Header Ads

ជំងឺសូដ្យូមក្នុងឈាមចុះទាប(Hyponatremia)

១- អ្វី​ជា​ជំងឺ​សូដ្យូម​ក្នុង​ឈាម​ចុះ​ទាប?
ជំងឺ​សូដ្យូម​ក្នុង​ឈាម​ចុះ​ទាប កើត​ឡើង​នៅ​ពេល​កម្រិត​សូដ្យូម​​ក្នុង​រាង​កាយ​ធ្លាក់​ចុះ​ខ្លាំង។ កម្រិត​សូដ្យូម​ជា​ធម្មតា​ ១៣៥ mEq/L។ សូដ្យូម ​ជា​អេឡិត្រូ​លីត ​ជួយ​គ្រប់​គ្រង​បរិមាណ​ទឹក​មាន​នៅ​ក្នុង ​និង​ជុំវិញ​កោសិកា ករណី​សារធាតុ​នេះ​ចុះទាប យើង​នឹង​កើត​ជំងឺ​នេះ​ដោយ​ចែក​ពីរ​ប្រភេទ៖
– ជំងឺ​សូដ្យូម​ទាប​ក្នុង​ឈាម​រ៉ាំរ៉ៃ នៅ​ពេល​កម្រិត​សូដ្យូម​នៅ​ក្នុង​រាង​កាយ​ធ្លាក់​ចុះ​បន្តិច​ម្តង​ៗ យូរ​ជាង​ ៤៨ ​ម៉ោង។ រោគ​សញ្ញា​​ជំងឺ​ប្រភេទ​នេះ​មាន​ស្រាល ​និង​មធ្យម។
– ជំងឺ​សូដ្យូម​ទាប​ក្នុង​ឈាម​ស្រួច​ស្រាវ នៅ​ពេល​កម្រិត​សូដ្យូម​នៅ​ក្នុង​រាង​កាយ​ធ្លាក់​ចុះភ្លាម​ៗ អាច​មាន​រោគ​សញ្ញា​ធ្ងន់​ធ្ងរ ដូច​ជា​ខួរ​ក្បាល​ហើម ធ្វើ​ឲ្យ​សន្លប់​ និង​ស្លាប់​តែម្តង។
២- ​កើត​ឡើង​ញឹកញាប់​ដែរ​ទេ?
អាច​កើត​ចំពោះ​មនុស្ស​គ្រប់​វ័យ ​ជា​ពិសេស​ចាស់ជរា។ យ៉ាងណា យើងនៅ​តែអាច​ការពារ​បាន​​តាម​រយៈ​ការ​កាត់​បន្ថយ​កត្តា​ប្រឈម។ គប្បី​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​សម្រាប់​ពត៌​មាន​បន្ថែម។



រោគសញ្ញា

៣- រោគ​សញ្ញាមាន​អ្វី​ខ្លះ?
ជំងឺ​សូដ្យូម​ចុះ​ទាប​ក្នុងឈាម អាច​មាន​រោគ​សញ្ញា​ដូច​ជា៖
– ចង្អោរ និង​ក្អួត
– ឈឺ​ក្បាល
– វង្វេង
– អស់​កម្លាំង ឬ​ហត់​នឿយ
– គេង​មិន​គ្រប់ និង​ឆេវឆាវ
– សាច់​ដុំ​ខ្សោយ កន្តា្រក់​ជាប់ ឬ​រមួល
– ប្រកាច់
– សន្លប់
អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត មិន​បាន​រៀប​រាប់​ខាងលើ​ ​បើមាន​ចម្ងល់​រោគ​សញ្ញា សូម​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ។
៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?
ប្រសិន​បើ​យើង​ដឹង​ថា​មាន​ជំងឺ អាច​ប្រឈម​ករណី​ធ្លាក់​ចុះ​សូដ្យូម ឬ​មាន​កត្តា​ប្រឈម​ផ្សេង​ៗ ដូច​ជា​ធ្វើ​ការងារ​បញ្ចេញ​ថាមពល​ច្រើន និង​ប្រទះ​រោគ​សញ្ញា​​ដូច​ខាង​លើ គួរ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ។

មូលហេតុបង្ក

៥- អ្វីខ្លះមូលហេតុ​បង្ក​?
សូដ្យូម​ សារធាតុ​សំខាន់​ជួយ​រក្សា​សម្ពាធ​ឈាម។ សរីរាង្គ​សំខាន់ៗ​ជា​ច្រើន ដូចជា​​សរសៃ​ប្រសាទ សាច់ដុំ និង​ជាលិកា​ផ្សេង​ទៀត ត្រូវ​ការ​សារធាតុ​នេះ​ជាចាំបាច់ ដើម្បី​ដំណើរ​ការ​បាន។ ពេល​បរិមាណ​សូដ្យូម​ នៅ​ក្នុង​សារធាតុ​រាវ​ក្រៅ​កោសិកា​ធ្លាក់​ក្រោម​កម្រិត​ធម្មតា ជាតិ​ទឹក​នឹង​ចូល​ទៅ​ក្នុង​កោសិកា​ ដើម្បី​រក្សា​លំនឹង ​ធ្វើ​ឲ្យមាន​រោគសញ្ញា​សូដ្យូម​ទាប​ក្នុង​ឈាម។
មាន​កត្តា​ច្រើន​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​កម្រិត​សូដ្យូម​ក្នុង​ឈាម​ដូចជា៖
– ផឹក​ទឹក​ច្រើន​ពេក
– ថ្នាំ Diuretic ដូច​ជា​ថ្នាំ​បញ្ចុះ​ទឹក​នោម ថ្នាំ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត និង​ថ្នាំ​បំបាត់​ការ​ឈឺចាប់
– បញ្ហា​សុខភាព​បេះដូង តម្រង​នោម ថ្លើម ចង្កោម​រោគ​សញ្ញា​ SIADH (អ័រម៉ូន​ប្រឆាំង​ទឹកនោម​លើស​កម្រិត) ការ​ក្អួត ​ឬ​រាក​ធ្ងន់​ធ្ងររ៉ាំ​រ៉ៃ ​ប្រែ​ប្រួល​អរម៉ូន និង​បែក​ញើស។

កត្តាប្រឈម

៦- អ្វី​ខ្លះ​ជា​កត្តា​ប្រឈម​?
​កត្តា​ប្រឈមមាន​ដូចជា៖
– អាយុ​កាន់​តែ​ច្រើន កត្តា​ប្រឈម​កាន់​តែ​ខ្ពស់
– ថ្នាំ​បង្កើន​កត្តា​ប្រឈម ​ដូច​ជាថ្នាំបញ្ជុះទឹកនោម (Thiazide Diuretics) ថ្នាំ​បាក់​ទឹក​ចិត្ត និង​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់។
– បញ្ហា​បញ្ចេញ​ជាតិ​ទឹក​ពី​ក្នុង​ខ្លួន ​រួម​មាន ​បញ្ហា​តម្រង​នោម ចង្កោម​រោគ​សញ្ញា ​SIADH និង​ជំងឺ​បេះដូង។
– ការ​ធ្វើ​ការងារ​បញ្ចេញ​ថាមពល​ច្រើន ​ផឹក​ទឹក​ច្រើន​នៅ​ពេល​រត់​ហាត់​ប្រាណ​ឆ្ងាយៗ ឬ​កីឡា​រត់​ប្រណាំង និង​សកម្មភាព​​បញ្ចេញ​កម្លាំង​ផ្សេងៗ​ទៀត សុទ្ធ​បង្កើន​កត្តា​ប្រឈម។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
រោគ​វិនិច្ឆ័យ​ពី​មូល​ហេតុ​សម្រាប់ជំងឺ​ប្រភេទនេះ​អាច​ពិបាក​បន្តិច។ គ្រូ​ពេទ្យនឹង​​វាស់​កម្រិត​សូដ្យូម​ក្នុង​ឈាម សាក​សួរ​ពី​ប្រវត្ត​ជំងឺ បញ្ហា​សុខភាព​បច្ចុប្បន្ន និង​ថ្នាំ​កំពុង​ប្រើ។ ពេទ្យ​អាច​ឲ្យ​ធ្វើ​តេស្ត​មួយ​ចំនួន​ ដូច​ជា ​តេស្ត​ឈាម និង​ទឹក​នោម ​ដើម្បី​វាយ​តម្លៃ​បរិមាណ​ជាតិ​ទឹកក្នុង​ខ្លួន និង​កំហាប់​ឈាម ក៏​ដូចជា​សារធាតុ​ក្នុង​ទឹក​នោម។
៨- ព្យាបាល​ដោយ​វិធី​ណា?
ការ​ព្យាបាល​អាច​មាន​ដូច​ជា៖
– បន្ថយ​បរិមាណ​ទឹក​ក្នុង​រាង​កាយ
– កំណត់​កម្រិត​ថ្នាំ​ពពួក​បញ្ចុះទឹកនោម (diuretics)
– ព្យាបាល​ជំងឺ​ផ្សេងៗ។
ករណី​កម្រិត​សូដ្យូម​ទាប​ខ្លាំង ទាមទារ​ការ​ព្យាបាល​បន្ទាន់​ដូចជា៖
– ចាក់សូលុយស្យុង​សូដ្យូម តាម​សរសៃ
– ប្រើថ្នាំ ដូច​ជាថ្នាំឈឺ​ក្បាល ចង្អោរ និង​ប្រកាច់
កម្រិត​សូដ្យូម​នៅ​ក្នុង​ឈាម​ចាំ​បាច់​កើន​ឡើង​យឺតៗ ព្រោះ​កំណើន​លឿន​ពេក​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ខួរ​ក្បាល​ធ្ងន់​ធ្ងរ ឬ​ខូច​ខួរ​ក្បាល​តែម្តង។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– ព្យាបាល​ជំងឺ​ពាក់ព័ន្ធ ដូចជា ​ជំងឺ​ក្រពេញ​លើ​តម្រង​នោម​ ដើម្បី​បង្ការ​កម្រិត​សូដ្យូម​ក្នុង​ឈាម​ចុះ​ទាប។
– ស្វែង​យល់​ពី​ជំងឺ ឬ​ដឹងពី​របៀប​ប្រើ​ថ្នាំ​បញ្ចុះ​ទឹកនោម ត្រូវ​ដឹងរោគ​សញ្ញា​ពេល​សូដ្យូម​ទាបខ្លាំង។ គប្បី​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ពាក់ព័ន្ធ​កត្តាប្រឈម​របស់​ថ្នាំ​ថ្មីៗដែល​ត្រូវ​ប្រើ។
– ប្រុង​ប្រយ័ត្ន ​ធ្វើ​សកម្មភាព​បញ្ចេញ​ថាមពល​ច្រើន។ កីឡាករ​អាច​ញ៉ាំ​ទឹក​ មាន​តុល្យភាព​ជាមួយ​ជាតិ​ទឹក​បាត់​បង់​ដោយ​សារ​បែក​ញើស​ប៉ុណ្ណោះ។
– ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ពេល​បញ្ចេញ​កំលាំង ប៉ុន្តែ​គួរសួរ​គ្រួពេទ្យ​ពី​​ភេសជ្ជៈប៉ូវ​កម្លាំងណា ​មាន​សារធាតុ​អេឡិច​ត្រូលីត ​ជំនួសការផឹក​ទឹក ​នៅ​ពេល​រត់​ម៉ារ៉ាតុន និង​ពេល​ចូលរួម​កម្ម​វិធី​រត់​ប្រណាំង ក៏ដូចជា​សកម្ម​ភាពផ្សេង​ទៀត។
– ផឹក​ទឹក ​គឺ​ចាំ​បាច់​សម្រាប់​សុខភាព​ដូច្នេះ ​ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ ​ប៉ុន្តែ​កុំ​ច្រើន​ហួស​ហេតុ។ ជាធម្មតា​ក្នុង​មួយថ្ងៃ ស្រីៗ​គួរ​ផឹក ​២,២លីត្រ ប្រុសៗ​គួរ​ផឹក ​៣ លីត្រ។ ស្រែក​ទឹក និង​ពណ៌​ទឹក​នោម​ គឺ​កំណត់​បរិមាណ​ទឹក​ដែល​រាង​កាយ​ត្រូវ​ការ។ ប្រសិន​បើយើង​មិនស្រែក​ទឹក​ ហើយ​ទឹក​នោម​ស្លេក ​មាន​ន័យ​ថា ​ជាតិ​ទឹក​ក្នុង​ខ្លួន​យើង​គឺ​គ្រប់​គ្រាន់។

No comments

Theme images by Nikada. Powered by Blogger.