Methotrimeprazine (ឱសថ Methotrimeprazine)
១- ថ្នាំ Methotrimeprazine ព្យាបាលជំងឺអីខ្លះ?
Methotrimeprazine ហៅម្យ៉ាងទៀត Levomepromazine
ជាថ្នាំសម្រាប់ព្យាបាលបញ្ហាផ្លូវចិត្ត និងជំងឺផ្លូវចិត្ត ដូចជា
វិកលចរិត ជំងឺ Manic-depressive syndromes
និងជំងឺផ្លូវចិត្តផ្សេងទៀត។
គេក៏អាចប្រើថ្នាំនេះព្យាបាលជំងឺថប់បារម្ភ
និងតើតួជាថ្នាំបំបាត់ការឈឺចាប់ សណ្តំ បំបាត់ក្អួត ចង្អោរ
ក្នុងស្ថានភាពមួយចំនួនផងដែរ។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
ត្រូវលេបថ្នាំនេះតាមការណែនាំពីគ្រូពេទ្យ។
បើមានផលរំខាន ដូចជា ឈឺក្រពះ គួរលេបថ្នាំជាមួយអាហារ។
សូមធ្វើតាមវេជ្ជបញ្ជាលើសំបកថ្នាំ កុំប្រើថ្នាំលើស
ឬតិចជាងកម្រិត ដូចមានណែនាំ និងកុំប្រើយូរអង្វែងពេក។
បើមិនទាន់បានពិគ្រោះជាមួយគ្រូពេទ្យ
ឬមិនច្បាស់ពីមូលហេតុលេបថ្នាំនេះ
សូមពិភាក្សាជាមួយគ្រូពេទ្យជាមុន។
សូមកុំឈប់ប្រើថ្នាំដោយគ្មានការអនុញ្ញាតពីគ្រូពេទ្យ។
ទោះបីសាច់ញាតិ មិត្តភក្តិ ឬនរណាម្នាក់យើងស្គាល់
មានរោគសញ្ញាដូចយើងក្តី កុំឲ្យថ្នាំនេះទៅគាត់ប្រើឲ្យសោះ
ព្រោះអាចមានគ្រោះថ្នាក់
បើយើងប្រើដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យ។
៣- រក្សាទុកដោយវិធីណា?
ថ្នាំ Methotrimeprazine
អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម
ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច
មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។
លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Methotrimeprazine ផ្សេងគ្នា
ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់
ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។
ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង
និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ
លើកលែងតែមានការណែនាំពីគ្រូពេទ្យ។
សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ
ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី
សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអ្វីខ្លះមុនប្រើ?
សូមកុំទាន់ប្រើថ្នាំនេះ ត្រូវពិភាក្សាជាមួយពេទ្យជាមុន បើយើងកំពុងស្ថិតក្នុងករណីមួយចំនួនដូចខាងក្រោម៖
– មានជំងឺទាក់ទងបញ្ហាឈាម
– ថ្លើមមានបញ្ហា
– ខួរក្បាលមានការខូចខាត
– កើត Pheochromocytoma (ដុំសាច់ក្នុងក្រពេញលើតម្រងនោម)
– កំពុងទទួលការព្យាបាលបន្ថយការឈឺឆ្អឹងខ្នង (Epidural infusion)
– ធ្លាប់មានសម្ពាធឈាមធ្លាក់ចុះខ្លាំង ឬមានជំងឺបេះដូងធ្ងន់ធ្ងរ
– មានប្រតិកម្មជាមួយ Methotrimeprazine ឬធាតុផ្សំផ្សេងទៀតនៅក្នុងថ្នាំ
– មានប្រតិកម្មជាមួយពពួកថ្នាំ Phenothiazines (Chlorpromazine)
– ផឹកស្រាច្រើន លេបថ្នាំងងុយដេក ថ្នាំបំបាត់ការឈឺចាប់ ថ្នាំមានជាតិ ណាកូទិក ជាដើម។
– ថ្លើមមានបញ្ហា
– ខួរក្បាលមានការខូចខាត
– កើត Pheochromocytoma (ដុំសាច់ក្នុងក្រពេញលើតម្រងនោម)
– កំពុងទទួលការព្យាបាលបន្ថយការឈឺឆ្អឹងខ្នង (Epidural infusion)
– ធ្លាប់មានសម្ពាធឈាមធ្លាក់ចុះខ្លាំង ឬមានជំងឺបេះដូងធ្ងន់ធ្ងរ
– មានប្រតិកម្មជាមួយ Methotrimeprazine ឬធាតុផ្សំផ្សេងទៀតនៅក្នុងថ្នាំ
– មានប្រតិកម្មជាមួយពពួកថ្នាំ Phenothiazines (Chlorpromazine)
– ផឹកស្រាច្រើន លេបថ្នាំងងុយដេក ថ្នាំបំបាត់ការឈឺចាប់ ថ្នាំមានជាតិ ណាកូទិក ជាដើម។
៥- មានសុវត្ថិភាពចំពោះស្រ្តីកំពុងពពោះ និងបំបៅដោះកូនទេ?
– ស្រ្តីមានផ្ទៃពោះ៖
មានផ្ទៃពោះមិនគួរប្រើថ្នាំនេះទេ លើកលែងតែផលប្រយោជន៍ថ្នាំ
ច្រើនជាងហានិភ័យ។ ក្មេងសម្រាលចេញពីម្តាយដែលប្រើប្រាស់ថ្នាំនេះ
អាចមានចលនាសាច់ដុំមិនប្រក្រតី និងមានសញ្ញាខ្សោយដូចជា
សាច់ដុំទន់ ងងុយដេក ពិបាកបញ្ចុកអាហារ
ពិបាកដកដង្ហើមធ្ងន់ធ្ងរក្រោយសម្រាល។
សញ្ញាទាំងនេះអាចគ្រោះថ្នាក់ខ្លាំង
និងត្រូវការព្យាបាលជាបន្តបន្ទាប់។
ប្រសិនជាយើងមានផ្ទៃពោះពេលកំពុងប្រើថ្នាំនេះ
សូមពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។
– ការបំបៅដោះកូន៖ ថ្នាំ
Methotrimeprazine អាចឆ្លងតាមទឹកដោះ។ បើម៉ាក់ៗ
ប្រើថ្នាំនេះអំឡុងពេលកំពុងបំបៅដោះបេប៊ី អាចឆ្លង
និងប៉ះពាល់ដល់បេប៊ីបាន។ សូមពិភាក្សាជាមួយគ្រូពេទ្យអំពីបញ្ហានេះ។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?
ផលរំខាន អាចមានសញ្ញាដូចជា ងងុយដេក ស្ងួតមាត់
ទល់លាមក ដោយសារតែរាងកាយកំពុងសម្របជាមួយថ្នាំ។
តែបើសញ្ញាទាំងនេះនៅតែបន្ត ឬរំខានកាន់តែខ្លាំង
ត្រូវប្រញាប់ប្រាប់គ្រូពេទ្យ។
ត្រូវប្រាប់ពេទ្យជាបន្ទាន់ បើមានកន្ទួលស្បែក
បេះដូងលោតញាប់ ពិបាកនោម មានចលនាចម្លែកៗ លឿងនៅលើស្បែក ឬភ្នែក
វង្វេងវង្វាន់ ខ្សោយកម្លាំងខុសធម្មតា។
មនុស្សគ្រប់គ្នា
មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ
នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់
អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំ
នាំយើងកំពុងប្រើមួយចំនួន
អាចធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាពថ្នាំ Methotrimeprazine
ឬបង្កើនផលប៉ះពាល់នៃថ្នាំកាន់តែច្រើន។
ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ
គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន
ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ
យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។
ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ
ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ
និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
ថ្នាំអាចមានប្រតិកម្មជាមួយ Methotrimeprazine មានដូចជា៖
– ថ្នាំប្រកាច់
– ថ្នាំងងុយដេក
– ថ្នាំរំងាប់អារម្មណ៍
– ថ្នាំអាលែកហ្ស៊ី
– ថ្នាំបន្ថយការឈឺចាប់មានជាតិញៀន (Narcotic pain relievers)។
– ថ្នាំងងុយដេក
– ថ្នាំរំងាប់អារម្មណ៍
– ថ្នាំអាលែកហ្ស៊ី
– ថ្នាំបន្ថយការឈឺចាប់មានជាតិញៀន (Narcotic pain relievers)។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាហារ
និងគ្រឿងស្រវឹងអាចធ្វើឲ្យដំណើរការរបស់ថ្នាំ មានការប្រែប្រួល
អាចធ្វើឲ្យមានគ្រោះថ្នាក់ ឬផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។
ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីដើម្បីដឹងពីប្រភេទអាហារ
និងគ្រឿងស្រវឹងទាំងនោះ មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំ។
៩- អន្តរកម្មជាមួយសុខភាព
ថ្នាំនេះអាចមានអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួនធ្វើឲ្យស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរ
ឬប្រសិទ្ធភាពថ្នាំធ្លាក់ចុះ។ សំខាន់បំផុត
ត្រូវប្រាប់គ្រូពេទ្យគ្រាប់បញ្ហាសុខភាពយើងកំពុងមានបច្ចុប្បន្ន។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។១០- មនុស្សពេញវ័យត្រូវប្រើកម្រិតណា?
កម្រិតប្រើថ្នាំ អាស្រ័យលើស្ថានភាពជំងឺកំពុងព្យាបាល មជ្ឈដ្ឋានជុំវិញ និងកត្តាអាយុ។
១១- កូនក្មេងត្រូវប្រើកម្រិតណា?
ថ្នាំនេះមិនទាន់មានកម្រិតប្រើប្រាស់ សម្រាប់កូនក្មេងនៅឡើយទេ។ ថ្នាំនេះអាចមិនមានសុវត្ថិភាពសម្រាប់ក្មេង។ ដូចនេះត្រូវដឹងឲ្យបានច្បាស់អំពី សុវត្ថិភាពរបស់ថ្នាំមុនប្រើ។ ដើម្បីដឹងព័ត៌មានបន្ថែម អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបាន។
១២- ថ្នាំនេះមានទម្រង់បែបណាខ្លះ?
Methotrimeprazine មានច្រើនទម្រង់ដូចជា៖
– Methotrimeprazine ថ្នាំគ្រាប់ ៥មិល្លីក្រាម
– Methotrimeprazine ថ្នាំគ្រាប់ ២៥មិល្លីក្រាម
– Methotrimeprazine ថ្នាំគ្រាប់ ៥០ មិល្លីក្រាម។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចប្រើថ្នាំ
បើភ្លេចលេបថ្នាំ សូមលេបភ្លាម ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ លេបថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។
No comments