត​មាន​បន្ទាប់​ពី​អស់​រដូវ​ពី​មួយ​ខែ ទៅ​មួយ​ឆ្នាំ។
បើ​មាន​រោគ​សញ្ញា​ណា​មួយ​ដូច​បាន​រៀប​រាប់​ខាង​លើ ឬ​មាន​ចម្ងល់ សូម​ពិគ្រោះ​ជា​មួយ​វេជ្ជបណ្ឌិត។ រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​លក្ខណៈ​ខុសៗ​គ្នា អ្វី​ល្អ​បំផុត​ត្រូវ​ជួបគ្រូ​ពេទ្យ​ដើម្បី​ប្រឹក្សា និង​ពិនិត្យ​ឲ្យ​បាន​ទាន់​ពេល។

មូល​ហេតុបង្ក

៥- មូលហេតុ​បង្ក​ឲ្យ​មាន​អាការៈ​បែក​ញើស​ពេល​យប់
ថ្នាំបណ្តាល​ឲ្យ​យើង​កើត​មាន​ការ​បែក​ញើស​ពេល​យប់​ដូចជា៖
– ថ្នាំ​ប្រឆាំង​ជំងឺបាក់​ទឹក​ចិត្ត (ថ្នាំ Antidepressants)
– ថ្នាំ​ព្យា​បាល​ជំងឺទឹក​នោម​ផ្អែម (នៅ​ពេល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​ខ្លាំង)
– ថ្នាំ​ទប់​ស្កាត់​អ័រម៉ូន (Hormone-blocking drugs) ប្រើ​ដើម្បី​ព្យាបាល​ជំងឺមហារីក
លក្ខ​ខណ្ឌ​ជំងឺ​បង្ក​ឲ្យ​មាន​ការ​បែក​ញើស​ពេល​យប់​ដូច​ជា៖
– ជំងឺ​ថប់​បារម្ភ
– ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ (Autoimmune disorders)
– ជំងឺ Autonomic neuropathy (ការ​ខូច​ខាត​ដល់​ប្រព័ន្ធ​ប្រសាទ​ដោយ​ខ្លួន​ឯង)
– ជំងឺ Brucellosis (ការ​បង្ករោគ​ដោយ​បាក់តេរី)
– ជំងឺ Carcinoid syndrome (ប្រភេទ​ដុំ​មហារីក​ក្នុង​ពោះ​វៀន)
– ញៀន​ថ្នាំ ឬ​ការ​ផ្តាច់​សារ​ធាតុ​ញៀន (អាល់​កុល អាភៀន កូ​កា​អ៊ីន កញ្ឆា និង​ថ្នាំ Benzodiazepines)
– ជំងឺ​រលាក​ស្រទាប់​សាច់​ដុំ​បេះ​ដូង (រលាក​ស្រទាប់​ខាង​ក្នុង​បេះ​ដូង)
– ជំងឺ​អេដស៏ (HIV/AIDS)
– ជំងឺ Hodgkin’s lymphoma (Hodgkin’s disease)
– ជំងឺ Hyperthyroidism  (ក្រពេញ​ទីរ៉ូអ៊ីត​ធ្វើ​​ការ​ហួស)
– ជំងឺ​មហារីក​ឈាម​ស
– ជំងឺ Myelofibrosis (ជំងឺ​ខួរ​ឆ្អឹង)
– ជំងឺ Non-Hodgkin’s lymphoma (មហារីកគ្រាប់ឈាម)
– ជំងឺ​រលាក​សន្លាក់​ឆ្អឹង (ឆ្លង​មេរោគ​លើ​ឆ្អឹង)
– ជំងឺ Pheochromocytoma (មានដុំ​មហារីកនៅ​ក្រពេញ​លើ​តម្រង​នោម)
– ជំងឺ Pyogenic abscess (មាន​បង្ក​រោគ​ ដែល​បង្ក​ឲ្យ​មាន​ខ្ទុះ)
– ជំងឺ Sleep disorders (ដូច​ជំងឺ​គេង​មិន​ដក​ដង្ហើម)
– ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល
– ជំងឺ Syringomyelia (បណ្តុំ​សារ​ធាតុ​រាវ​នៅ​ក្នុង​ខួរ​ឆ្អឹង​ខ្នង)
– ជំងឺ​ទីរ៉ូអ៊ីត (Thyroid disease)
– ជំងឺ​របេង
បែក​ញើស​ពេល​យប់ និង​ការ​មាន​អារម្មណ៍​ក្តៅ​ក្នុង​ខ្លួន កើត​មាន​ច្រើន​លើ​ស្រីៗ​អស់​រដូវ។ បើ​យើង​មាន​អាយុ​ប្រហែល ៥០ឆ្នាំ ហើយ​មាន​រដូវ​មិន​ទៀង​ទាត់ អាច​ជា​មូល​ហេតុ​នៃ​រោគ​សញ្ញា​ដូច​គ្នា។

កត្តាប្រឈម

៦- កត្តាប្រឈមឲ្យ​មាន​អាការៈបែកញើសពេលយប់
សំរាប់​ពត័​មាន​បន្ថែម គួរ​តែ​ពិភាក្សា​ជា​មួយ​គ្រូ​ពេទ្យ​ជំ​នាញ។

រោគ​វិនិច្ឆ័យ និងការ​ព្យា​បាល

ព័ត៌មាន​នេះ មិន​អាច​យក​ទៅ​ប្រើ​ប្រាស់​គ្រប់​ប្រភេទ​ជំងឺ​ទេ។ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យជំ​នាញ​សម្រាប់​ព័ត៌មាន​បន្ថែម។
៧- រោគវិនិច្ឆ័យអាការៈបែកញើសពេលយប់
គេ​អាច​វាយ​តម្លៃ​អាការៈ​បែក​ញើស​ពេល​យប់​បាន តាម​រយៈ​ការ​សួរ​នាំ​ពី​ប្រវត្ដិ​ជំងឺ និង​ការ​ពិនិត្យ​រាង​កាយ បើ​បញ្ហា​ទាំង​នេះ​មិន​បាន​បង្ហាញ​ពី​មូល​ហេតុ ជំហាន​បន្ទាប់​អាច​មាន​ភាព​ខុសៗ​គ្នា​ច្រើន ដូច​ជា​​តេស្ត​តាម​​មន្ទីរពិសោធន៍ និង​ថត​ស្កេន​រូប​ភាព និង​​តេស្ត​ផ្សេងៗទៀត។
តេស្ត​សម​ស្រប​ក្នុង​ការ​ប្រើ​ មាន រាប់​គ្រាប់​ឈាម (CBC) តេស្ត​លើ​ក្រពេញ​ទីរ៉ូអ៊ីត (TSH) តេស្ត​រាប់​គ្រប់​ឈាម (ESR) តេស្ត​ប្រូតេអ៊ីន (PPD) តេស្ត​មេរោគ​អេដស៍ និង​ថត​កាំ​រស្មីអ៊ិច​លើ​ទ្រូង។
បើ​លទ្ធ​ផល​នៅ​តែ​រក​មិន​ឃើញ ការ​ប្រើ​ថ្នាំប្រ​ឆាំង​ការ​ចាល់​អាហារ​មក​ក្រៅ (Antireflux) ត្រូវ​បាន​គេ​ណែ​នាំ​ឲ្យ​ប្រើ។ បើ​អ្នក​ជំងឺនៅ​តែមិន​ធូរ​ស្បើយ យើង​ត្រូវ​កំណត់​ពី​សីតុណ្ហភាព​ក្នុង​បន្ទប់​ ដើម្បី​ជួយ​ដឹង​ពី​ស្ថាន​ភាព​វត្ត​មាន ឬ​អវត្ត​មាន​ ជីពចរ​បណ្តាល​មក​ពីគ្រុន​ក្តៅ​ខ្លួន និង​ដើម្បី​វាយ​តម្លៃ​ពី​ជំងឺ​រលាក​ស្រទាប់​បេះ​ដូង ឬ​ជំងឺ​មហារីក​កូន​កណ្តុរ។
៩- វិធី​ព្យាបាល​ការ​បែក​ញើស​ពេល​យប់
ការ​ព្យាបាល​នៃ​ការ​បែក​ញើស​ពេល​យប់​ ​អាស្រ័យ​ទៅ​លើ​មូល​ហេតុជាក់​ស្តែង​​របស់​វា។ បែក​ញើស​ពេល​យប់ ជា​ធម្មតា មិន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ទេ។ យ៉ាង​ណា វា​ក៏​អាច​ជា​រោគ​សញ្ញា​ពាក់​ព័ន្ធ​ស្ថានភាព​សុខភាព​ណា​មួយ។ មាន​អាការៈ​បែក​ញើស​ពេល​យប់​​មិន​អាច​ពន្យល់ បាន​គួរ​តែ​ស្វែង​រក​ការ​ថែ​ទាំ​​ផ្នែក​សុខ​ភាព​ឲ្យ​បាន​ត្រឹម​ត្រូវ។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ
ផ្លាស់​ប្តូរ​ទម្លាប់​រស់​នៅ និង​វិធី​ព្យាបាល​នៅ​ផ្ទះ អាច​ជួយ​បង្ការ និង​គ្រប់​គ្រង​ស្ថានភាព​ជំងឺ​បាន។

No comments

Theme images by Nikada. Powered by Blogger.